ភាគ18(យល់ច្រលំខ្លួនឯងទេដឹង??)

686 52 3
                                    

បន្ទាប់ពីពួកគេបានត្រឡប់ទៅដល់ផ្ទះហើយគឺFourthគេមិននិយាយច្រើននោះទេចូលទៅក្នុងបន្ទប់រៀបចំអីវ៉ាន់ដាក់វ៉ាលីតែម្ដង។
រកតែChhieនិយាយអីមិនទាន់នោះទេគឺថាប្រញាប់តែម្ដងដូចរត់ចោលស្រុកចុះ
Chhieគ្នាដើរតាមអោយចង់វិលមកហើយ។
បន្ទាប់ពីរៀបចំអីវ៉ាន់រួចពួកគេទាំងពីរនាក់ក៏បានចូលទៅខាងក្រោម។
"ឯងមិនបាច់ប្រញាប់ពេកទេដឹងហី!?"Chhieគេក៏បាននិយាយឡើង
"យើងផ្ញើឯងមកផ្ទះយើងផងណាយើងទៅមួយយូរនោះទេពេលណាយើងអារម្មណ៍ល្អយើងនៅត្រឡប់មកវិញ"Fourth
"អើប៉ុន្តែឯងហូបអីសិនទៅអីមុនចេញទៅ"Chhieគេព្យាយាមឃាត់ដំណើរFourthណាស់ព្រោះគេក៏មិនចង់ឲ្យFourthទៅសមុទ្រដែរ។
"មិនអីនៅពេលយើងចាំទៅញ៉ាំតាមផ្លូវក៏បានដែរ។អរគុណហើយណា"Fourthនិយាយហើយគេក៏បានឱបChhieហើយក៏បានដើរចេញទៅក្រៅទៅចូលឡានដែលគេបានហៅមក
គឺថាមិនដល់កន្លះម៉ោងផងFourthរៀបចំអីវ៉ាន់ចេញដំណើរទៅបាត់ហើយទោះបីជាChhieប្រឹងប្រកាច់យ៉ាងណាក៏មិនស្ដាប់ដែរ។
"ចប់ហើយអាFourthអើយ..."Chhieគេនិយាយទាំងហួសចិត្តតែម្ដង
គេក៏មិនបានគិតអីច្រើនដែរគេក៏បានដើរចូលទៅក្នុងផ្ទះវិញ។
យើងក្រឡែកទៅមើលខាងGeminiឯណេះវិញពេលនេះគេកំពុងតែនៅជាមួយTonព្រោះគេបានទៅរកTon
"យើងធ្វើយ៉ាងម៉េចទៅ??យើងព្យាយាមបកស្រាយគេស្ដាប់ហើយណាវើយ។វាគ្រាន់តែជាការយល់ច្រឡំតែគេមិនស្ដាប់យើងសោះ"Geminiគេខំនិយាយចង់ស្លាប់ប៉ុន្តែយើងមើលទៅTonគេមិនខ្វល់ទេគឺគេអង្គុយញ៉ាំផ្លែឈើធ្វើមិនដឹង
"នែ៎!!ឯងមានស្ដាប់យើងនិយាយអត់ហ្នឹង??"Geminiគេក៏បាននិយាយឡើងនៅពេលដែលឃើញTonធ្វើចរិតបែបហ្នឹង
Tonគេក៏បានក្រឡែកទៅមើលមុខGemini
"នែ៎...រឿងហ្នឹងឯងក៏ជាអ្នកខុសដែរឯងយកមកនិយាយប្រាប់យើងមិនបានទេណាវើយឯងត្រូវតែដោះស្រាយខ្លួនឯង"Tonគេនិយាយហើយក៏បន្តញ៉ាំផ្លែឈើរបស់គេបន្ត។
"យើងដឹងថាយើងជាអ្នកខុសប៉ុន្តែគេមិនព្រមស្ដាប់យើងទេ"Gemini
"ហើយពេលនេះFourthនៅឯណា??"Tonគេក៏បានសួរឡើង
"ពេលនេះគេបានត្រឡប់ទៅផ្ទះវិញបាត់ហើយ"Gemini
"ហើយចុះហេតុអីក៏ឯងមិនទៅតាម??"Ton
"ទៅតាមក៏គ្មានប្រយោជន៍ដែរវើយពេលនេះគឺនិយាយគ្នាមិនដឹងរឿងនោះទេយើងមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ??"Gemini
"ឥឡូវចេះចុះពេលនេះពួកឯងនិយាយគ្នាមិនដឹងរឿងនោះទេចាំស្អែកចាំនិយាយគ្នាទៅ"Ton
"ឱ្យយើងនិយាយជាមួយយ៉ាងម៉េចទៅ??"Gemini
"ស្អែកគេប្រាកដជាមកធ្វើការឯងយកពេលហ្នឹងនិយាយជាមួយគេទៅ"Ton
"អើ...ធ្វើអញ្ចឹងក៏ល្អដែរណា...តែបើគេមិនស្ដាប់យើងនោះ!!"Geminiគេនៅតែបារម្ភខ្លាចថាFourthមិនព្រមស្ដាប់គេអីអញ្ចឹងទៅ
"អាGemពេលនេះឯងមិនទាន់បាននិយាយទេហេតុអីក៏ឯងដឹងថាគេមិនស្ដាប់!!"Ton
"អើ..មែនហើយយើងមិនទាន់បាននិយាយផង"Gemini
កាត់មកពេលយប់នៅផ្ទះរបស់Fourthវិញ Chhieគឺថាឈឺក្បាលតែម្ដងដោយសារតែគេមិនធ្លាប់នៅផ្ទះម្នាក់ឯងនោះទេ ជាពិសេសគឺគេអង្គុយភ័យតែម្ដងគេខ្លាចតែGeminiមកសួរគេនោះតើគេនឹងដោះស្រាយរបៀបណា
"ទេខ្ញុំមិនដឹងថាគេនៅឯណាទេ....អត់ទេៗមិនសមទេមិនសមទេធម្មតាFourthទៅណាក៏យើងដឹងដែរបើសុខៗប្រាប់គេថាមិនដឹងគេមិនសង្ស័យទៅហើយ"Chhieគេកំពុងអង្គុយគិតពីអ្វីដែលគេត្រូវដោះស្រាយជាមួយGemini
"គេប្រាប់ថាគេមិនឱ្យខ្ញុំប្រាប់លោកនោះទេ"Chhieគេក៏បន្តរៀននិយាយបន្តទៀតទៅ
យើងក្រឡែកមកមើលFourthវិញគេក៏បានមកដល់សមុទ្រផងដែរ។ ហើយវាក៏ជាពេលយប់ល្មមដែរទើបគេក៏បានទៅឈរនៅមាត់សមុទ្រយ៉ាងមុខស្រពោនតែម្ដងលក្ខណៈមនុស្សទើបបែកបាក់ស្នេហាអញ្ចឹងទៅ។
គេអង្គុយមើលទៅសមុទ្របានបន្តិចស្រាប់តែមានបុរសម្នាក់ដែលមករកគេហើយនិងនិយាយឡើងថា
"យប់ថ្មើរនេះហើយហេតុអីក៏មិនចូលទៅសម្រាក??"បុរសម្នាក់នោះនិយាយព្រមទាំងដាក់ខ្លួនអង្គុយក្បែរFourth
"គ្មានអីនោះទេគ្រាន់តែខានមកទីនេះយូរទើបចង់អង្គុយមើលសមុទ្របន្តិច"Fourthគេក៏បានតបទៅបុរសម្នាក់នោះវិញ។
"Fourthយើងដឹងតែឯងមានបញ្ហាហើយណា...វាមិនដែលសុខៗឯងក៏ត្រឡប់មកទីនេះវិញទេ"បុរសម្នាក់នោះក៏បន្តនិយាយទៀតដែលការនិយាយរបស់ពួកគេមើលទៅដូចជាមនុស្សដែលស្និទ្ធស្នាគ្នាណាស់អញ្ចឹង។
"Ae ពេលណាទើបឯងឈប់មើលចិត្តយើងធ្លុះទៅហាស៎!!"Fourthនិយាយព្រមទាំងងាក់មើលមុខគេ
ហើយយើងក៍ដឹងថាបុរស់ម្នាក់នោះមានឈ្មោះថាAeបើគិតទៅគេក៍ស្គាល់Fourthរាងច្បាស់ដែលព្រោះFourthតែងតែមកទីនេះរហូតអោយតែពេលគេមិនសប្បាយចិត្តរឿងអីមួយ
"ឯងមិនអោយយើងដឹងយ៉ាងមិចទៅឯងមិនមើលទឹកមុនឯងពេលនេះគួរតែសប្បាយចិត្តទេ!!"Aeនិយាយព្រមទាំងយកដៃទៅចាប់មុខរបស់Fourth
Fourthគេក៍បានដកមុខចេញពីដៃAeវិញ
"យើងដឹងហើយទោះជាយើងមិនធ្វើមុខចឹងក៍ឯងនៅតែមើលដឹងដដែលនឹង"Fourth
"ហុឹម បានហើយឯងឆាប់ទៅសម្រាក់ទៅស្អែកចាំយើងនាំឯងដើរលេងអោយសប្បាយចិត្តឡើងវិញខ្លះ"Aeនិយាយហើយក៍ក្រោយឈរឡើងព្រមទាំងហុចដៃអោយFourthកាន់ដើម្បីក្រោយឈរដែល
បន្ទាប់មកពួកគេក៍គ្នាចូលទៅសម្រាក់អស់ទៅ
+ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់
នៅខាងផ្ទះឯនេះវិញChhieគេកំពុងតែរៀបចំខ្លួនដើម្បីចេញទៅធ្វើការតាមធម្មតា នៅពេលដែលគេរៀបចំខ្លួនរួចរាល់ហើយគេកុំអាចចេញដំណើរទៅក្រុមហ៊ុនបាត់ទៅ ប្រហែលជា20នាទីក្រោយមកគេក៏បានធ្វើដំណើរទៅដល់ក្រុមហ៊ុន ពេលចូលទៅដល់គឺគេរុះរាយរាក់ទាក់ដាក់អ្នករួមការងារធម្មតាហើយក៏បានដើរចូលទៅបន្ទប់ធ្វើការ។គ្រាន់តែបើជួយចូលទៅភ្លាមទៅឃើញថាGeminiអង្គុយចាំគេតែម្តងព្រមទាំងមានTonម្នាក់ផងដែល
GeminiនឹងTonក៍បានងាក់ទៅមើលChhieដែលបើកទ្វាចូលមក Chhieនៅពេលឃើញចឹងគេក៍លេបទឹកមាត់បន្តឹច
"មានរឿងអីទៅហេតុអីក៏សម្លឹងមើលមុខខ្ញុំបែបនេះ??"Chhieគេនិយាយព្រមទាំងដើរទៅអង្គុយនៅតុធ្វើការ
"Fourthនៅឯណា??"Geminiគេក៏បានសួរឡើងទាំងមុខស្មើ
"គឺគេមិនមកធ្វើការនោះទេហើយនេះក្រដាសលាឈប់គេឈប់មកធ្វើការទៀតហើយ"Chhieនិយាយហើយគេក៏បានដើរយកក្រដាសនោះទៅឲ្យGemini
"អញ្ចឹងពេលនេះFourthនៅឯណាទៅ!!"Tonគេក៏បានសួរឡើង
"ខ្ញុំ...ខ្ញុំ..មិនដឹងទេ"Chhieគេនិយាយទាំងភ័យតែម្តង
"មិនពិត ឯងប្រាកដជាដឹងឆាប់ប្រាប់យើងមកពេលនេះគេនៅឯណា"Geminiគេនៅតែសួរដដែលព្រោះគេដឹងច្បាស់ណាស់ថាChhieកុហក
"ខ្ញុំប្រាប់ហើយតើថាខ្ញុំមិនដឹងទេគេមិនបានប្រាប់"Chhieគេនៅព្យាយាមប្រកែកដដែលទាំងដែលភ័យស្ទើរស្លាប់ទៅហើយ។
"Chhieឯងកុំកុហកអីឯងដឹង.....ឯងឆាប់ប្រាប់ពួកយើងមក"Tonគេក៏បានជួយនិយាយដែរទៅ
"ខ្ញុំមិនដឹងទេទោះជាយ៉ាងណាក៏ខ្ញុំមិននិយាយដែរគឺគេធ្វើឱ្យមិត្តរបស់ខ្ញុំឈឺខ្ញុំក៏មិនបណ្ដោយឱ្យមិត្តខ្ញុំឈឺបន្តទៀតដែរ"Chhieនិយាយព្រមទាំងចង្អុលដៃទៅកាន់Gemini
"Chhieស្ដាប់ណាស់ការពិតវាគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះវាមនុស្សអ្វីដែរពួកឯងគិតនោះទេ"Gemini
"មែនហើយ វាគ្រាន់តែជាការយល់ច្រឡំ ឯកផ្ដល់ឱកាសឲ្យGeminiបានពន្យល់ដល់Fourthផងណាក្រែងឯងមិនចង់ឱ្យមិត្តឯងឈឺចាប់បានអញ្ចឹងនេះជាឱកាសតែមួយទេ...."Ton
"ក៏បានខ្ញុំរកប្រាប់ក៏បានប៉ុន្តែលោកត្រូវសន្យាថានឹងមិនធ្វើឱ្យមិត្តរបស់ខ្ញុំឈឺចាប់ជាដាច់ខាតបើមិនអញ្ចឹង...ស្លាប់"Chhieនិយាយព្រមទាំងធ្វើដៃរបៀបអាករអញ្ចឹងណា
"ដឹងហើយឯងឆាប់និយាយមកគេនៅឯណា??"Gemini
"គេទៅកោះ Sailom..."Sailom ហ្នឹងគឺជាឈ្មោះកោះដែរFourthបានទៅនឹងឯងហើយវាក៍ជាសមុទ្រដែលបាននិយាយនឹងហើយ
"ហាស៎...នេះញេចង់គេចអោយបាត់តែម្តងឬ!!"Geminiគេនិយាយទាំងភ្ញាក់ផ្អើលតែម្ដង

ជំនួយការជំនួយបេះដូង (END👌)Where stories live. Discover now