ភាគទី27:សុំទោស
*ប្រាវ....
សម្លេងរទេះដួលនឹងកែវធ្លាក់បែកនេះមកពីថេហ្យុងព្យាយាមស្រវាយកដបថ្នាំដែលនៅឆ្ងាយពីដៃខ្លាំងទើបធ្វើអោយរទេះដួល។ រាងកាយតូចស្តើងរបស់ថេហ្យុងរមៀលចុះពីលើរទេះច្រើនជុំគួរសម។
«ជុ..ជុងហ្គុក..អ្ហឹក»សម្លេងល្វើយៗបង្ហើយចេញពីបបូមាត់គ្រៀមស្វិតស្រែកហៅរកម្ចាស់ឈ្មោះត្បិតបានដឹងហើយថាគេមិនបានខ្វល់ខ្វាយពីខ្លួន។
ថេហ្យុងញញឹមស្រាលៗសន្សឹមបិទភ្នែកតិចៗទឹកភ្នែករាប់រយដំណក់ស្រក់ហូរកាត់កន្ទុយភ្នែក មុននឹងគ្រប់យ៉ាងបានប្រែទៅជាងងឹតសូន្យឈឹង។
......
+មន្ទីពេទ្យ(បន្ទប់ICU)
រាងកាយតូចច្រឡឹងដេកសណ្តូកត្រង់ផ្លឹងនៅលើគ្រែពេទ្យដៃមានបំពាក់ទៅដោយសារ៉ូមតាមច្រមុះក៏មានដាក់ឧបករណ៍អុកសុីសែនជុងហ្គុកអង្គុយឈ្ងោកមុខនៅក្បែរនោះដៃក៏បានក្រសោបកាន់ប្រអប់ដៃរបស់ប្រពន្ធជាប់មិនព្រមលែងហេតុអ្វីសុខៗគ្រប់យ៉ាងទៅជាបែបនេះប្រពន្ធម្នាក់សោះគេមើលថែមិនបានល្អដែរពិតជាគួរអោយអាម៉ាសណាស់។
«អ្ហឹក....»ជុងហ្គុកឈ្ងោកមុខសម្រក់ទឹកភ្នែកតក់ៗប៉ះនឹងប្រអប់ដៃរបស់ថេហ្យុងភាពភ័យខ្លាចនឹងការបារម្ភក៏បានលោតញាប់បុកពេញប្រអប់ទ្រូងរបស់ខ្លួន ។
«សុំទោសបងមិនគួរទុកអូនចោលនោះទេ»នឹកឃើញដល់ទង្វើរបស់ខ្លួនកាលពីយប់មិញនេះគេពិតជាខឹងខ្លួនឯងណាស់ហេតុអ្វីក៏គេល្ងង់យកកំហឹងមកបាំងមុខបណ្តោយអោយប្រពន្ធនៅផ្ទះម្នាក់ឯងអង្គុយចាំផ្លូវរបស់ខ្លួនពេលមកវិញឃើញប្រពន្ធមិនស្រួលហើយនៅតែមិនខ្វល់ខ្វាយទៀតលុះដល់រឿងក្លាយជាបែបនេះគេបានត្រឹមតែនឹកស្តាយក្រោយនឹងអង្គុយបន្ទោសខ្លួនឯងតែប៉ុណ្ណោះ។
«ថេហ្យុង!!ជុងហ្គុកថេហ៍យ៉ាងមិចហើយ?»យូមិទទួលបានដំណឹងភ្លាមក៏ស្រូតប្រញាប់ចេញពីខុនដូរមកភ្លែតមកដល់ក៏រហ័សសួរទៅប្អូនទាំងការបារម្ភ។
«បងស្រី...អ្ហឹកៗ..ថេហ៍...អ្ហឹកៗ...វាសុទ្ធតែជាកំហុសរបស់ខ្ញុំ..អ្ហឹកៗ»ជុងហ្គុកលេងទប់គេប្រលែងទឹកភ្នែកអោយហូរចុះមកជ្រោកៗកាយក្រាសស្ទុះងើបស្រវាអោបបងស្រីរបស់ខ្លួនយ៉ាងណែន។ សម្លេងញ័រលាយឡំនឹងសម្លេងយំនិយាយរៀបរាប់ប្រាប់ទៅយូមិធ្វើអោយនាងទទួលដឹងលឺពីអារម្មណ៍របស់ជុងហ្គុកនៅពេលនេះហើយ។ នាងមិនបានសួរអ្វីទៀតក៏ប្តូរមកជាអង្អែលក្បាលនឹងខ្នងរបស់ប្អូនដើម្បីជាការលួងលោមចិត្តកុំអោយគេគិតច្រើន។
«មិនអីទេកុំយំជុងបន្តិចទៀតថេហ៍គេលេងអីហើយ»នាងនិយាយតិចៗដាក់ជុងហ្គុកភ្នែកក៏ចេះតែសម្លឹងមើលទៅថេហ្យុងមិនឈប់ឃើញសភាពរបស់រាងតូចយ៉ាប់យឺតបែបនេះនាងពិតជាទឹងទ្រូងខ្លាំងណាស់។
ប្រមានជាមួយម៉ោងក្រោយជេមគេក៏បានមកមើលថេហ្យុងដូចគ្នាក្នុងដៃមានកាន់ជាមួយនឹងកន្ត្រកផ្លែឈើ ទឹកមុខរបស់គេញញឹមរីកថ្ពាល់មិនបាត់ស្របពេលទទួលបានដំណឹងមួយនេះ។គេសប្បាយចិត្តមិនមែនព្រោះរឿងថេហ្យុងចូលមន្ទីពេទ្យតែគេសប្បាយចិត្តដែលជុងហ្គុកបានធ្វើអោយគម្រោងការរបស់គេជោគជ័យ។ជុងហ្គុកកាន់តែធ្វើទង្វើនេះដាក់ថេហ្យុងគេកាន់តែមានឱកាសបានក្បែរថេហ៍ដូច្នេះអាត្រាដែលអាចដណ្តើមថេហ្យុងមកធ្វើជារបស់ខ្លួនបានមានច្រើនជាង។
*តុកៗ...
សម្លេងគោះទ្វារក៏បន្លឺឡើងអ្នកខាងក្នុងក្រោយបានស្តាប់លឺហើយក៏ប្រញាប់មកបើកទ្វារយ៉ាងលឿន។
«សួរស្តីអ្នកនាងយូមិ»បើកទ្វាភ្លាមជេមក៏រាក់ទាក់ទៅយូមិភ្លាមកុំអោយគេថាយើងខ្វះសុជីវធម៍ពេកជួបមនុស្សស្គាល់គ្នាហើយធ្វើរឹកខ្មើតៗមិនកើតទេ។
«មកធ្វើអី?»យូមិសួរទាំងសម្លក់។ នៅមានមុខបញ្ចេញក្បាលមករកប្រពន្ធគេដល់ទីនេះទៀតគិតទៅមុខក្រាសមិនធម្មតាទេអាបុិនេះ។
«ខ្ញុំមកមើលថេហ្យុងយ៉ាងមិចមកមិនបានមែនទេ?»លើកចិញ្ចើមម្ខាងសួរ។
«មិនបានត្រឡប់ទៅវិញទៅទីនេះអត់ស្វាគមន៍មនុស្សមុខពីរដូចជាលោកទេ»យូមិរុញច្រានរាងមាំអោយចេញនាងមិនសុខចិត្តអោយមនុស្សម្នាក់នេះចូលទៅខាងក្នុងទេព្រោះបើមិនមែនគេស្មានថាថេហ្យុងទៅជាបែបនេះមែនទេបើមិនមែនគេប្អូនប្រុសនាងនឹងថេហ្យុងក៏ពួកគេមិនឈ្លោះប្រកែកគ្នាដែរ។
«ខ្ញុំចង់ចូលជាសិទ្ធរបស់ខ្ញុំជៀសចេញទៅ»មិនខ្វល់ថាយូមិចង់រារាំងផ្លូវរបស់គេប៉ុណ្ណាទេសំខាន់គេមកហើយមិនអាចទៅវិញបានទេយ៉ាងណាក៏ត្រូវតែចូលទៅអោយបាន។
«ន៎ែអាមនុស្សមុខក្រាស»ទ្រាំមិនបានទេសុំជេមួយហើយមិនដែលប្រទះទេលោកអើយមនុស្សស្អីគេមិនអោយចូលហើយនៅឌឺក្បាលចង់ចូលបែបនេះតិចវៃអាយៈក្បាលនឹងបាត់ទៅ។
«ក្រាសប៉ុណ្ណា?នាងយកស្អីមកវាស់បានដឹងថាមុខរបស់ខ្ញុំក្រាស?»សួរឌឺធ្វើអោយយូមិអត់នឹងក្តៅចិត្តមិនបានប្រុសម្នាក់នេះពិតជាឌឺមិនធម្មតាទេឌឺហើយចង្រៃទៀតនេះបើកុំតែគិតថានៅមន្ទីពេទ្យទេកុំអីនាងច្បាស់ជាហក់ទះអាមុខឌឺនេះអោយបត់.កទៅក្រោយមិនខាន។
«បងស្រីអោយគេចូលមក»ជុងហ្គុកបានលឺសម្លេងពួកគេឈ្លោះប្រកែកគ្នាគិតថានឹងអាចបង្កជាសម្លេងរំខាននាំអោយថេហ្យុងគេភ្ញាក់នោះទេទើបនិយាយប្រាប់យូមិអោយអនុញាតិអោយជេមគេចូលមក។ មិនមែនគេមានចិត្តចង់អោយចូលប៉ុន្មានទេតែមកពីដឹងគុណដែលគេជួយដល់ការងាររបស់ខ្លួនយប់ម្សិលមិញនេះទេ។
«ឆឹស~»កាយតូចងាកខ្លួនទៅម្ខាងដើម្បីអោយជេមបានចូលទៅដល់ខាងក្នុងតែកុំមើលទឹកមុខរបស់នាងអីអាចនិយាយបានថាសឹងតែហក់ទៅកាប់ចិញ្រ្ចាំរាងក្រាសអោយស្លាប់នៅនឹងកន្លែងទេ។
«ថេហ្យុងកើតអីធ្ងន់ធ្ងរទេ?»ជេមដាក់កន្រ្តកផ្លែឈើចុះរួចសឹមដើរទៅម្ខាងគ្រែខាងក្បែរថេហ្យុងក៏មិនភ្លេចសួរនាំទៅជុងហ្គុកដែលអង្គុយនៅទល់មុខខ្លួនដែរ។
«ពេទ្យថាគេមិនកើតអ្វីធ្ងន់ទេគ្រាន់តែជំងឺរើឡើងប៉ុណ្ណោះ»ជុងហ្គុកតបដោយពុំបានមើលមុខជេមនោះទេ។
«ហេតុអ្វីក៏គេទៅជាបែបនេះ?លោកជាប្តីរបស់គេម្តេចក៏បណ្តោយអោយគេធ្លាក់ក្នុងសភាពនេះ?»ជេមសួរទាំងទឹកមុខមាំប្រកដប្រជាជាប្តីម្តេចក៏មិនមើលថែប្រពន្ធហេតុអ្វីក៏បណ្តោយគេធ្លាក់ខ្លួនក្នុងសភាពយាប់យឺនយ៉ាងនេះ?
«លោកនៅមានមុខមកសួរទៀតមែនទេ? ក្រែងរឿងគ្រប់យ៉ាងទាំងអស់គឺមកពីលោកនឹងហើយ»យូមិនិយាយទាំងសម្លក់សម្លឹងជេមហេតុអ្វីក៏គេត្រូវមកបន្ទោសជុងហ្គុកប្អូនរបស់នាង?ក្រែងគេគឺជាដើមហេតុមិនចឹងឬ?នេះកុំប្រាប់ថាខ្លួនឯងសាងកំហុសអោយប្តីប្រពន្ធគេឈ្លោះគ្នាហើយបែជាមកដើរតួចិត្តល្អវិញណា?
«បានហើយបងស្រីកុំបន្ទោសគេអីព្រោះវាជាកំហុសរបស់ខ្ញុំគេនិយាយត្រូវហើយមិនអាចបន្ទោសគេទេ»ទទួលស្គាល់ថាវាជាកំហុសរបស់ខ្លួនក៏មិនចង់អូសអ្នកណាអោយពាក់ព័ន្ធហើយទទួលកំហុសជំនួសខ្លួនទេ។គេខុសគេដឹងគេខុសគេទទួលមិនគេចវេសទេចង់ជេចង់ដៀលក៏ធ្វើមកចុះគេមិនថាក៏មិនខឹងដែរ។
«សុំទោសតើអ្នកណាជាស្វាមីរបស់អ្នកជំងឺ?»សម្លេងគ្រូពេទ្យបំលឺឡើងធ្វើអោយអ្នកទាំងបីរបស់ងាកទៅមើលគាត់យ៉ាងលឿន។
«ខ្ញុំជាស្វាមីអ្នកជំងឺ»ជុងហ្គុកតបតិចៗទៅកាន់លោកគ្រូពេទ្យវិញ។
«សូមអញ្ជើញមកតាមខ្ញុំបន្តិច»លោកគ្រូពេទ្យ។
«.....»ជុងហ្គុកសម្លឹងមើលមុខរបស់បងស្រីបន្តិចដោយការងឿយឆ្ងល់តើមានរឿងអ្វីចំពោះថេហ្យុងមែនទេទើបបានជាគាត់មកហៅខ្លួនបែបនេះ។ជុងហ្គុកអស់ពីមើលមុខបងស្រីខ្លួនហើយក៏រហ័សក្រោកពីកៅអីដើរទៅតាមពីក្រោយលោកគ្រូពេទ្យយ៉ាងលឿន។
.....
+បន្ទប់ពិគ្រោះជំងឺ
«លោកគ្រូពេទ្យមានការអ្វីជាមួយខ្ញុំមែនទេ?»ជុងហ្គុកចូលមកដល់ភ្លាមសួរភ្លែតក៏ព្រោះតែចង់ដឹង។
«ខ្ញុំមានរឿងខ្លះចង់និយាយជាមួយលោក»លោកគ្រូពេទ្យតប។
«បើអញ្ចឹងចាប់ផ្តើមទៅ»ជុងហ្គុកជាមនុស្សមិនចូលចិត្តសាំញ៊ាំច្រើនទេមានអ្វីក៏ឆាប់និយាយមកចុះគេរីករាយនឹងស្តាប់។
«គឺទាក់ទងជាមួយសុខភាពរបស់អ្នកជំងឺ....»ពេលនិយាយដល់ត្រឹមនេះភ្លាមលោកគ្រូពេទ្យក៏បង្អាក់ទៅវិញទឹកមុខដែលតានតឹងនឹងគួរអោយបារម្ភរបស់គាត់ក៏បង្ហាញអោយជុងហ្គុកបានឃើញនាំអោយរាងក្រាសរបស់យើងដែលរង់ចាំស្តាប់នោះអន្ទះសារចង់ដឹងចាំផ្ទៀងត្រចៀកស្តាប់សឹងតែមិនដកដង្ហើមទៅហើយ។
«សុខភាពរបស់គេយ៉ាងមិចលោកគ្រូពេទ្យ?»រង់ចាំស្តាប់យូរពេកនាយក៏សួរទាមទារចម្លើយពីគ្រូពេទ្យ មានអ្វីក៏និយាយមកហេតុអ្វីបង្អាក់បង្អង់ធ្វើអីដឹងទេថាគេនេះអន្ទះអន្ទែងចង់ដឹងខ្លាំងណាស់ទប់ចិត្តមិនបានទេ។
«សុខភាពរបស់អ្នកជំងែកាន់តែចុះខ្សោយដូច្នេះក្នុងនាមលោកជាប្តីខ្ញុំចង់អោយលោកមើលថែទាំអ្នកជំងឺអោយបានល្អជាងនេះកុំសូវធ្វើអោយគេពិបាកចិត្តពេកអី»នេះជារឿងដែលគាត់ចង់ប្រាប់ដល់ជុងហ្គុកអោយបានដឹង។មនុស្សមានជំងឺរលៀកសួតតែងតែឧសហ្សាហ៍ក្អកហត់បង្ហក់បើគេពិបាកចិត្តទៀតរឹតតែធ្វើអោយជំងឺនោះពិបាកនឹងព្យាបាលព្រោះអ្នកជំងឺរងការធ្វើបាបពីជំងឺធ្វើអោយផ្នែករាងកាយចុះខ្សោយកាន់តែខ្លាំង។
«ខ្ញុំនឹងព្យាយាមមើលថែគេអោយល្អជាងនេះអគុណហើយលោកគ្រូពេទ្យសម្រាប់ការណែនាំ»ជុងហ្គុកញញឹមទទួលយកការណែនាំពីលោកគ្រូពេទ្យគេនឹងព្យាយាមមើលថែថេហ្យុងអោយល្អជាងនេះតាមការដែលអាចធ្វើទៅបាន។
«លោកអាចត្រឡប់ទៅវិញបានហើយ»លោកគ្រូពេទ្យ។
«....»ញញឹមបន្តិចរួចក៏ក្រោកដើរចេញត្រឡប់ទៅបន្ទប់សម្រាកព្យាបាលរបស់ថេហ្យុងវិញ។ គេមកវិញយ៉ាងស្ងៀមស្ងាត់ហាក់ដូចជាគ្មានវិញាណនៅក្នុងខ្លួនសោះឡើយ។ដើរមកដល់មុខបន្ទប់ជុងហ្គុករុញទ្វារចូលទៅក្នុងដោយពុំបានចាប់អារម្មណ៍នឹងថេហ្យុងថាគេបានភ្ញាក់ដឹងខ្លួនហើយនោះទេ។
«លោកប្តី...!!»ថេហ៍សម្លឹងមុខរបស់ជុងហ្គុកបន្តិចមុននឹងហៅគេដោយសម្លេងខ្សាវៗបំផុតតែក៏អាចអោយនាយក្រាសដែលដើរភ្លឹកៗនោះបានស្តាប់លឺដែរ។
«ថេហ៍..អូនដឹងខ្លួនហើយមែនទេ?»គ្រាន់តែបានស្តាប់លឺសម្លេងរបស់ថេហ្យុងហៅភ្លាមធ្វើអោយគេភ្ញាក់ព្រើតក៏រហ័សចូលទៅក្បែរគៀកកើយនឹងប្រាណតូចដោយក្តីរំភើបជាខ្លាំង។
«លោកប្តីបងកុំទៅណាចោលអូនទៀតអីអូនខ្លាចអូនមិនចង់ឃើញបងប្រងើយកន្តើយដាក់អូនបែបនេះទេ»ថេហ្យុងស្រវាអោបប្រាណក្រាសជាប់ក្នុងរង្វង់ដៃយ៉ាងណែនអោបតាមអារម្មណ៍ដែលខ្លាចបាត់បង់ខ្លាចថានាយនឹងទៅចោលគេដូចកាលពីយប់ម្សិលមិញនេះទៀតដឹងទេថាគេពេលនោះគឺខ្លាចខ្លាចថារាងក្រាសនឹងមិនត្រឡប់មករកខ្លួនវិញទៀត។
«បងមិនទៅណាទេបងសន្យាបងមិនទុកអូនចោលទៀតទេ ឮសុំទោស..សឺត~សុំទោសប្រពន្ធសម្លាញ់»សរសេរដោយ ជីនណា
The to be Continue💕
YOU ARE READING
ប្រពន្ធពិការ(The end)
Truyện Ngắn«អូនអគុណដែលស្រលាញ់អូនមើលថែរអូនទោះបីជាអូនស្ថិតក្រោមស្ថានភាពពិការក៏ដោយ» ប្រភេទ:មនោសញ្ចេតនា,ផ្អែមល្ហែម,ប្រកួតប្រជែង