ភាគទី28:ចាកចេញពីខ្ញុំទៅ!!
«លោកប្តីបងកុំទៅណាចោលអូនទៀតអីអូនខ្លាចអូនមិនចង់ឃើញបងប្រងើយកន្តើយដាក់អូនបែបនេះទេ»ថេហ្យុងស្រវាអោបប្រាណក្រាសជាប់ក្នុងរង្វង់ដៃយ៉ាងណែនអោបតាមអារម្មណ៍ដែលខ្លាចបាត់បង់ខ្លាចថានាយនឹងទៅចោលគេដូចកាលពីយប់ម្សិលមិញនេះទៀតដឹងទេថាគេពេលនោះគឺខ្លាចៗថារាងក្រាសនឹងមិនត្រឡប់មករកខ្លួនវិញទៀត។
«បងមិនទៅណាទេបងសន្យាបងមិនទុកអូនចោលទៀតទេសុំទោស..សឺត~សុំទោសប្រពន្ធសម្លាញ់»ជុងហ្គុកអោបតបទៅវិញលើកដៃមកអង្អែលខ្នងថេហ្យុងថ្នមៗក៏មិនភ្លេចថើបគេមួយខ្សឺតដើម្បីនឹងលួងលោមចិត្តគេដូចគ្នា។
«អ្ហឹកៗ..ថេហ៍ខ្លាចណាស់ពេលលោកប្តីចេញទៅបាត់..អ្ហឹកៗ»ថេហ្យុងយំសសឹកមិនព្រមឈប់គេយំបណ្តើររៀបរាប់ពីអារម្មណ៍ដែលខ្លាចកាលពីយប់មិញនេះអោយជុងហ្គុកបានដឹងដូចគ្នាគេនៅផ្ទះតែម្នាក់ឯងតាំងពីថ្ងៃរហូតដល់យប់ធ្លាយដល់វេលាពេលព្រឹកទៀតគេខ្លាចគេរងារតែគេក៏មិនបានបោះបង់ការរង់ចាំផ្លូវរបស់នាយត្រឡប់មកវិញដែរ។
«ថ្ងៃក្រោយបងមិនធ្វើបែបនោះទៀតទេបងសន្យា ឈប់យំទៅ»គេប្រលែងការអោបប្តូរមកជាអង្អែលផ្ទៃមុខដែលដាបទៅដោយទឹកភ្នែកនោះវិញម្តង។គេអង្អែលថ្នមៗជូតផាត់ទឹកភ្នែកចេញពីថ្ពាល់ក្រពុំរបស់ថេហ្យុងឯរាងតូចកាលបើបានប្តីលួងលោមបីបមថ្នាក់ថ្នមក៏កាន់តែបានចិត្តរឹតតែពេបមាត់យំខ្លាំងៗលើសដើមព្រោះមិនចង់អោយជុងហ្គុកទៅណាឆ្ងាយចង់អោយគេនៅក្បែរខ្លួននៅលួងខ្លួនបែបនេះរហូត។
«ឈឹង..កុំយំអីក្មេងឆ្លាតរបស់បង»នាយញញឹមតិចៗទាញប្រាណតូចមកអោបជាប់នឹងទ្រូងម្តងទៀត បាតដៃមាំក្រាសលើកអង្អែកក្បាលក្មេងកំហូចថ្នមៗបំណងចង់អោយគេបាត់យំព្រោះគេទើបតែដឹងខ្លួនម្តេចនឹងអាចបណ្តោយអោយមកអង្គុយយំបែបនេះរហូតបានទៅ។
«ថេហ៍ញ៊ាំផ្លែឈើទេបងជិតអោយ»ជេមបន្ទាប់ពីឈរមើលពួកគេទាំងពីរផ្អែមល្ហែមជាមួយគ្នាអស់ចិត្តអស់ចង់ហើយក៏លូកមាត់ចូលនិយាយជាមួយថេហ្យុងភ្លាមណាមួយតាំងពីថេហ៍ដឹងខ្លួនគេមិនទាន់និយាយរកនាយសូម្បីតែមួយម៉ាត់ទេនេះក៏មិនដឹងថាមកពីមូលហេតុអ្វីដែរ។
«អត់ទេចាំអោយលោកប្តីជិតអោយវិញមិនរំខានសិស្សច្បងទេអគុណហើយបាទ»ថេហ្យុងនិយាយទាំងពេបមាត់បញ្ចេញរឹកញិញ៉ក់ដាក់ជុងហ្គុកគេចង់អោយជុងហ្គុកជាអ្នកជិតផ្លែឈើអោយគេញ៊ាំវិញគេមិនចង់ពឹងជេមទៀតទេខ្លាចជុងហ្គុកអន់ចិត្តហើយរត់ចោលគេទៀត។
«អ៎រ..អញ្ចឹងបងគិតថាបងត្រឡប់ទៅវិញសិនហើយនេះក៏ចេញមករាងយូរគួសមហើយ»ដោយឃើញថាថេហ្យុងដូចជាមិនបានខ្វល់ខ្វាយពីវត្តមានរបស់ខ្លួនដូចកាលពីមុនជេមក៏ចេះតែរអៀសចិត្តណាមួយក៏មានអារម្មណ៍ខ្មាស់អៀននឹងជុងហ្គុកខ្លះដែរទើបប្រញាប់លាពួកគេត្រឡប់ទៅវិញ។
«អគុណហើយដែលបានមកមើលប្រពន្ធរបស់ខ្ញុំ »ជុងហ្គុកនិយាយរួចក៏ញោចចុងមាត់បន្តិចបែបឌឺដងទៅកាន់ជេម ។
«......»ជេមគ្រាន់តែញញឹមតិចៗដាក់នាយរួចក៏ដើរចាកចេញពីបន្ទប់នោះទាំងពាំនាំយកកំហឹងទៅពេញខ្លួន។
បន្ទាប់ពីជេមចេញទៅផុតជុងហ្គុកបែរមកសម្លឹងមុខថេហ្យុងម្តងទៀតទឹកមុខរបស់គេប្រែជាស្ងប់ស្ងាត់កែវភ្នែករបស់ពួកគេសម្លឹងមើលមកគ្នាដោយការដឹងកំហុសរាងខ្លួនម្នាក់ដឹងថាខុសខុសព្រោះទៅស្និតស្នាលជាមួយអ្នកផ្សេងដែលដឹងហើយថាខ្លួនឯងមានម្ចាស់ឯម្នាក់ទៀតដឹងខុសដែលយកកំហឹងមួយឆាវមកដោះស្រាយបញ្ហាដើរលេងដាច់យប់ទុកប្រពន្ធចោលអោយនៅរងទុក្ខទោសតែម្នាក់ឯងទៅវិញ។
«ពួកឯងនៅនិយាយគ្នាចុះបងទៅរកទិញអីញ៊ាំបន្តិច»យូមិ
«បាទ»ជុងហ្គុក
«ជុងហ្គុកហ្ហា៎អូនចង់ញ៊ាំផ្លែស្រ្តបឺរីនោះ»ពេលយូមិចេញទៅផុតថេហ្យុងក៏បានក្រឡែកទៅឃើញកន្រ្តកផ្លែឈើដែលជេមទិញមកមានផ្លែស្រ្តបឺរីដែលគេចូលចិត្តញ៊ាំគេចង្អុលប្រាប់ជុងហ្គុកដោយទឹកមុខខ្យូតៗគួរអោយស្រលាញ់ធ្វើអោយរាងក្រាសឃើញហើយសែនគ្រឺតខ្នាញ់ជាខ្លាំង។
«អូនអង្គុយនៅត្រង់នេះហើយចាំបងយកវាទៅលាងទឹកសិន»ជុងហ្គុកប្រាប់ទៅថេហ្យុងរួចសឹមដើរទៅយកផ្លែស្រ្តបឺរីក្នុងកន្រ្តកដាក់ក្នុងកូនចានតូចមួយយកទៅលាងទឹកអោយស្អាតមុននឹងយកមកអោយថេហ្យុងញ៊ាំ។ការដែលធ្វើបែបនេះព្រោះចង់អោយផ្លែឈើស្អាតមានផាសុខភាពល្អផ្លែឈើទាំងអស់ទិញចេញពីក្នុងហាងល្អៗទំនើបយ៉ាងណាក៏នៅតែមានជាតិថ្នាំជាតិគីមីខ្លះដែរ។
«រួចហើយមោះចាំបងបញ្ចុកអូន»ជុងហ្គុកយកផ្លែស្រ្តបឺរីមួយផ្លែបញ្ចុកចូលក្នុងមាត់ថេហ្យុង។ឯរាងតូចពេលបានប្តីបញ្ចុកបែបនេះក៏ទំពារញ៊ាំទាំងញញឹមមានក្តីសុខ។
រាងតូចអង្គុយញញឹមញញែមលើគ្រែពេទ្យដែលមានជុងហ្គុកនៅឈរចាំបញ្ចុកផ្លែស្រ្តបឺរីអោយញ៊ាំ មើលទៅជីវិតគ្រួសាររបស់ពួកគេត្រឡប់មកប្រសើឡើងវិញហើយ។ គ្រួសារតែងតែមានការទាស់ទែងគ្នាខ្លះមិនមែនមានក្តីគ្រប់ពេលនោះទេយ៉ាងហោចណាស់មួយឆ្នាំក៏មានការទាស់គ្នាពីរទៅបីដងដែរប៉ុន្តែត្រូវចងចាំថាទំនាស់ក្នុងគ្រួសារវាមិនមែនជារឿងល្អហើយក៏គ្មានអ្នកណាចង់អោយវាកើតឡើងដែរស្រលាញ់គ្នាត្រូវជឿជាក់លើគ្នាពេលខឹងត្រូវចេះស្តាប់ហេតុផលគ្នាកុំយកកំហឹងមកដោះស្រាយវាមិនអាចកែប្រែអោយល្អមានតែបង្កជាជម្លោះលើសដើម....។ល។
+ច្រើនថ្ងៃកន្លងផុតទៅ
ចាត់តាំងពីថ្ងៃនោះមកវាក៏បានកន្លងទៅអស់ជាច្រើនថ្ងៃហើយថេហ្យុងក៏បានចេញពីមន្ទីពេទ្យសុខភាពរបស់គេកាន់តែល្អប្រសើជាងមុនព្រោះតែទទួលបានការមើលថែពីជុងហ្គុក។ប៉ុន្តែជេមគេនៅតែតាមមករញេរញ៉ៃជាមួយថេហ្យុងរាល់ថ្ងៃដល់ថ្នាក់ពេលខ្លះថេហ្យុងក៏ផ្តើមមានអារម្មណ៍ធុញថប់ជាមួយនឹងការតាមរបស់ជេមណាស់ដូចជាពេលនេះអញ្ចឹង...
«សិស្សច្បងមករកខ្ញុំរាល់ថ្ងៃបែបនេះមិនខ្លាចប្តីរបស់ខ្ញុំទេឬ?»ថេហ្យុងសួរទៅជេមត្រង់ៗគេមិនសូវចូលចិត្តជេមទេឥឡូវនេះព្រោះចរឹករបស់ជេមខុសគ្នាពីមុនឆ្ងាយណាស់កាន់តែបាននៅជិតគេថេហ្យុងកាន់តែដឹងថាជេមមិនមែនជាមនុស្សល្អដូចដែលគេធ្លាប់បានគិតឡើយ។
«ប្តីរបស់អូនមិនមែនខ្មោចទេហេតុអ្វីបងត្រូវខ្លាច?»មើលសម្តីរបស់គេចុះស្តាប់ហើយពិតជាគួរអោយខឹងណាស់មករកប្រពន្ធគេដល់ផ្ទះរាល់ថ្ងៃហើយនៅសម្តីបានទៀតតើមនុស្សមុខក្រាសបែបនេះនៅសល់ប៉ុន្មានអ្នកទៀតទៅ?
«ចាកចេញពីខ្ញុំទៅ!!!»ថេហ្យុងនិយាយដោយទឹកមុខអង្វរ.កគេពិតជាហត់ណាស់ហត់នឹងគេចមុខរបស់ជេមព្រោះមិនចង់អោយជុងហ្គុកយល់ច្រឡំមកលើគេទៀតគេពិតជាហត់នឹងដោះស្រាយបញ្ហារជាមួយជុងហ្គុកណាស់ដឹងទេ?
«អោយបងទៅណាបានបើបេះដូងរបស់បងនៅជាមួយថេហ៍នឹង?»គេមិនបាននិយាយលេងសើច បេះដូងរបស់គេពិតជានៅជាមួយថេហ្យុងពិតមែនតាំងពីថ្ងៃដែលគេបានស្គាល់ថេហ្យុងនៅសកលវិទ្យាល័យម្លេះប៉ុន្តែដោយសារតែចិត្តខ្វះភាពក្លាហានមិនហ៊ានសារភាពស្នេហ៍ចំពោះថេហ៍ទើបគេត្រូវបាត់បង់ថេហ្យុងអោយទៅជុងហ្គុកបែបនេះ។
«តែបេះដូងរបស់ខ្ញុំគ្មានកន្លែងសម្រាប់ដាក់បងទេ»សម្តីថេហ្យុងបានបញ្ជាក់យ៉ាងច្បាស់ប្រាប់ទៅអ្នកដែលកំពុងឈរទល់មុខខ្លួនអោយបានដឹងបេះដូងរបស់គេពេលនេះមានម្ចាស់ហើយគ្មានកន្លែងទំនេរសម្រាប់ដាក់នាយទៀតនោះទេ។
«ថេហ៍តែបងស្រលាញ់ថេហ៍ខ្លាំងណាស់បងមិនអាចធ្វើចិត្តបានទេអូនកុំដេញបងអោយចេញពីជីវិតរបស់អូនអី»ដឹងហើយលឺហើយថាគេដេញគេមិនខ្វល់តែម្តេចក៏នាយនៅតែមានះមុខក្រាសតាមអង្វររហូតបែបនេះ?មិនចេះខ្មាស់គេខ្លះទេឬ?
«សិស្សច្បងខ្ញុំស្រលាញ់រាប់អានបងទុកត្រឹមជាបងប្រុសប៉ុណ្ណោះមិនដែលគិតអ្វីលើសពីនេះឡើយ»ក្តីស្រលាញ់របស់ថេហ្យុងចំពោះជេមគឺត្រឹមតែជាបងប្រុសប៉ុណ្ណោះគេមិនដែលគិតក្នុងនាមជាស្នេហានោះទេហើយទង្វើល្អៗការស្និតស្នាលដែលគេបានធ្វើដាក់ជេមនោះវាក៏មិនបានបង្ហាញថាថេហ្យុងស្រលាញ់នាយដែរគ្រាន់តែចង់អោយមានភាពស្និតស្នាលជាមួយនឹងអតីតសិស្សច្បងទេ។
«ថេហ៍អូនកុំនិយាយពាក្យនេះអីបងមិនចង់លឺទេ»ជេមលើកដៃខ្ទប់ត្រចៀកគេមិនចង់ស្តាប់ពាក្យទាំងនេះចេញពីមាត់របស់ថេហ្យុងទេគេមិនអាចទទួលយកវាបានឡើយ ។
«ជេមពួកយើងបានត្រឹមតែជាសិស្សច្បងសិស្សប្អូនប៉ុណ្ណោះពួកយើងមិនអាចលើសនឹងបានទេម្យ៉ាងពេលនេះខ្ញុំក៏មានគ្រួសារមានប្តីដែលត្រូវមើលថែខ្ញុំមិនចង់អោយគ្រួសាររបស់ខ្ញុំត្រូវមកឈ្លោះគ្នាដោយសារតែបងទេក៏មិនចង់អោយបងមានឈ្មោះជាអ្នកបំបែកបំបាក់គ្រួសាររបស់ខ្ញុំដែរ»ថេហ្យុងនិយាយទាំងញញឹមដាក់ជេមរៀបរាប់គ្រប់យ៉ាងអោយគេបានយល់។ត្រឹមពាក្យថាសិស្សច្បងនឹងសិស្សប្អូនវាសាកសមបំផុតហើយសម្រាប់ពួកគេទាំងពីរកុំព្យាយាមអោយវាលើសពីនឹងអីព្រោះគេមិនអាចបកក្រោយក៏មិនអាចចោលប្តីល្អរបស់ខ្លួនបានដែរពេលនេះគ្រួសាររបស់គេមានក្តីសុខហើយសុំអង្វរកុំមកបំបែកបំបាក់ពួកគេទៀតអី។
«.....»នាយក្រវីក្បាលតិចៗមិនចង់ទទួលដឹងលឺនៅពាក្យទាំងអស់នេះទេគេព្យាយាមណាស់ហើយលទ្ធផលនៅតែបរាជ័យមែនទេ?ស៊ូធ្វើមុខក្រាសតាមសារភាពរាល់ថ្ងៃមិនបានជោគជ័យបែទទួលបានពាក្យដេញចេញពីមាត់រាងតូចមនុស្សដែលគេបានលួចស្រលាញ់មកជាច្រើនឆ្នាំអញ្ចឹងមែនទេ?ហ្ហា៎ម្តេចក៏ព្រហ្មលិខិតលេងសើចនឹងគេខ្លាំងម្លេះ?
«ពីថ្ងៃនេះទៅពួកយើងមិនបាច់ជួបគ្នាទៀតទេអគុណចំពោះក្តីស្រលាញ់ដែលបងមានចំពោះខ្ញុំក៏សុំទោសដូចគ្នាដែលខ្ញុំធ្វើអោយបងខូចចិត្តលាហើយ»សរសេរដោយ ជីនណា
The to be Continue💕
YOU ARE READING
ប្រពន្ធពិការ(The end)
Cerita Pendek«អូនអគុណដែលស្រលាញ់អូនមើលថែរអូនទោះបីជាអូនស្ថិតក្រោមស្ថានភាពពិការក៏ដោយ» ប្រភេទ:មនោសញ្ចេតនា,ផ្អែមល្ហែម,ប្រកួតប្រជែង