«ចៅហ្វាយតូចដូចជាជ្រុលហួសហេតុពេកហើយណា»រីនណាស្ទុះក្រោកឡើងអស់កម្ពស់ហាក់មិនពេញចិត្តជាមួយនឹងសម្តីដែលថេហ្យុងប្រើជាមួយនឹងប៉ារបស់ខ្លួនឡើយ យ៉ាងណាគាត់ក៏ជាមនុស្សមានវ័យចំណាស់អាយុស្របាលនឹងប៉ារបស់គេដែរ មិនគួរមកនិយាយមើលងាយប៉ានាងបែបនឹងទេ។
«វាមិនជ្រុលទេសម្រាប់មនុស្ស មឹះៗតែកេះឆ្នាំងបាយធ្លុះដូចជាប៉ារបស់អ្នកនាង»ជុងហ្គុកញញឹមនិយាយដោយសម្លេងត្រជាក់ សាកគិតទៅមើលមនុស្សដែលនាយទុកចិត្តគិតថាគេនឹងស្មោះត្រង់ជាមួយខ្លួនគិតថាជាមនុស្សស្លូតបូតស្មោះត្រង់ប៉ុន្តែស្មានមិនដល់ថាគាត់បែជាមនុស្សដែលកាលាក់ពុតលាក់សារធាតុជាមនុស្សពិសពុលនៅក្នុងខ្លួនទៅវិញ សម្តីដែលថេហ្យុងនិយាយដាក់គាត់មុននោះវសក៏មិនសមនឹងគិតថាហួសហេតុនោះទេបើប្រផបនឹងទង្វើដែលគាត់ធ្វើដាក់នាយនោះ។
«......»លេខាជីនជ្រួញចិញ្ចើមចូលគ្នាព្យយាមស្វែងយល់នឹងគិតពីសម្តីជុងហ្គុកតើគេមានន័យបែបណាហើយអ្វីដែលគេនិយាយនោះតើមានអ្វីពាក់ព័ន្ធជាមួយនឹងប៉ារបស់នាងមែនទេ?
«.....»លោកចាងវិញបានត្រឹមតែឈរស្ងៀមថ្មឹងព្រោះពេលនេះលោកបានដឹងហើយថាជុងហ្គុកមករកខ្លួននៅថ្ងៃនេះព្រោះតែអ្វីហើយកាន់តែច្បាស់ក្រោយពីបានស្តាប់នៅពាក្យដៀមដាបប្តីប្រពន្ធមួយគូនេះថាពួកគេសម្តៅទៅលើអ្វី។
«ហេតុអ្វីក៏លោកធ្វើបែបនេះដាក់ខ្ញុំ លោកចាង?»ជុងហ្គុកសួរទាំងកំហឹង ក្នុងទ្រូងក្តៅដូចមានភ្លើងមកដុតហេតុអ្វីក៏តបស្នងគេដោយការផិតក្បត់បែបនេះ?
«មកពីលោកល្ងង់ខ្លួនឯងទេ កុំបន្ទោសខ្ញុំអី»លោកចាងស្រែកកំហកទៅវិញដោយមិនញញើតរអាជាមួយជុងហ្គុកសូម្បីបន្តិច។ចង់បន្ទោសគាត់តែម្ខាងមិនសមឡើយគួរតែបន្ទោសនាយខ្លួនឯងដែលល្ងង់ជឿទុកចិត្តគាត់ខ្លាំងពេករហូតគាត់បោកបង្វិលក្បាលលេងបានតាមចិត្ត។
«លោកប៉ាចៅហ្វាយតើអ្នកទាំងពីរកំពុងនិយាយគ្នាពីរឿងអីខ្ញុំស្តាប់មិនយល់ទេ?»ការសន្ទនារវាងជុងហ្គុកនឹងលោកចាងបានធ្វើអោយលេខាជីនច្របូកច្របល់ស្តាប់មិនយល់ជារឿងអ្វីទេកាន់តែស្តាប់កាន់តែវង្វេងចូលដើមហើយ។
YOU ARE READING
ប្រពន្ធពិការ(The end)
Nouvelles«អូនអគុណដែលស្រលាញ់អូនមើលថែរអូនទោះបីជាអូនស្ថិតក្រោមស្ថានភាពពិការក៏ដោយ» ប្រភេទ:មនោសញ្ចេតនា,ផ្អែមល្ហែម,ប្រកួតប្រជែង