ep18: រីនណា អាទូរៀស៍

1.9K 116 4
                                    

ភាគទី18:ទៅជាមួយបងអូននឹងដឹង
+ថ្ងៃថ្មី
ថ្ងៃនេះខុសពីរាល់ដងសព្វដងជយុហ្គុកជាអ្នក្រោកមកធ្វើម្ហូបសម្រាប់ថេហ្យុងប៉ុន្តែថ្ងៃនេះថេហ្យុងគឺជាអ្នកធ្វើម្ហូបសម្រាប់ជុងហ្គុកវិញដោយមានព្រីនជាជំនួយផងដែរ។
«បាយម្ហូបរួចរាល់ហើយបងព្រីនលើកយកទៅដាក់នឹងតុបាយទៅ»ថេហ្យុងប្រាប់ទៅព្រីន។
«បាទចៅហ្វាយតូច»ព្រីនក៏បានលើកយកម្ហូបប៉ុន្មានមុខនោះទៅដាក់លើតុអាហាររួចសឹមនឹងមកជួយយករបស់ពីដៃថេហ្យុងដែលជាបង្អែមលាងមាត់ក្រោយបាយហើយនោះឯង។
គ្រាន់តែរៀបចំបាយម្ហូបរួចជុងហ្គុកក៏ចុះមកដល់ល្មម ប៉ុន្តែទឹកមុខរបស់នាយហាក់ដូចជាមិនស្រស់ថ្លាសោះមិនដឹងថាគេកើតមានរឿងអ្វីនៅក្នុងចិត្តនោះទេ។
«លោកប្តីញ៊ាំបាយទៅ»ថេហ្យុងចាប់ម្ហូបឆាខ្ញីដាក់ចានបាយអោយប្តី។ ជុងហ្គុកក៏ញញឹមបន្តិចមុននឹងចាប់ផ្តើមញ៊ាំបាយស្នាដៃម្ហូបរបស់ប្រពន្ធខ្លួន។
បាយពេលព្រឹកមួយពេលនេះវាហាក់ដូចជាសោះកក្រោះខ្លាំងណាស់ជុងហ្គុកមិនបាននិយាយរកថេហ្យុងសូម្បីតែបន្តិចសកម្មភាពផ្អែមល្ហែមដែលធ្លាប់មានក៏នាយមិនបញ្ចេញចំពោះថេហ្យុងដែរគឺប្រៀបដូចជាអ្នកដ៏ទៃដែលនាំអោយចិត្តរបស់ថេហ្យុងកាន់តែគិតខ្វល់ខ្វាយខ្លាំងលើសដើមទ្វេដង។
«ជុងបងកើតអ្វីម្តេចក៏ស្រងូតស្រងាត់ម្លេះ?»ដោយទ្រាំជាមួយនឹងភាពស្ងៀមស្ងាត់នេះតទៀតលែងបានថេហ្យុងក៏ដាច់ចិត្តសួរទៅប្តីមុន ។
«......»ជុងហ្គុកមិនឆ្លើយមិនមែនគេមិនចង់ឆ្លើយប៉ុន្តែគេកំពុងតែភ្លឹងមិនបានស្តាប់លឺសម្តីថេហ្យុងសួរនោះទេ។
«លោកប្តី...!!»ថេហ្យុងម្តងនេះមិនមែនប្រើសម្តីស្លូតនោះទេគេស្រែកមួយទំហឹងដែលធ្វើអោយជុងហ្គុកភ្ញាក់ពីការភ្លឹកភ្លាមសូម្បីតែព្រីនដែលឈរក្បែរនោះក៏ភ្ញាក់ព្រើតឡើងច្រងាងដៃជើងដែរ។
«អូនមានអ្វីឬ? »
«បងមិនលឺអូនសួរទេ?»
«សុំទោសផងបងរវល់តែភ្លឹកទើបមិនបានលឺអូនសួរ»នាយញញឹមតិចៗទាំងមិនសមធ្វើមិចបើមិនលឺមែនអោយគេឆ្លើយយ៉ាងមិច។
«បងកើតអ្វីហេតុអ្វីក៏ស្ងាត់ម្លេះ?»រាងតូចសួរម្តងទៀត គេបារម្ភណាស់ដឹងទេមនុស្សធ្លាប់តែនិយាយច្រើនឥតទំនេរមាត់សុខៗមកស្ងាត់បែបនេះ។
«បងខ្វល់ខ្វាយពីការងារនៅក្រុមហ៊ុន»នឹកដល់ត្រឹមនេះទឹកមុខជុងហ្គុកក៏ស្រពោនភ្លាមនេះនៅមិនដល់មួយខែទេការកំណត់ដាក់បង្ហញម៉ូតតាមក្រុមហ៊ុនក៏មកដល់ហើយពេលនេះស្រាប់តែក្រុមហ៊ុនជួបបញ្ហាររហូតមិនដឹងថាអាចដោះស្រាយទាន់ឬអត់ទេ។
«ក្រុមហ៊ុនមានបញ្ហារអ្វីមែនទេ?»ថេហ្យុង
«អូនទៅក្រុមហ៊ុនជាមួយបងទៅអូននឹងបានដឹង»ជុងហ្គុក
«ចឹងឆាប់ទៅៗបងស្រីចាំជួយរៀបចំផង»មិនចាំយូរថេហ្យុងបបួលជុងហ្គុកទៅភ្លាមព្រោះចង់ដឹងណាស់បញ្ហារអ្វីទៅបានជាប្តីរបស់គេនេះកើតទុក្ខដល់ម្លឹង។
+កាត់ងាកទៅមើលនៅក្រុមហ៊ុនធំមួយកន្លែងដែលស្ថិតនៅឆ្ងាយគួរសមពីក្រុមហ៊ុនជុងហ្គុកនោះគឺ÷
...ក្រុមហ៊ុន The MiKi design
..តឹបៗ...*សម្រឹបជើងធ្ងន់កណ្តុករបស់ម្ចាស់ក្រុមហ៊ុបានបន្លឺឡើងកាយក្រាសមាំខ្ពស់សម្បូរមន្តស្នេហ៍បានដើរជះរាងសង្ហារបង្អួតស្រីៗបុគ្គលិកនៅក្នុងក្រុមហ៊ុនអោយពួកនាងមានភាពរំជើបរំជួលមិនចេះណាយចិត្តសោះពេលបានឃើញមុខសង្ហាររបស់មិគីអាទូរៀស៍ម្នាក់នេះ។
«ចៅហ្វាយ....!!»សាន់នាមជាកូនចៅក៏បានដើរមកនឹងបានខ្សឹបអ្វីក៏មិនដឹងដាក់ត្រចៀករបស់មិគីបបួលអោយនាយក្រាសលិចនៅស្នាមញញឹមចុងមាត់ឡើងភ្លាមៗ។
«ល្អណាស់ពិតជាមិនខកបំណងពិតមែន»ញញឹមរួចនិយាយទាំងជឿជាក់មិនខកបំណងទេដែលគេចំណាយទុនលើកនេះ។
.....
+បន្ទប់ធ្វើការ
នៅក្នុងបន្ទប់ធ្វើការរបស់មិគីបានបង្ហាញអោយឃើញមនុស្សស្រីរាងតូចច្រឡឹងសាច់.សខ្ចីដូចបណ្តូលចេកពាក់អាវយឺតដៃខ្លីពណ៍លឿងស្រស់វាលខាងមុខនឹងសំពុតព្លីសេវែងដល់.កជើងកំពុងតែអង្គុយអោនមុខចុះស្រងូតស្រងាត់តែម្នាក់ឯង។
«ខ្ញុំស្មានថានាងមិនមកតាមការណាត់ហើយតើរីនណាហ្វារា៉ល់»សម្លេងធំគ្រលរបន្លឺឡើងដាស់អារម្មណ៍អ្នកដែលកំពុងភ្លឹងនោះអោយរហ័សងើបមុខឡើងងើយសម្លឹងមើលទៅនាយដោយកែវភ្នែកស្អប់ខ្ពើមខ្លាំងបំផុត។
«ប៉ារបស់ខ្ញុំនៅឯណា?»រីនណាមិនខ្វល់ជាមួយសម្តីរបស់មិគីតែអ្វីដែលនាងចង់ដឹងនោះគឺវត្តមានរបស់ប៉ាគេតែប៉ុណ្ណោះ។
«ជុ...ជុ..»មិគីញញឹមព្រមទាំងជញ្ជក់មាត់តិចៗនឹងក្រវីក្បាលផងដែរបញ្ជាក់អោយនាងតូចបានដឹងថាគេនឹងមិនប្រាប់នោះទេ។
«ខ្ញុំបានធ្វើតាមលោកគ្រប់យ៉ាងហើយលោកចង់បានអ្វីទៀត?»រីនណាស្ទុះងើបពីកៅអីទាំងកម្រោលនាងនិយាយទាំងសង្កត់សម្លេងធ្ងន់ៗទឹងសសៃ.កជាមួយនឹងរាងក្រាសដោយគ្មានការញញើតខ្លបខ្លាចនាយសូម្បីបន្តិច។
«ចង់បានអ្វីមែនទេ?»មិគីនិយាយតិចៗភ្នែករបស់គេក៏សម្លឹងមើលរាងកាយរបស់នាងពីលើដល់ក្រោមឆ្លាស់គ្នាចុះឡើងៗជាពិសេសគ៏ដើមទ្រូងមូលក្លំរបស់នាងនឹងត្រគៀកធំរីកសាយគន់មើលមិនចេះឆ្អែតភ្នែកមួយនោះ។ឃើញភ្នែកអ្នកកម្លោះព្រាននេះសម្លឹងមើលមិនដាក់ភ្នែកកាយតូចដែលជាម្ចាស់ខ្លួនចាប់ផ្តើមកើតចិត្តមិនស្រួលរហ័សយកដៃមកបិទបាំងចន្លោះវាលខាងមុខដែលមើលឃើញសាច់ឆ្អឹងដងកាំបិតនឹងគល់ទ្រូងរបស់ខ្លួនភ្លាម។
«មិនបាច់កំណាញ់ខ្លួននោះទេមុននឹងក្រោយរាងកាយមួយនេះវាក៏ក្លាយជារបស់ខ្ញុំ»មាឌមាំឈរនិយាយទាំងជឿជាក់តែវាក៏មិនខុសនោះដែរមុននឹងក្រោយនាងក៏ត្រូវក្លាយជាមនុស្សរបស់មិគីក្នុងនាមជាប្រពន្ធរបស់នាយ។
«លោកនិយាយស្អី?»ចិញ្ចើមតូចទាំងពីរផ្តើមចងចូលគ្នាព្រោះមិនយល់ពីន័យដែលមនុស្សម្នាក់នេះវាចារមកកាន់ខ្លួន។តើអ្នកណាទៅដែលក្លាយជារបស់នាយនោះនេះមិនមែនឆ្កួតដេកយល់សប្តិទាំងថ្ងៃទេឬ?
«នាងប្រហែលជាមិនដឹងទេថាប៉ារបស់នាងបានលក់នាងមកអោយយើង?»មិគីនិយាយដោយសង្កត់សម្លេងធ្ងន់មួយៗច្បាស់ៗបញ្ជាក់អោយអ្នកម្ខាងទៀតដែលឈរទល់មុខខ្លួនបានលឺជាមួយនឹងសំនួរនេះ។
«មិ..មិនពិតលោកកុហក»រីនណាត្រដិតសឹងតែវាចារមិនចេញប៉ារបស់គេមិចនឹងអាចលក់នាងមកអោយមនុស្សអាក្រក់ម្នាក់នេះបានទៅគេមិនជឿទេថាប៉ារបស់គេធ្វើបែបនេះ។
«យើងកុហកនាងធ្វើអី?ប៉ារបស់នាងជាមនុស្សបែបណានាងគួរតែដឹងហើយមិនអញ្ចឹងឬ? »
«....»នាងស្រាប់តែគាំងថ្មឹងរកពាក្យតបមិនឃើញគេនិយាយមិនខុសទេប៉ារបស់គេជាមនុស្សយ៉ាងមិចមិនមែននាងខ្លួនឯងផ្ទាល់មិនស្គាល់ឯណា។គាត់ជាមនុស្សស្រលាញ់លុយខ្វល់តែពីក្តីសុខខ្លួនឯងហើយថែមទាំងស្អប់នាងដល់ឆ្អឹងទៀតផងគិតទៅទង្វើបែបនឹងតើសមនឹងថាគាត់មិនហ៊ានធ្វើទេ?
«ប៉ា..មិចក៏ប៉ាធ្វើបែបនេះ?»នាងស្រាប់តែទន់ជង្គង់ដួលប្រូសហាក់អស់កម្លាំងពីខ្លួនរលីងគ្មានសល់។មួយជីវិតនេះនាងត្រូវជួបជាមួយនឹងរឿងខកចិត្តប៉ុន្មានដងទៀតទៅ។នាងសុខចិត្តលះបង់ការងារផ្តាច់កុងត្រាជាមួយជុងហ្គុកព្រោះមានបំណងចង់ជួយហ្វារ៉ាល់ដែលមាននាមជាប៉ាស៊ូអោយគេមើលងាយនិយាយដើមថាជាមនុស្សគ្មានទំនួលខុសត្រូវប៉ុន្តែលទ្ធផលដែលគេទទួលបានពីប៉ារបស់គេវិញមានតែការហួសចិត្តនឹងការខកបំណងមិនគួរណាគាត់លក់នាងដូរយកលុយដោយមុនគិតពីចិត្តរបស់នាងសោះ។
«ពីពេលនេះទៅនាងមិនមែនជារីនណា ហ្វារ៉ាលើទៀតទេតែនាងគឺជារីនណាអាទូរៀស៍ជាភរិយារបស់យើង»

សរសេរដោយ ជីនណា

The to be Continue💕

ប្រពន្ធពិការ(The end)Where stories live. Discover now