ភាគ 1

14.9K 395 8
                                    

ភាគ១
ជាវាសនាឬនិស្ស័យដែលបណ្តាលអោយកំលោះវ័យ​​​ចន ជុងហ្គុក​ 23 ឆ្នាំតែជាម្ចាស់ក្លឹបកម្សាន្តផ្ទាល់ខ្លួននិងមានជំនួញខ្នាតតូចដែលត្រូវនាំខ្លួនទទួលយកសំណើរមើលថែរកូនប្រុសរបស់អតីតសង្សារ ដែលមករកខ្លួនទាំងកណ្តាលយប់ នៅបន្ទប់ឈុតបន្ទាប់ពីបែកគ្នាអស់5ឆ្នាំ
« ខ្ញុំ សុំផ្ញើរគេសិន .. យ៉ាងគេក៍ជាក្មេងល្អមិនពិបាកមើលថែទេ.. ពេលនេះគេគ្រុនធំ ហើយខ្ញុំក៍មិនអាចនាំគេទៅតាមទៀតដែរ!» រាងតូចរបស់នារីរូបស្រស់វ័យ20ស្តើងមកគោះទ្វារបន្ទប់ឈុតរបស់អ្នកកំលោះដែលជាអតីតសង្សារទាំងខ្លួនស្រមេកស្រមក មកអស់សភាពជាស្រីស្អាតដែលធ្លាប់ស្គាល់
« ហេតុអីខ្ញុំត្រូវព្រមទទួលសំណើរនេះ ? គេជាកូននាងនិងប្រុសដែលនាងស្រលាញ់មិនចឹង ? ឬ គេបោះបង់នាងហើយ ?» សំលេងមាំរួមជាមួយកាយកំលោះសង្ហាដែលកំពុងមើលអ្នកជាអតីតសង្សារ .. ម្តងនាងបានបញ្ឈប់ទំនាក់ទំនងទាំងអស់ដោយសារបុរសផ្សេងហើយហេតុអីក៍នាងត្រលប់មករកគេម្តងទៀតនៅពេលនេះទៅវិញ ?
« ជុងហ្គុក.. សុំអង្វរជួយគេណា .. ខ្ញុំនិងមកវិញមិនយូរទេ ! » នាងហាក់មិនចង់និយាយអ្វីដែលរាងក្រាស់ក័មើលមកទើសទាល់
« 3 ថ្ងៃ បើនាងមិនមកយកគេវិញទេ យើងនិងយកគេទៅមណ្ឌលកុមារកព្រាហើយ !» ដូចជាថាគេមិនមានគំនិតអាណិតនារីដែលបែកចិត្តពីគេព្រោះតែកាលនោះគេត្រឹមជាអ្នកក្រ ឬថា មកពីគេបិទបាំងពីមុខរបស់របស់គេតែក៍មិនអាចប្រកែកនិងទឹកមុខក្មេងតូចដែលលង់លក់ក្នុងរង្វង់ដៃនាង
« គេឈ្មោះ ថេយ៍យ៉ុង គេអាយុ 4 ឆ្នាំហើយ .. !» នារីវ័យ 23 ឆ្នាំប្រាប់ទៅអ្នកកំលោះអំពីអាយុកូនប្រុសដែលទន់ខ្សោយហើយក៍ដឹងខ្យល់អី
« អោយគេមកនេះ !» រាងក្រាស់ទទួលយកក្មេងតូចក្នុងរង្វង់ដៃនាងដោយកាយវិការថ្នាក់ថ្នមធ្វើអោយអ្នកជាម្តាយញញឹមដែលរំពឹងមនុស្សមិនខុស ..!
« ថេយ៍ .. រឹងមាំណាកូន!ធ្វើជាក្មេងល្អ ស្តាប់បង្គាប់ណា សឺត » អ៊ីនជូដោះខ្សែកររូបសោរអោយកូនប្រុស មុននិងអោនថើបផ្ទៃមុខតូចដោយការអាលោះអាលៃ
« ខ្ញុំប្រាប់ម្តងទៀត កុំទៅយូរពេក !» រាងក្រាស់សម្លឹងមុខក្មងតូចដែលត្រសុលក្នុងរង្វង់ដៃកក់ក្តៅធ្វើអោយអ្នកមើលញញឹមទាំងមិនដឹងខ្លួន ..
« ចាស !» ថាហើយនាងក៍បង្វិលខ្លួនចាកចេញទៅដោយឆ្លៀតងាកក្រោយបន្តិចដែលមាន ជុងហ្គុកឈរមើលមកដោយមានចំងល់ជាច្រើនក្នុងចិត្ត
« អោយម៉ាក់ សុំទោស ថេយ៍.. តែមានតែគេទេទើបអាចជួយកូនបាន !» អ្នកជាម្តាយសម្លឹងមើលកូនពីចំងាយម្តងទៀតនិងរត់ចេញពីអាគារខ្ពស់ដែលមានតម្លៃមហាសាល..

1 អាទិត្យក្រោយមក ..
មន្ទីពេទ្យ
បន្ទាប់ពីទទួលមើលក្មេងតូចហើយជុងហ្កុក ក៍ត្រូវវ៉ក់វី និង ក្មេងអាយុ៤ឆ្នាំ ដែលដឹងខ្លួនមកហៅគេថា ប៉ា ជាពិសេសគឺគេមានជំងឺគ្រុនក្តៅខ្លាំងរវើររវាយរហូតភ្លេចការចងចាំ
« ហឹក .. ប៉ាៗ អូនឃ្លាន !» កំឡុងពេលនិយាយជាមួយគ្រូពេទ្យ ពីអាការះក្មេងតូចគេក៍ត្រូវភ្ញាក់ពេលដែលរាងតូច( ក្មេងតូច) ស្រែកយំនិងថាឃ្លាន
« ភ្ញាក់មកក៍ឃ្លាន .. ក្មេងអើយ ក្មេង !» ជុងហ្គុកក្រវីក្បាលនិង ក្មេងតូចដែលធ្វើមុខគួរអោយស្រលាញ់ បំណងថានិងស្រែកអោយក៍ត្រូវខ្ជឹបពេលដែលក្មេងតូចបញ្ចេញកែវភ្នែកគួរអោយអាណិតមេត្តា មករក
« តាមដែលនិយាយលោក គឺវា ជារឿងធម្មតា ដែល បើក្មេងក្តៅខ្លួនលើសពី40 អង្សា ហើយវាសំណាងណាស់ដែលគេមិនប្រកាំងធ្វើអោយស្លាប់បាន .. យ៉ាងណាក៍បានធូរហើយចឹងលោកប៉ា សុំធ្វើឯកសារចេញបានមិនអីទេ !» ដុកទ័រនិយាយជាច្រើនធ្វើអោយជុងហ្គុកវិលមុខតែសំខាន់ពាក្យចុងក្រោយ ទៅវិញទេ
« ខ្ញុំ.. មិនមែនប៉ា អឺ / ប៉ាៗ អូនឃ្លាន !» ពាក្យរបស់រាងក្រាស់ដែលបម្រុងប្រកែកត្រូវបានបាត់ពេលសំលេងតូចបន្លឺឡើងម្តងទៀត
« ហ្ហើយ អញ រករឿងដាក់ខ្លួនទេតើ !» ជុងហ្គុកសង្តឺតធ្មេញជាខ្លាំងដែលត្រូវមានទំនួលខុសត្រូវអ្វីបែបនេះ
« ចុះអ្នកម៉ាក់ ហេតុអីមិនដែលឃើញគាត់ !» ដុកទ័រ ក៍ចង់សួរដែលតែមើលទឹកមុខអ្នកកំលោះក័មិនសូវល្អជាប៉ុន្មាន
« មិននៅ .. យកកូនមកទុកចោលហើយក៍ទៅបាត់ !» សម្រាប់ជុងហ្គុកវាជាការពិត តែសម្រាប់អ្នកស្តាប់ដូចជាគិលានុបដ្ឋាយិការមិនដូចគ្នាទេ
« គួរអោយអាណិត ជា single dad បាត់ទៅហើយ.. អ្នកម្តាយក៍ចឹង ប្តីទាំងមាននិងសង្ហាហើយនៅទៅចោលទៀត !» ទោះជាខ្សឹបក៍រាងក្រាស់អាចលឺតែមិនចង់ប្រកែកវែកញែកអីក្នុងពេលដែលក្មេងតូចគិតតែស្រែកថាឃ្លាននិងមើលទៅរឹងរួសធ្វើអីតាមអំពើចិត្ត

« នេះយើងត្រូវក្លាយជាsingle dad ចឹងឬ ? »
ក្លិបកម្សាន្ត jk
មិនដឹងថាអ្នកកំលោះគិតអីបានជានាំក្មេងតូចមកកន្លែងបែបនេះទោះវាជាកម្មសិទ្ធរបស់គេទើបទាំងមេការរនិងអ្នកបម្រើគ្រប់គ្នាធ្វើអីមិនត្រូវដែលជួបភ្ញៀវVIP បែបនេះ
« ចៅហ្វាយ !» ស៊ូវីន ដែលចាជំនិតរបស់អ្នកកំលោះសួរមកគេទាំងបើកភ្នែកធំៗ
« មានការអី .. !» សំលេងមាំនិយាយដោយកំហឹង កំពុងអង្គុយធ្វើការទាំងមានក្មេងនៅលើភ្លៅដែលគិតពីរើមិនចេះនៅស្ងៀមសោះតែចិត្តចង់ទំលាក់អោយមួយកន្លែងក៍មិនកើតព្រោះតែមិនចង់លឺសំលេងចេចចាច
« មានរឿងរបស់ ត្រកូលគីម .. គឺខាង ជំនួញគេបានខ្ស័យធុននិង ប្រកាសលក់ក្នុងតម្លៃទាបកាលពីមួយម៉ោងមុន !» ស៊ូវីននិយាយហើយរាងក្រាស់ក៍លើកចិញចើមខ្ពស់ព្រោះគ្រួសារនេះគេព្យាយាមរួមហ៊ុនប៉ុន្មានដងហើយតែមិនសម្រេច
« គឺគេទាក់ទងមក ថាចង់លក់បន្តអោយយើង ព្រោះអាណិតបុគ្គលិកដែលធ្វើការកន្លងមក !» ស៊ូវិន
« ទិញឡើងមកហើយរក្សាគ្រប់យ៉ាង .. យើងទៅជួបគាត់ដោយផ្ទាល់!»ជុងហ្គុកហាក់ចម្លែកចិត្តដែលអ្វីបានមកដោយងាយបែបនេះ?
« បាទ! តើ អឺអ្នកប្រុសតូចនេះជាកូនអ្នកណាបាទ !?» ចំងល់ដែលគេចង់សួររាងក្រាស់មករហូតតែមិនទាន់បានចម្លើយផង សំនៀងក្មេងតូចក៍បន្លឺឡើងដូចគ្នា
« ប៉ាៗ .. ប៉ាៗ !» ថេយ៍យ៉ុងតូចដែលរុះរើតុអ្នកកំលោះលើកប៊ិចបង្ហាញគេទាំងញញឹមថ្ពាល់ខួចគួរអោយស្រលាញ់
« ហ្ហើយ .. មើលទៅយើងត្រូចក្លាយជាsingle dad ពិត ហើយមែនទេ ?» ជុងហ្គុកអោនមើលថេយ៍យ៉ុងតូចដោយភាពគ្រឺតខ្នាញ់ទើបថើបថ្ពាល់ក្មេងតូចដោយខានមិនបានដោយមានសំលេងសើចហាក់ដូចរសើបយ៉ាងចឹង
« អុ .. កូនចៅហ្វាយចឹងឬ ?» ស៊ូវីនបើកភ្នែកធំដោយមិនចង់ជឿ ហើយក៍គាំងពេលលឺដូចនោះ
« ប្រហែលហើយបើម៉ាក់គេយកមកអោយហើយក៍ទៅបាត់.. មែនទេ កូន!» រាងក្រាស់និយាយទៅកាន់ជំនិតហើយក៍ងើបនាំក្មេងតូចទៅរ៉េវង់ដា៉ បន្ទប់ VIP មើលឃើញគ្រប់យ៉ាងក្នុងក្លឹបពីជាន់លើ
« ហឹក .. ហ្អា ហ្អា ប៉ាៗ ប៉ាៗ !» តែមិនទាន់បានប៉ុន្មានផងក្មេងតូចក៍ត្រូវស្រែកយំយ៉ាងខ្លាំងដូចភ័យខ្លាចនិងអ្វីមួយ
« កើតអីកូន ...ឈប់យំទៅ អូ អូ !» រាងក្រាស់លើករាងតូចរលាក់តិចៗបំណងអោយបាត់យំតែមើលទៅមិនបាត់សោះ ហើយក៍មើលជាន់ក្រោមឃើញមានភាពចលាចលបង្កពីពួកបាត់សង្គម
« ស៊ូវីន ខាងក្រោមមានរឿងអី !» រាងក្រាស់ស្រែកសួរជំនិតហើយក៍ឃើញគេរត់មកដូចគ្នា
« គឺពួកញៀនថ្នាំ.. ចៅហ្វាយតែពួកយើងបានចាប់គេចេញហើយ .. អុះចៅហ្វាយ មិចអ្នកប្រុសយំម្លេះ !» ស៊ូវីនឃើញក្មេងតូចយំឡើងក្រហមមុខអស់ទើបសួរជាការចង់ដឹង
« មិនដឹងគឺគេគិតតែយំ សួរមិនឆ្លើយ !» ជុងហ្គុកនៅតែលួងក្មេងតូចទោះជាបាត់សម្លេងយំក្តីតែគេនៅតែរឌឺនរឌក អោបករអ្នកកំលោះជាប់
« ប៉ាៗ ឃ្លាន !» ថេយ៍យ៉ុងតូចនិយាយមិនទាន់ច្បាស់ចាប់ផ្តើមនិយាយទៅកាន់រាងក្រាស់
« ឃ្លានទៀតហើយឬ ? ទើបញាុំកាលមួយម៉ោងមុនសោះ !» ថាហើយក៍ជ្រួញចិញ្ចើម ឯ ជំនិតគ៍អស់សំណើចនិងចៅហ្វាយដែលត្រូវចិញ្ចឹមក្មេងម្នាក់ដែលមិនដឹងថាជាឋានះអ្វីអោយពិតប្រាកដ
« មឹម ..មឹម ប៉ាៗ មឹមមឹម !» បបូរមាត់ស្តូច បង្ហាញពីការទាមទារធ្វើអោយជំនិតម្នាក់នោះសើចលើកលែងតែ ជុងហ្គុក
« ហើយ ទីនេះជាក្លឹបទៅរក ទឹកដោះគោពីណា !» រាងក្រាស់និយាយទាំងជ្រួញចិញ្ចើមតែមិនទាន់បានមួយនាទីផងក៍ត្រូវគាំងទាំងចៅហ្វាយនិងកូនចៅ
« ចៅហ្វាយ អ្នកប្រុសតូចបៅដោះចៅហ្វាយ !» ស៊ូវីនលើកដៃទប់មាត់ខាំធ្មេញមិនអោយផ្ទុះសំណើចចេញមកសឹងមិនជាប់
« អូយ .. ថេយ៍ ប៉ា មិនមែនម៉ាក់ទេ !!» រាងក្រាស់ទាញក្មេងតូចចេញព្រោះតែកំលាំងឃ្លានឬយ៉ាងមិចបានជាគេ ទាញអាវសាមីអ្នកកំលោះដាច់ហើយថែមទាំងអោនបឺតលើដើមទ្រូងសាច់ដុំហាប់ណែននោះទៀត
« អាវីន កុំរវល់សើច ជួយធ្វើអ្វីម្យ៉ាងសិនទៅ !» រាងក្រាស់ស្រែកអោយកូនចៅដែលទប់សំណើចលែងជាប់ហើយក៍រត់ទៅតេកម្ម៉ង់កូនចៅអោយជួយរករបស់សំរាប់ក្មេងតូច
« ងាប់អោយថេយ៍... កុំយំ អរ អរ ជិតបានទឹកដោះគោហើយកូន !» ជុងហ្គុកថាំចិត្តនិងរាងតូចដែលនៅមិនស្ងៀមជាពិសេសអាវសាមីដែលដាច់លេវអស់បង្ហាញដើមទ្រូងសាច់ដុំជាសាធារណះលើកដំបូង
20 នាទីក្រោយមក
« ហិហិ .. ប៉ាប៉ា !» ក្មេងតូចដែលឆ្អែតក៍បន្លឺសំលេងសើចឯ បុគ្គលិកនិងជំនិតក៍ដូចលង់ស្រលាញ់និងក្មេងម្នាក់ក្នុងដៃចៅហ្វាយដែលមិនដែលឃើញគេបង្ហាញកាយវិការទន់ភ្លន់បែបនេះម្តងណាឡើយ 
« ងាប់ហើយតើយើងកំពុងធ្វើអី ?»រាងក្រាស់ត្រូវរអ៊ូម្នាក់ឯងពេលដែលត្រូវសំងំវីវ៉ក់ជាមួយក្មេងតូចម្នាក់នេះ
« អ្នកប្រុសតូចឈ្មោះអីចៅហ្វាយ ?» ស៊ូវីន
« ឈ្មោះ? ( មែនហើយនាមត្រកូលអីទៅ?)ចនថេយ៍យ៉ុង  !» ជុងហ្គុក

 ប៉ាប៉ា !» ក្មេងតូចដែលឆ្អែតក៍បន្លឺសំលេងសើចឯ បុគ្គលិកនិងជំនិតក៍ដូចលង់ស្រលាញ់និងក្មេងម្នាក់ក្នុងដៃចៅហ្វាយដែលមិនដែលឃើញគេបង្ហាញកាយវិការទន់ភ្លន់បែបនេះម្តងណាឡើយ  « ងាប់ហើយតើយើងកំពុងធ្វើអី ?»រាងក្រាស់ត្រូវរអ៊ូម្នាក់ឯងពេលដែលត្រូវសំងំវីវ៉ក់ជាមួយក្មេងតូចម្ន...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

លោកកូនមហាកំហូច ចន ថេយ៍យ៉ុង

ផ្គើនស្នេហ៍ប៉ាប៉ាចិញ្ចឹម ( Taekook )ចប់ Where stories live. Discover now