ep30:ឆ្កែលបខាំ

2K 118 5
                                    

ភាគទី30:ឆ្កែលបខាំ
«ឆ្នាស់ម្លេះក្មេងតូចបងគ្រាន់តែប៉ះបន្តិចបន្តួចផងមិនបាន»មិគីនៅតែព្យាយាមបេះបួយយកដៃទៅអង្អែលមុខស្រស់ទន់រលោងនោះបើទោះបីជាថេហ្យុងប្រឹងរើនឹងយកដៃតូចៗរបស់ខ្លួនទៅវាសដៃគេចេញយ៉ាងណាក៏មិនអាចហាមឃាត់ដៃដ៏អាក្រក់មួយនោះមិនអោយប៉ះពាល់ផ្ទៃមុខរបស់ខ្លួនបានដែរ។
«ផើយ...កុំមកប្រើសម្តីអូនបងជាមួយខ្ញុំព្រោះខ្ញុំវាសែនរអើមឯងខ្លាំងណាស់»ស្តាប់លឺភាសាអូនបងដែលនាយប្រើជាមួយខ្លួនហើយសែនខ្ពើមឆ្អើមជាខ្លាំងអត់មិនបានថេហ្យុងក៏ស្តោះទឹកមាត់ដាក់មុខរបស់គេតែម្តង។គេមិនមានកម្លាំងតប.តតែគេក៏មានមាត់ទុកសម្រាប់ដៀលក្បាលមនុស្សអន់ចរឹកលបខាំគេពីក្រោយដូចជាមិគីនេះឯង។
«ផាច់~»មិគីខឹងច្រឡោតដល់ថ្នាក់លើកដៃទះកំផ្លៀងថេហ្យុងមួយទំហឹងនាំអោយផ្ទៃមុខស.រលោងប្រែជាក្រហមជាំលិចចេញស្នាមម្រាបដៃរបស់នាយពេញលើផ្ទៃមុខមួយជំហៀងនោះ។ថេហ្យុងងាកមុខមកវិញសន្សឹមកែវភ្នែកដែលស្រទន់ប្រែជាកាចចោទសម្លឹងមើលទៅមុខមិគីទាំងការខឹងស្អប់គេសំអាងអ្វីបានហ៊ានមកទះតប់រូបខ្លួនបែបនេះទាំងដែលប៉ាម៉ាក់គេប្តីរបស់គេមើលថែគេដូចជាដុំពេជ្រសូម្បីស្រមោចវាកាត់ក៏មិនចង់បានផងចុះគេនេះជាស្អីទៅម្តេចក៏ហ៊ានម្លេះ?
«សម្លឹងមុខយើងធ្វើអី?យ៉ាងមិចខឹងអ្ហ៎?»រាងសង្ហារឈរច្រត់ចង្កេះប្រើអណ្តាតទល់ថ្គាមសួរទៅរាងតូចដែលកំពុងសម្លឹងមើលមកខ្លួន។
«......»ថេហ្យុងមិនបានឆ្លើយតបទៅគេនោះទេគ្រាន់តែស្ងៀមស្ងាត់នឹងទម្លាក់មុខចុះព្យាយាមទប់ទឹកភ្នែកមិនអោយមនុស្សពាលនេះបានឃើញនាំតែអោយគេបានចិត្តធ្វើបាបខ្លួនទៀតនោះទេក្នុងចិត្តរបស់ថេហ្យុងក៏បានបន់ស្រន់អោយជុងហ្គុកមកវិញឆាប់ៗព្រោះគេទៅយូពេកហើយដឹងទេថាពេលនេះគេខ្លាចណាស់ឆាប់មកជួយគេផង។
«កំពុងតែបន់អោយប្តីមកជួយមែនទេ?ហ្ហឹសៗ ពេលនេះវាប្រហែលជាក្លាយខ្មោចចាំព្រៃបាត់ទៅហើយផងមិនដឹងអាក្មេងល្ងង់អើយ»មិគីពោលសម្តីខ្លាំងៗសម្លុតទៅងេហ្យុងគេដឹងថាថេហ្យុងកំពុងតែរង់ចាំផ្លូវជុងហ្គុកមកជួយតែគិតថានាយព្រមអោយគេមកងាយៗនោះ?
«ឯងចង់មានន័យយ៉ាងមិចមិគី?ឯងធ្វើអីប្តីរបស់យើង?»ថេហ្យុងស្រែកឡើងច្រឡោតខ្លាំងសួរទៅមិគី សម្តីរបស់គេមុននេះល្មមនឹងអោយគេយល់ហើយថាមិគីប្រាកដជាលួចធ្វើបាបប្តីរបស់ខ្លួនច្បាស់ណាស់។
«ក៏គ្រាន់តែ.....»
......
ងាកមកមើលខាងជុងហ្គុកវិញពេលនេះឡានរបស់គេកំពុងតែបើកនៅលើផ្លូវដ៏ស្ងាត់ជ្រងំមួយក្នុងល្បឿនលឿនហួសកំណត់គេបើកបណ្តើរដៀងភ្នែកសម្លឹងមើលកញ្ចក់បណ្តើរព្រោះតែមានឡានពីរដែលមិនស្គាល់ផិនភាគច្បាស់លាស់បានបើកសម្រុកដេញពីក្រោយឡានរបស់គេមិនឈប់ក្នុងដៃរបស់ពួកវាក៏មានកាំភ្លើងគ្រប់គ្នាផងដែរ។
«ពុទ្ធោអើយពួកឯងជាអ្នកណាទៅមិចក៏តាមខាំមិនលេងអញ្ចឹង?»ជុងហ្គុកបើកឡានទាំងម៉ួម៉ៅមនុស្សមួយក្រុមនេះបើកឡានតាមគេមិនឈប់តាំងពីចេញពីវិមានត្រឡប់ទៅផ្ទះប៉ាម៉ាក់ថេហ្យុងម្លេះមិនត្រឹមតែបើកតាមទេពួកវាថែមទាំងបានបាញ់រះសម្តៅមកលើកង់ឡានរបស់គេបំណងចង់សម្លាប់គេតែម្តងប៉ុន្តែវាមិនងាយដូចការគិតនោះទេជុងហ្គុកតែងតែគេចផុតពីគ្រាប់កាំភ្លើងទាំងនោះរហូត។
«ហ្ហើយ...*ងុឺត...»រវល់តែមើលឡាននៅខាងក្រោយដែលបើកមកប្រកិតជាមួយខ្លួនគេក៏ភ្លេចគិតពីផ្លូវខាងមុខនៅពេលដែលងាកមកវិញក៏បានឃើញឡានខ្មៅពីរទៀតបើកមកស្កាត់នៅពីមុខផ្លូវឡានរបស់គេនាំអោយគេរហ័សចាន់ហ្រ្វាំងឡានបញ្ឆប់ល្បឿនយ៉ាងលឿន។
ឡានឈប់ងក់ជុងហ្គុកក៏បោកក្បាលជាមួយចង្កូតឡានយ៉ាងដំណមប៉ុន្តែវាមិនបានបង្កជាបញ្ហាអោយជុងហ្គុកមានរបួសអ្វីនោះទេ។កាយក្រាសបើកទ្វារឡានចុះមកទាំងទឹកមុខមាំកំណាចក្នុងដៃក៏មានកាន់កាំភ្លើងខ្លីមួយដើមបំណងចង់យកមកបាញ់បំបែកលលាដ៍ក្បាលរបស់ពួកអន់ៗទាំងនេះដែលហ៊ានមកប្រលែងលេងជាមួយនឹងគេ។
«ពួកឯងប្រហែលលេងចង់រស់ហើយមែនទេ?»ជុងហ្គុកសង្រ្កឺតធ្មេញក្រតៗចោទសួរទៅពួកវាទាំងពីរបក្សពួកនោះយ៉ាងមិចចង់ស្លាប់ណាស់ឬបានជាមកតាមប្រម៉ាញ់សម្លាប់នាយទាំងថ្ងៃនឹង?
«ឯងនឹងហើយដែលត្រូវស្លាប់នោះ..អ្ហាសៗ»ម្នាក់ក្នុងចំណោមពួកវាក៏បាននិយាយឡើងនឹងសើចចំអកទៅកាន់ជុងហ្គុកគិតមើលទៅគ្នារបស់វាយ៉ាងហោចណាស់ក៏ចូលជិតម្លៃនាក់ជាងដែរសំអាងត្រឹមជុងហ្គុកម្នាក់ឯងអាចឈ្នះពួកវាបានដែរមែនទេ?
«កុំនិយាយច្រើនចូលមកយើងមិនចូលចិត្តស៊ាំញ៊ាំច្រើនទេ»ខ្ជិលនិយាយច្រើនបក់ដៃហៅពួកវាវៃគ្នាយកតែម្តង។ដូចដែលដឹងអញ្ចឹងគេជាមនុស្សរហន់ៗធ្វើអីក៏មិនចូលចិត្តយឺតយ៉ាវនោះទេសូម្បីតែរឿងវៃគ្នាបើថាវៃគឺចូលមកកុំនៅតាប៉ែលូកច្រើនពេកវាខាតពេល។
«ល្អពួកឯងចូលទៅ»អាម្នាក់នោះញញឹមតិចៗបក់ដៃជាសញ្ញាអោយគ្នីគ្នារបស់វាព្រួតចូលវៃជុងហ្គុកយកព្រោះបើវៃមួយស្មើដឹងច្បាស់ថាវៃមិនឈ្នះនោះទេ។
«ហ្ហឹស~»ជុងហ្គុកសើចក្នុងបំពង់.កញោចចុងមាត់បន្តិចមុននឹងធ្វើការដោះអាវក្រៅស្បែកពណ៍ខ្មៅក្រវាត់ចោលទៅលើដីទុកតែអាវយឺតដៃខ្លឺពណ៍សប៉ុណ្ណោះ កាំភ្លើងនៅក្នុងដៃក៏បោះចោលដូចគ្នាព្រោះគេជាកូនប្រុសវាយដឹងវាយមិនធ្វើជាឆ្កែលបខាំប្រើអាវុធមកធ្វើជាជំនួយទេហើយពួកវាក៏ដូចគ្នាកាំភ្លើងដែលមានក្នុងដៃទាំងប៉ុន្មានក៏ក្រវាត់ចោលតាមជុងហ្គុកអស់ព្រោះមិនចង់អោយគេនិយាយថាស៊ីខ្សែលើគេ ។
ពេលនេះឆុតឆាកប្រយុទ្ធគ្នារវាងមួយទល់នឹងដប់នាក់ជាងក៏បានចាប់ផ្តើមជុងហ្គុកឈរនៅចន្លោះកណ្តាលពួកវាឈរព័ទ្ធនាយជារង្វង់រួចក៏សម្រុកចូលវាយប្រហារទៅលើជុងហ្គុកព្រមគ្នាទាំងម្ភៃនាក់ជាង។
*ឌឹប..ឌឹប...
ជុងហ្គុកវាយតតាំងជាមួយពួកវាមិនដកដៃចូលមួយវៃមួយចូលពីរវៃពីរគេមិនដែលខ្លាចស្រាប់ហើយ។ជុងហ្គុកបន្តវៃជាមួយពួកវារហូតដល់បាក់ស្បាតកម្លាំងក៏កាន់តែថយចុះពីមួយកម្រិតទៅមួយកម្រិតព្រោះពួកវាមិនប្រើកាំភ្លើងមែនពិតតែពួកវាមានសុទ្ធតែដំបងឈើជ្រុងនឹងរបស់មុតស្រួចជាច្រើនទៀតយកមកធ្វើជាអាវុធតតាំងជាមួយទៅគេបែបនេះហើយធ្វើអោយនាយនឹងរាងកាយទាំងមូលឆាប់ចុះអន់ថយសឹងតែឈរលេងនឹងទៅហើយប៉ុន្តែយ៉ាងណាគេក៏មិនបោះបង់នៅតែប្រឹងប្រយុទ្ធវៃជាមួយគ្នារបស់ពួកវារហូតដល់ម្នាក់ៗដេករាបដូចកន្ទេល។
*ប្រូស...អ្ហឹក...
បន្ទាប់ពីវាយពួកវាអស់ជុងហ្គុកក៏ទន់ជុងហ្គុកដួលប្រូសទៅផ្លូវថ្នល់មួយទំហឹងដងខ្លួនក្បាលមុខមាត់សុទ្ធតែមានស្លាកស្នាមជាំខៀវត្រង់ចញ្ចើមក៏បែកចេញឈាមមកហូររហាចកាត់តាមផ្ទៃមុខរបស់គេ ដៃក៏មានរបួសព្រោះត្រូវពួកវាវាត់មួយដែកស្រួចពេលគេភ្លេចខ្លួន។កាយក្រាសដេកថ្ងាពោះឡើងលើបញ្ឈរជង្គង់ម្ខាងម្ខាងទៀតសណ្តូងគេបិតភ្នែកសន្សឹមតិចៗដើម្បីប្រមូលយកកម្លាំងដែលបាត់បង់អោយមកវិញដើម្បីនឹងត្រឡប់ទៅរកថេហ្យុងវិញពេលនេះគេប្រហែលជាកំពុងរង់ចាំខ្លួនហើយមើលទៅ។
«ថេហ្យុង..អ្ហឹក..អឹប»បន្ទាប់ពីសំងំបានមួយសន្ទុះនាយក៏នឹកឃើញដល់ប្រពន្ធមុនគេជុងហ្គុកប្រឹក្រោកងើបទាំងលំបាកគេដើរទ្រេតទ្រោតសម្តៅដើរចូលក្នុងឡានរួចសឹមបញ្ឆេះបើកបន្តទៅមុខទៀតដើម្បីទៅរកថេហ្យុងចិត្តបារម្ភក៏បានលោតឡើងពេញខួរក្បាលបើគេមានអ្នកតាមធ្វើបាបហើយនោះប្រពន្ធរបស់គេក៏ប្រហែលជាមិនអាចរួចខ្លួនដូចគ្នាព្រោះគេបានទាញទុកមុនហើយថាមនុស្សទាំងអស់នេះគឺជាគ្នារបស់មិគី។
«រង់ចាំបងណាថេហ៍បងកំពុងតែទៅរកអូនហើយ»បងបណ្តើនឹកគិតដល់រាងតូចបណ្តើរនាយបើកកាន់តែលឿនទៅៗដោយមិនបានបារម្ភសុវត្ថិភាពរបស់ខ្លួនឯងឡើយដឹងថាខ្លួនមានរបួសភ្នែកបើកមីៗរកសន្លប់ម្តងកាលទៅហើយតែនៅប្រឹងត្រដរបើកទៅទាំងមិនស្ទាក់ស្ទើ។
......
ផ្ទះត្រកូលគីម
ប្រើពេលប្រម៉ានជិត20នាទីជុងហ្គុកក៏បានមកដល់ផ្ទះប៉ាម៉ាក់ថេហ្យុងដូចបំណង។នាយពន្លត់ម៉ាស៊ីនឡានឈឹបសឹមសន្សឹមខ្លួនចុះពីឡានដើរទាំងគ្មានកម្លាំងក្នុងខ្លួនចូលទៅខាងក្នុងផ្ទះ។
«ថេហ្យុង....!!!»ស្ទើមិនជឿនឹងភ្នែកឃើញហើយថ្លើមរបស់នាយសឹងតែជ្រុះដល់ដី។ប្រពន្ធដែលគេស្រលាញ់ថ្នាក់ថ្នមដូចកែវភ្នែកត្រូវបានមនុស្សគម្រក់ដូចជាមិគីចាប់ចងដៃចងជើងជាប់នឹងរទេះរុញនៅលើផ្ទៃមុខក៏មានស្នាមក្រហមជាំគែមមាត់ក៏បែកចេញឈាមមករឺមៗធ្វើអោយបេះដូងរបស់គេធ្លុះធ្លាយខ្ទិចខ្ទីអស់ទៅហើយតើប៉ុន្មានម៉ោងមុននេះគេបានធ្វើអ្វីខ្លះដាក់ប្រពន្ធគេទៅ។
« Supriseលោកចនយ៉ាងមិចដែរកាដូរមួយនេះ?»មិគីដែលអង្គុយនៅលើសាឡុងស្ទុះក្រោកមកសួរនាយទាំងញញឹមក្នុងនាមជាអ្នកឈ្នះ។
«ថោកទាបនុស្សដូចឯងគ្មានសម្ថភាពបានត្រឹមធ្វើជាឆ្កែលបខាំគេពីក្រោយអាចង្រៃ»ជុងហ្គុកដំឡើងសម្លេងនិយាយទឹងសរសៃ.កផ្អឹសដាក់មិគី មានឈ្មោះជាកូនប្រុសប៉ុន្តែមិនហ៊ានចេញមុខតទល់បែជាធ្វើឆ្កែចាំខាំគេពេលដែលគេភ្លេចខ្លួនទៅវិញ ធ្វើជាកូនប្រុសអាច៍ឆ្កែស្អីទៅ។
«អោយតែបានឈ្នះឯងយើងធ្វើឆ្កែមួយថ្ងៃក៏បានដែរ»មិនខ្ចីខ្វល់ពីសម្តីមើលងាយមើលថោករបស់ជុងហ្គុកមានតែនិយាយឌឺបកទៅវិញនាំអោយជុងហ្គុកកាន់តែខឹងឆេះកំហឹងពេញដើមទ្រូង។
«លោកប្តី..អ្ហឹកៗ..»ថេហ្យុងដែលទើបនឹងដឹងខ្លួនអម្បាញ់មិញនេះក៏ស្រាប់តែយំយកៗបន្ទាប់ពីបានឃើញវត្តមានរបស់ជុងហ្គុកនៅចំពោះមុខ។គេយំទាំងញញឹមសប្បាយចិត្តយ៉ាងហោចណាស់ក៏គេបានដឹងដែរថាប្តីរបស់គេមិនទាន់ស្លាប់គេនៅតែមកឈរទីនេះមកការពារខ្លួនទោះបីជារាងកាយពេញទៅដោយរបួសក៏ដោយ។
«ថេហ៍..អូនឈឺខ្លាំងទេ...គេធ្វើបាបអូនយ៉ាងមិចខ្លះប្រាប់បងមកបងនឹងសម្លាប់វាសងសឹកអោយអូន»ជុងហ្គុកហើបបបូមាត់សួរទាំងញ័រខ្លួនទទ្រើង ទឹកភ្នែករបស់គេស្រក់តក់ៗអាណិតដល់ប្រពន្ធដែលជាប់ចំណងនៅលើរទេះ។គេខុសអ្វីម្តេចក៏ធ្វើបាបគេ?រឿងនេះគួរតែដោះស្រាយជាមួយនាយមិនមែនសម្តៅទៅលើរាងតូចនឹងគ្រួសាររបស់គេឡើយ។
«អ្ហឹកៗ....»ថេហ្យុងវិញបានត្រឹមតែយំក្រវីក្បាលតបជាមួយនាយវិញប៉ុណ្ណោះគេមិនឈឺទេអោយតែបានដឹងថានាយមិនអីបែបនេះគេធូស្បើយក្នុងចិត្តហើយខុសពីមុននេះដែលគេរង់ចាំផ្លូវនាយទាំងបារម្ភខ្លាចថាអ្វីដែលមិគីនិយាយវាជាការពិតបើបែបនោះគេច្បាស់ជាប្រេះទ្រូងស្លាប់មិនខាន។
«អ្ហាសៗ...អាកូនឆ្កែអើយឯងមានមើលសភាពរបស់ខ្លួនឯងទេសម្បិត្តត្រឹមឯងម្នាក់អាចធ្វើស្អីយើងបានទៅ»គេសើចចំអកទៅជុងហ្គុកពេលដែលបានលឺសម្តីរបស់នាយនិយាយមិនចេះប្រមាណមើលកម្លាំងខ្លួនឯងរូបរាងរបស់គេពេលនេះសូម្បីតែសត្វមួយក្បាលសង្ស័យវៃមិនឈ្នះផងនៅគិតចង់មកសម្លាប់គេទៀតវាគួរអោយអស់សំណើចណាស់។
«អាចង្រៃ...»
«អេៗ...កុំចូលមកណាបើឯងចូលមកប្រពន្ធរបស់ឯងនឹងបានងាប់មិនខាន»
ជុងហ្គុកហៀបនឹងដើរចូលទៅរកវាតែក៏ត្រូវវាគម្រាមដោយយកកាំបិតស្រួចមួយទៅខ្ចង់នឹង.ករបស់ថេហ្យុង។ចុងកាំបិតស្រួចនោះបានចាក់ចូលសាច់បំពង់.ករបស់រាងតូចបន្តិចបណ្តាលអោយមានឈាមតិចៗហូរចេញមកតាមចន្លោះមុខកាំបិទជាហេតុនាំអោយជុងហ្គុកត្រូវនៅស្ងៀមមួយកន្លែងគេមិនអាចធ្វើអ្វីបានទេពេលនេះព្រោះថេហ្យុងនឹងប៉ាម៉ាក់ក្មេករបស់គេស្ថិតនៅក្រោមដៃវាទាំងអស់បើហ៊ានតែប្រហេសពួកគេទាំងបីច្បាស់ជាមានគ្រោះថ្នាក់។
«ដោះលែងពួកគេទៅរឿងនេះឯងគួរតែមកដោះស្រាយជាមួយនឹងយើងទើបត្រូវ»រឿងនេះជារឿងរបស់គេនឹងនាយគួរតែកុំអូសអ្នកដែលមិនដឹងរឿងចូលមកពាក់ព័ន្ធអី ។
«លត់ជង្គង់ក្រាបសំពះបាទជើងអង្វរយើងទៅ!!»និយាយដោយទឹកមុខស្មើចង់អោយគេលែងមនុស្សទាំងបីនាក់នេះមែនទេ?បាន
តើអង្វរគេទៅគេលន់តួគេទៅ។
«កុំណាជុងហ្គុកទោះអូនស្លាប់ក៏មិនអោយបងលត់ជង្គង់អង្វរសុំជីវិតអូនពីមនុស្សថោកទាបម្នាក់នេះដែរ»ថេហ្យុងនិយាយខ្លាំងៗភ្នែកក៏ដៀងសម្លក់មិគីថ្លែ។ទោះស្លាប់ក៏មិនចង់ឃើញប្តីដ៏ល្អរបស់គេមកអោនក្រាបសំពះបាទជើងមនុស្សមានឈាមខ្មៅដូចជាប្រុសម្នាក់នេះដែរ។
«ផាច់~អូយ..អ្ហឹក»
«ថេហ្យុង...មិគីកុំធ្វើបាបគេ..យើងព្រមយើងធ្វើតាមឯងហើយដោះលែងប៉ាម៉ាក់នឹងថេហ្យុងទៅ»កាយក្រាសទម្លាក់ខ្លួនលត់ជង្គង់ចុះស្រឹបក្បាលអោនដល់ឥដ្ឋដៃសំពះទាំងញីញ័រអង្វរសុំខ្មាំងសត្រូវអោយដោះលែងពួកគេ។
«អ្ហាសៗ..មិនស្មានថាលោកម្ចាស់វិមានចនបែជាដើម្បីក្មេងប្រុសម្នាក់ហ៊ានធ្វើគ្រប់យ៉ាងអញ្ចឹងសោះ..អ្ហាសៗ»ពិតជាសមចិត្តរបស់នាយណាស់មនុស្សដែលធ្លាប់ក្រអើតក្រទបជាមួយគេពេលនេះបែជាមកលូនក្រាបសុំជីវិតប្រពន្ធពីខ្លួនទៅវិញ។
«ឌឹប..អ្ហក៎..»មិគីធាក់ជុងហ្គុកមួយជើងនាំអោយកាយក្រាសដួលរមៀលទៅបុកនឹងជ្រុងតុរហូតបែកក្បាលចេញឈាមមក។
«ជុងហ្គុក..អ្ហឹកៗ..លេងយើងទៅពួកអាឆ្កែថោកទាប..អ្ហឹក..កុំធ្វើបាបប្តីយើង..អាយ...កុំធ្វើបាបគាត់...អ្ហឹកៗ»ថេហ្យុងវិញរើបម្រើសពេញរទេះរើកន្រ្តាក់ខ្លាំងៗបំណងចង់ធ្វើអោយខ្សែចំណងដាច់របូតប៉ុន្តែវាមិនងាយនោះទេគេរើរហូតដល់ដៃឡើងក្រហមដាច់រលាត់ស្បែងអស់ទៅហើយក៏វាមិនរបូតដែរ។ថេហ្យុងយំផងស្រែកផងក៏មិនភ្លេចអង្វរសុំកុំអោយគេធ្វើបាបជុងហ្គុកគេពិតជាមិនអាចទ្រាំមើលជុងហ្គុកត្រូវពួកមនុស្សអាក្រក់ទាំងនេះវាយធ្វើបាបនៅចំពោះមុខបែបនេះទេ។
*ឌឹបៗ..ផូស
ថេហ្យុងកាន់តែអង្វរមិគីកាន់តែផ្គើននាយទាត់ផងធាក់ផងវាយជុងហ្គុកម៉ាត់យកៗរហូតបែកមុខចេញឈាមមើលលេងយល់ជាចុងក្រោយនាយក៏បានទាញថូរផ្ការក្បែរដៃមកសំពងក្បាលរបស់ជុងហ្គុកធ្វើអោយរាងក្រាស់ ឮស្លឺភ្នែកវិលវល់អស់លេងដឹងទិសតំបន់។ ជុងហ្គុកដេកលើឥដ្ឋក្អកខិះៗចេញឈាមច្រាលតាមមាត់ភ្នែកសម្លឹងមើលទៅពិដានពណ៍.សក្បុរប្រែជាព្រិលមួយថូរផ្កាពីមិគីមុននេះធ្វើអោយគេបែកអំពិលអំពេកហើយ។
«ជុងហ្គុក...អ្ហឹកៗ..បងយ៉ាងមិចហើយបងឆ្លើយនឹងអូនមកថាបងមិនអី..ជិង.អ្ហឹកៗ..កុំ..កុំស្ងាត់បែបនេះបានទេ?»តើគេអាចធ្វើអីបានទៅក្រៅពីយំនឹងស្រែកសួរទៅអ្នកដែលដេកបើកភ្នែកមីៗសន្សឹមៗរកបិទទៅហើយនោះគេភ័យណាស់ពេលឃើញជុងហ្គុកលេងនិយាយលេងកម្រើកដេកស្ងៀមៗដូចមនុស្សជិតដាច់ខ្យលស្លាប់បែបនេះ។
«ស្រលាញ់វាណាមែនទេអញ្ចឹងមើលមុខរបស់វាអោយហើយទៅព្រោះបន្តិចទៀតនេះវានឹងលេងបាននៅក្បែរឯងទៀតហើយ»មិគីចាប់ក្របួច.កអាវជុងហ្គុកទាញគេអោយក្រោកឡើងមកដើម្បីអោយថេហ្យុងបានមើលមុខនាយជាចុងក្រោយព្រោះគេមិនទុកជុងហ្គុកអោយនៅរស់នាំតែជាឆ្អឹងទទឹង.ករបស់គេទេ។
«ថេហ៍...»ជុងហ្គុកញញឹមទាំងមានឈាមដាបពេញមុខពេញមាត់គេពោលហៅឈ្មោះរាងតូចមួយម៉ាត់ហើយក៏ស្ងាត់បាត់ទៅវិញនាំអោយថេហ្យុងកាន់តែភ័យលើសដើម។
«អ្ហឹកៗ...ជុងហ្គុក...អ្ហឹក»យំៗហើយយំទៀតព្រោះតែខ្លួនមិនអាចជួយអ្វីបាននោះទេសូម្បីតែខ្លួនឯងផ្ទាល់ក៏គេជួយមិនបានដែរ។
«លាគ្នាប៉ុណ្ណឹងបានហើយយើងធុញណាស់*ប្រូស»បញ្ចប់សម្តីគេក៏បានទម្លាក់ជុងហ្គុកអោយលត់ជុងហ្គុកនៅចំពោះមុខរួចសឹមទាញយកកាំភ្លើងមកកេះកៃរួចដាក់ខ្ជង់ចំកណ្តាលថ្ងាសរបស់ជុងហ្គុក។
«លាហើយចនជុងហ្គុក»និយាយដោយញោចស្នាមញញឹមជាអ្នកឈ្នះ។
«អត់ទេ..កុំអី...កុំ....»ថេហ្យុងក្រវីក្បាលញាប់ស្អេកទឹកមុខក៏ប្រែជាស្លេកស្លាំងស្រែកខ្លាំងៗកុំអោយមិគីបាញ់ប៉ុន្តែ....
*ផូង..
«អាយ..អ្ហឹកៗ»
សរសេរដោយ ជីនណា

The to be Continue💕

ប្រពន្ធពិការ(The end)Where stories live. Discover now