ភាគ17(ទៅសមុត្រហ៎!!)

720 57 0
                                    

Chhieគេបានដើរចូលទៅអង្គុយក្បែរTon
"Chhieមិត្តយើងកើតអីអ្នកណាធ្វើអីមិត្តយើង??"Geminiគេក៏បានសួរភ្លាម
"មែនហើយហេតុអីសភាពទៅជាបែបនេះ!!"Fourthគេក៏បានសួរបន្ថែមផងដែរព្រោះថាពេលនេះគឺសំណួរលោតពេញខួរក្បាលរបស់គេតែម្ដង។
"យើងសុំទោសវាជាកំហុសរបស់យើង"Chhieគេនិយាយឡើងព្រោះថាវាគឺជាកំហុសរបស់គេពិតមែនបើសិនជាយប់នោះគេមិនចេញទៅក្រៅទេក៏មិនមានរឿងហ្នឹងកើតឡើងដែរ។
"ឯងចង់មានន័យថាម៉េច??ឯងធ្វើអីមិត្តយើង!!"Geminiនិយាយទាំងមុខម៉ូវតែម្ដងលក្ខណៈថាគេគឺជាមនុស្សមិនសូវមានមិត្តនោះទេអញ្ចឹងហើយគេពិតជាស្រឡាញ់មិត្តរបស់គេខ្លាំង។
"យប់មិញ....ខ្ញុំឃ្លានទឹកដោះគោខ្លាំងពេកហើយផ្ទះរបស់គេក៏មិនមានទឹកដោះគោដែរអញ្ចឹងហើយខ្ញុំក៏បានចេញទៅទិញនៅខាងក្រៅបន្ទាប់មកក៏ជួបក្មេងស្ទាវមួយក្រុមTonគេក៏បានចូលទៅជួយខ្ញុំទើបមានរឿងបែបនេះកើតឡើង"Chhieនិយាយរបៀបថាទទួលកំហុសគ្រប់យ៉ាងតែម្ដង។
"ដោយសារតែទឹកដោះគោ!!ឯងនេះពិតជាមនុស្សចង្រៃមែន"Geminiគេនិយាយមួយម៉ាត់នេះដោយកំហឹងប៉ុន្តែគេមិនដឹងនោះទេថាវាធ្ងន់ធ្ងរប៉ុណ្ណាសម្រាប់Chhie ដែលពាក្យសម្ដីតែមួយម៉ាត់ធ្វើឲ្យChhieហូរទឹកភ្នែកមកតែម្ដង
"Gemបានហើយ"Fourthគេក៏បានឃាត់ផងដែរ
"យើងនិយាយតែប៉ុណ្ណឹងឯងក៏យំទៅហើយមែនទេ? ចុះត្រង់មិត្តយើងទៅរករបួសដោយសារឯង"Gemini
Chhieគេក៏នៅតែមិនបានតមាត់អីដែរគេក៏ស្ងាត់
"Gemini ល្មមៗបានហើយណាគ្មានអ្នកណាចង់ឲ្យរឿងបែបនេះកើតឡើងទេលោកគិតថាមិត្តខ្ញុំចង់ឲ្យមានរឿងបែបហ្នឹងមែនទេ!!"Fourthក៏គេជួយនិយាយដែរទៅ
GeminiនៅពេលដែលឮFourthនិយាយបែបហ្នឹងគេក៏បានដកដង្ហើមធំហើយក៏ងាក់មុខចេញ
"ខ្ញុំសុំទោស"Chhieគេនិយាយទាំងរបៀបថាមនុស្សដែលមានសម្ពាធខ្លាំង
ពេលនោះTonគេក៏បានដឹងខ្លួនហើយក៏បានឮអ្វីដែលGeminiនិយាយខ្លាំងៗទៅដាក់Chhieផងដែរ
"Chhie..."Tonគេហៅឈ្មោះរបស់ChhieតិចៗChhieគេក៏បានងាកទៅមើលមុខTonហើយក៏មិនបាននិយាយអីច្រើនដែរគេក៏បានរត់ចេញទៅបាត់
"Chhie....Chhie.."Fourthគេបម្រុងនឹងរត់ទៅតាមប៉ុន្តែក៏ត្រូវGeminiចាំគេជាប់
"មិនបាច់ទៅទេ"Geminiនិយាយទាំងដៃចាប់ដៃរបស់Fourthភ្នែកសម្លឹងមើលមុខរបស់Fourth
"Fourthខ្ញុំសុំទៅនិយាយជាមួយគេខ្លួនឯងបានទេ??"Tonនិយាយនឹងក្រោកអង្គុយយឺតៗដែលមានGeminiជួយឡើកផងដែល
Fourthងាក់ទៅមើលមុខGeminiបន្តិចGeminiក៍ងក់ក្បាល់Fourthគេក៍ព្រមទៅ
យើងក្រឡែកមកមើលChhieវិញតាមពិតគេមិនបានរត់ទៅណាទេគឺគេរត់ទៅបន្ទប់របស់គេហ្នឹងឯង
ហើយគេក៍អង្គុយយំខ្លាំងណាស់ដែល ហើយក៍ស្រម៉ៃទៅរឿងអតីតកាលដែលប៉ារបស់គេតែងតែស្តីបន្ទោសគេហើយថាគេជាមនុស្សចង្រៃជាមនុស្សដែលគ្មានបានការធ្វើអីក៍មិនបានទើបនៅពេលដែលGeminiស្តីអោយគេនោះគេទប់ទឹកភ្នែកមិនជាប់
"ខ្ញុំជាមនុស្សដែលចង្រៃពិតមែនហ៎!!"Chhieគេនិយាយហើយក៍នៅតែមន្តយំដដែលចឹងទៅ
បន្តិចមកTonគេក៍បានគោះទ្វា
"Chhieឯងនៅក្នងនេះមែនទេ??"TonបានសួរតែChhieក៍មិនបានឆ្លើយទើបគេបានបើកទ្វាចូលតែម្តងទៅ ហើយគេក៏បានឃើញChhieកំពុងតែអង្គុយយំគេក៏បានចូលទៅអង្គុយជិតChhie
"ឯងអន់ចិត្តមែនទេ!!យើងសុំទោសជំនួសមិត្តយើងផង"Tonគេក៏បាននិយាយឡើងដែរធ្វើឲ្យChhieយកដៃជូតទឹកភ្នែករបស់គេចេញ។
"មិនមែនទេខ្ញុំអត់បានខឹងហ្នឹងGeminiទេខ្ញុំគ្រាន់តែមានអារម្មណ៍ថាខ្ញុំគឺពិតជាមនុស្សចង្រៃពិតមែន"Chhieគេនិយាយលក្ខណៈមនុស្សអត់មានព្រលឹងនៅក្នុងខ្លួន
"មិនមែនទេឯងមិនមែនជាមនុស្សចង្រៃនោះទេឯងគឺជាមនុស្សដែលពិបាករកបំផុតឯងគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើឱ្យយើងមានអារម្មណ៍ថាមានអ្វីៗគ្រប់យ៉ាងហើយគឺជាមនុស្សតែម្នាក់គត់ដែលធ្វើឱ្យយើងមានអារម្មណ៍ថាកក់ក្តៅ"Tonគេនិយាយព្រមទាំងដាក់ដៃទៅលើក្បាលរបស់Chhie
"លោកពិតជាមិនខឹងខ្ញុំពិតមែនទេដែកខ្ញុំធ្វើឲ្យលោកទៅជាបែបនេះ??"Chhieគេនិយាយព្រោះគេក៏ដឹងខ្លួនថាគេខុសផងដែរបើសិនជាគេមិនបានចេញទៅទេក៏គ្មានរឿងបែបនេះកើតឡើងដែរ។
"យើងមិនបានខឹងឯងនោះទេឱ្យតែឯងមានសុវត្ថិភាពទៅល្អហើយ"Chhieគេនៅតែនិយាយជួយលើកទឹកចិត្តដដែល។
Chhieដល់ពេលឮពាក្យសម្ដីគេនិយាយល្អដាក់ខ្លួនបែបនេះហើយអ្នកណាទៅទប់ទឹកភ្នែកជាប់នោះគេក៏បានយំយកតែម្ដងហើយថែមទាំងហក់ទៅអោបTonឡើងដួលទៅក្រោយទាំងពីរនាក់តែម្ដង។
"អរគុណហើយណា"Chhieគេក៏បាននិយាយឡើងដោយបន្តការយំហើយនិងការអោបមួយហ្នឹងដដែល។
"មិនអីទេឈប់យំទៅអាក្មេងក្បាលខូចអើយ"Ton
បន្ទាប់ពីនិយាយលួងលោមគ្នាមួយសន្ទុះមកពួកគេទាំងពីរនាក់ក៏បានដើរចេញទៅខាងក្រៅវិញហើយយើងក៏ឃើញថាGeminiFourthគឺអង្គុយចាំមើលពួកគេតែម្ដង។
ហើយTonនឹងChhieក៏បានដើរតែអង្គុយ
Geminiគេក៏បានតាមមើលមុខរបស់Chhieដែលធ្វើឲ្យChhieនោះគ្នាឡើងមិនហ៊ានមើលទៅវិញធ្លាប់តែផាំងទៅផាំងមកប៉ុន្តែពេលនេះChhieគេបែរជាមិនហ៊ានប្រឈមមុខជាមួយនឹងGeminiទៅវិញ
"យើងសុំទោស"Geminiគ្រាន់តែគេបើកមាត់និយាយមុខភ្លាមគេថាChhieគ្នានៅភ្ញាក់ផ្អើលតែម្ដងនេះគេគិតថាGeminiនិងស្ដីអីគេណាមិនគិតថាមកនិយាយពាក្យសុំទោសអញ្ចឹងសោះ
"មិនបាច់សុំទោសខ្ញុំទេវាក៏ជាកំហុសរបស់ខ្ញុំពិតមែន"Chhieគេក៏បាននិយាយឡើង
"យើងមិនដឹងទេជាកំហុសរបស់ឯងឬក៏អត់នោះ។ប៉ុន្តែយ៉ាងណាក៏យើងនិយាយពាក្យធ្ងន់តែឯងដែរ"Geminiនិយាយហើយគេកំពង់សោមខុសដែរ។
"ហើយលោកចង់ទៅណា??"Fourthគេក៏បានសួរឡើងនៅពេលដែលឃើញGeminiក្រោកឈរ
"ទៅធ្វើការវិញ"Geminiនិយាយហើយគេក៏បានដើរទៅមុនបាត់
"តោះChhieយើងត្រឡប់ទៅវិញទៅ"Fourth
"អើ...អញ្ចឹងខ្ញុំសុំទៅវិញសិនហើយណា"Chhieគេបានឆ្លើយទៅកាន់Fourthហើយក៏ងាកទៅនិយាយជាមួយTon
Tonគេក៏មិនបាននិយាយច្រើនដែរបានត្រឹមតែងក់ក្បាលទាំងញញឹម។
បន្ទាប់មកChhieនឹងFourthគេក៏បានដើរចេញទៅខាងក្រៅបាត់ទៅ។
ហើយក៏នាំគ្នាបន្តការធ្វើដំណើរត្រឡប់ទៅក្រុមហ៊ុនវិញមួយសន្ទុះក្រោយមកពួកគេក៏បានទៅដល់។
"Fourthយើងសុំទៅផ្ទះបានទេ??"Chhieគេក៏បាននិយាយឡើង
"ក៏បានដែរ!!Geminiលោកត្រឡប់ទៅធ្វើការសិនទៅខ្ញុំនាំChhieទៅផ្ទះវិញហើយចាំត្រឡប់មកធ្វើការវិញ"Fourthនិយាយហើយគេក៏បាននាំChhieដើរចេញបាត់ទៅ
Geminiគេក៏ដើរចូលទៅក្នុងក្រុមហ៊ុនដើម្បីធ្វើការបន្ត។
Fourthឯនេះវិញនៅពេលដែលដើរបានបន្តិចគេក៏បានដឹងថាគេភ្លេចយកសោផ្ទះពីក្នុងបន្ទប់ធ្វើការបាត់ទៅហើយគេក៏បានអោយChhieនៅចាំគេបន្តិចគេត្រឡប់ទៅយកសោផ្ទះសិន។
"Chhieយើងភ្លេចយកសល់ផ្ទះមកបាត់ហើយឯងនៅចាំទីនេះសិនហើយណាយើងទៅយកបន្តិច"Fourth
"អើ...ប្រញាប់មកវិញផងណា"Chhie
Fourthគេក៏បានដើរត្រឡប់ទៅវិញទាំងសប្បាយចិត្ត ប៉ុន្តែស្នាមញញឹមរបស់គេប្រែជាស្រពោនទៅវិញនៅពេលដែលគេបើកទ្វារចូលទៅដល់ខ្ញុំបន្ទប់ធ្វើការ គឺគេបានឃើញYing PaកំពុងតែអោបGeminiនៅចំពីមុខគេតែម្ដង Ying Paគ្រាន់តែក្រឡែកទៅឃើញFourthភ្លាមគេស្រាប់តែទាញGeminiមកថើបតែម្ដងហើយពេលនោះGeminiចែក៏មិនបានរើអីដែរ ព្រោះគេភ្ញាក់ផ្អើលខ្លាំងពេក
ហើយGeminiគេក៏ក្រឡែកទៅឃើញFourth
"សុំទោសណាមិនបានមករំខានទេខ្ញុំមកយកសោផ្ទះ"Fourthគេនិយាយហើយក៏បានដើរទៅយកសោផ្ទះ
"Fourthស្ដាប់យើងសិនFourth..."Geminiនិយាយព្រមទាំងព្យាយាមរើចេញពីក្នុងរង្វង់ដៃរបស់Ying Paប៉ុន្តែមិនងាយនោះទេគឺថាYing Paឱបណែនតែម្ដង
Geminiគេទ្រាំមិនបាននោះទេគេក៏បានគ្រប់គ្នាដៃមួយកំហឹងតែម្ដងទើបអាចដកខ្លួនចេញពីYing Paបាន
យើងក្រឡែកទៅមើលFourthវិញគេដើរបណ្ដើរទឹកភ្នែកក្រហមបណ្ដើរទោះបីជាគេប្រឹងទប់យ៉ាងណាក៏មិនអាចទប់ឈ្នះដែរគឺហូរដូចទន្លេបាក់ទំនប់
ពេលដែលចិត្តទៅដល់Chhie Fourthគេក៏បានជូតទឹកភ្នែកចេញហើយក៏បានដើរទៅរកChhie
"ហេតុអីក្រែងទៅយូរម៉្លេះ??"Chhieគេក៏បានសួរឡើងព្រោះថាFourthទៅយូរពេក
"គ្មានអីនោះទេប្រញាប់ទៅៗ"Fourth
Chhieគេមានអារម្មណ៍ថាដូចជាប្លែកៗគេក៏បានសង្កេតទៅដឹងថាFourthប្រាកដជាមានរឿងអីជាមិនខានព្រោះមុននេះឃើញញញឹមស្រស់ៗមកវិញបើជាទឹកមុខបែបនេះទៅវិញ។
"ឯងមានរឿងអីមែនទេ??"Chhieគេក៏បានសួរឡើង
"គ្មានអីនោះទេឯងកុំគិតច្រើនពេក"Fourthគេនៅតែព្យាយាមប្រកែក
"Fourthពួកយើងស្គាល់គ្នាយូរហើយណាឯងគិតថាគ្រាន់តែរឿងប៉ុណ្ណឹងយើងមិនដឹងមែនទេតែមានរឿងអី??ឯងមើលទៅផ្នែកល្បែងទើបតែយំរួចដោយសារតែគេមែនទេ??"Chhieគឺគេនិយាយទាំងមុខមាំតែម្ដង។
ទោះបីជាChhieគេប្រឹងសួរយ៉ាងណាក៏Fourthនៅតែមិនព្រមនិយាយទើបគេសម្រេចចិត្តដើរទៅរកGeminiតែម្ដង រកតែFourthហាមមិនទាន់
Chhieគេដើរបានបន្តិចក៏បានជួបជាមួយនឹងGeminiដែលនៅតាមផ្លូវ គ្រាន់តែជួបភ្លាមគឺថាអត់មាននិយាយច្រើនទេទះមួយកំផ្លៀងសិនមុននឹងនិយាយ
"លោកធ្វើស្អីមិត្តខ្ញុំហេតុអីក៏គេយំ??"Chhieគេក៏បានសួរឡើង
"មិនមែនអញ្ចឹងទេវាគ្រាន់តែជាការយល់ច្រឡំ"Geminiគេក៏បានឆ្លើយតបទៅវិញ
"យល់ច្រឡំមែនទេ??"Chhieនិយាយហើយក៏ដាក់ថែមមួយកំផ្លៀងទៀត។
"ដំបូងខ្ញុំគិតថាលោកជាមនុស្សល្អនិងបានធ្វើឲ្យមិត្តខ្ញុំឈឺចាប់ទេតែចង់ក្រោយលោកក៏ធ្វើឲ្យខ្ញុំខកចិត្ត មិនគួរណាខ្ញុំមើលមនុស្សខុសចឹងសោះអាមនុស្សថោកទាប"Chhieនិយាយចប់ហើយគេក៏បានដើរទៅក្រោយទាញដៃFourthដើរទៅយើងលឿនតែម្ដង។
"ឈប់សិនស្តាប់ខ្ញុំនិយាយសិនបានទេ"Geminiគេព្យាយាមនិយាយបកស្រាយប៉ុន្តែមិនទាន់នោះទេគឺChhieបាននាំFourthចូលទៅក្នុងតាក់ស៊ីបាត់ហើយ
Fourthគ្រាន់តែចូលទៅដល់ក្នុងឡានភ្លាមគឺយំយកយំយកតែម្ដង។
"ឯងកុំពិបាកចិត្តអី...កុំទៅស្រឡាញ់មនុស្សប្រុសបែបហ្នឹងអី"Chhieគេក៏បានអោបលួងលោមមិត្ត
Fourthគេក៏បានជូតទឹកភ្នែកហើយនិយាយឡើងថា
"Chhieយកលាឈប់ពីការងារហើយ យើងមិនចង់ធ្វើការនៅទីហ្នឹងទៀតទេ"Fourth
"មិនអីទេស្អែកឯងមិនបាច់ទៅធ្វើការនោះទេចាំយើងយកក្រដាសលាឈប់ឱ្យទៅឲ្យអាមនុស្សចង្រៃនោះ"Chhie
"យើង...យើងចង់ទៅនៅសមុទ្រ"Fourth
"ហាស៎..ឯងថាម៉េច??"Chhieគេនិយាយទាំងបើកភ្នែកធំៗតែម្ដងនេះមានរឿងគេចង់រត់មែនទេ
"យើងចង់ទៅនៅសមុទ្រ...ចង់គេខ្លួនចេញពីទីនេះ"Fourth
"ហើយឯងចង់ទៅពេលណាដែរ??"Chhie
"ថ្ងៃនេះហើយយើងផ្ញើផ្ទះឯងមើលផងណា??"Fourth
"ថ្ងៃនេះតែម្ដង!!"Chhie
"ត្រូវហើយហើយឯងកុំប្រាប់អ្នកណាណាថាយើងទៅសមុទ្រ"Fourth
"អើ...យើងក៏មិនដឹងថាហាមឯងយ៉ាងម៉េចដែរបើចង់ទៅក៏ទៅៗ"Chhie
បន្តិចក្រោយមកពួកគេទាំងពីរនាក់ក៏បានត្រឡប់ទៅដល់ផ្ទះ។

Thank you for reading 💗😊 please waiting for next Episode.....🙏

ជំនួយការជំនួយបេះដូង (END👌)Where stories live. Discover now