ភាគទី16:គ្មានអ្នកណានៅស្រលាញ់ងប់ងល់ជាមួយនឹងមនុស្សពិការដូចជាពូទេ...
«គឺមានអ្នកលួចកឹបកេងលុយក្រុមហ៊ុនពេលនេះលោកព្រីនកំពុងតែតាមក្លមមើលថាជានរណា»លេខាជីននិយាយទាំងសម្លេងញ័រៗព្រោះតែភ័យខ្លាចជាមួយនឹងក្រសែភ្នែកត្រជាក់ស្រេបរបស់ជុងហ្គុកដែលកំពុងសម្លឹងមើលមកនាង។
ជុងហ្គុកស្តាប់សម្តីរបស់អ្នកនាងលេខាខ្លួនហើយក៏បានត្រឹមដកដង្ហើមធំមួយដង្ហើមបន្ធូអារម្មណ៍តានតឹងចោលតែប៉ុណ្ណោះព្រោះរឿងទាំងអស់នេះក៏មិនអាចបន្ទោសទៅលើលេខាជីនតែម្នាក់ដែរព្រោះនាយក៏មានចំណែកខុសដែលទុកក្រុមហ៊ុនចោលព្រោះគិតថាបានរៀបចំគម្រោងនឹងផែនការច្នៃម៉ូតទុករួចទើបពន្លែងការងារទាំងនេះអោយលេខារបស់ខ្លួនទទួលរ៉ាប់រង។
«ខលហៅអ្នកច្នៃម៉ូតនេះអោយមកជួបខ្ញុំ»ឯកសារទាំងអស់ដាក់នៅលើតុមុននឹងបន្លឺអោយលេខារបស់ខ្លួនខលហៅអ្នកច្នៃម៉ូតអោយជួបនាយគេមានរឿងត្រូវដោះស្រាយជាមួយអ្នកច្នៃម៉ូតម្នាក់នេះអោយដឹងរឿង ក្រែងបាននិយាយព្រមព្រៀងគ្នាច្បាស់លាស់ហើយមិនចឹងឬថានឹងបញ្ចប់គម្រោងនេះនៅខែក្រោយប៉ុន្តែម្តេចពេលនេះបែជាមកបញ្ឈប់ការងារពាក់កណ្តាលទេអញ្ចឹងនាយមិនព្រមជាដាច់ខាត។
«ចា៎!!ចៅហ្វាយ»លេខាជីនដើរចេញមកខាងក្រៅដើម្បីនឹងខលទៅរកអ្នកច្នៃម៉ូតអោយមកជួបជាមួយជុងហ្គុកតាមបញ្ជារបស់គេ។
.....
កន្លះម៉ោងក្រោយមកអ្នកច្នៃម៉ូតក៏បានមកដល់ក្រុមហ៊ុនលេខាជីនក៏មិនរង់ចាំយូរទើបប្រញាប់នាំនាងមកជួបជាមួយនឹងជុងហ្គុក។
«ចៅហ្វាយគាត់មកដល់ហើយចា៎»លេខាជីន
«នាំគេចូលមក»សម្តីមាំបានបង្គាប់ទៅលេខារបស់ខ្លួន។
«សូមអញ្ជើញ»លេខាជីនបាននាំអ្នកច្នៃម៉ូតនោះចូលមកខាងក្នុងរួចនាងក៏បានចេញត្រឡប់ទៅវិញដោយទុកអោយជុងហ្គុកនៅជជែកគ្នាជាមួយអ្នកច្នៃម៉ូតតែពីរនាក់។
«សួរស្តីលោកចន»រីនណាគឺជាឈ្មោះរបស់អ្នកច្នៃម៉ូតម្នាក់នេះ។ នាងហាក់ដូចជាមិនរអៀសចិត្តឬក៏ខ្មាស់ជាមួយនឹងជុងហ្គុកបន្តិចសោះបែជាអង្គុយញញឹមរាក់ទាក់រាងក្រាសធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទាំងអស់។
«ហេតុអ្វីក៏បញ្ចប់គម្រោងពាក់កណ្តាលទី? ក្រែងចុះកិច្ចសន្យាជាមួយគ្នារួចហើយមិនអញ្ចឹងឬថានឹងធ្វើវាអោយចប់ចុងចប់ដើម?»ជុងហ្គុករុញគម្រោងនោះអោយទៅរីនណាគេខឹងនឹងនាងណាស់ដឹងទេ?ហេតុអ្វីក៏បញ្ឈប់ត្រឹមពាក់កណ្តាលទី?ម្តេចមិននៅបន្តអោយចប់?ក្រែងបានជជែកចរចាគ្នារួចអស់ហើយមិនអញ្ចឹងថានឹងនៅជួយគ្នាមិនរត់ចោលគ្នា?ចុះម្តេចពេលនេះទឹកជិតឡើងដល់ច្រមុះហើយនាងបែជារត់ចោលគេនឹងក្រុមហ៊ុនចឹង?
«សុំទោសផងខ្ញុំមិនអាចបន្តធ្វើគម្រោងមួយនេះទេ»នាងញញឹមតិចៗប្រាប់តាមការពិតគឺនាងមិនអាចបន្តគម្រោងមួយនេះពិតមែននាងក៏មិនចង់មានឈ្មោះថាជាមនុស្សមិនគោរពសម្តីយកលុយពីគេហើយក៏រត់ចោលការងារនោះទេតែនាងមានហេតុផលដែលតម្រូវអោយនាងត្រូវតែបញ្ឈប់ការងារមួយនេះ។
«ផ្តល់មូលហេតុអោយខ្ញុំបានដឹងផងហេតុអ្វីក៏មិនអាចបន្តឬមួយក៏ក្រុមហ៊ុនរបស់ខ្ញុំមើលថែនាងមិនឌិតដល់?»ជុងហ្គុកនៅតែមិនអស់ចិត្តហេតុអ្វីក៏បញ្ឈប់ទាំងដែលគម្រោងនេះនៅសល់មិនដល់40%រយទៀតនោះទេវារួចរាល់ហើយ។
«ក្រុមហ៊ុនរបស់លោកគឺល្អខ្លាំងណាស់លោកក៏ជាមនុស្សល្អដូចគ្នាប៉ុន្តែសុំទោសខ្ញុំពិតជាមិនអាចបន្តពិតមែនលាហើយសង្ឃឹមថាលោកនឹងអាចរកអ្នកមកជំនួសខ្ញុំបានជូនពរសំណាងល្អ»រីនណាស្រដីដោយសម្លេងស្រទន់ផ្អែមទៅនាយវិញមិនមែនក្រុមហ៊ុននាយមិនល្អប៉ុន្តែគ្រប់យ៉ាងគឺមកពីបញ្ហាផ្ទាល់ខ្លួនរបស់នាងទៅវិញទេទើបបណ្តាលអោយនាងសម្រេចចិត្តថាឈប់។
នាងឈានជើងចេញពីបន្ទប់ការិយាល័យទាំងចិត្តមិនចង់ដឹងទេថានាងតែងតែប្រាថ្នាបានរួមការងារជាមួយនឹងក្រុមហ៊ុនTheJheonGroupមករហូត ពេលនេះនាងបានសម្រេចបំណងនោះហើយតែផ្ទុយទៅវិញគ្រប់យ៉ាងក៏ត្រូវបញ្ចប់ពាក់កណ្តាលទីស្នាដៃច្នៃម៉ូតលើកដំបូងរបស់នាងក៏ត្រូវបញ្ឈប់វាពិតជាគួរអោយអស់សំណើចណាស់។
«ពុទ្ធោអើយ..*ប្រាវៗ»ជុងហ្គុកស្រែកបន្ធូអារម្មណ៍តានតឹងដៃក៏បានចាប់បោករបស់របរមួយចំនួននៅលើតុធ្វើការចោលខ្ទិចដើម្បីកម្ចាយកំហឹងចេញខ្លះ។
ពេលនេះគម្រោងការច្នៃម៉ូតរបស់គេត្រូវរលាយខ្ទិចដូចអំបិលត្រូវទឹកហើយនៅសល់មិនដល់ពីរអាទិត្យទៀតការបើកបង្ហាញfashionshowដែលគេបានចុះកុងត្រាជាមួយកម្មវិធីThefashionshow នោះក៏ជិតមកដល់ហើយតើអោយគេនេះទៅរកអ្នកច្នៃម៉ូតមកពីណាបានទាន់ពេលទៅ។
«វាច្បាស់ជាមានរឿងអ្វីនៅពីក្រោយរឿងនេះមិនខានទេ»ការនឹកសង្ស័យក៏ផ្តើមមានឡើងនៅក្នុងចិត្តរបស់ជុងហ្គុក។ វាពិតជាប្លែកណាស់ដែលសុខៗក្រុមហ៊ុនរបស់គេស្រាប់តែជួបជាមួយបញ្ហារផ្ទួនៗគ្នាដូចជាមានគេរៀបចំទុកទៅវិញ។
«ឬក៏ជាស្នាដៃរបស់ឯងមិគីអាទូរៀស៍»គិតបានបន្តិចខួរក្បាលរបស់ជុងហ្គុកក៏បាននឹកឃើញទៅដល់មនុស្សម្នាក់ដែលនោះគឺជាម្ចាស់ក្រុមហ៊ុនDesigner សម្លៀកបំពាក់ស្បែកជើងមិនខុសពីគេដែរ។
មិគីអាទូរៀស៍ជាជនជាតិជប៉ុនកាត់កូរ៉េគេជាម្ចាស់ក្រុមហ៊ុនDesignerដ៏ល្បីម្នាក់មិនចាញ់ជុងហ្គុកប៉ុន្មាននោះទេក្រុមហ៊ុនមិគីមានឈ្មោះថាTheMiki design។
ក្រុមហ៊ុនរបស់គេតែងតែមានការដាក់fashion showពីសម្លៀកបំពាក់នឹងស្បែកជើងម៉ូតថ្មីៗដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនដ៏ទៃទៀតក្នុងនោះក៏មានក្រុមហ៊ុនTheJheongroupដែលជាក្រុមហ៊ុនរបស់ជុងហ្គុកដែរ។ប៉ុន្តែពានខាងផ្នែក designerគ្មានអ្នកណាអាចដណ្តើមបានពីកណ្តាប់ដៃក្រុមហ៊ុនជុងហ្គុកបានដែរព្រោះគេតែងតែវិវត្តិខ្លួនដោយការជម្រាញ់យកអ្នកច្នៃម៉ូតល្បីៗមកច្នៃម៉ូតនៅក្នុងក្រុមហ៊ុនរបស់គេអ្វីដែលសំខានមួយឆ្នាំគឺប្តូរចេញម្តងគេមិនដែលយកអ្នកDesignerដដែលមកច្នៃម៉ូតនោះទេ។តែឆ្នាំនេះតើជុងហ្គុកអាចរក្សាពាននឹងដំណែកជាលេខមួយប្រចាំប្រទេសកូរ៉េបានឬអត់ព្រោះអ្នកច្នៃម៉ូតរបស់គេបានលាឈប់ត្រឹមពាក់កណ្តាលទីបាត់ទៅហើយនោះ។
........
*វិមានចន(ម៉ោង8:20នាទីយប់)
កាយតូចអង្គុយនៅខាងមុខផ្ទះរង់ចាំផ្លូវរបស់ប្តីត្រឡប់មកពីក្រុមហ៊ុនវិញនេះយប់ណាស់ទៅហើយនាយនៅមិនទាន់ត្រឡប់មកវិញទៀតធ្វើអោយថេហ្យុងកាន់តែក្តៅអន្ទះអន្ទែងក្នុងចិត្តអត់នឹងបារម្ភពីសុវត្ថភាពជុងហ្គុកមិនបាន។
«ហេតុអ្វីថ្ងៃនេះយូរម្លេះ?»ថេហ្យុងដៃក្តាប់ទូរស័ព្ទយ៉ាងណែនភ្នែកក៏រំពៃចាំមើលផ្លូវរបស់ជុងហ្គុកមិនដាក់ តាមការចំណាំត្រឹមម៉ោង5ជាងអីជុងហ្គុកគេមកដល់ផ្ទះហើយប៉ុន្តែថ្ងៃនេះចម្លែកខុសពីធម្មតាម៉ោង8ជិត9ទៅហើយនៅមិនទាន់ឃើញស្រមោលឡានរបស់នាយទៀត។
«ចាំផ្លូវលោកពូមែនទេ?»ហាណាដើរចេញពីខាងក្នុងមកឈរនៅក្បែរថេហ្យុងនាងបន្លឺសម្លេងសួរដោយចរឹកខ្មើតៗភ្នែកក៏សម្លក់សម្លឹងថេហ្យុងពីលើដល់ក្រោមបង្ហាញពីការស្អប់ខ្ពើមក្នុងចិត្តចេញមក។
«បាទ!!»ថេហ្យុងឆ្លើយតបប៉ុន្តែគេមិនបានងាកមុខទៅរកហាណាឡើយ។
«មិនបាច់ចាំទេជួនកាលពេលនេះគាត់កំពុងតែសប្បាយនៅខាងក្រៅផងក៏មិនដឹង»ហាណា
«ឯងនិយាយពីស្អី?ពូរបស់ឯងគេទៅធ្វើការមិនបានយកពេលវេលាទៅចំណាយលើរឿងចឹងៗទេ»ថេហ្យុងជ្រួញចិញ្ចើមដាក់នាងភ្លាមតើសម្តីនាងបានន័យថាមិច?សប្បាយនៅខាងក្រៅអ្វីទៅប្តីរបស់គេទៅក្រុមហ៊ុនទៅធ្វើការមិនមែនយកពេលទៅដើរផឹកស៊ីអត់ប្រយោជន៍អញ្ចឹងទេ។
«ថាមិនត្រូវដែរពូតូចគិតមើលទៅធ្វើការហត់ស្មុកស្មាញច្បាស់ជាត្រូវរកពេលបន្ធូអារម្មណ៍ចង់សប្បាយខ្លះហើយ»នាងនិយាយដែលពាក្យទាំងនេះគឺកំពុងតែធ្វើអោយថេហ្យុងមានចិត្តមិនស្ងប់ព្រោះអ្វីដែលហាណានិយាយមកក៏ត្រូវម្យ៉ាងមនុស្សប្រុសទោះល្អជាមួយប្រពន្ធយ៉ាងណាក៏យើងមិនអាចដឹងដែរថាពេលគេនៅឆ្ងាយពីយើងគេចេញទៅណាខ្លះទៅធ្វើអ្វីខ្លះនោះទេ។
«គ្មានអ្នកណានៅស្រលាញ់ងប់ងល់ជាមួយមនុស្សពិការដូចជាពូតូចទេស្រីៗនៅខាងក្រៅស្អាតច្រើនណាស់ខ្ញុំមិនជឿថាលោកពូរបស់ខ្ញុំគាត់មិនអើពើនោះទេ»នាងតាំងចិត្តនិយាយបញ្ឈឺចិត្តថេហ្យុងវាពិតជាបានផលមែនរាងតូចហាក់មានប្រតិ្តកម្មជាមួយសម្តីរបស់ហាណាកែវភ្នែកថ្លឺថ្លាដូចកញ្ចក់អម្បាញ់មិញនេះក៏ប្រែមកជាក្រហមព្រាលៗលិចចេញនឹងសំណើមទឹកភ្នែកស្រក់មកតក់ៗព្រោះតែភាពភ័យខ្លាច"ថាវាជាកាពិត។
[អ្ហឹសល្ងង់មែននិយាយអ្វីក៏ឆាប់ជឿដែរ]ហាណានាងសើចបន្តិចចំអកអោយរាងតូចមើលចុះវាគ្រាន់តែជាពាក្យសម្តីនិយាយលេងសើចសោះគេក៏លង់ជឿដល់ថ្នាក់ច្រាលទឹកភ្នែកចេញមកដែរ។
«លើកទូរស័ព្ទអូនទៅជុង..អ្ហឹកៗ...ហេតុអ្វីក៏មិនលើក?»សរសេរដោយ ជីនណា
The to be Continue💕
YOU ARE READING
ប្រពន្ធពិការ(The end)
Kısa Hikaye«អូនអគុណដែលស្រលាញ់អូនមើលថែរអូនទោះបីជាអូនស្ថិតក្រោមស្ថានភាពពិការក៏ដោយ» ប្រភេទ:មនោសញ្ចេតនា,ផ្អែមល្ហែម,ប្រកួតប្រជែង