«បើដឹងថាក្តៅហើយមិនឆាប់ដើរមោនៅឈរតម្លើងសម្លេងដាក់ខ្ញុំដល់ណាទៀត?»មិនអោយបងស្រីខ្លួនបានចិត្តទាន់នោះទេនាយក្រាសរហ័សបញ្ចេញអាកប្បកិរិយាញេញរបស់ខ្លួនចេញមកដើម្បីបញ្ចេញរឹទ្ធជំទាលឈ្លោះជាមួយបងរបស់ខ្លួន។
«អរ!!នេះឯងនៅតែសម្តីខ្លាំងដាក់យើងជាបងទៀតមែនទេជុងហ្គុក?»យូមិនិយាយទាំងការហួសចិត្តនេះបែកគ្នាបូឆ្នាំត្រឡប់មកវិញប្អូនរបស់គេនៅតែមាត់រហែកដ៏ដែលពិតជាគួរអោយខឹងមែន។
«.....»ជុងហ្គុកមិនបានតបដៃក្រាសស្រវាទាញវាលីសម្លៀកបំពាក់របស់បងដើរត្រឡប់មកឡានមុន ព្រោះខ្ជិលមានរឿងណាមួយគេទុកថេហ្យុងអោយនៅក្នុងឡានតែម្នាក់ឯងទៀតបើនៅយូរខ្លាចតែថេហ្យុងគ្មានសុវត្ថិភាពនោះទេ។
«មើលរឹករបស់គេចុះគួរអោយស្អប់ណាស់»យូមិទន្រ្ទាំជើងក្តាប់ដៃក្តាប់មាត់ទប់កំហឹងក្នុងចិត្ត។ជួបគ្នាមួយភ្លែតសោះជុងហ្គុកធ្វើអោយនាងខឹងចង់ស្លឈាមស្លាប់ទៅហើយចុះទម្រាំជួបមុខគ្នារាល់ថ្ងៃទៀតនេះប្រហែលជាត្រូវពាក់មុខយក្សដាក់គ្នារាល់ថ្ងៃហើយមើលទៅ។
យូមិនឹងជុងហ្គុកគឺតែងតែបែបនេះពួកគេមិនដែលចេះត្រូវគ្នាទេសូម្បីតែមួយនាទីជួបឈ្លោះជួបវៃតាំងពីតូចបែបនេះហើយទើបអ្នកស្រីចនបំបែកអោយយូមិនាងទៅនៅបារាំងជាមួយអ៊ុំប្រុសរបស់នាងតែទៅបានបីឆ្នាំនាងមិនសូវជាចូលចិត្តទីនោះក៏សម្រេចចិត្តមកនៅកូរ៉េវិញ។យូមិនាងជាមនុស្សរពិលរប៉ូចនិយាយច្រើនរអ៊ូរទាំមិនចេះខ្ជិលចំណែកជុងហ្គុកវិញគេមិនចូលចិត្តនិយាយច្រើនប៉ុន្មានទេតែសម្រាប់ថេហ្យុងគឺជាករណីលើកលែង។
.....
មកដល់ឡានជុងហ្គុកបើកគូទឡានញាត់វាលីយូមិចូលរួចសឹមឡើងឡានតាមក្រោយ។ឯយូមិនាងដើរមកក៏បើកទ្វារឡានខាងមុខក្រាកស្រាប់តែធ្វើអោយនាងភ្ញាក់ព្រើតជាមួយនឹងវត្តមានរបស់ថេហ្យុងដែលកំពុងអង្គុយបើកភ្នែកភ្លឹះៗមើលមកនាងដែរ។
«អាល្អិតនេះជាអ្នកណា?»នាងមិនសួរថេហ្យុងបែរជាសម្លឹងជុងហ្គុកនឹងសួរទៅគេភ្លាម។
«ប្រពន្ធរបស់ខ្ញុំយ៉ាងមិចម៉ាក់មិនបានប្រាប់បងទេឬ?»ជុងហ្គុកជ្រួញចិញ្ចើមខ្វាច់តបរួចក៏សួរទៅបងស្រីវិញ។នេះកុំប្រាប់អោយសោះណាថានាងមិនបានដឹងពីពិធីមង្គលការរបស់គេនឹងថេហ្យុង។
«ម៉ាក់អត់បានប្រាប់បងទេ»នាងក្រវីក្បាលរួចក៏ឆ្លើយតប។
ចំណែកថេហ្យុងវិញអង្គុយមើលមុខបងប្អូនទាំងពីរនេះឆ្លាស់គ្នាចុះឡើងៗព្រោះអត់ដឹងនោះទេថាគេចង់និយាយពីអ្វី។
.....
វិមានចន
ឡានទំនើបចតទុកដល់កន្លែងរួចមនុស្សនៅក្នុងឡានក៏នាំគ្នាស្រូតចុះចេញមកលែងតែថេហ្យុងត្រូវរង់ចាំជុងហ្គុកយករទេះមកទទួល។
«មោះបងជួយ»ឃើញថាថេហ្យុងពិបាកនឹងសម្រូតខ្លួនចុះខ្លាំងពេកទើបនាយចូលទៅត្រកងកាយតូចលើកបីយកចូលក្នុងវិមានតែម្តងចំណែករទេះក៏អោយអ្នកបម្រើយកមកតាមពីក្រោយ។
ចូលមកដល់ខាងក្នុងនាយក៏បានដាក់ថេហ្យុងអោយអង្គុយនៅនឹងសាឡុងគេក៏បានអង្គុយជិតថេហ្យុងដូចគ្នា។ឯយូមិក្រោយពីប្រគល់វាលីសម្លៀកបំពាក់អោយទៅអ្នកបម្រើយកទៅរួចនាងក៏ដើរសម្តៅមករកប្អូនប្រុសនឹងប្អូនថ្លៃដោយក្រសែភ្នែកនឹងទឹកមុខស្មើថេង។
«ពួកខ្ញុំរៀបការនឹងចុះអេតាសេវិលកាលពីម្សិលមិញនេះ»មិនចាំអោយនាងសួរទាន់នោះទេជុងហ្គុករហ័សនិយាយប្រាប់ទៅនាងមុន។
«ពិធីរៀបការរបស់ឯងមួយទាំងមូលអ្នកម៉ាក់បែជាមិនប្រាប់អោយបងដឹងបន្តិចសោះហេតុអ្វីទៅ?»នាងនៅតែមិនយល់ហេតុអ្វីក៏មិនប្រាប់ដំណឹងនេះអោយគេបានដឹងអញ្ចឹង?ឬគ្រប់គ្នាក្នុងវិមាននេះលេងមើលឃើញវត្តមានរបស់នាងទៀតហើយ?
«រឿងនោះបងសួរអ្នកម៉ាក់ខ្លួនទៅខ្ញុំមិនដឹងទេ»រឿងនេះគេមិនបានដឹងនោះគេនឹកស្មានថាអ្នកស្រីចនបានប្រាប់រឿងនេះអោយនាងបានដឹងហើយតើទើបបានជាមិនសួរដេញដោលគាត់ពីរឿងនេះ។
«ឯងឈ្មោះអីហើយជាកូនអ្នកណា?»នាងឈរអោបដៃតម្លើងសម្លេងខ្លាំងៗចោទសួរទៅថេហ្យុង។
«ខ្ញុំឈ្មោះថេហ្យុងជាកូនរបស់ប៉ាម៉ាក់ខ្ញុំ»បបូមាត់តូចហើបឆ្លើយទាំងញ័រតតាត់។ដឹងទេថាគេភ័យណាស់នៅពេលមានមនុស្សប្លែកមុខមកចោទសួរសំណួរបែបនេះដាក់គេ។
«ហ្ហើយ....»នាងលើកដៃទះថ្ងាសខ្លួនបង្ហាញទឹកមុខហួសចិត្តឡើងមកមិនគួរសោះមិនគួរណាមានប្អូនថ្លៃបែបនេះឡើយពិបាកនិយាយគ្នាសម្បើមណាស់។
«ថេហ្យុងជាកូនប្រុសត្រកូលគីមបងសួរធ្វើអី?»ជុងហ្គុកឆ្លើយប្រាវនាំអោយយូមិបើកភ្នែកភ្លឹះៗសម្លឹងមើលរាងតូចពីសក់ក្បាលដល់ជុងជើងក្រោយពីដឹងសាវតារបស់គេ។
«ពិតមែនឬ?»នាងស្រដីឡើងទាំងមានភាពភ្ញាក់ផ្អើលនឹងបានសួរបញ្ជាក់ទៅជុងហ្គុកទៀតផង។
«បាទ...»ជុងហ្គុក។
«មិនស្មានថាត្រកូលគីមមានកូនប្រុសស្លូតបូតស្រស់ស្អាតយ៉ាងនេះសោះ»មិនសរសើរមិនបានមើលចុះទាំងទម្រង់មុខមាត់ច្រមុះនាងជាស្រីសូមនិយាយថាប្រៀមមិនចង់បាននោះទេស្អាតគ្មានទាស់តែម្តងហើយគិតៗទៅច្រណែនប្អូនណាស់បានប្រពន្ធស្អាតជាងបងទៀត។
«អ្នកនាងធំសរសើខ្ញុំពេកហើយ»ថេហ្យុងនិយាយទាំងអឹមអៀនមិនស្មានថាអ្នកនាងធំត្រូវជាបងស្រីរបស់សា្វមីពោលសរសើរយ៉ាងនេះសោះពិតជាពិសេសមែន។
«ហីយា៉~ក្មេងចម្កួតនៅហៅអ្នកនាងធំអីទៀតហៅថាបងថ្លៃទើបត្រូវ»យូមិច្បិចថ្ពាល់ក្រពុំថេហ្យុងដោយភាពខ្នក់ខ្នាញ់ហៅគេអ្នកនាងធំធ្វើមើលតែអ្នកដ៏ទៃអញ្ចឹង។
«បាទបងថ្លៃ»ល្ហើយគេអោយហៅក៏ហៅតាមគេប្រាប់ទៅណាមួយវាក៏មិនខូចខាតអីប៉ុន្មានដែរគ្រាន់តែហៅបងស្រីប្តីខ្លួនឯងសោះ។
«មែនហើយជុងបងបានខលសួរអ្នកម៉ាក់គាត់ប្រាប់ថាទៅទទួលក្មួយហាណាត្រឡប់មកពីជប៉ុនវិញឯងដឹងរឿងនេះទេ?»ភ្លាមនោះនាងក៏បាននឹកឃើញសម្តីម៉ាក់របស់នាងកាលពីព្រឹកមិញនេះគាត់ប្រាប់ថារវល់ទៅទទួលហាណាដែលជាត្រូវជាចៅរបស់គាត់ទើបមិនបានទៅទទួលនាង។
«ហាណា? ទេរឿងនេះអ្នកម៉ាក់មិនបានប្រាប់ខ្ញុំទេ»នាយជ្រួញចិញ្ចើមខ្ញង់ហាក់ពុំយល់ភ្លាមតើហាណាមកធ្វើអីហើយម៉ាក់គេម្តេចក៏មិនប្រាប់រឿងនេះអោយគេបានដឹងសោះអញ្ចឹង។
ហាណាកាអូសាក់ជាជនជាតិកូរ៉េកាត់ជប៉ុន។នាងជាកូនស្រីរបស់ក្មួយប្រុសលោកម្ចាស់ចនហើយនាងក៏ត្រូវជាក្មួយស្រីរបស់ជុងហ្គុកនឹងយូមិដូចគ្នា។នាងមានអាយុ21ឆ្នាំហើយមិនមែនជាក្មេងនោះទេ។នាងត្រូវបានប៉ារបស់នាងបញ្ជូនអោយមករស់នៅជាមួយនឹងអ្នកស្រីចន។
«លោកប្តី»ថេហ្យុងបង្ហើមសម្លេងតិចៗហៅរាងក្រាសទឹកមុខរបស់គេដូចជាកំពុងមានរឿងអ្វីចង់ប្រាប់ដល់នាយ។
«អូនមានរឿងអីមែនទេ?»
«អូនមានអារម្មណ៍ថាចុកពោះខ្លាំងណាស់»មិនដឹងជាយ៉ាងមិចសុខៗថេហ្យុងក៏ស្រាប់តែមានអារម្មណ៍ឈឺចុកឆ្អល់ក្នុងពោះយកតែម្តង។
«អូនឈឺខ្លាំងដែលទេ?»លឺថេហ្យុងពោលថាចុកពោះនាយក៏ផ្តើមបារម្ភភ្លែតកាយក្រាសរហ័សខិតចូលទៅជិតនាមជាប្រពន្ធចាប់ទាញកាយតូចមកផ្អែកនឹងដើមទ្រូងដៃមាំក៏បានដាក់លើពោះថេហ្យុងអង្អែលថើៗក្រែងអាចបន្ថយការចុកចាប់បានខ្លះ។
«អូនប្រហែលញ៊ាំអ្វីខុសទេដឹង?»ជុងហ្គុកចោទសួរទៅរាងតូចដែលកំពុងសំងំបិទភ្នែកគេងបន្លំការឈឺចុកក្នុងពោះ។
«អូនក៏មិនដឹងដូចគ្នា»គេមិនដឹងនោះទេព្រោះពេញមួយថ្ងៃនេះគេដូចជាមិនទាន់បានញ៊ាំអ្វីក្រៅពីអាហារពេលព្រឹកនោះទេ។
«ប្រហែលមកពីក្រពះទេដឹង?»យូមិនាងធ្លាប់ឈឺចុកក្នុងពោះបែបនេះពីមុនមកដែរពេលទៅពេទ្យពិនិត្យមើលក៏ឃើញវាបណ្តាលមកពីក្រពះ។នាងគិតថាថេហ្យុងប្រហែលជាកំពុងឈឺក្រពះហើយ។
«ប្រហែលជាបែបនឹងហើយមើលទៅព្រោះមួយរយៈនេះលឺម៉ាក់ក្មេកប្រាប់ថាថេហ្យុងគេពុំសូវបានញ៊ាំអីទៀងពេលនោះទេជួនកាលអត់ញ៊ាំក៏មាន»នាយយល់ស្របជាមួយនឹងគំនិតរបស់បងស្រីខ្លួនព្រោះមុនពេលនាំថេហ្យុងមកនៅទីនេះម៉ាក់ថេហ្យុងបានរអ៊ូរទាំអំពីរាងតូចរឿងញ៊ាំអាហារមិនទៀងទាត់នេះប្រាប់គេ។
«នាំប្រពន្ធឯងទៅមន្ទីពេទ្យពិនិត្យបន្តិចទៅ»យូមិ
«អឹម..!»ងក់ក្បាលបន្តិចរួចក៏បានបីកាយតូចស្តើងទៅដាក់ក្នុងឡានបើកចេញទៅមន្ទីពេទ្យបាត់។
«មើលទៅចៅហ្វាយឯងស្រលាញ់អាល្អិតនេះខ្លាំងណាស់គ្រាន់តែប្រាប់ភ្លាមក៏ធ្វើតាមភ្លែត»នាងនិយាយជាមួយព្រីនដែលកំពុងឈរអោបដៃសម្លឹងមើលមកនាង។
«ត្រូវហើយថែមទាំងការពារទៀតផងអ្នកណាក៏មិនអោយប៉ះដែរ»ព្រីន
«ឆឹស~ជ្រេញណាស់»ស្តាប់ហើយចង់ក្អួតនាងសែនជ្រេញជាមួយនឹងប្អូនរបស់ខ្លួនណាស់ប្រពន្ធសោះធ្វើមើលតែមាសសុទ្ធតែប៉ះមិនបាន។
«អ្នកនាងធំ»ព្រីនស្រាប់តែដករបស់ម្យ៉ាងចេញពីហោប៉ៅខោហុចទៅអោយយូមិ។
«អ្ហា៎!!ស្អីនឹង?»នាងក្រមុំជ្រួញចិញ្ចើមខ្ញង់ចូលគ្នាដៃក៏ទទួលរបស់ពីព្រីនទាំងសួរមិនដាច់ពីមាត់។
«អ្នកស្រីធំប្រាប់ថាបើអ្នកនាងមកដល់អោយខ្ញុំប្រគល់វាទៅអោយអ្នកនាង»ព្រីនតបទាំងទឹកមុខស្មើៗគេក៏មិនដឹងដូចគ្នាថាវាជាអ្វីប៉ុន្តែគេយកមកអោយនាងព្រោះតាមពាក្យសម្តីរបស់អ្នកស្រីចនទេ។
នាងយកក្រអប់ប៉ុនកូនដៃនោះមកបើកមើលឃើញថានៅក្នុងនោះមានសំបុត្រមួយ មិនចាំយូរនាងក៏រហ័សយកមកលាមើលចង់ដឹងណាសើក្នុងនឡមានសរសេរអ្វីទៅ។
[ធ្វើម្ហូបទទួលក្មួយរបស់ឯងផង]ខ្លឹមសារនៅក្នុងសំបុត្រពិតជាសែនមានន័យខ្លាំងណាស់ដល់ថ្នាក់ធ្វើអោយនាងអានចប់ហើយចង់ស្រែករកប្រេងខ្យល់ភ្លាមៗ។
«ក្នុងនោះសរសេរថាមិច?»នាយព្រីតអើត.កក្រឡឺមតាមសម្លឹងមើលអក្សរនៅក្នុងក្រដាសចង់ដឹងណាស់តើអ្នកស្រីធំគេនេះសរសេរអ្វីខ្លះទើបបានជាយូមិចអានចប់ហើយស្លឺភ្នែកយកដៃរឹតទ្រូងអញ្ចឹង។
«អានខ្លួនឯងទៅ»នាងហុចក្រដាសនោះអោយព្រីនវិញ។
«ងាប់ហើយគ្រាន់ផ្តាំអញ្ចឹងសោះសុទ្ធតែសំបុត្រខលឬផ្ញើសារមកក៏បានដែរ»សូម្បីតែនាយខ្លួនឯងក៏ហួសចិត្តដែលគ្រាន់ផ្តាំអោយធ្វើម្ហូបសោះសុទ្ធតែសំបុត្រដាក់ក្នុងប្រអប់ធ្វើដូចវិចខ្ចប់របស់មានតម្លៃ។
«ប្រហែលទូរស័ព្ទគាត់អស់លុយទេដឹង?»យូមិ
«ធ្វើដល់ម្ចាស់វិមានលុយវ៉ុលលានកាតមួយដុល្លាមិនហ៊ានទិញបញ្ជូលដែលមែន?»ព្រីន
«អឺមែនតើ»នាងហួសចិត្តបន្តិចបើទូរស័ព្ទអស់លុយគាត់មានលុយទិញកាតបញ្ជូលហើយ។
«គ្មានស្អីប្លែកជាងត្រកូលចន»រង់ចាំភាគបន្ត
អានរួចជួយវូតនឹងខមិនផងណា all reader 🙏😘
YOU ARE READING
ប្រពន្ធពិការ(The end)
Short Story«អូនអគុណដែលស្រលាញ់អូនមើលថែរអូនទោះបីជាអូនស្ថិតក្រោមស្ថានភាពពិការក៏ដោយ» ប្រភេទ:មនោសញ្ចេតនា,ផ្អែមល្ហែម,ប្រកួតប្រជែង