ep6:គេងអោបអូនបានទេ?

3.2K 212 8
                                    

ភាគទី6:គេងអោបអូនបានទេ?
«គេម្នាក់នោះមានអ្វីអស្ចារ្យទៅបានជាគ្រប់គ្នាបារម្ភពីគេយ៉ាងនេះ?»កែវភ្នែកកំណាចដូចជារាជសីរបស់នាងក្រមុំហាណាសម្លឹងចាកចំមុខបន្ទប់របស់ជុងហ្គុកបន្ទាប់ពីមីងរបស់ខ្លួនចេញទៅផុត។មនុស្សម្នាក់ដែលគេកំពុងតែនិយាយដល់នេះគឺជាថេហ្យុងគេពិតជាចង់ដឹងខ្លាំងណាស់តើថេហ្យុងនេះមានអ្វីល្អស្អីណាស់ណាទៅបានជាពូរបស់នាងបារម្ភខ្វល់ខ្វាយយ៉ាងហ្នឹង។
......
កាត់មកដល់ស្អែកថ្ងៃថ្មី
ថ្ងៃនេះជុងហ្គុកក្រោកពីប្រលឹមចូលផ្ទះបាយដោយផ្ទាល់ដើម្បីចម្អិតម្ហូបសម្រាប់ភរិយារបស់ខ្លួន។
«ឆ្ងុយដល់ហើយដឹងតែឆ្ងាញ់ជាប់មាត់ហើយបបរមួយចាននេះថេហ្យុងច្បាស់ជាពេញចិត្តមិនខាន»នាយស្រង់ក្លិនបបរគ្រឿងសាច់ជ្រូងចិញ្រ្ចាំស្នាដៃផ្ទាល់របស់ខ្លួនក៏មិនភ្លេចលាន់មាត់សរសើរដូចគ្នា។ តាមធម្មតាម្ហូបយើងជាអ្នកធ្វើទោះមិនឆ្ងាញ់ក៏ត្រូវសរសើរខ្លួនឯងដែរមែនអត់?
«ថ្ងៃនេះភ្លៀងបាក់មេឃហើយប្អូនរបស់ខ្ញុំចូលចង្រ្កានបាយដោយផ្ទាល់បែបនឹង»កំពុងតែស្ញេញស្ញាញសរសើរខ្លួនឯងមិនទាន់អស់ចិត្តផងស្រាប់តែលិចចេញវត្តមានរបស់បងស្រីខ្លួនមកនិយាយបង្អាប់ភ្លែតនាំអោយនាយក្រាសផ្លាស់ប្រែទឹកមុខភ្លាមមួយរំពេច។
«ខ្ញុំចូលចង្រ្កានបាយទាក់ទងស្អីជាមួយនឹងមេឃដែរ?»នាយវាចសួរទៅបងខ្លួនទាំងសម្លក់គ្រឺតអើយសែនគ្រឺតបើមិនបាននាំរឿងឈ្លោះជាមួយនឹងគេមួយថ្ងៃប្រហែលបងស្រីខ្លួននេះដេកមិនលក់បាយនឹកទឹកមិនស្រេកទេមើលទៅ។
«មិនទាក់ទងទេគ្រាន់តែចម្លែកចិត្តកូនប្រុសពៅត្រកូលចនចេះចូលចង្រ្កានបាយ »វាជាការពិតណាស់ដែលនាងនិយយបែបនេះព្រោះដឹងច្បាស់ថាតាំងពីតូចដល់ធំជុងហ្គុកមិនដែលចូលទេផ្ទះបាយនោះនេះជាលើកទីមួយហើយ។
«ឆឹស~»ពេមមាត់ជ្រេញដាក់យូមិបន្តិចរួចក៏ដើរបង្ហួសបងស្រីដើរទៅតុអាហារបាត់។
ជុងហ្គុកនាំយកបបរមកដាក់លើតុរួចសឹមឡើងទៅបន្ទប់ដើម្បីដាស់ថេហ្យុងអោយភ្ញាក់ពីដំណេកដើម្បីមកភ្លក់បបរស្នាដៃលើកដំបូងរបស់នាយ។
«ថេហ្យុងហ្ហា៎អូនឆាប់ភ្ញាក់ឡើងថ្ងៃនេះបងបានធ្វើបបរទុកអោយអូនណា»កាយក្រាសទម្លាក់ខ្លួអង្គុយលើពូកព្រមនឹងមាត់ដង្ហើយស្រែកប្រាប់អោយប្រពន្ធក្រោកពីដំណេក។
«អូនសុំគេងបន្តិចទៀតបានទេលោកប្តី?»នាយតូចពន់ខ្លួនអេនអនសុំប្តីគេងបន្តិចទៀតព្រោះមានអារម្មណ៍ថាហាក់ដូចជាងងុយអស់កម្លាំងមិនទាន់ចង់ក្រោកចេញពីគ្រែសោះឡើយ។
«អូនមិនស្រួលខ្លួនមែនទេ?»ជុងហ្គុកលើកដៃស្ទាបថ្ងាសវាស់សម្តៅខ្លួនរបស់ថេហ្យុងព្រោះគិតថាប្រពន្ធឈឺមិនស្រួលក្នុងខ្លួនទើបបានមិនចង់ក្រោក។
«អូនមិនបានឈឺទេគ្រាន់តែងងុយគេងប៉ុណ្ណោះ»ថេហ្យុងតបតែមាត់ប៉ុន្តែភ្នែកនៅបិទជិតឈឹងនៅឡើយទេ។
«អូខេអញ្ចឹងអូនគេងបន្តចុះ»ថាហើយគេក៏ប្រុងងើបចេញប៉ុន្តែថេហ្យុងក៏ស្រវាចាប់ដៃនាយជាប់រួចក៏បាននិយាយ÷
«នៅគេងអោបអូនបានទេអូនមានអារម្មណ៍ថារងារណាស់លោកប្តី»ថេហ្យុងវាចាទាំងទឹកមុខអង្វរ.កគេមានអារម្មណ៍ថារងារត្រជាក់ចុងដៃចុងជើងចង់អោយប្តីនៅគេងអោបដើម្បីទទួលបានកម្តៅពីនាយបំបាត់ភាពត្រជាក់នៅក្នុងខ្លួន។
«បាទបងនឹងគេងអោបអូន»មិនប្រកែកនោះទេសម្រាប់ភរិយាសំណព្វម្នាក់នេះ។ជុងហ្គុកប្រាស់ខ្លួនដាក់ខ្នងដល់ពូកទាញកាយតូចមកគេងអោបយ៉ាងមានក្តីសុខ។ចំណែកថេហ្យុងកាលបើបានប្តីគេងអោបដូចបំណងហើយក៏លួចញញឹមខ្ចឹបបិទមាត់មិនជិតរួចក៏សំងំគេងកើយទ្រូងហាប់ណែនរបស់ប្តីរហូតលង់លក់ទៅម្តងទៀត។
ប្រហែលជាជិតមួយម៉ោងពួកគេក៏បានភ្ញាក់នឹងរហ័សរហួននាំគ្នាងូតទឹកសម្អាតកាយរួចសឹមចុះទៅខាងក្រោម។ជុងហ្គុកបីប្រពន្ធរបស់ខ្លួនចុះមកដល់តុហារក៏បានដាក់គេអោយអង្គុយនៅនឹងកៅអីមុននឹងរេភ្នែកងាកសម្លឹងរកមើលបបរដែលខ្លួនបានយកមកទុកមុននេះប៉ុន្តែមិនបានឃើញនោះទេ។
«អេ!!នាងបានឃើញស៊ុបដែលខ្ញុំទុកនៅទីនេះទេ?»គប្បជូនបានឃើញស្រីបម្រើម្នាក់ដើរកាត់នាយក៏រហ័សបង្អាក់ដំណើររបស់នាងដើម្បីសួរនាំ។
«ស៊ុបមួយចាននោះមែនទេគឺខ្ញុំបានឃើញអ្នកនាងហាណាគាត់ញ៊ាំបាត់ហើយ»នាងបានឃើញហាណាញ៊ាំស៊ុបមួយចាននោះទើបបានជានាងនិយាយប្រាប់ជុងហ្គុកបែបនឹង។
ជុងហ្គុកវិញកាលបើបានដឹងហើយក៏កើតចិត្តខឹងជាមួយនឹងហាណាមួយរំពេចជាមនុស្សបែបណាទៅនេះឃើញរបស់នៅទំនេរមិនបានចេះតែយកហូបផ្តេសផ្តាសមិនគិតសួរនាំអ្នកណាអញ្ចឹង?
«លោកពូ»នឹកដើមបង្ហើមដល់ពិតជាអាយុវែងណាស់ហាណា។ នាងក្រមុំរត់តត្រុកចូលមករកជុងហ្គុកដោយពុំទាន់បានដឹងនោះទេថានាយនេះកំពុងតែមានចិត្តខឹងនឹងនាងដែលលួចញ៊ាំស៊ុបរបស់ខ្លួនធ្វើទុកនោះផង។
«មកល្អហើយពូកំពុងតែមានរឿងចង់សួរល្មម»នាយវាចារទាំងមុខមាំដាក់អ្នកជាក្មួយ។ប៉ុន្តែមុខមាំរបស់នាយពុំបានធ្វើអោយនាងតូចហាណាមានភាពខ្លាចរអានោះទេមានតែញញឹមនឹងព្យាយាមធ្វើរឹកពារញិញ៉ក់សួរទៅនាយវិញ÷
«ចាស៎លោកពូចង់សួរអ្វីក៏សួរមកចុះអូនហាណាចាំឆ្លើយជាមួយនឹងលោកពូគ្រប់សំនួរ»មិននិយាយតែមាត់ដៃតូចស្រលូនរបស់នាងក៏បានក្រសោមដើមដៃរបស់ជុងហ្គុកយ៉ាងស្និតស្នាលបំផុតប្រៀបបានទៅនឹងគូរស្នេហ៍មួយគូរដែលកំពុងឈរសារសងគ្នាទិដ្ឋភាពមួយនេះហាក់ធ្វើអោយទឹកមុខមនុស្សម្នាក់ដែលអង្គុយក្បែរនោះផ្តើមស្រពាប់ស្រពោនភ្លាមមើលទៅប្រហែលជាអត់ចិត្តនឹងការដែលឃើញប្តីខ្លួនទៅស្និតស្នាលនឹងដ៏ទៃនោះហើយ។
«តើឯងបានញ៊ាំស៊ុបនៅលើតុនេះទេ?»នាយចាប់បំបេះដៃហាណាចេញមុននឹងបន្លឺសម្លេងមាំកំណាចចោទសួរទៅនាង។
«ស៊ុប? ស៊ុបអ្វីទៅខ្ញុំដូចជាមិនបានដឹងនោះទេ»នាងឆ្លើយដោយទឹកមុខឡេងឡង់ៗហាក់ធ្វើដូចជាមិនដឹងថាជុងហ្គុកសម្តៅទៅលើអ្វី។
«ប៉ុន្តែអ្នបម្រើបានប្រាប់ថាឃើញឯងញ៊ាំស៊ុបមួយចាននៅលើតុនេះ»នាយនិយាយបញ្ជាក់ច្បាស់ៗចង្អុលទៅតុកន្លែងថេហ្យុងអង្គុយព្រោះស៊ុបនោះគឺគេបានទុកវានៅទីកន្លែងនឹង។
«អូរ!ស៊ុបដែលទុកចោលនៅលើតុនេះមែនទេ?»នាងសួរបញ្ជាក់។
«ត្រូវហើយ»ជុងហ្គុក

«គឺខ្ញុំបានញ៊ាំវាពិតមែនមុននេះខ្ញុំស្មានថាពូនិយាយពីស៊ុបផ្សេង»នាងស្រដីទាំងញញឹមមើលទៅដូចជាគ្មានភាពរអៀសចិត្តបន្តិចសោះនេះនាងដឹងហើយឬក៏ធ្វើពើជាមិនដឹងទៅថាជុងហ្គុកគេកំពុងតែខឹងនឹងនាង។
«ហេតុអ្វីក៏ឯងញ៊ាំ?មុននឹងញ៊ាំឯងមិនចេះគិតទេឬថាវាជារបស់មានម្ចាស់?»ជុងហ្គុកតម្លើងសម្លេងខ្លាំងៗសម្លុតហាណានាំអោយនាងនឹងថេហ្យុងភ្ញាក់ក្រញាញខ្លួនព្រោះតែសម្លេងរបស់នាយ។
«ខ្ញុំ...ខ្ញុំស្មានថាថាអ្នកបម្រើធ្វើយកមកទុកទើបខ្ញុំញ៊ាំខ្ញុំមិនដឹងនោះទេថាវាជារបស់អ្នកណា»ឆោមតូចអោនចុះសម្រក់ទឹកភ្នែកមកតក់ៗដើរតួកម្សត់ភ្លាមៗធ្វើអោយថេហ្យុងឃើញហើយក៏កើតចិត្តអាណិតដល់នាងទើបរហ័សវាចារទៅកាន់ជុងហ្គុក÷
«លោកប្តីមិនអីនោះទេស៊ុបនោះបើនាងញ៊ាំហើយក៏ញ៊ាំទៅចុះបងចាំបាញ់រករឿងនាងធ្វើអី?»

រង់ចាំភាគបន្ត

អានរួចជួយវូតនឹងខមិនផងណា all reader 🙏😘

ប្រពន្ធពិការ(The end)Where stories live. Discover now