បន្ទាប់ពីរៀបចំខ្លួនរួចរាល់ហើយFourthគេមិនមានពេលច្រើននោះទេដើម្បីទៅទិញកាហ្វេឲ្យGeminiគេរត់យ៉ាងលឿនតាមតែអាចធ្វើបាន។គេបានរត់ចេញពីក្រុមហ៊ុនហើយចូលហាងកាហ្វេដែលនៅមុខនោះ
ដោយគេមិនដឹងទេថាក្នុងក្រុមហ៊ុននេះក៏មានហាងកាហ្វេមួយដែរ។ដែលវាគឺជាហាងកាហ្វេដែរGeminiជាអ្នករៀបចំឡើងដោយផ្ទាល់
+នៅក្នុងហាងកាហ្វេមុខក្រុមហ៊ុន
"ត្រូវការអ្វីដែរប្អូន??"អ្នកលក់បានសួរឡើងនៅពេលដែលឃើញFourthដើរទៅដល់
"គឺយកកាហ្វេមួយបាទ...ដាក់ស្ករ 50%មិនយក Cream ហើយនិងទឹកដោះគោ 100%..ហើយហ្នឹងដាក់ក្នុងការក្រដាសដែលមានស្រទាប់ការពារកំដៅផងដែរបាទ"Fourth
"ចាំបន្តិចណាប្អូនខាងបងរៀបចំឱ្យឥឡូវហើយ"អ្នកលក់ក៏បានតបទៅវិញទៅញញឹម
"បាទសូមឱ្យលឿនបន្តិចមកណាខ្ញុំប្រញាប់ខ្លាំងណាស់"Fourth
"បានៗ"អ្នកលក់ក៏ប្រញាប់រៀបចំឲ្យFourth
មិនយូរប៉ុន្មានFourthក៏ទទួលបានកាហ្វេពីអ្នកលក់ហើយក៏បានរត់យ៉ាងលឿនចូលទៅក្នុងក្រុមហ៊ុនវិញ។
ពេលទៅដល់បន្ទប់ធ្វើការរបស់Geminiគេក៏បានបើកទ្វារចូលទាំងណាមិនទាន់បានគោះទ្វារ។
"ហេតុអីបានចេះគោះទ្វារមុនចូលអញ្ចឹង??"Geminiគេក៏បាននិយាយឡើង
"សុំទោសផងបាទគឺប្រញាប់យកកាហ្វេមកឱ្យ"Fourthនិយាយហើយក៏ដើរយកកាហ្វេទៅដាក់លើតុរបស់Geminiហើយក៏ដើរទៅអង្គុយធ្វើការ
"លើស6នាទី"Geminiក៍និយាយឡើង
"ស្អីលោកឯងទៀតហើយ??!រឿងមិនចេះចប់"FourthគេនិយាយនឹងមើលមុខGemini
"Yimingប្រាប់អោយឯងយកកាហ្វេអោយយើងនៅម៉ង9:30នាទីតែពេលនេះម៉ោង9:36នាទីហើយ"Gemini
"ហូយរឿងច្រើនណាស់លើសតែ6នាទីសោះយ៉ាងមិចផឹកមិនកើតហ៎!!ផឹកហើយប្រកាច់មែន??"Fourth
"នែ៎!!អ្នកណាជាចៅហ្វាយអ្នកណាជាកូនចៅទៅ"Gemini
"អោ...លោកឯងអត់ដឹងទេហ៎ថាលោកឯងជាចៅហ្វាយខ្ញុំជាកូចៅ"Fourthតបទៅវិញ
"បានហើយប្រយាប់ធ្វើការទៅ"Geminiនិយាយហើយគេក៏យកកាហ្វេនោះមកផឹក គ្រាន់តែដាក់ចូលមាត់ភ្លាមគឺថាទឹកមុខពិបាកទទួលយកខ្លាំងមែនទែន។
"Fourth....."Geminiស្រាប់តែស្រែកហើយឈ្មោះFourthខ្លាំងៗ
"មានការអីទៀតហើយ??"Fourthគេក៏បានក្រោកឈរឡើង
"អ្នកណាឲ្យឯងទិញកាហ្វេរស់ជាតិបែបនេះ??"Geminiគេនិយាយទាំងមុខកាចតែម្តង
"ក៍ P'Yimingជាអ្នកប្រាប់ដែលខ្ញុំទិញរសជាតិបែបហ្នឹងមិនអញ្ចឹង ក្រែងលោកចូលចិត្តដែរអី!!"Fourthគេនិយាយទាំងឆ្ងល់
Geminiគេក៏បានយកទូរសព្ទក្រុមហ៊ុនខលទៅហៅYimingឱ្យមកជួបគេ
"Yimingចុះមកជួបយើងបន្តិច"Geminiក៏បាននិយាយឡើង
Yimingដែលកំពុងធ្វើការនៅខាងក្រៅនៅពេលបានដឹងហើយគេក៏បានចូលទៅដល់ក្នុងបន្ទប់ភ្លាម។
"ចៅហ្វាយហៅខ្ញុំមានការអីមែនទេ??"Yimingនាងក៏បានសួរឡើងនៅពេលចូលទៅដល់
"នាងប្រាប់ឲ្យFourthទិញកាហ្វេឱ្យយើងមែនទេ??"Gemini
"ចាសមែនហើយមានការអីមានទៅចៅហ្វាយ??"Yiming
"ហេតុអីក៏រសជាតិខុសពីរាល់ដងនាងប្រាប់គេឲ្យទៅទិញយ៉ាងម៉េចទៅ??"Gemini
"គឺខ្ញុំអោយគេទិញដូចដែលខ្ញុំទិញឲ្យចៅហ្វាយរាល់ផងនោះអី"Yiming
"Fourthឯងដាក់ស្អីខ្លះ??"Gemini
"គឺស្ករ 50% ទឹកដោះគោ 100%ហើយមិនយក cream"Fourth
"ឆាប់ទៅទិញឱ្យយើងសារថ្មីទឹកដោះគោយក 50%។ហើយឯងទៅទិញនៅណា??"Gemini
"គឺទិញនៅហាងទល់មុខក្រុមហ៊ុន"Fourth
"នៅក្នុងក្រុមហ៊ុនក៏មានហេតុអីក៏ឯងមិនទៅទិញ!!??"Gemini
"អោ....គ្មានអ្នកណាប្រាប់ខ្ញុំផងខ្ញុំម៉េចហ្នឹងដឹងទៅ"Fourthនិយាយហើយគេក៏បានដើរចុះទៅទិញកាហ្វេសារថ្មី។
"យ៉ាប់ណាស់ក្មេងម្នាក់នេះនិយាយអីមិនដែលស្ដាប់នោះទេ"Gemini
"ឱ្យខ្ញុំសុំទោសផងណាចៅហ្វាយដែលធ្វើឱ្យមានរឿងបែបនេះកើតឡើង"Yimingនាងក៏បាននិយាយសុំទោសទៅកាន់អ្នកដែលជាចៅហ្វាយផងដែរ។ព្រោះថានាងក៏មិនបានដឹងពីបញ្ហាអស់ហ្នឹងដែរ។
"មិនអីទេមិនមែនជាកំហុសរបស់នាងទេឆាប់ទៅធ្វើការទៅ"Gemini
"ចា៎"Yimingនាងក៏បានដែរទៅមុខបីជំហានហើយក៏បានងាកមកខាងក្រោយវិញ។
"ចៅហ្វាយ"Yiming
"មានរឿងអីទៀតហើយមិនទៅធ្វើការទេហ្អ៎!!"Gemini
"ទៅធ្វើការណាចា៎ប៉ុន្តែរាល់ដងអោយតែអ្នកណាធ្វើទាស់ចិត្តរបស់ចៅហ្វាយចៅហ្វាយតែងតែដេញចេញមិនអញ្ចឹងហើយចុះហេតុអីក៏ពេលនេះមិនដេញប្អូនFourthចេញចឹង"Yimingនាងនិយាយតាមទឹកមុខចង់ដឹងខ្លាំង។
"ត្រូវហើយយើងនឹងដេញចេញគឺដេញនាងចេញហ្នឹងហើយឆាប់ទៅធ្វើការទៅ"Gemini
Yimingនាងលឺបែបនេះហើយនេះក៏បានរត់ចេញទៅធ្វើការបាត់ទៅ។
យើងក្រឡែកទៅមើលFourthដែលទៅទិញកាហ្វេវិញ
"ហ៊ើយមិនដឹងជាមនុស្សស្អីទេខុសចិត្តតិចតួចក៏មិនបានដែរ"Fourthគេនិយាយទាំងដកដង្ហើមធំ។
"ត្រូវការអ្វីដែលប្អូន"អ្នកលក់បានសួរឡើងនៅពេលដែលឃើញFourthដើរទៅដល់
"យកកាហ្វេមួយកែវបងយកស្ករ 50% ទឹកដោះគោ 50%មិនយកcreamហើយដាក់កែវក្រដាសដែលមានស្រទាប់ការពារកម្តៅផងបង"Fourth
"បាទប្អូនអង្គុយសិនចុះចាំបងរៀបចំឱ្យ"អ្នកលក់តបទៅវិញទាំងញញឹម
"បាទ"Fourthគេក៏បានដើរទៅអង្គុយចាំ។
ប្រហែលជា 10 នាទីក្រោយមកគេក៏បានដើរយកកាហ្វេត្រឡប់ទៅបន្ទប់ធ្វើការវិញ។
+ពេលទៅដល់
"នេះបាទគ្រប់អស់ហើយមិនមានលើសហើយក៏មិនខ្វះដែរធានាថាត្រូវចិត្តតែម្ដង"Fourthគេនិយាយហើយក៏បានដាក់កែវកាហ្វេលើតុរបស់Geminiហើយគេក៏បានដើរទៅតុរបស់ខ្លួនវិញ
Geminiក៏មិនបានតបអីដែរគេក៏បានយកកាហ្វេនោះមកញ៉ាំ។
"លើកក្រោយកុំធ្វើឲ្យខុសចិត្តយើងទៀត"Gemini
"ខ្ញុំតាមចិត្តលោកឯងមិនត្រូវនោះទេរាប់រយចិត្តតាមមិចអស់ទៅ"Fourth
"តែនៅជាមួយយើងយូរទៅនឹងដឹងហើយ"Gemini
"បាទ..លោកចៅហ្វាយ"Fourth
"អ៎មែនហើយល្ងាចនេះយើងមានណាត់ឯងចង់ទៅជាមួយយើងដែរទេ??"Gemini
"អត់ទេខ្ញុំចង់ទៅផ្ទះ"Fourth
"មិនបានទេឯងត្រូវតែទៅជាមួយយើង"Gemini
"ហើយបើចៅហ្វាយគុំតែឱ្យខ្ញុំទៅជាមួយជាដាច់ខាតដដែលចៅហ្វាយមកសួរខ្ញុំធ្វើអី"Fourthគេនិយាយតែហួសចិត្ត
ពួកគេទាំងពីរនាក់ក៏បានស្ងាត់មាត់ហើយក៏មិនទាន់ធ្វើការងាររៀងខ្លួនទៅ។
មិនយូរប៉ុន្មានពេលល្ងាចក៏បានចូលមកដល់
"ឯងទៅងូតទឹកផ្លាស់សម្លៀកបំពាក់សិនទៅ"Gemini
"ចុះចៅហ្វាយចង់ទៅណា??"Fourth
"ទៅដូរសម្លៀកបំពាក់ចាំយើងទៅទទួល"Geminiនិយាយបានតែប៉ុណ្ណឹងគេក៏បានដើរចូលក្នុងឡានបាត់ទៅ
"ចៅហ្វាយស្គាល់ផ្ទះខ្ញុំដែរមែនទេ??"Fourthគេបានស្រែកឡើងប៉ុន្តែGeminiមិនបានឮនោះទេព្រោះថាគេបានដើរចូលទៅក្នុងឡានបាត់ទៅហើយ។
"គេស្គាល់ផ្ទះខ្ញុំបានយ៉ាងម៉េចទៅ??"Fourthគេនិយាយទាំងឆ្ងល់ហើយក៏បានហៅតាក់ស៊ីត្រឡប់ទៅផ្ទះវិញ។
+ពេលទៅដល់ផ្ទះ
"ហូយថ្ងៃនេះហត់ណាស់"Fourthគេបានដាក់ខ្លួនទៅលើគ្រែ
"ចៅហ្វាយមានណាត់ហេតុអីក៏ត្រូវតែយកទៅជាមួយ វាជាភារកិច្ចរបស់ជំនួយការគ្រប់រូបមែនទេ!!"Fourthនិយាយហើយគេក៏បានដើរចូលទៅងូតទឹកបាត់ទៅ។
ប្រហែលជា 20 នាទីក្រោយមកគេក៏បានចេញមកវិញជាមួយនឹងសម្លៀកបំពាក់មួយឈុត។មើលទៅសាមញ្ញនោះទេប៉ុន្តែនៅពេលដែលគេពាក់នៅលើខ្លួនគឺថាស្អាតខ្លាំងមែនទែនហើយថែមទាំងខ្ចូតទៀតផង។
"ប៉ុននេះអាចដើរជាមួយអ្នកមានបានឬនៅ??"Fourthនិយាយព្រមទាំងញញឹមទៅមុខកញ្ចក់
ពេលនោះក៏បានឮសំឡេងឡាន។គេក៏បានចេញទៅខាងក្រៅ
"ចៅហ្វាយ..."Fourth
"ឆាប់ចូលមកក្នុងឡានមក"Gemini
Fourthគេក៏បានចូលទៅអង្គុយនៅក្នុងឡាន។
"ចៅហ្វាយទៅណាទៅ"Fourthគេក៏បានសួរឡើងនៅពេលដែលចូលទៅអង្គុយនៅក្នុងឡាន
"យើងមានណាត់"Geminiគេតបទៅវិញធ្វើដូចហីៗ
"ខ្ញុំដឹងតែមានណាត់ហើយប៉ុន្តែតើណាត់នៅឯណា??"Fourth
"មិនបាច់ចង់ដឹងទេតែទៅដល់ដឹងហើយ"Gemini
"យើងចេញដំណើរបានឬនៅចៅហ្វាយ"Kongក៏បានសួរឡើង
"ឯងចង់ដេកនៅទីនេះមែនទេ??"Gemini
Kongឮហើយគេក៏បានញញឹមឡើងហើយក៏បានចេញដំណើរទៅ
ប្រហែលជា10នាទីក្រោយមកពួកគេកុំអាចទៅដល់ហាងមួយយ៉ាងធំដែលមើលទៅវាគឺជាហាងដែរអ្នកមានទើបអាចចូលមកហូបបាន
"មើលទៅហាងនេះថ្លៃណាស់"Fourthគេក៏បាននិយាយឡើង
"កុំនិយាយច្រើនពេកឆាប់ចូលទៅខាងក្នុងទៅគេកំពង់ចាំ"Geminiនិយាយហើយគេក៏បានដើរទៅមុនបាត់ទៅ។
Fourthគេក៏បានធ្វើទឹកមុខជ្រេញបន្តិចបងនឹងដើរចូលទៅតាម។
នៅពេលដែលចូលទៅដល់នៅខាងក្នុង
"Namfa..."Geminiគេនិយាយហើយក៏បានដើរចូលទៅរកនាង
Namfaគឺជាសង្សាររបស់Geminiហើយនាងក៏ជាស្នេហ៍ដំបូងរបស់Geminiផងដែរពួកគេទាក់ទងគ្នាបានមួយឆ្នាំកន្លះមកហើយ។ហើយពួកគេពិតជាស្រឡាញ់គ្នាខ្លាំងណាស់។
"Gem....."Namfa
"អូនមកយូរហើយមែនទេ??"Gemini
"មិនយូរទេអូនទើបតែមកដល់មុននេះបន្តិចទេ"Namfaនាងតបទៅវិញផ្ទះញញឹម
"ហើយគេ..."Namfaនាងនិយាយហើយហ្នឹងក្រឡែកទៅមើលFourth
"អរ៎គេមានឈ្មោះថាFourthដែលជាជំនួយការថ្មីរបស់បងហ្នឹងណាហើយនេះសង្សារយើងឈ្មោះNamfa"Gemini
"សួស្តីបាទ"Fourthគេក៏បានតបទៅវិញហ្នឹងញញឹមគួរសម
"ចាស៎...លោកអង្គុយចុះមក"Namfa
"តែ៎...វាគឺជាណាត់របស់អ្នកទាំងពីរដូច្នេះហើយខ្ញុំមិនគួររំខាននោះទេ"Fourth
"មិនអីនោះទេមិនរំខាននោះទេ"Namfa
"តែខ្ញុំគិតថាខ្ញុំគួរតែទៅចាំនៅខាងក្រៅល្អជាង"Fourth
"អើបើចង់ទៅចាំនៅខាងក្រៅក៏ទៅចុះ ហើយកុំដើរទៅណាផ្ដេសផ្ដាសណាKongគេមិននៅទេគេបានទៅវិញបាត់ហើយ"Gemini
"បាទ...ដឹងហើយ"Fourthគេក៏បានងាកដើរចេញទៅខាងក្រៅ។
"អូនកម្មង់អីញ៉ាំហើយឬនៅ??"Gemini
"នៅទេបងកម្មង់ចុះ"Namfa
"អូនចង់ញ៉ាំអីដែរ??"Gemini
"អ្វីក៍អូនញ៉ាំដែរឱ្យតែបងជាអ្នកកម្មង់អោយ"Namfa
"ហូយ....សង្សារអ្នកណាគេអីក៏គួរឱ្យស្រឡាញ់ម៉្លេះ!!"Gemini
"ក៍ជាសង្សាររបស់លោក Gemini norawit Titicharoenrakនោះអី"Namfa
ពួកគេក៏បាននាំគ្នាសើចទាំងសប្បាយរីករាយ។
+យើងកុំខ្វល់រឿងគេច្រើនពេកយើងមកមើលអ្នកដែលដើរចេញមកខាងក្រៅមុននេះវិញ។
"អាមនុស្សឆ្កួតមកណាត់ជួបសង្សារក៍ហៅឯងមកដែរឯងកុំតែងខ្លួនឡើងស្អាតចុងក្រោយមកអោយឯងអង្គុយចាំទៅវិញ"Fourthគេរអ៊ូតែទឹកមុខធុញទ្រាន់
"អេ៎...តាមយើងដឹងម្ដុំនេះក៏មានលក់ការ៉េមដែរទៅរកទិញការ៉េមញ៉ាំវិញ...."Fourthនិយាយហើយក៏ងាកមើលឆ្វេងស្ដាំ
"តែ...បើយើងទៅហើយចុះនៅពេលដែលគេមិនឃើញយើងនោះធ្វើយ៉ាងម៉េចទៅ??ប៉ុន្តែមិនអីទេទៅតែមួយភ្លែតតើ"Fourthគេក៏បានដើរទៅទិញការ៉េមដែរនិយាយទៅវានៅរាងឆ្ងាយពីហាងហ្នឹងដែរ។
ដើរល្មមហត់
មកមើលអ្នកកំពុងញុំាអីវិញ
"Gemជំនួយការបងទៅណាហើយដូចជាមិនឃើញ"Namfaនាងនិយាយឡើងព្រោះថាដូចជាមិនឃើញFourthយូរហើយ
"ប្រហែលជាគេកំពុងអង្គុយចាំនៅខាងមុខទេដឹងមិនអីទេក្មេងដូចជាគេទៅណាមិនបានឆ្ងាយនោះទេ"Gemini
"ចា៎"Namfaនាងក៍ញញឹមឡើង
"ចឹងអូនឆ្អែតឬនៅ??"Gemini
"ហ៊ឹម..."Namfa
"អូនទៅណាទៀតមែនទេ??"Geminiសួរឡើង
"អត់ទេអូនត្រឡប់ទៅផ្ទះវិញ"Namfa
"ចឹងទៅវិញអោយស្រួលបួលណាបាទបាយៗ"Gemini
"បាយៗណាចាំជួបគ្មាទៀត"Namfaនិយាយហើយនាងក៍ចេញទៅបាត់
Geminiក៍បានហៅគេមកគិតលុយ បន្ទាប់ពីររួចរាល់ហើយគេក៍បានចេញទៅខាងក្រៅតែ
"អេ៎....ទៅណាបាត់ហើយ??"Geminiនិយាយនឹងងាក់រក់មើល
"ឬក៍ទៅផ្ទះវិញមុនបាត់ហើយយ៉ាប់ណាស់ក្មេងនេះទៅវិញក៍មិនប្រាប់"Geminiគេក្រវីក្បាល់តឹចៗហើយក៍ខល់អោយKongមកទទួលគេវិញហើយក៍ត្រឡប់ទៅផ្ទះវិញទៅThank you for reading 💗😊 please waiting for next Episode.....🙏
YOU ARE READING
ជំនួយការជំនួយបេះដូង (END👌)
Actionស្នេហារវៀងជំនួយការនឹងចាហ្វាយដែលកើតលើងដោយការនឹកស្មានមិនដល់រាងខ្លួន ជាមនុស្សដែលឌឺដងគ្នាសឹងតែរាល់ថ្ងៃបែរជាត្រូវមករស់ខ្វះគ្នាមិនបានទៅវិញ ចង់ដឹងថាស្នេហារវាងចាហ្វាងនឹងកូនចៅនៀគវាជួបរឿងអ្វីខ្លះ??