ភាគទី5:គេនោះមានអ្វីអស្ចារ្យទៅបានជាគ្រប់គ្នាបារម្ភពីគេយ៉ាងនេះ????
«គ្មានស្អីប្លែកជាងត្រកូលចនទេ»ព្រីនស្តីឡើងទាំងញាក់ស្មា។គិតសព្វៗទៅវាគួរអោយអស់សំណើចដែរមនុស្សនៅក្នុងវិមាននេះសុទ្ធតែជាមនុស្សអច្ឆរិយៈមានគ្រប់រសជាតិប្លែកខុសពីគ្រួសារគេដ៏ទៃទៀតឆ្ងាយណាស់។
«បើឯងដឹងហើយនិយាយធ្វើស្អីទៅធ្វើការងាររបស់ឯងទៅ»នាងក្រមុំឈរច្រត់ចង្កេះកាច់រាងស្រែកដាក់ព្រីនលែតៗនាំអោយព្រីនអត់នឹងយកដៃខ្ទប់ត្រចៀកមិនបានព្រោះសម្លេងរបស់យូមិលឺជាងមេក្រូទៀត។
«ខ្ញុំទៅហើយមិនបាច់ដេញទេ»តបបានប៉ុណ្ណឹងនាយព្រីនក៏ដើរចេញទៅបាត់។ឯយូមិវិញក៏មិននៅបង្អង់យូរទៀតទាញសោឡានបើកចេញទៅផ្សារជាមួយនឹងអ្នកបម្រើស្រីពីរបីអ្នកដើម្បីទៅរកទិញបន្លែត្រីសាច់យកមកធ្វើម្ហូបឆ្ងាញ់ៗរង់ចាំទទួលក្មួយស្រីសំណព្វចិត្តរបស់នាង។
.......
+មន្ទីពេទ្យ
«លោកគ្រូពេទ្យតើប្រពន្ធរបស់ខ្ញុំគេកើតអ្វីដែលបាទ?»គ្រាន់តែបានឃើញលោកគ្រូពេទ្យចេញពីបន្ទប់ពិគ្រោះជំងឺភ្លាមជុងហ្គុកដែលរង់ចាំនៅខាងក្រៅស្ទុះចូលទៅសួរភ្លែតទឹកមុខក៏បានបង្ហញមកច្បាស់ៗថាក្នុងចិត្តកំពុងតែបារម្ភពីថេហ្យុង។
«មិនមានអ្វីជាការបារម្ភធ្ងន់ធ្ងរនោះទេបាទប្រពន្ធរបស់លោកគ្រាន់តែឈឺក្រពះព្រោះការរំលាយអាហារមិនបានល្អតែប៉ុណ្ណោះ»លោកគ្រូពេទ្យញញឹមក្បួចបកស្រាយពីមូលហេតុនាំអោយថេហ្យុងឈឺចុកក្នុងពោះអោយជុងហ្គុកបានយល់ដឹងដើម្បីកុំអោយគេមានការភ័យព្រួយខ្លាំងពេក។
«បាទ»នាយងក់ក្បាលតិចៗ។
«លោកប្តី...!!!»សម្លេងល្វើយៗបង្ហើយចេញពីក្នុងបន្ទប់ពិគ្រោះជំងឺដែលធ្វើអោយជុងហ្គុកស្គាល់យ៉ាងច្បាស់ថានេះជាសម្លេងរបស់ប្រពន្ធគេកំពុងតែហៅនាយហើយប្រហែលជាត្រូវការនាយអោយនៅជិតហើយមើលទៅ។
«ខ្ញុំអាចចូលទៅបានទេ?»គេងាកមកសួរលោកគ្រូពេទ្យបន្ទាប់ពីបាបស្តាប់លឺសម្លេងរបស់នាយតូចហៅខ្លួន។
«អាចចូលទៅបាន»លោកគ្រូពេទ្យ។
ជុងហ្គុកទទួយលបានចម្លើយហើយគេក៏ប្រញាប់ដើរចូលទៅក្នុងបន្ទប់ពិគ្រោះជំងឺ។ចូលមកដល់ខាងក្នុងគេក៏បានដើរតម្រង់ទៅរកថេហ្យុងដែលកំពុងអង្គុយលើរទេះទឹកមុខវិញក៏ស្លេកស្លាំងឃើញបែបនេះរឹតតែនាំអោយចិត្តរបស់គេបារម្ភពីថេហ្យុងលើសដើម។
«ថេហ្យុងអូនយ៉ាងមិចហើយ?បានធូរស្រាលខ្លះដែលទេ?»សំណួរជាច្រើនបានរបូតចេញពីមាត់រាងក្រាស។នាយសួរទៅថេហ្យុងទាំងលើកដៃអង្អែលក្បាលរបស់គេថ្នមៗពេញទៅដោយក្តីបារម្ភណែនពេញទ្រូង។
«អូនមិនអីទេលោកប្តីបងមិនបាច់បារម្ភពីអូនពេកទេ»ថេហ្យុងវាចារដោយសម្លេងទន់ភ្លន់។គេពេលនេះបានធូស្រាលខ្លះហើយក្រោយពីបានញ៊ាំថ្នាំដែលលោកគ្រូពេទ្យអោយញ៊ាំមុននេះរង់ចាំតែអោយគាត់មកដោះសេរ៉ូបចេញប៉ុណ្ណោះគឺអាចត្រឡប់ទៅផ្ទះវិញបានហើយ។
«មិនអោយបងបារម្ភបានយ៉ាងមិចមើលចុះអូនស្លេកស្លាំងខ្លាំងណាស់»ហាមមិនអោយនាយបារម្ភគឺមិនបានទេបើរាងតូចមានសភាពស្លេកយ៉ាងនេះ។
«ហ្ហឹម~អូនងងុយគេងណាស់លោកប្តី»ថេហ្យុងស្រដីទាំងភ្នែកបើកមីៗនេះប្រហែលជាមកពីជាតិថ្នាំដែលគេបានញ៊ាំមុននេះហើយទើបធ្វើអោយគេងងុយគេង។
«នេះជាថ្នាំរបស់ប្រពន្ធលោក»លោកគ្រូពេទ្យបានដើរចូលមកព្រមទាំងហុចថង់ថ្នាំមួយស្បោងអោយទៅជុងហ្គុក។
នាយទទួលយកថ្នាំទាំងញញឹមសោះកក្រោះកែវភ្នែកភ្នែកក៏តាមសម្លឹងមើលមុខប្រពន្ធកំសត់មិនដាក់។
«អាចទៅផ្ទះបានហើយ»ក្រោយដោះសារ៉ូមចេញពីដៃថេហ្យុងរួចលោកគ្រូពេទ្យក៏ងាកបែមកនិយាយជាមួយជុងហ្គុកសារជាថ្មីម្តងទៀត។
«អគុណលោកគ្រូពេទ្យហើយបាទ»ថេហ្យុងញញឹមស្រាលពោលពាក្យអគុណទៅកាន់លោកគ្រូពេទ្យដែលចំណាយពេលព្យាបាលគេ។
«មិនអីទេ»លោកគ្រូពេទ្យ។
«ខ្ញុំលាត្រឡប់ទៅវិញសិនហើយ»ជុងហ្គុកស្រដីរួចក៏បានបីថេហ្យុងដើរចេញពីបន្ទប់ពិគ្រោះជំងឺនោះបាត់។
.........
+វិមានចន
នៅក្នុងភូមិគ្រឹះហាក់បីដូចជាមានភាពអ៊ូអរខ្លាំងសម្បើមណាស់ដែលបង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះជុងហ្គុកដែលទើបនឹងមកដល់មុននេះបន្តិច។
«ប្រហែលជាហាណាមកដល់ហើយមើលទៅ»នាយឈរនិយាយជាមួយខ្លួនបន្តិចរួចក៏ប្រញាប់ចុះពីឡានដើម្បីនាំថេហ្យុងទៅសម្រាក។
កាយមាំក្រាសបីរាងតូចដែលគេងលង់លក់ស្កប់ស្កល់ក្នុងដៃចូលមកក្នុងវិមានទាំងមុខមាំស្មើ។នាយដើរចូលមកដល់ខាងក្នុងបានបួនប្រាំជំហ៊ានក៏ឈប់បង្អាក់ដំណើរបន្តិចព្រោះតែមានមនុស្សស្រីស្ថិតក្នុងឈុតពណ៍ផ្កាឈូកស្រស់រត់ចូលមករកខ្លួន÷
«លោកពូខ្ញុំនឹកដល់លោកពូណាស់»សម្លេងស្រួចដូចសារិកាវោហាឡើងព្រមជាមួយនឹងការអោបដើមដៃរាងក្រាសស្អិតមិនព្រមពន្លែងទោះបីមើលឃើញហើយថានាយកំពុងតែបីមនុស្សក្នុងដៃក៏នាងស្រីក្រមុំរូបនេះនៅតែប្រឹងអោបដដែល។
«ហាណាលែងដៃពូសិនទៅ»ក្រសែភ្នែកមុតស្រួចដូចម្ជុលសម្លឹកមើលមុខស្រីតូចអមជាមួយនឹងសម្លេងរឹងកំព្រឹសប្រាប់ទៅនាង។
«.....»ហាណាពន្លែងដៃរបស់ជុងហ្គុកទាំងមិនចង់ ខ្សែភ្នែករបស់នាងក៏តម្រង់សម្លឹងមើលទៅថេហ្យុងមិនដាក់ដោយក្តីមិនពេញចិត្តជាខ្លាំងតើគេជាអ្នកណាហេតុអ្វីក៏ពូរបស់គេដូចជាហួងហែងនឹងបារម្ភម្លេះ?
«កូនថេហ៍គេកើតអ្វីទៅជុងហ្គុកហេតុអ្វីសន្លប់បែបនេះ?»អ្នកស្រីចនបានសួរទាំងបារម្ភក្រោយពេលឃើញថេហ្យុងដេកស្តូងស្ងៀមស្ងាត់បាត់មាត់ឈឹង។
«ថេហ៍មិនស្រួលខ្លួនខ្ញុំសុំនាំគេទៅសម្រាកសិនហើយ»តបបានប៉ុណ្ណឹងគេក៏បាននាំថេហ្យុងឡើងទៅបន្ទប់បាត់។
ចំណែកហាណានាងក៏តាមសម្លឹងមើលផែនខ្នងរបស់លោកពូខ្លួនដើរចេញទៅដោយមិនខ្វល់ពីនាងសោះពិតជាធ្វើអោយនាងមានការអាក់អន់ចិត្តជាមួយនាយយ៉ាងខ្លាំង។
«ហាណាមកញ៊ាំបាយមកក្មួយពូរបស់ឯងគេរវល់ហើយ»យូមិទាញដៃនាងក្រមុំអោយចូលតុបាយដើម្បីបរិភោគអាហារ។
«អត់ទេហាណាចាំញ៊ាំជាមួយនឹងលោកពូវិញ»នាងក្រវីក្បាលបដិសេធភ្លាមៗគេមិនចង់ញ៊ាំនោះទេបើគ្មានជុងហ្គុកគេសុខចិត្តរង់ចាំជុងហ្គុកមកញ៊ាំបាយជាមួយគេ។
«ហាណាឃើញទេថាពូរបស់ឯងគេជាប់រវល់មើលថែពូតូចឯងហើយគេប្រហែលជាមិនចុះមកញ៊ាំបាយទេមោះឆាប់ឡើងមកញ៊ាំបាយទៅ»លោកម្ចាស់ចនឃើញថាចៅរបស់គាត់នេះមានចរឹករឹងរូសមានះខុសរឿងទើបបានជាគាត់ស្តីឡើងទាំងសម្លេងកាចដាក់នាង។មើលឃើញនៅនឹងភ្នែកហើយថាពូរបស់ខ្លួនរវល់តែនៅរំអុករករឿងទៀតបើក្មេងមិនសូវថាទេនេះអាយុ21ឆ្នាំហើយនៅចង់អោយគេនិយាយថាដល់ពេលណាទៀត។
នាងដើរចូលទៅអង្គុយនៅក្បែរយូមិមុខក៏មិនរីកដែរព្រោះចិត្តមិនចង់ហូបប៉ុន្មានទេនេះមកពីលោកតារបស់ខ្លួនបង្ខំនោះទេកុំអីគេមិនញ៊ាំឡើយ។
[ព្រោះតែគេទើបលោកពូមិនខ្វល់ជាមួយខ្ញុំ]នាងស្រដីឡើងនៅក្នុងចិត្តតែម្នាក់ឯងខួរក្បាលក៏នឹងឃើញទៅដល់ថេហ្យុងភ្លាមៗនាងគិតថាមកពីថេហ្យុងទើបជុងហ្គុកមិនរវល់មិនខ្វល់ជាមួយនាងបែបហ្នឹង។
........
+បន្ទប់ជុងហ្គុក
ឡើងមកដល់បន្ទប់គេក៏បានកាយតូចអោយគេងនៅលើពូកទន់ៗដោយការថ្នាក់ថ្នមគេទាញភួយក្រាសទន់រលាស់រលងមកដណ្តប់អោយថេហ្យុងមុននឹងដាក់ខ្លួនអង្គុយក្បែរប្រពន្ធទាំងទឹកមុខសោកសៅ។
«សឺត...!!»នាយបានផ្តិតយកស្នាមថើលលើសក់ទន់រលោងរបស់ថេហ្យុងមួយខ្សឺតដៃក៏បានក្រសោមក្រអប់ដៃថេហ្យុងមកកាន់យ៉ាងណែន។
តុកៗ...
សម្លេងគោះទ្វារក៏បានបន្លឺឡើងមកនាំអោយជុងហ្គុករហ័សក្រោកឡើងដើរទៅបើកទ្វារបន្ទប់។
«បងស្រី..!!»
«អឹម~នេះបងធ្វើស៊ុបមកអោយប្អូនថ្លៃហើយនេះរបស់ឯង»នាងហុចថាសដែលមានស៊ុបមួយចានគមនឹងបាយម្ហូបពីមុខអោយទៅជុងហ្គុក។
«ថ្ងៃនេះចិត្តល្អម្លេះខ្មោចខាងណាចូល?»ជុងហ្គុកសែនចម្លែកចិត្តសុខៗក៏លើកយកបាយម្ហូបមកអោយដល់បន្ទប់ទាំងដែលរាល់ដងនាងខ្ជិលសូម្បីតែហារមាត់ញ៊ាំបាយទៀតផង។
«អឺយើងនឹងឃើញប្អូនថ្លៃរបស់យើងទេ»វាជាការពិតបើមិននឹកឃើញថាថេហ្យុងគេឈឺទេនាងខ្ពើមលើកយកមកប្រគេនជូនដែរ។
«ឆឹស~»នាយពេបមាត់ជ្រេញរឹកជាមួយនឹងបងស្រីខ្លួន។
«ហើយថេហ្យុងគេឈឺអីដែរ?»
«គឺឈឺក្រពះដូចដែលបងថានឹងហើយ»
«អឹមឯងគួរតែមើលថែគេអោយបានល្អបងមើលទៅគេមានសុខភាពមិនសូវជារឹងមាំប៉ុន្មាននោះទេ»
«បាទខ្ញុំដឹងហើយ»
«បងទៅវិញហើយញ៊ាំបាយផងប្រយ័ត្នឈឺម្នាក់ទៀតទៅ»ឃើញនាងសម្តីអាក្រក់ស្តីថាអោយជុងហ្គុកប៉ុន្តែនាងស្រលាញ់នឹងបារម្ភពីប្អូនរបស់នាងណាស់គ្រាន់តែនាងមិនចង់បង្ហាញអោយជុងហ្គុកឃើញប៉ុណ្ណោះមើលតែពេលនេះទៅសុទ្ធតែធ្វើម្ហូបឆ្ងាញ់ៗយកមកអោយប្អូនខ្លាចប្អូនមិនចុះទៅញ៊ាំបាយខ្លាចប្អូនឈឺម្នាក់ទៀតទឹកចិត្តជាបងស្រីមិនអាចកាត់ថ្លៃបានទេ។
«បាទដឹងហើយឆាប់ទៅវិញទៅ»មិននិយាយដេញតែមាត់ទេដៃមាំក្រាសក៏រុញច្រានប្រាណបងស្រីខ្លួនអោយចេញពីមុខបន្ទប់ទៀតរួចក៏បានទាញទ្វារបិទជិតឈឹង។
«អាប្អូនម្នាក់នេះ»យូមិនាងឈរសើចក្រវីក្បាលហួសចិត្តជាមួយនឹងប្អូនប្រុសរបស់នាងខ្លាំងណាស់។
«គេម្នាក់នោះមានអ្វីអស្ចារ្យទៅបានជាគ្រប់គ្នាបារម្ភពីគេយ៉ាងនេះ?»រង់ចាំភាគបន្ត
អានរួចជួយវូតនឹងខមិនផងណា all reader 🙏😘
YOU ARE READING
ប្រពន្ធពិការ(The end)
Cerita Pendek«អូនអគុណដែលស្រលាញ់អូនមើលថែរអូនទោះបីជាអូនស្ថិតក្រោមស្ថានភាពពិការក៏ដោយ» ប្រភេទ:មនោសញ្ចេតនា,ផ្អែមល្ហែម,ប្រកួតប្រជែង