ep9:ព្រោះបងប្រច័ណ្ឌ

3.1K 202 11
                                    

ភាគទី9:ព្រោះបងប្រច័ណ្ឌ
«បាទនេះគឺខឹងខ្លាំងទៀតផងតើចៅហ្វាយតូចនឹងចៅហ្វាយឈ្លោះគ្នាមែនទេ?»គេកម្ររនឹងបានឃើញជុងហ្គុកខឹងខ្លាំងយ៉ាងនេះណាស់ក្នុងចិត្តក៏លួចគិតថាចៅហ្វាយទាំងពីររបស់ខ្លួនប្រហែលជាមានទាស់សម្តីនឹងគ្នាហើយ។
«អត់ទេ..ពួកយើងមិនបានឈ្លោះគ្នាឯណា»ថេហ្យុងនិយាយផងក្រវីក្បាលផង។ពួកគេល្អជាមួយគ្នាធម្មតាតើមិនបានឈ្លោះប្រកែកអ្វីនោះទេប៉ុន្តែមិនដឹងជាយ៉ាងមិចសុខៗជុងហ្គុកបែស្ងាត់លេងនិយាយស្តីហើយមកធ្វើរឹកប្រងើយកន្តើយដាក់ខ្លួនចឹងឡើយ។
«មោះចាំខ្ញុំជូនចៅហ្វាយតូចចូលក្នុង»មិនចង់សួរដេញដោលអ្វីទៀតព្រីនក៏រហ័សនាំកាយតូចចូលទៅដល់ក្នុងវិមាន។
ចូលមកដល់ខាងក្នុងភ្លាមព្រីនស្រាប់តែព្រឺក្បាលខ្ញាកជាមួយនឹងអារម្មណ៍ភ័យខ្លាចតិចៗព្រោះតែកែវភ្នែកកំណាចដែលកំពុងសម្លឹងមើកមកខ្លួននោះប្រៀបដូចជាចង់ចាប់ស៊ីសាច់គេទាំងរស់អញ្ចឹងហើយម្នាក់ដែលសម្លឹងមកគេគ្មានអ្នកណាក្រៅពីក្មេងតូចជុងហ្គុកងរងក់ខុសរឿងនឹងទេ។
«.......»ជុងហ្គុកមិនត្រឹមតែសម្លក់ព្រីនទេនាយក៏បានដៀងភ្នែកសម្លក់មុខថេហ្យុងដូចគ្នាដែលនាំអោយម្ចាស់ខ្លួនដែលបានដឹងថាគេកំពុងសម្លឹងខ្លួនមានអារម្មណ៍ថាប្លែកនឹងប្តីរបស់ខ្លួនជាខ្លាំង។និយាយតាមការពិតថេហ្យុងអត់មានខ្លាចជុងហ្គុកទេគេមានតែឆ្ងល់វិញកើតអីហ្ហា៌បានមកអង្គុយសម្លឹងសម្លក់មើលតែគេជាជនសង្ស័យ។
«បងខឹងអូនរឿងអ្វីបងនិយាយមកចុះកុំស្ងាត់បែបនឹងបានទេ?»ថេហ្យុងឈប់រទេះងក់សួរទៅជុងហ្គុកទាំងមិនយល់មានអីខឹងរឿងអីក៏និយាយចេញមកចាំបាច់ស្ងាត់ស្ងៀមបែបនឹងធ្វើអីធ្វើអញ្ចឹងហើយតើអាចដោះស្រាយបញ្ហាបានមែនទេបានខំយ៉ាងនេះ?
«.....»ដដែលនាយនៅតែមិនព្រមនិយាយរកថេហ្យុង ថែមទាំងបញ្ចេញចរឹកខ្មើតៗដាក់រាងតូចទៀតធ្វើអោយថេហ្យុងឃើញហើយអត់នឹងទ្រាំមិនបានចង់តែទាញដំបងសំពងអោយហើមក្បាលតើ។
«តើអ្នកណាធ្វើអោយលោកពូរបស់ខ្ញុំខឹងបែបនេះ?»ហាណាបញ្ចេញសម្លេងពីជ្រុងម្ខាងអមជាមួយដំណើរទន់ភ្លន់ដើរសម្តៅមករកជុងហ្គុក។
«មិនមានអ្នកណាធ្វើអោយពូខឹងទេ»គេតបទាំងរក្សាទឹកមុខមាំទាំដដែលចម្លែកណាស់ប្រពន្ធសួរមិនឆ្លើយទេពេលក្មួយសួរបែជាឆ្លើយនេះកុំប្រាប់ថាចង់បញ្ឈឺថេហ្យុងវិញ។
«បើគ្មានហេតុអ្វីក៏លោកពូធ្វើមុខបែបនឹង!?»មិនអស់ចិត្តក៏សួរបន្ត។
«មកពីមិនសប្បាយចិត្ត»ជុងហ្គុក។
«បងមិនសប្បាយចិត្តរឿងអ្វី?»ថេហ្យុងកាលបើបានស្តាប់សម្តីរបស់ប្តីពោលថាមិនសប្បាយចិត្តក៏ឆ្លិចសួរនាំសង្ឃឹមថានាយនឹងតប។
«អូនធ្វើអីមុននេះអូនគួរតែដឹងខ្លួនហើយ»បញ្ចប់សម្តីរួចនាយក៏ស្ទុះដើរឡើងទៅបន្ទប់បាត់ដោយមិនបានខ្វល់ពីថេហ្យុងបន្តិចឡើយ។
«លោកប្តី-លោកប្តីចាំអូនផង»មិនខ្វល់ថានាយខឹងនឹងខ្លួនទេថេហ្យុងរហ័សបង្វិលកង់រទេះតាមស្វាមីយ៉ាងលឿនប៉ុន្តែពេលនោះក៏ស្រាប់តែ÷
*ព្រូស..
«អូយ....»ថេហ្យុងស្រែកឡើងព្រោះតែការឈឺចាប់ហេតុតែប្រញាប់ចង់អោយទាន់ជុងហ្គុកទើបធ្វើអោយគេមិនប្រយ័ត្នក៏ធ្វើអោយរទេះផ្អៀងទៅម្ខាងធ្លាក់ចុះពីរទេះក្បាលក៏បានប៉ះទង្គិចជាមួយនឹងកាំជណ្តើរបង្កអោយមានលិចចេញសំណើមក្រហមរងៀលឆ្អិតឆ្អៅចេញមកនាំអោយអ្នកដែលខ្មើតដើរដល់ពាក់កណ្តាលជណ្តើនោះស្ទុះរត់ចុះមកវិញដោយទឹកមុខបារម្ភជាមួយថេហ្យុងយ៉ាងខ្លាំង។
«ថេហ៍...អូនកើតអីដែលទេ?»មើលចុះគេនៅមានមុខមកសួរទៀតមែនទេ?មានភ្នែកអត់ចេះបើកមើលទេឬយ៉ាងមិចឈាមហូរច្រើនសន្ធឹកចេញពីក្បាលបើមិនកើតអីតើសមទេ?
«សមចិត្តបងហើយឬនៅ?»ថេហ្យុងមិនខ្ចីឆ្លើយនឹងសំណួររបស់គេក៏សួរបកទៅជុងហ្គុកវិញទាំងពេបមាត់រកយំ។ គេឈឺណាស់តែវាមិនស្មើនឹងចិត្តដែលកំពុងឈឺនៅពេលនេះទេប្តីចោលម្សៀតស្អីអញ្ចឹងខឹងមិននិយាយរកខឹងងរខ្មើតដូចខ្ទួចអោយគេតាមលួងរហូតគ្រោះថ្នាក់ខ្លួនឯងបែបនេះ។
«បងសុំទោស»គេនិយាយទាំងដឹងកំហុសមើលចុះប្រពន្ធឈឺខ្លួនក៏ដោយសារនាយទៀតហើយ។
«មានរឿងអីនឹងអៅថេហ្យុងនេះកើតអីអ្នកណាធ្វើអីកូនហ្ហា៎?»លោកចនបានលឺសម្លេងថេហ្យុងស្រែកក៏ចេញមកមើលពេលឃើញថេហ្យុងដួលនៅនឹងឥដ្ឋក្បាលក៏មានឈាមហូរចេញមកធ្វើអោយគាត់អត់នឹងបារម្ភមិនបាន។
«គឺពូតូចធ្វើអោយរទេះផ្អៀងក៏ធ្លាក់ចុះមកប៉ះក្បាលនឹងជណ្តើរណាលោកតា»ហាណានិយាយប្រាប់ទៅលោកចន។
«ស្លាប់ហើយមិចក៏មិនប្រយ័តអញ្ចឹងកូន»លោកចន។
«បន្ទោសចៅហ្វាយទើបត្រូវលោកម្ចាស់បើមិនមែនចៅហ្វាយតូចតាមលួងគាត់ទេក៏មិនមានរឿងអញ្ចឹងដែរ»ព្រីនចង្អុលទៅជុងហ្គុករឿងទាំងនេះគឺមកពីជុងហ្គុកទាំងអស់។
«អាកូនចង្រៃឯងមិនចេះមើលថែប្រពន្ធទេឬនេះនែក៎*ផាច់ៗ»លោកចនវៃជុងហ្គុកពីដៃខឹងនឹងកូនខ្លួនដែលជាដើមហេតុនាំអោយកូនប្រសាររបស់គាត់ទៅជាបែបនេះ។
«អ្ហឹកៗ..លោកប៉ា..អ្ហឹក..កូនឈឺណាស់»បានប៉ាក្មេកកាន់ជើងបែបនេះថេហ្យុងរឹតតែបានចិតធ្វើពុតជាយំរំអួយចេញមកទាំងដែលមុននេះនៅធម្មតាសោះ។
«មិនអីទេៗកុំយំឈឹងកូនឈឹងចាំប៉ានាំកូនទៅលាងរបួសអាព្រីនមកលើកចៅហ្វាយតូចឯងទៅដាក់លើសាឡុង»និយាយលួងថេហ្យុងរួចក៏ងាកមកហៅព្រីនអោយជួយនាំថេហ្យុងទៅដាក់នៅសាឡុងដើម្បីគាត់លាងរបួសអោយថេហ្យុង។
«ចាំខ្ញុំជាអ្នកបីគេទៅ»មិនអោយកូនចៅកំពូលខិលនោះមកប៉ះប្រពន្ធខ្លួនបានទេនាយក៏ស្ទុះរហ័សចូលទៅត្រកងកាយតូចលើកពរគេដូចជាកូនក្មេងយកមកអង្គុយនៅលើសាឡុង។
នាយដាក់អោយថេហ្យុងអង្គុយនៅលើភ្លៅរបស់ខ្លួនដៃក៏អោបក្រសោមចង្កេះតូចនោះមិនព្រមពន្លែកសោះ។
«អាព្រីនទៅយកប្រអប់ថ្នាំមកអញ្ចឹង»
«បាទលោកម្ចាស់»ព្រីនក៏រហ័សដើរទៅយកថ្នាំតាមការបង្គាប់របស់លោកចន។ប្រហែលជាប្រាំនាទីក្រោយគេក៏មកវិញជាមួយនឹងប្រអប់ថ្នាំហុចទៅអោយលោកចន។
«មោះថេហ្យុងចាំប៉ាលាងរបួសអោយ»លោកចន។
«មិនបាច់ទេប៉ាអោយមកខ្ញុំចាំខ្ញុំជាអ្នកលាងអោយគេវិញ»ជុងហ្គុកលាដៃសុំប្រអប់ថ្នាំពីដៃលោកប៉ាខ្លួនលោកចនក៏ព្រមហុចអោយតាមការសុំរបស់គេរួចក៏ក្រោកដើរចេញទៅបាត់។នេះសូម្បីតែប៉ារបស់គេក៏មិនប៉ះពាល់ដែរហួងហែងសម្បើមម្លេះ?
«លោកពូខ្ញុំ.../អ្នកនាងហាណាខ្ញុំភ្លេចប្រាប់ទៅថាអ្នកនាងធំអោយមកតាម»ព្រីនរហ័សនិយាយកាត់សម្តីរបស់នាងយ៉ាងលឿនគេដឹងច្បាស់ណាស់ថាហាណានាងប្រាកដជាមកធ្វើអោយពេលវេលាល្អរបស់ចៅហ្វាយគេទាំងពីរល្អក់កករហើយ។
«អេឯងមិនឃើញថាយើងកំពុងតែនិយាយជាមួយលោកពូទេឬ?»នាងសម្លក់ព្រមទាំងស្តីបន្ទោសទៅព្រីន។
«តែខ្ញុំអត់បានឃើញចៅហ្វាយនិយាយជាមួយអ្នកនាងផង»មិនមែននិយាយឌឺតែវាជាការពិតនាងថានិយាយជាមួយជុងហ្គុកតែគេអត់ឃើញជុងហ្គុកនិយាយតបជាមួយនាងវិញផងបើអញ្ចឹងដដែលនៅធ្វើមុខក្រាសធើអីគេមិននិយាយជាមួយផងនឹង។
«ឯង....!!!»ហាណាដោយនិយាយមិនឈ្នះព្រីនក៏សម្រេចចិត្តដើរទៅរកយូមិនៅបន្ទប់តែម្តងទៅទោះបន្តនៅឈ្លោះក៏មិនឈ្នះដដែល។
.......
ក្រោយពីលាងរបួសរួចគេក៏បាននាំថេហ្យុងមកសម្រាកនៅក្នុងបន្ទប់ប៉ុន្តែគេនៅតែខឹងជាមួយថេហ្យុងមិនទាន់បាត់នៅឡើយទេនឹកឃើញរូបភាពកាលពីថ្ងៃមិញហើយនាយពិតជាឈឺចិត្តខ្លាំងណាស់ចង់តែចង.កសម្លាប់ខ្លួនអោយបាត់ទេ។
«លោកប្តី...!!»ឃើញជុងហ្គុកបម្រុងនឹងដើរចេញគេក៏ស្ទុះវឹងងើបមកអោបនាយពីខាងក្រោយមិនដឹងយ៉ាងមិចទេគេក៏ស្រាប់តែមានអារម្មណ៍ថាប្លែកៗដូចជានៅមិនសុខក្នុងខ្លួនមិនចង់អោយជុងហ្គុកដើរចេញទៅណាឆ្ងាយពីគេចង់អោយនាយនៅក្បែរមើលថែខ្លួនដូចកាលពីម្សិលមិញណាស់នៅគេងអោបគេថើបគេផ្តល់ភាពកក់ក្តៅអោយគេថេហ្យុងមិនចង់បានភាពប្រងើយកន្តើយពីជុងហ្គុកនៅពេលនេះឡើយ។
«មានការអ្វីមែនទេ?»នាងបំបេះដៃប្រពន្ធចេញពីចង្កេះរួចក៏ងាកមកសួរទាំងមុខងាប់នាំអោយថេហ្យុងចាប់ផ្តើមចង់យំបន្តិចអីបន្តិចភ្លាម។
«អ្ហឹក...»ដោយមិនអាចទប់បានថេហ្យុងក៏យំចេញមកគេពិតជាខូចចិត្តណាស់ដែលជុងហ្គុកប្រងើយកន្តើយជាមួយនឹងគេនិយាយជាមួយគេដូចគ្មានជាតិសោះកក្រោះមិនផ្អែមល្ហែមដូចជាពេលមុនទៀតទេ។
«ហេតុអ្វីក៏អូនយំទៀតហើយ?»នាយអោនមុខតាមសម្លឹងមើលទឹកភ្នែកដែលហូរកាត់ថ្ពាល់របស់ប្រពន្ធរួចក៏សួរឡើង។
«បងឈប់ស្រលាញ់អូនហើយ..អ្ហឹក...បងលេងល្អជាមួយអូនទៀតហើយ..អ្ហឹកៗ»ថេហ្យុងនិយាយទាំងយំសសឹកមិនបាត់។អារម្មណ៍គេប្រាប់ថាជុងហ្គុកលេងស្រលាញ់លេងល្អជាមួយគេហើយទើបគេសោះកក្រោះជាមួយខ្លួន។
«អ្នកណាប្រាប់អូន?»ទេនាយដូចជាមិនបាននិយាយទេតើប្រពន្ធកំហូចរបស់គេទៅដឹងលឺមកពីណាថាគេនេះឈប់ស្រលាញ់លេងល្អជាមួយ-អ្ហើយចំមែនហើយ។
«កាយវិការសម្តីរបស់បងនឹងហើយ»ថេហ្យុង
«បងមិនបានឈប់ស្រលាញ់អូនទេព្រោះតែបងប្រច័ណ្ឌនឹងអូនជាមួយនឹងអាម្នាក់នោះ»ជុងហ្គុកនិយាយដោយទឹកមុខស្រពោនគិតទៅមើលប្រពន្ធអោបគ្នាជាមួយគេថែមទាំងស្និតស្នាលនឹងគ្នាហៅគ្នាអូនបងៗផ្អែមល្ហែមចំពោះមុខគេតើអោយគេសើចសប្បាយមានអារម្មណ៍ល្អមកពីណាទៅ។
«អូននឹងគាត់គ្រាន់តែជាសិស្សច្បងសិស្សប្អូនប៉ុណ្ណោះគ្មានអ្វីលើសពីនឹងទេ»ថេហ្យុងបន្លឺសម្លេងខ្សាវៗប្រាប់ជុងហ្គុកគ្រាន់តែស្និតស្នាលជាមួយសិស្សច្បងជាការរាប់អានតើហេតុអ្វីត្រូវប្រច័ណ្ឌដល់ម្លឹង។
«ប៉ុន្តែវាជ្រុលពេកនៅមានទៀតអូនបែជាសួរបងថាអូនគេសមគ្នាឬអត់អូនដឹងបងលឺហើយស្ទើតែក្អួតឈាមចេញមកទាំងធុង»
រង់ចាំភាគបន្ត

អានរួចជួយវូតនឹងខមិនផងណា all reader 🙏😘

ប្រពន្ធពិការ(The end)Where stories live. Discover now