ភាគ2(ថ្ងៃធ្វើការដំបូង)

1K 71 5
                                    

នៅពេលYimingរត់ទៅរកFourthគឺថាមានព្រឹត្តិការណ៍កើតឡើងតែម្តង នៅពេលYimingរត់ទៅនឹងFourthក៍ងាក់ម៉ងហើយក៍ត្រូវ
+ផាំង!!+
គឺថាYimingរត់បុកFourthឡើងដួលទាំង2ហើយរបស់ញុំានៅក្នុងដៃFourthក៍បានជ្រុសអស់តែម្តង មិនទានបានញុំាមួយម៉ាត់ផង
"សុំទោសចា៎សុំទោស"Yimingនិយាយព្រមទាំងប្រញាប់ងើបទៅលើកFourthឱ្យក្រោកឈរឡើងវិញ
"សុំទោសណាប្អូនយ៉ាងម៉េចហើយ??"Yiming
"ខ្ញុំមិនអីទេបងប៉ុន្តែ...."Fourthនិយាយហ្នឹងងាកទៅមើលរបស់ញ៉ាំដែលជ្រុសនោះ គឺថាពេលនេះគេមិនសូវមានលុយនោះទេ។ដូច្នេះហើយគឺគេស្ដាយនំនេះខ្លាំងមែនទែន។
"ហេៗ...មិនអីទេចាំបងបាញ់លុយឱ្យវិញណា"Yiming
"តែ៎...."Fourth
"មិនអីទេឱ្យទូរសព្ទមកចាំបងបាញ់លុយឲ្យវិញ"Yimingនិយាយហើយនាងក៏កញ្ឆក់ទូរសព្ទពីដៃFourthយកមកស្គេន QR codeដើម្បីបាញ់លុយឲ្យFourthវិញ
"ហើយបងរត់មករកខ្ញុំមានការអីមែនទេ??"FourthគេបានសួរឡើងនៅពេលដែរYimingឱ្យទូរសព្ទមកគេវិញ
"គឺចេះទេបងចង់ឱ្យប្អូនទៅធ្វើការនៅក្រុមហ៊ុនវិញណា៎ពេលនេះគឺក្រុមហ៊ុនពួកយើងខ្វះបុគ្គលិកខ្លាំងណាស់បើសិនជាប្អូនមិនជួយនោះទេក្រុមហ៊ុននោះប្រាកដជាដួលរលំមិនខាន"Yimingនិយាយតាំងទឹកមុខគួរឲ្យអាណិត
"បើឱ្យខ្ញុំទៅធ្វើការនៅកន្លែងហ្នឹង ខ្ញុំដាច់ខ្យល់ស្លាប់មុនចាស់មិនខានទេ"Fourthគេនិយាយព្រមទាំងដកដង្ហើមធំបន្តិច។
"មិនអីនោះទេពេលនេះបងនិយាយជាមួយចៅហ្វាយរួចហើយគាត់នឹងព្រមឲ្យប្អូនទៅធ្វើការជាមួយគាត់។"YimingនិយាយលួងលោមFourth
FourthងាកទៅមើលមុខYimingបន្តិចមុននឹងនិយាយ
"ក៏បានក៏បាន"Fourthនិយាយឡើងព្រោះថាពេលនេះគេក៏គ្មានការងារធ្វើអញ្ចឹងទោះបីយ៉ាងណាក៏ត្រូវតែទៅដែរ តាមពិតគេគ្មានជម្រើសនោះទេ។
ប៉ុន្តែដោយសារតែគេចង់ខ្មើតព្រោះគេដឹងថាក្រុមហ៊ុននេះប្រាកដជាខ្វះបុគ្គលិកហើយបានជាប្រកាសបែបនេះ ដូច្នេះហើយគេដឹងប្រាកដណាស់ថាប្រាកដជាឱ្យមកតាមទៅធ្វើការជាមិនខាន។
YimingនៅពេលដែលឮFourthនិយាយហើយនាងក៏ញញឹមឡើងហើយក៏បានទាញដៃរបស់Fourthទៅក្នុងក្រុមហ៊ុនវិញ
+នៅក្នុងបន្ទប់ធ្វើការរបស់Gemini
"ការដែលខ្ញុំព្រមមកធ្វើការវិញនេះណា៎ដោយសារតែខ្ញុំអាណិតខ្លាចក្រុមហ៊ុនរបស់លោកត្រូវរលាយ"Fourthនិយាយទាំងអឿតែម្ដង។
"មិនបាច់និយាយច្រើនទេ!!"Geminiនិយាយព្រមទាំងចាប់យក Cvរបស់Fourthមកមើល
"តែឯងមានដឹងទេថាឯងមកធ្វើការនៅទីនេះតំណែងជាអី??"Gemini
"ក៏ជាជំនួយការ"Fourth
"ជំនួយការរបស់យើងត្រូវតែឆ្លាតស្អាតពូកែចេះគ្រប់យ៉ាង"GeminiនិយាយឡើងទាំងមើលមុខFourthចំៗ
"ក៏ខ្ញុំនេះហើយ....ស្អាតឆ្លាតពូកែស្អីក៏ចេះដែរ"Fourthក៏បានតបទៅវិញដោយគ្មានការខ្លាចសូម្បីបន្តិច
Geminiគេងក់ក្បាលតិចៗហើយក៏ក្រឡេកមកមើលស៊ីវីរបស់Fourthវិញ
"មើលទៅសមត្ថភាពរបស់ឯងគឺមិនអាចធ្វើជំនួយការយើងបានទេចំណែកបទពិសោធន៍ធ្វើការឯងក៏មិនសូវមានយើងខ្លាចថាបើសិនជាឲ្យឯងមកធ្វើជំនួយការយើងនេះក្រុមហ៊ុនយើងរលាយមុនការគិតមិនខាន"Gemini
"នែលោកឯងដូចជាមើលងាយសមត្ថភាពខ្ញុំពេកហើយណា៎...មាត់លោកឯងនេះធ្វើពីស្អីទៅហេតុអីក៏មិនចេះនិយាយពាក្យល្អៗសោះអញ្ចឹង"Fourthគេនិយាយដោយរាងខឹងបន្តិចដែរដែលត្រូវមានគេមកមើលងាយសមត្ថភាពរបស់ខ្លួនបែបនេះ នេះបើគេគ្មានសមត្ថភាពតើគេអាចរកលុយចិញ្ចឹមខ្លួនឯងឲ្យរស់ដល់ប៉ុណ្ណឹងដែរមែនទេ
"ខ្ញុំនិយាយទៅអ្វីដែលខ្ញុំបានឃើញបើឯងមានសមត្ថភាពខ្ញុំប្រាកដជាថាឯងមានសមត្ថភាពតែបើគ្មានសមត្ថភាពខ្ញុំក៏និយាយតាមអ្វីដែលខ្ញុំមើលឃើញ"Gemini
"បានហើយខ្ញុំមិនចង់ធ្វើការស្អីទៀតទេធ្វើជាចៅហ្វាយគេមាត់ស្អុយបែបនេះទៅធ្វើជាកូនចៅខ្ញុំវិញទៅល្អជាង"Fourthនិយាយហើយក៏ប្រុងងើបឈរតែក៏ត្រូវYimingនាងសង្កត់ឲ្យអង្គុយវិញ
"គឺ...ចៅហ្វាយរបស់ខ្ញុំក៏គ្រាន់តែនិយាយលេងទេប្អូនប្រាកដជាអាចធ្វើការបាន"Yiming
"ខ្ញុំមិនបាននិយាយលេងនោះទេសមត្ថភាពរបស់ក្មេងម្នាក់នេះធ្វើជំនួយការខ្ញុំមិនបាននោះទេ"Gemini
"ត្រូវហើយខ្ញុំជាមនុស្សប្រុសមិចនឹងអាចមានសមត្ថភាពធ្វើការជាមួយលោកឯងទៅមុខលោកឯងនេះរកតែស្រីស្អាតចេញមកមុខគឺព្រានសុទ្ធតែម្ដង"Fourth
"មិនមែនដោយសារឯងជាមនុស្សប្រុសនោះទេប៉ុន្តែមកពីចរិតលក្ខណៈរបស់ឯងមិនគោរពយើង"Gemini
"យ៉ាងម៉េចពេលខ្ញុំមកធ្វើការហ្នឹងខ្ញុំត្រូវខ្លាចអ្នកគ្រប់គ្នាមែនទេ?ខ្ញុំត្រូវឱនលំទោនដាក់អ្នកគ្រប់គ្នាមែនទេ??"Fourthគេក៏បាននិយាយឡើងព្រោះវាជាការពិតគេមកធ្វើការហេតុអីក៏គេត្រូវមកឱនលំទោនដាក់គេគ្រប់គ្នានោះ
"បើថាឯងមិនបានឱនលំទោនដាក់បុគ្គលិកដូចគ្នាយើងមិនថាទេណាតែយើងជាចៅហ្វាយរបស់ឯង។ឯងក៏ត្រូវចេះគោរពយើងដែរ"Gemini
"បើចៅហ្វាយធ្វើចរិតល្អឱ្យខ្ញុំគិតណា៎ខ្ញុំក៏គោរពប៉ុន្តែចៅហ្វាយធ្វើចរិតបែបនេះដែលដាក់ខ្ញុំឲ្យខ្ញុំគោរពបែបម៉េចទៅ!!"Fourthគេនិយាយក៏ត្រូវណាព្រោះថាតាំងពីជួបគ្នាមកគឺGeminiមាត់ឆ្កែគ្រប់ពេលតែម្ដងនិយាយចេញមកគឺបែបមាត់អត់កម្រប
Geminiគេក៏បានឈប់មាត់ហើយក៏បានសម្លឹងទៅមើលក្រដាស cvរបស់Fourthម្តងទៀត
"ល្អឯងមកធ្វើការជាមួយយើងចុះ"Geminiគេក៍មិនចង់ក្បាច់ក្បូរអីដែលទោះយ៉ាងណាក៍ត្រូវតែទទួលស្រាប់ហើយ
"ចុងក្រោយនៅតែទទួលដដែលសោះ អីក៍និយាយច្រើនម្លេះ"Fourthគេនិយាយទាំងទឹកមុខធុញថប់ណាស់
"ហើយអោយខ្ញុំមកធ្វើការថ្ងៃណាដែល?!"Fourthក៍បាននិយាយបន្ត
"យើងអោយឯងត្រៀមខ្លួនអោយរួចហើយមកធ្វើការនៅថ្ងៃស្អែកនេះ ហើយឯងជាជំនួយការយើងឯងត្រូវនៅក្បែរយើងគ្រប់ពេលធ្វើការ"Gemini
"តែប៉ុន្នឹងមែនទេ!! ហើយកន្លែងធ្វើការខ្ញុំនៅឯណា??"Fourthគេក៍បាននិយាយបន្ត
"ធម្មតាជំនួយការយើងគឺធ្វើការនៅខាងក្រៅ តែឯងត្រូវតែមកធ្វើការក្នុងបន្ទប់យើង "Gemini
"អោ!!ហេតុអ្វីទៅ??"Fourthនិយាយទាំងឆ្ងល់
"ព្រោះឯងជាបុគ្គលិកថ្មី"Gemini
"បុគ្គលិកថ្មីត្រូវតែធ្វើបែបនេះគ្រប់គ្នាមែនទេ??"Fourth
"អត់ទេចា៎..."Yimingនាងក៍និយាយឡើង
"បានហើយឆាប់ចេញទៅតែអ្នកនាងYimingនៅទីនេះសិនខ្ញុំមានរឿងចង់និយាយជាមួយ"Gemini
"ចឹងខ្ញុំទៅបានមែនទេ??"Fourth
"អើ..."Gemini
Fourthគេក៍បានដើរចេញទៅ
"ចៅហ្វាយមានការអីទៀតមែនទេចា៎!?,....?"Yimingនាងក៍បានសួរឡើង
"ឆាប់អោយគេរៀបចំកន្លែងធ្វើការអោយFourthទៅធ្វើយ៉ាងណា ត្រូវតែនៅទល់មុខតុធ្វើការយើង"Gemini
"ចា៎....តែធម្មតាចៅហ្វាយមិនចូលចិត្តអោយអ្នកណាមករញ៉េរញ៉ៃនៅក្នុងបន្ទប់ទេហេតុអី....??"Yimingនាងក៍រាងឆ្ងល់ដែលព្រោះថាដូចចម្លែកៗមិចមិនដឹង
"យើងប្រាប់អោយធ្វើអីក៍ធ្វើនឹងទៅ"Gemini
"ចា៎"Yimingនិយាយហើយក៍ដើរចេញទៅបាត់
ហើយនាងក៍បានរៀបចំកន្លែងធ្វើការអោយFourth
+ព្រឹកថ្ងៃថ្មីក៍បានចូលមកដល់
ក្រុមហ៊ុនចូលធ្វើការនៅម៉ោង7:30តែនេះម៉ោង8ហើយFourthមិនទាន់ក្រោកពីដំណេកទៀត
ពេលនោះនាឡិការក៍បានបន្លឺឡើង Fourthបានឈោងដៃមិនសម្លេងនាឡិការដោយមិនបើកភ្នែកតែថាគេក៍បានបើកភ្នែកភ្លាមនៅពេលក្រឡែកទៅមើល ទូរស័ព្ទដែលនៅក្បែរនោះ
"ហ៊ើយ....ម៉ោង8ហើយ!! ចប់មិនខានទេអាFourthអើយ"Fourthនិយាយព្រមទាំងស្ទុះទៅងូតទឹកយ៉ាងលឿនហើយធ្វើដែលរឹតតែ ចង្រៃនោះនៅពេលដែលគេចុះពីលើគ្រែក៍បានទាក់ជើងនឹងភួយផ្កាប់មុខតែម្តង
តែគេមិនខ្វល់ទេក្រោកឈរស្ទុះទៅរៀបចំខ្លួនភ្លាមប្រហែលជា 20 នាទីគេក៏បានរៀបចំខ្លួនរួចប៉ុន្តែគឺមិនបានហូបអាហារពេលព្រឹកអីទេព្រោះតែប្រញាប់ខ្លាំងពេក។
គេបានមកឈរខាងក្រៅដើម្បីរង់ចាំហើយតាក់ស៊ីទៅក្រុមហ៊ុនប៉ុន្តែថ្ងៃនេះពិតជាចង្រៃខ្លាំងណាស់សូម្បីតាក់ស៊ីមួយក៏មិនឃើញមានដែរគេពិតជាអស់ជម្រើសមែនហើយគេក៏បានរត់យ៉ាងលឿននិយាយទៅរត់យកទៅមែនទែនតែម្ដងដោយសារតែក្រុមហ៊ុននៅផ្ទះរបស់គេគឺនៅរៀនឆ្ងាយណាស់ដែរ។
ទម្រាំតែគេរត់ទៅដល់ក្រុមហ៊ុនម៉ោងឡើង 9 បាត់ទៅហើយ។គេរត់ចូលទៅក្នុងក្រុមហ៊ុនយ៉ាងលឿនហើយក៏បានបុកគ្នាជាមួយនឹងGeminiដែលធ្វើឲ្យមុខរបស់គេបានផ្អែកទៅលើទ្រូងរបស់Gemini
FourthគេងអើយមើលមុខGeminiយឺតៗ
"លោក....."Fourthនិយាយព្រមទាំងសើចខ្សោះៗហើយក៏ប្រញាប់ដកមុខចេញពីដើមទ្រូងរបស់Gemini
Geminiគេមិនបាននិយាយអីនោះទេតែគេក៏បានមើលទៅនាឡិកាដែរនៅលើដៃរបស់គេ។
"ចូលទៅក្នុងបន្ទប់ធ្វើការជាមួយយើង"Geminiនិយាយហើយគេក៏បានដើរទៅមុន
Fourthគេក៏បានដកដង្ហើមធំបន្តិចមុននឹងដើរទៅតាមGeminiព្រោះគេដឹងថាប្រាកដណាស់ណាស់ប្រាកដជាត្រូវមាត់ជាមិនខាន។
+នៅក្នុងបន្ទប់ធ្វើការផ្ទាល់ខ្លួន
"ក្រុមហ៊ុនចូលធ្វើការម៉ោងប៉ុន្មាន??"Geminiគ្រាន់តែដើរចូលទៅដល់ភ្លាមគេក៏បានសួរភ្លាម។
"ម៉ោង 7:30 នាទី"Fourthគេក៏បានតបទៅវិញ
"ហើយឥឡូវម៉ោងប៉ុន្មានហើយ??"Gemini
"អោ.....ហើយខ្ញុំមិញហ្នឹងដឹងទៅលោកមាននាឡិកាលោកមិនព្រមមើលទៅមកសួរខ្ញុំខ្ញុំមាននាឡិកាមកពីណា"Fourthគេក៏បានតបទៅវិញព្រោះវាជាការពិតគឺគេអត់មានមាននៃការនោះទេ។
Geminiនៅពេលដែលឮបែបហ្នឹងហើយគេក៏បានងាកទៅមើលមុខFourth
ដែលធ្វើឲ្យFourthលេបទឹកមាត់តែម្ដងព្រោះគេក៏មានអារម្មណ៍ថាខ្លាចៗដែរ
"ក្រុមហ៊ុនចូលធ្វើការម៉ោង 7:30 នាទីប៉ុន្តែឯងមកម៉ោង 9:00 តែឯងមានចិត្តចង់មកធ្វើការដែរទេហើយថ្ងៃនេះគឺជាថ្ងៃធ្វើការដំបូងរបស់ឯង។ឯងបែរជាមកយឺត"Gemini
"គឺ....គឺ..ចៃដន្យអីថ្ងៃនេះគឺមិនមានតាក់ស៊ីនោះទេហើយខ្ញុំក៏បានរត់មកទៅធ្វើអោយយឺតដ៏ថ្នាក់នេះ"Fourth
"ហើយឯណាកាតការងារឯង???"Geminiគេនិយាយឡើងនៅពេលដែលស្រឡាចទៅមើលក៏របស់Fourthក៏មិនឃើញកាតការងារ
"អេលោកឯងកើតអីហ្នឹង!!មុននេះទៅផ្ទះនិយាយថាថ្ងៃនេះជាថ្ងៃចូលធ្វើការដំបូងរបស់ខ្ញុំខ្ញុំម៉េចនឹងមានកាតទៅ"Fourth
"បានហើយ យើងមិនចង់និយាយជាមួយឯងច្រើននោះទេឆាប់ទៅធ្វើកាត់ហើយត្រឡប់មកធ្វើការវិញ"Gemini
"ទទួលបញ្ជាបាទលោកប្រធាន"Fourthនិយាយហើយគេក៏បានដើរចេញទៅក្រៅហើយក៏បានជួបជាមួយនឹងYiming
"អោ...Fourthទៅណាមែនទេ??"Yimingនាងក៏បានសួរឡើង
"គឺខ្ញុំទៅធ្វើកាតហ្នឹងណាស់ថ្ងៃនេះលោកចៅហ្វាយជេរដោយសារតែមិនបានពាក់កាត"Fourth
"អើ ....អញ្ចឹងនៅពេលដែលចេញពីធ្វើការបងសុំផ្ញើឯងទៅជួយទិញកាហ្វេឱ្យចៅហ្វាយផងណាត្រូវចាំ ដាក់ស្ករ50% មិនយក Cream ទឹកដោះគោ50% ត្រូវតែដាក់កែវក្រដាស់ដែលមានស្របខាងក្រៅការពារកម្តៅធ្វើអោយក្តៅបានយូរ អរ៎មួយទៀតត្រូវតែយកអីគាត់រៀងរាល់ម៉ោង 9:30"Yimingនាងនិយាយហើយនាងក៏បានដើរចេញទៅធ្វើប្រងើយ។
"អួយ...អីគេខ្លះមិញច្រើនពេក"Fourthនិយាយហើយគេក៍បានក្រឡែកទៅមើលនាឡិកាដែលនៅជញ្ជាំងខាងស្ដាំដៃគេ។ហើយក៏ឃើញថាពេលនេះគឺម៉ោង 9:25 នាទីបាត់ទៅហើយគេយកអាចទាន់យ៉ាងម៉េចទៅ
"ចប់ហើយ"Fourthគេក៏បានស្ទុះទៅធ្វើកាតយ៉ាងលឿន ហើយរយៈពេលដែលគេធ្វើនោះគឺអស់រយៈពេល 4 នាទីដែលគ្រាន់តែយករូបថតយកទៅបិទជាមួយនឹងកាតព្រោះថាYimingនាងបានរៀបចំឲ្យហើយនៅឡើយតែរូបថតនោះទេ។

Thank you for reading 💗😊 please waiting for next Episode...🙏

ជំនួយការជំនួយបេះដូង (END👌)Where stories live. Discover now