ភាគបញ្ចប់

3.7K 241 12
                                    

ភាគបញ្ចប់:មេឃដីជាសាក្សីស្នេហាពួកយើង
«ឆាប់ដឹងខ្លួនណាលោកប្តីអូននឹងនៅចាំបងទីនេះ»ថេហ្យុងអង្អែលប្រអប់ដៃជុងហ្គុកថ្នមៗគេនៅទីនេះអង្គុយត្រង់នេះមិនទៅណាឡើយនៅកំដរនាយរង់ចាំរហូតនាយដឹងខ្លួនមកវិញ។
*ក្រាក....
សម្លេងទ្វារបានបន្លឺឡើងបញ្ជាក់អោយដឹងថាមានមនុស្សកំពុងតែចូលមកប៉ុន្តែទោះបីជាបានលឺក៏ថេហ្យុងគេមិនបានខ្វល់ខ្វាយជាមួយនឹងសម្លេងបើកទ្វារនោះរឹតតែមិនខ្វល់ថាជាអ្នកណាដែលចូលមកនោះដែរ។
«ថេហ្យុងញ៊ាំអីបន្តិចទៅ»អ្នកដែលដើរចូលមកមុននេះជាយូមិនាងយកបាយម្ហូបនឹងបង្អែមផ្លែឈើខ្លះមកអោយថេហ្យុងព្រោះតាំងពីម្សិលមិញគេមិនព្រមញ៊ាំអីសោះ។
«ខ្ញុំមិនឃ្លានទេបងស្រីបងញ៊ាំចុះ»គេក្រវីក្បាលមិនព្រមទទួលទានបាយម្ហូបដែលយូមិរៀបយកមកអោយទេពេលនេះគេគ្មានអារម្មណ៍ឃ្លានមិនចង់ញ៊ាំអ្វីទាំងអស់ចង់នៅអង្គុយស្ងៀមៗមើលមុខរបស់ជុងហ្គុកបែបនេះ។
«មិនឃ្លានក៏ត្រូវតែញ៊ាំដែរបងដឹងថាអូនបារម្ភពីជុងហ្គុកតែអូនក៏មិនគួរធ្វើបាបខ្លួនឯងដល់ថ្នាក់នេះដែរ»បារម្ភយ៉ាងណាក៏ត្រូវគិតគូរពីរសុខភាពរបស់ខ្លួនឯងខ្លះផងទៅព្រោះមានមនុស្សជាច្រើននាក់ទៀតគេក៏បារម្ភពីរាងតូចដែរសូម្បីតែជុងហ្គុកដែលកំពុងស្ថិតនៅលើគ្រែពេទ្យគេក៏ប្រហែលជាកំពុងបារម្ភពីថេហ្យុងដូចគ្នា។
«ឆាប់មកញ៊ាំបាយហើយទៅងូតទឹកចេញទៅចាំមកមើលគេទៀត»និយាយទាំងសម្តីកាចព្រោះនិយាយស្រួលៗថេហ្យុងមិនចេះស្តាប់ទេទាល់តែសម្លុតខ្លះទើបបាន។
«បាទ...!!»ថេហ៍ងាកខ្លួនសន្សឹមៗបែរមករកយូមិដែលកំពុងរៀបចំបាយម្ហូបដាក់អោយខ្លួនញ៊ាំ។ កាយតូចបង្វិលកង់រទេះសម្តៅទៅតុដែលមានបាយនឹងទឹកគេសម្លឹងមើលបាយទាំងនោះបន្តិចរួចសឹមចាប់ផ្តើមញ៊ាំ។
ថេហ្យុងញ៊ាំបានបន្តិចក៏ឈប់ហើយក៏បានចូលទៅងូតទឹកនៅក្នុងបន្ទប់បន្ទប់ទឹកតាមអ្វីដែលយូមិបានប្រាប់មិនអញ្ចឹងទេច្បាស់ណាស់នាងប្រាកដជាសំពងគេហើមក្បាលមិនខានបើមិនធ្វើតាម។
«បែបនេះគ្រាន់ស្រស់ស្អាតបន្តិច»ពេលឃើញថេហ្យុងចេញពីបន្ទប់ទឹកមកវិញជាមួយនឹងឈុតសម្លៀកបំពាក់ថ្មីនាងនិយាយទាំងញញឹមមើលចុះពេលបានងូតទឹកសម្អាតខ្លួនអញ្ចឹងទៅគ្រាន់មើលចូលភ្នែកខ្លះបើមុននេះវិញម៉ាទោសយាយទៅឡើងដូចអ្នកសុំទានគិតមើលទៅតាំងពីម្សិលមិញមិនព្រមញ៊ាំបាយទឹកក៏មិនងូតខ្លួនប្រលាក់ស្រម៉កសក់ក្បាលកន្រ្តើងដូចចំបើងហើយនឹង។
«....»ថេហ្យុងគ្រាន់ញញឹមតិចៗជំនួសការឆ្លើយតបនឹងនាងវិញប៉ុណ្ណោះ។
«បងស្រីផ្ញើរមើលជុងហ្គុកផងខ្ញុំទៅមើលលោកប៉ានឹងអ្នកម៉ាក់បន្តិច»ថេហ្យុង
«អូខេទៅចុះព្រីននៅខាងមុខអោយគេជូនទៅសុវត្ថិភាពជាង»
«បាទ..!»តបហើយក៏បានបង្វិលកង់រទេះសម្តៅទៅមាត់ទ្វារដៃតូចឈងចាប់មូលគន្លឹះទ្វារបើកឡើងមកក៏បានឃើញព្រីននៅឈរចាំខាងមុខទ្វារដូចបានដឹងមុនថាគេកំពុងចង់ទៅណាចឹង។
«ខ្ញុំជូនចៅហ្វាយតូចទៅ»និយាយចប់គេក៏ចាប់កាន់ដៃរទេះរុញថេហ្យុងទៅរកបន្ទប់របស់ប៉ាម៉ាក់គេ។
.....
*បន្ទប់124
មកដល់មុខបន្ទប់ព្រីនក៏បើកទ្វារនាំថេហ្យុងចូលទៅខាងក្នុងដែលបង្ហាញអោយឃើញមនុស្សវ័យចំណាស់ពីនាក់កំពុងតែគេងលើគ្រែពេទ្យឯមនុស្សចំណាស់វ័យចំណាស់ត្រូវជាប៉ាម៉ាក់ក្មេងក៏អង្គុយជជែកលេងជាមួយពួកគាត់ទាំងពីរ។
«លោកប៉ាអ្នកម៉ាក់...»ថេហ្យុងបន្លឺសម្លេងហៅគាត់ទាំងពីរមាត់ពេបតិចៗរកយំបន្តិចអត់បន្តិចដែលធ្វើអោយមនុស្សចាស់ទាំងបួនញោចនៅស្នាមញញឹមចេញមកភ្លាម។
«កូនថេហ៍...កើតអ្វីមិចក៏ពេបមាត់ចឹង?»អ្នកស្រីគីមក្រសោបមុខមាត់មកសួរកើតអ្វីអ្នកណាថាអីអោយមែនទេបានជាមកពេបមាត់ទូលពិតគាត់បែបនេះ?
«កូនបារម្ភពីអ្នកទាំងពីរនឹងណា»រាងតូចអោបអ្នកម៉ាក់យ៉ាងណែនមុននឹងពោលសម្តីឡើងដែលរកយំនេះព្រោះបារម្ភមិនមែនអ្នកណាមកស្តីថាអោយទេ។
«កូននេះធំហើយនៅងិងក់ដូចក្មេងទៀតចំមែនហើយ»លោកគីមគ្រឺតខ្នាញ់នឹងថេហ្យុងណាស់មើលចរឹករបស់គេចុះមិនខុសពីនៅក្មេងទេអោយភ័យបារម្ភពីអ្នកណាដឹងតែពេបយំចឹងហើយ។
«.....»ថេហ្យុងធ្វើមុខជូរដាក់អ្នកទាំងពីរតែក៏មិនខ្វល់ដែរពេលនេះបានឃើញប៉ាម៉ាក់របស់គេធូស្បើយច្រើនហើយគេក៏អស់បារម្ភដែរ។
«ថេហ្យុងតើអាការៈជុងហ្គុកយ៉ាងមិចហើយកូន?»អ្នកស្រីចន
«នៅមិនទាន់ដឹងខ្លួននោះទេម៉ាក់ពេទ្យប្រាប់ថាអាចនឹងមួយអាទិត្យឬយូរជាងនេះមិនអាចកំណត់បានច្បាស់លាស់ទេ»នឹកដល់រឿងនេះភ្លាមទឹកមុខថេហ្យុងក៏ប្រែជាស្រពោនវិញភ្លែតគេនិយាយទាំងមុខស្ងួតប្រាប់ទៅអ្នកជាម៉ាក់ក្មេក។
«កុំធ្វើមុខបែបនឹងអីជុងហ្គុកគេច្បាស់ជាដឹងខ្លួនវិញឆាប់ៗនេះមិនខានទេ»ឃើញទឹកមុខកូនមិនល្អគាត់ជាម្តាយក៏មិនសប្បាយចិត្តដែរទើបបានទាញកាយតូចមកអោបនឹងនិយាយលួងលោមអោយគេកាត់បន្ថយការគិតខ្វល់ពីរឿងនេះពេកអីយ៉ាងណាក៏ជុងហ្គុកគេដឹងខ្លួនដែរគេមិនអាចដាច់ចិត្តទុកប្រពន្ធរបស់គេអោយនៅតែម្នាក់ឯងឡើយ។
.......
10ថ្ងៃជាងបានកន្លងផុតទៅបើរាប់ចាត់តាំងពីថ្ងៃជុងហ្គុកចូលពេទ្យមកទល់នឹងថ្ងៃនេះវាមានរយៈពេលដប់ថ្ងៃជាងទៅហើយប៉ុន្តែគេនៅតែគេងស្តូកស្តឹងដូចមនុស្សគល់ឈើបបួលអោយអ្នកដែលតែងតែមកអង្គុយរង់ចាំគេរាល់ថ្ងៃនេះកាន់តែអន្ទះអន្ទែងបន់ស្រន់គ្រប់ព្រះសំពះទេវតាអោយគេឆាប់ដឹងខ្លួនវិញ។
«បងគេងយូរហើយជុងឆាប់ភ្ញាក់ឡើងមកព្រឹកនេះអូនបានធ្វើម្ហូបឆ្ងាញ់ទុកអោយបងច្រើនណាស់ ឆាប់ឡើងក្រោកមកញ៊ាំបាយជាមួយអូនម្ហូបត្រជាក់អស់ហើយដឹងទេ?»
«បងមិនឃ្លានមែនទេ?មិនអីទេចឹងចាំអូនយកវាទៅទុកវិញចុះ»
ថេហ្យុងអង្គុយនិយាយបេះបួយជាមួយជុងហ្គុកតែម្នាក់ឯងសួរតែឯងឆ្លើយតែឯងវាជាទម្លាប់របស់គេរាល់ថ្ងៃឡើងសមទៅហើយពេលខ្លះគេក៏លួចអស់សំណើចជាមួយខ្លួនឯងដែរម្តេចក៏ឆ្កួតមកអង្គុយនិយាយតាប៉ែម្នាក់ឯងទាំងអ្នកម្ខាងទៀតគេមិនអាចសូម្បីតែស្តាប់លឺផង។
«ដប់ថ្ងៃជាងហើយដែលអូនរង់ចាំបងណាជុងហ្គុក បងកុំធ្វើបាបអូនខ្លាំងពេកបានទេអូនស្ទើឆ្កួតទៅហើយឆ្កួតព្រោះចាំបង...ឬក៏បងធុញនឹងអូនទើបបងមិនចង់ក្រោកមកឃើញមុខរបស់អូនបងឆ្លើយមកបងលឺអូនសួរទេ..អ្ហឹកៗ...ឆ្លើយនឹងអូនបន្តិចមកជុងហ្គុក»វាពិតជាឈឺចាប់ខ្លាំងណាស់សម្រាប់ថេហ្យុងរង់ចាំមនុស្សម្នាក់រាល់ថ្ងៃស្ទើតែឆ្កួតម្តងៗគេហត់ណាស់ហត់ទាំងចិត្តហត់ទាំងកាយតើត្រូវអោយគេរង់ចាំដល់ពេលណាទៀតទើបគេអាចដឹងខ្លួន?
«ជុង..អ្ហឹក..ជុងហ្គុក»ស្របពេលកំពុងតែពិតក្បាលយំនឹងដៃរបស់រាងក្រាសថេហ្យុងក៏ស្រាប់តែងើបក្បាលមកវិញទាំងបន្លឺសម្លេងហៅឈ្មោះរាងក្រាសព្រោះមុននេះដៃរបស់នាយគឺបានកម្រើកថេហ្យុងសម្លឹងមុខរាងក្រាសបន្តិចក៏ឃើញថាទឹកភ្នែករបស់គេបានស្រក់ចុះកាត់តាមកន្ទុយភ្នែកនេះមានន័យថាគេបានស្តាប់លឺពាក្យដែលខ្លួននិយាយមែនទេពិតជាប្រសើណាស់។
«ជុងហ្គុកទីបំផុតបងដឹងខ្លួនហើយ..អ្ហឹកៗ»នាយតូចយំទាំងរំភើបបន្ទាប់ពីបានឃើញជុងហ្គុកសន្សឹមៗបើកភ្នែកឡើងមកម្តងបន្តិចៗហើយភ្លាមនោះនាយក៏បានបង្ហើរសម្លេងខ្សាវៗគ្មានកម្លាំងរបស់ខ្លួនហៅឈ្មោះរបស់ថេហ្យុង÷
«ថេហ៍...អូន..ជាអូនមែនទេ?»មិនត្រឹមតែសួរថែមទាំងប្រឹងលើកដៃទៅអង្អែលផ្ទៃមុខរបស់រាងតូចតែគួរអោយស្តាយគេគ្មានកម្លាំងគ្រប់គ្រាន់នឹងលើកដៃរួចនោះទេតែពេលនោះថេហ្យុងក៏ស្រវាយកដៃរបស់គេកមកបោសអង្អែលថ្នមៗលើផ្ទៃមុខរបស់ខ្លួនទាំងទឹកភ្នែក។
........
+មួយម៉ោងក្រោយ
ដំណឹងជុងហ្គុកដឹងខ្លួនបានលិចលឺទៅដល់អ្នកនៅឯវិមានពួកគេក៏ប្រញាប់នាំគ្នាមកឡើងកកកុញពេញបន្ទប់សម្រាប់របស់ជុងហ្គុក។
«អ្នកជំងឺត្រឡប់មកធម្មតាវិញហើយប្រហែលថ្ងៃស្អែកនេះអាចចេញពីមន្ទីពេទ្យបាន»លោកគ្រូពេទ្យបន្ទាប់ពីបានពិនិត្យអការៈរបស់ជុងហ្គុករួចគាត់ក៏បាននិយាយរ៉ាយរាប់ប្រាប់អោយសាច់ញាតិអ្នកជំងឺបានដឹង។
«អគុណហើយលោកគ្រូពេទ្យ»យូមិ
«វាជាតួនាទីរបស់ខាងយើងស្រាប់ហើយមិនបាច់គុណស្រ័យអ្វីទេ»គាត់ញញឹមតបវិញដោយភាពរួសរាយការមើលថែអ្នកជំងឺអោយជាសះស្បើយជាតួនាទីរបស់ពួកគាត់ស្រាប់ទៅហើយអ្វីដែលគាត់ចង់បានមិនមែនជាការដឹងគុណឬវត្ថុតបស្នងអ្វីនោះទេតែសុំត្រឹមបានឃើញអ្នកជំងឺរបស់គាត់អាចញញឹមនឹងត្រឡប់មកធម្មតាវិញប៉ុណ្ណឹងគឺជាគ្រប់គ្រាន់ហើយ។
«យ៉ាងណាក៏អគុណដែរបើមិនបានលោកគ្រូពេទ្យទេកូនប្រុសរបស់ខ្ញុំគេមិចនឹងអាចងើបមកអង្គុយបែបនេះបានទៅ»អ្នកស្រីចនញញឹមរីកថ្ពាល់ពោលពាក្យអគុណម្តងទៀតទៅលោកគ្រូពេទ្យគុណស្រ័យមិនស្រ័យអ្វីទៅសំខាន់លោកគ្រូពេទ្យបានជួយជីវិតកូនរបស់គាត់គ្រាន់តែពាក្យអគុណខ្លាចអីនឹងនិយាយទៅ។
«បាទអគុណអ្នកស្រីដូចគ្នាដែលផ្តល់តម្លៃអោយពួកខ្ញុំ»គាត់អោនគោរពបន្តិចចំពោះអ្នកស្រីជាការអគុណដែលបានផ្តល់តម្លៃអោយពេទ្យដូចជាគាត់។ជាអ្នកមានមហារសេដ្ឋីវល់លានប៉ុន្តែចេះដាក់ខ្លួនមិនប្រកាន់ខ្ពស់ទាបមិនឆ្មើងឆ្មៃមិនយកលុយមកបញ្ជាក្បាលរបស់គាត់ទុកពេលវេលាអោយគ្រូពេទ្យធ្វើការដោយស្រួលចិត្តមិនបង្ខិតបង្ខំគាត់ដូចជាមនុស្សមានលុយមួយចំនួនតូចដែលគាត់ធ្លាប់បានជួបនោះទេ។
គ្រប់គ្នាសប្បាយចិត្តរីករាយជាមួយពាក្យអគុណរបស់លោកគ្រូពេទ្យហេតុអ្វីក៏ត្រូវបង្ខំទៅការងារនីមួយៗសុទ្ធតែទាមទារពេលវេលារបស់វាមិនមែនចង់បានក៏បានភ្លាមនោះទេយើងត្រូវចេះរក្សាតម្លៃផ្ទាល់ខ្លួនកុំដើម្បីចង់បានផលប្រយោជន៍របស់ខ្លួនទៅដើរបង្ខំអ្នកដ៏ទៃអោយធ្វើអោយខ្លួនបានភ្លាមនោះ។
លោកគ្រូពេទ្យនឹងអ្នកគ្រូពេទ្យពីរបីនាក់ក៏បានដើរចេញពីបន្ទប់ជុងហ្គុកដោយមិនភ្លេចបិទទ្វារអោយអ្នកជំងឺវិញដូចគ្នា។
«បងនៅឈឺត្រង់ណាទេអោយអូនមើលបន្តិច»ពេលគ្រូពេទ្យចេញផុតបាត់ថេហ្យុងក៏រហ័សរំកិលរទេះមកក្បែរជុងហ្គុកដៃតូចៗស្រវាចាប់កាយក្រាសថ្នមៗមើលពីមុខរបួសចាស់ៗចង់ដឹងថាវាបានជាសះស្បើយហើយនៅតើនាយនៅឈឺទៀតអត់?
«បងមិនអីទេអូនកុំបារម្ភពេកមើល៎»ជុងហ្គុកនិយាយប្រាប់ទាំងសើចហួសចិត្តមើលឃើញហើយថាគេមិនអីនៅតែសួរទៀតពិតជាគួរគ្រឺតខ្នាញ់មែន។
«ឯងដឹងទេថេហ្យុងប៊ីសតែក្លាយជាមនុស្សគល់ឈើទៅហើយពេលឯងសន្លប់»យូមិ
«ហេតុអី?»ជុងហ្គុកជ្រួញចិញ្ចើមខ្ញង់សួរទៅបងស្រីភ្លាមតើពេលគេសន្លប់បាត់ប៉ុន្មានថ្ងៃនេះមានរឿងអ្វីកើតឡើងចំពោះថេហ្យុងមែនទេ?
«គឺប្រពន្ធឯងនឹងណាមកអង្គុយយាមឯងទាំងយប់ទាំងថ្ងៃៗខ្លះបានបាយទឹកថ្ងៃខ្លះក៏គេងអត់បាយដេញអោយទៅគេងក៏មិនទៅយើងទើបតែដឹងទេថាប្រពន្ធឯងនេះក្បាលរឹងដូចដែកពិបាកប្រដៅជាងក្មេងបៀបដៃទៀត»យូមិនិយាយរៀបរាប់ប្រាប់ជុងហ្គុកខ្ទិចគ្មានសល់អោយគេអត់នឹងនិយាយមិចបានបើថេហ្យុងពិបាកនិយាយគ្នាមែនជួនកាលពេលខ្លះនាងអត់ទ្រាំមិនបានចង់តែចាប់មួលក្តិចអោយដូចមួលជុងហ្គុកតើ។
«មិចក៏អូនធ្វើបាបខ្លួនថ្នាក់នេះថេហ៍?»ជុងហ្គុកក្រសោបមុខតូចច្រមិចមួយនោះអង្អែលតិចៗហេតុអីចាំបាច់ធ្វើបែបនឹងចុះបើធ្លាក់ខ្លួនឈឺម្នាក់ទៀតមិនចប់ហើយទេឬ?ម្តេចក៏ក្មេងនេះធ្វើអ្វីមិនចេះគិតគូរពីខ្លួនឯងសូម្បីបន្តិចចឹង?
«គឺ..មកពីអូនបារម្ភពីបងចង់អោយបងបើកភ្នែកឡើងមកឃើញអូនមុនគេ»ឈ្ងោកមុខចុះនិយាយទាំងមានការភ័យខ្លាចៗជុងហ្គុកស្តីបន្ទោសអោយទៀត។
«សឺតៗ....ក្មេងចម្កួត»គ្រឺតពេកក៏ចាប់ក្រញិចថើបថ្ពាល់ប៉ោងៗនោះទាំងសងខាងមុននឹងទាញគេមកអោបជាប់ទ្រូងកាយវិការផ្អែមល្ហែមរបស់ពួកគេទាំងពីរបានធ្វើអោយមនុស្សចំណាស់ទាំងបួនរួមទាំងយូមិនឹងព្រីនពេបមាត់ជ្រេញគ្រប់គ្នា។
«តោះពួកយើងទៅវិញទៅនៅក៏ពួកគេមើលមិនឃើញពួកយើងដែរ»លោកគីមកេសហៅដណ្លងទាំងពីរនឹងប្រពន្ធនៅធ្វើអីបើគេស្វីតអត់គិតពីវត្តមានរបស់ពួកគាត់ផងនៅនាំតែទើសទាល់ទេ។
«ពិតមែនហើយ....!!»ពួកគាត់ទាំងបួនក៏នាំគ្នាចាកចេញពីបន្ទប់នេះបាត់រួមទាំងយូមិនឹងព្រីនដែរ។ពេលនេះនៅសល់តែជុងហ្គុកនឹងថេហ្យុងដែលកំពុងអង្គុយសម្លឹងមើលមុខគ្នាដោយក្តីស្រលាញើនឹងខ្វះគ្នាមិនបាន។
*អឹម..
ជុងហ្គុកចាប់ផ្ងើយចង្ការបស់ថេហ្យុងអោយងើបឡើងមកលើបន្តិចរួចគេក៏បានទម្លាក់បបូមាត់របស់ខ្លួនទៅលើបបូរមាត់របស់ថេហ្យុង។នាយចាប់ផ្តលមថើបថ្នមៗថើបតិចៗបន្លំខាំក្រញិចនាំអោយមាត់តូចប្រែពណ៍ជាស.ស្លេកនឹងមានឈាមក្រហមថ្លាចេញមករឺមតាមបបូរមាត់។ជុងហ្គុកប្រើអណ្តាតរបស់ខ្លួនលុកលុយចូលទៅក្នុងក្រអូមមាត់របស់រាងតូចដើម្បីនឹងប្រឡែងលេងអណ្តាតទន់ៗមានរស់ជាតិផ្អែមដូចទឹកឃ្មុំនោះអោយសមតាមបំណងដែលប្រាថ្នាមកជាយូរ។
ពួកគេទាំងពីរបន្តថើបគ្នាបែបនេះជាងមួយសន្ទុះរួចក៏បានចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នានៅក្នុងបន្ទប់ពេទ្យនេះតែម្តង។មិនបាច់ភ័យខ្លាចគេមកឃើញទេព្រោះជាបន្ទប់ពិសេសដូចបន្ទប់គេងអញ្ចឹងមានឧបករណ៍ឃាំងសម្លេងពីក្នុងមិនអោយលឺដល់ខាងក្រៅនោះទេ។
*10ឆ្នាំបានកន្លងផុតទៅ
រៀបរាប់ដោយថេហ្យុង
រយៈពេលដប់ឆ្នាំដែលពួកយើងប្រើជីវិតគ្រួសារជាមួយគ្នាដប់ឆ្នាំហើយដែលគាត់នៅក្បែរខ្ញុំកាន់ដៃខ្ញុំមិនលែងទោះបីជាបានជួបជាមួយនឹងព្យុះភ្លៀងជាច្រើនអនេកក៏ដោយដឹងទេខ្ញុំស្រលាញ់គាត់ណាស់ហើយក៏ស្រលាញ់ខ្លាំងទៀតផងព្រោះគាត់ជាមនុស្សម្នាក់ដែលធ្វើអោយខ្ញុំចេះស្រលាញ់ខ្លួនឯងចេះអោយតម្លៃខ្លួនឯងលេងគិតពីសម្តីរបស់អ្នកដ៏ទៃព្រោះតែសម្តីរបស់គាត់មួយឃ្លានេះ÷
«រស់ជាខ្លួនឯងគឺល្អបំផុតកុំស្តាប់សម្តីរបស់អ្នកដ៏ទៃដែលមើលងាយមកកាន់យើងព្រោះក្តីសុខយើងគឺស្ថិតនៅលើយើង»ខ្ញុំងាកក្រោយសម្លឹងរកមើលម្ចាស់ាម្លេងនៅឯណាទៅម្តេចបញ្ចេញតែសំនៀងរួចក៏ពុំបង្ហាញខ្លួនបែបនេះ?
«អូននៅហាលសន្សើមទៀតហើយបងនិយាយអូនមិនដែលតាមសោះ»ជុងហ្គុកគាត់បានស្តីបន្ទោសមកខ្ញុំដែលមិនស្តាប់សម្តីគាត់នេះគឺម៉ោង9យប់ហើយខ្ញុំបែជាមកអង្គុយស្រូបយកខ្យល់អាកាសនៅក្រៅផ្ទះធ្វើប្រងើយសមហើយដែលគាត់ថាអោយ។
«អូនមិនទាន់ងងុយហើយឃើញមេឃស្អាតក៏ចេញមកអង្គុយលេងគិតថាបន្តិចទៀតក៏ចូលទៅក្នុងហើយតែបងក៏មកដល់ល្មម»ខ្ញុំតបទាំងភ្នែកសម្លឹងមើលទៅផ្កាយរាប់រយដួងនៅលើមេឃវាស្អាតណាស់ពន្លឺរបស់វាបានទាក់ទាញចិត្តរបស់ខ្ញុំហើយ។
*អឹប..
គាត់លើកបីខ្ញុំចេញពីរទេះដាក់អោយខ្ញុំអង្គុយលើគ្រែរនាបជំនួសវិញរួចគាត់ក៏ផ្តេកខ្លួនហើយទម្លាក់ក្បាលកើតលើភ្លៅរបស់ខ្ញុំធ្វើប្រងើយ។ហីយ៉ាមើលចរឹករបស់គាត់ចុះអាយុជិតចូល40ហើយនៅមានចរឹកក្មេងជាប់ខ្លួនទៀត។
«បានកើយភ្លៅអូនបែបនេះស្រួលខ្លួនណាស់»
«បើអញ្ចឹងគេងទៅចាំអូនច្រៀងបំពេបងអោយគេង»
«បងអត់ទាន់ចង់គេងទេចង់នៅគេងមើលមេឃមើលផ្កាយជាមួយអូនវិញ»
«បាទ អញ្ចឹងក៏បាន»ខ្ញុំញញឹមសឹបតបទៅគាត់វិញ ។ ជុងហ្គុកគេកាន់តែចាស់ទៅៗហើយមើលចុះសក់ក្បាលរបស់គាត់ក៏ផ្តើមមានស្កូវដុះមកមួយៗប៉ុន្តែក៏មិនបានលុបបំពាត់នូវភាពស្រស់សង្ហាររបស់គាត់ដែរ។
«ថេហ៍អូនគិតទៅមើលពួកយើងពេលនេះកាន់តែចាស់ហើយប៉ុន្តែពួកយើងអត់មានកូនទេបងគិតថាចង់យកក្មេងម្នាក់មកចិញ្ចឹមតើអូនយល់ព្រមទេ?»
លឺគាត់និយាយរំលឹកអំពីរឿងកូនខ្ញុំឯនេះចាប់ផ្តើមម៉ួហ្មងក្នុងចិត្តភ្លាមមានឈ្មោះជាប្រពន្ធរៀបការជាមួយគ្នា10ឆ្នាំតែបែជាមិនអាចមានកូនអោយគាត់បាននេះគួរតែបន្ទោសខ្ញុំដែលមានសុខភាពខ្សោយទើបធ្វើអោយខ្ញុំមិនអាចរក្សាគភ៌បានយូរ។ពេលនោះខ្ញុំចាំបានថាខ្ញុំរលូតកូនដល់ទៅបីដងព្រោះតែបញ្ហាសុខភាពដូច្នេះហើយទើបពួកយើងគ្មានកូនប្រើ។
ខ្ញុំជាអូមេហ្កាដែលអាចពពោះបានប៉ុន្តែមិនមែនគ្រប់បុរសជាអូមេហ្កាសុទ្ធតែមានកូនបានទាំងអស់ទេអាស្រ័យទៅលើសេរីរាង្គកាយរបស់បុរសអូមេហ្កាតើអាចបង្កកំណើតបានដូចមនុស្សស្រីឬក៏អត់ហើយខ្ញុំគឺអាចប៉ុន្តែស្តាយខ្ញុំនៅតែគ្មានកូនព្រោះសុខភាពខ្ញុំខ្សោយពេក។
«អូនក៏ចង់បានក្មេងមកចិញ្ចឹមដែរប៉ុន្តែអូនគ្មានសម្ថភាពមើលថែពួកគេទេបងក៏ឃើញថាអូនបានត្រឹមតែអង្គុយលើរទេះការងារអ្វីក៏ធ្វើមិនសូវបានខ្លាចតែយកមកលំបាកដល់បងទេ»នេះជារឿងដែលខ្ញុំបារម្ភបំផុតក្មេងទាមទារអោយយើងមានការមើលថែឌិតដល់ប៉ុន្តែខ្ញុំមិនអាចទេហើយជុងហ្គុកគាត់ក៏មិនសូវទំនេរព្រោះរវល់ជាមួយការងារមានពេលឯណាមកមើលក្មេងៗទាំងនេះទៅ។
«អូខេបងតាមអូនចុះអញ្ចឹង»
«បងមិនខឹងអូនទេមែនទេ?»
«បងខឹងអូនធ្វើអីព្រោះបងដឹងថាអ្វីដែលអូននិយាយមកគឺអូនសុទ្ធតែបានគិតទុកមុនទៅហើយ»
«ហិ..ហិ...»ខ្ញុំសើចកក្អឹកអស់សំណើចខ្លាំងជាមួយគាត់តាំងពីរៀបការមកគាត់ស្តាប់តាមខ្ញុំរហូតមិនដែលជំទាស់ទេ។ហើយខ្ញុំក៏សប្បាយចិត្តដែលគាត់តែងតែយល់ពីខ្ញុំជានិច្ចមិនថារបស់ញ៊ាំឬរបស់ប្រើប្រាស់បើខ្ញុំញ៊ាំមិនកើតប្រើប្រាស់មិនបានគាត់ក៏អត់ញ៊ាំហើយក៏មិនទិញយករបស់ទាំងអស់នោះមកទុកដាក់ក្នុងផ្ទះដែរព្រោះខ្ញុំឆាប់ប្រតិកម្មណាស់។
«ថេហ្យុងបងស្រលាញ់អូនណាស់ដឹងទេស្រលាញ់ខ្លាំងជាងជីវិតរបស់បងទៅទៀត»គាត់សម្លឹងមុខខ្ញុំនឹងអង្អែលប្រអប់ដៃខ្ញុំថ្នមៗពាក្យដែលគាត់និយាយមុននេះធ្វើអោយខ្ញុំមានអារម្មណ៍ថាកក់ក្តៅនឹងមានក្តីសុខណាស់។
«អូនក៏ដូចគ្នាស្រលាញ់ប្តីណាស់ស្រលាញ់ខ្លាំងជាងអ្វីៗទាំងអស់»ខ្ញុំអង្អែលមុខគាត់ហើយក៏តបវិញ។
«មួយជីវិតនេះមានន័យខ្លាំងណាស់ដែលបងបានស្គាល់អូនៗដឹងទេអូនជាពន្លឺនៃជីវិតរបស់បងអូនជាកែវភ្នែកដែលចាំមើលពីគោលដៅជីវិតបងអូនបានរៀបចំផ្លូវមួយទុកអោយបងដើរដឹងទេបងជោគជ័យគ្រប់ការងារក៏ព្រោះតែមានអូនដែលជាភរិយាល្អម្នាក់នៅចាំជួយពីខាងក្រោយ»
«ហ្ហឹសៗ...អូនក៏មិនខុសពីបងដែរបានស្គាល់បងអូនបានស្គាល់មេរៀនជាច្រើនដែលអូនមិនធ្លាប់ជួបអូនអាចធ្វើអ្វីដែលខ្លួនឯងចង់ធ្វើហ៊ានប្រឈមមុខជាមួយមនុស្សក្នុងសង្គមដែលមានតែភាពមើលងាយមកលើអូនបងធ្វើអោយអូនស្គាល់ខ្លួនឯងដោយមិនពឹងផ្អែកទៅលើសម្តីរបស់អ្នកដ៏ទៃអូនអគុណបងណាស់លោកប្តីសម្លាញ់ចិត្តរបស់អូន»

«សន្យាណាថាពួកយើងនៅតែបន្តបែបនេះជារាងរហូតទៅកាន់ដៃគ្នាមិនលែងលុះដល់ចាស់កោងខ្នងស្លាប់រាងខ្លួនក៏មិនបែកគ្នា»ពួកយើងទាំងពីសម្លឹងមើលមុខគ្នាដោយក្រសែភ្នែកពេញទៅដោយក្តីស្រលាញ់ពួកយើងថ្ពក់ដៃសន្យាជាមួយគ្នាក្រោមពន្លឺព្រះចន្ទយកផ្កាយយកមេឃនៅក្នុងរាត្រីនេះមកធ្វើជាសាក្សីបញ្ជាក់ពីក្តីស្រលាញ់របស់ពួកយើង។

ចប់ដោយបរិបូរណ៍

អគុណដល់អ្នកអានជាទីស្រលាញ់ដែលបានចំណាយពេលក្នុងការតាមដានរឿងប្រពន្ធពិការពីដើមភាគរហូតដល់ភាគ
បញ្ចប់។អេដមីនក៏សូមទោសរាល់កំហុសណាមួយដែលមាននៅក្នុងរឿងមួយនេះ
ជួបគ្នាជាមួយរឿងថ្មីក្រោយទៀត Bay²👋🙏។

សរសេរដោយ ជីនណា


ប្រពន្ធពិការ(The end)Where stories live. Discover now