ភាគ10(ខកខានការណាត់ជួប)

874 59 4
                                    

បន្ទាប់ពីការទ្រាំគេងមិនបានទៀតFourthគេក៏បានសម្រេចចិត្តងើបចេញពីគ្រែមួយនោះ
"មិនដឹងជាស្អីទេម្នាក់ៗ"Fourthនិយាយហើយគេក៏បានដើរចេញទៅខាងក្រៅផ្ទះបាត់ទៅ
GeminiនៅពេលដែរFourthងើបចេញបានបន្តិចគេក៏បានដឹងខ្លួនផងដែរ ពេលក្រលែកមើលទៅគឺមិនឃើញថាFourthកំពុងគេងនៅជិតគេនោះទេគេក៏បានក្រោកឡើងហើយដើរចេញទៅខាងក្រៅ។
ហើយអីគេក៏បានឃើញFourthកំពុងតែអង្គុយមើលផ្កាយនៅខាងក្រៅ។
គេក៏បានយកកន្សែងមួយទៅក្រោកឲ្យFourth
"ហេតុអីក៏មកអង្គុយបែបនេះត្រូវទឹកសន្សើមប្រយ័ត្នឈឺទៅ។"Geminiគេនិយាយព្រមទាំងអង្គុយចុះក្បែរFourth
"គ្រាន់តែគិតហ្នឹងណា ខ្ញុំតែម្នាក់វាពិបាកណាស់ទៅហើយពេលនេះត្រូវមានChhieមកនៅជាមួយទៀតថាខ្ញុំគួរធ្វើយ៉ាងម៉េចទៅ??"Fourthគេនិយាយឡើងព្រោះថាវាជាការពិតគេតែម្នាក់ឯងចិញ្ចឹមខ្លួនឯងមិនចង់រស់ផង។ពេលនេះក៏ត្រូវមានChhieមកនៅជាមួយទៀតតើគេចិញ្ចឹមយ៉ាងម៉េចទៅ
"បើឯងមិនអាចចិញ្ចឹមគេបានទេឯងក៏ឲ្យគេចេញទៅ"Geminiគេនិយាយឡើង
"មិនបានអីទេគេគឺជាមិត្តតាំងពីតូចរបស់ខ្ញុំ។ខ្ញុំមិនអាចធ្វើបែបហ្នឹងដាក់គេបានទេ ខ្ញុំអាណិតគេណាស់គេធ្លាប់តែមានប៉ានៅក្បែរតាំងពីតូចព្រោះថាម៉ាក់គេគឺស្លាប់តែពីគេកើតមកម្ល៉េះ គេមិនដែលមានអារម្មណ៍ថារស់ស្រួលទេព្រោះគេតែងតែមានអារម្មណ៍ថាគេជាអ្នកសម្លាប់ម៉ាក់ខ្លួនឯង"Fourth
"អញ្ចឹងមិនអីនោះទេចាំស្អែកឯងយកគេទៅដាក់ពាក្យនៅក្រុមហ៊ុនយើងទៅយើងនឹងទទួលគេធ្វើការ"Geminiនិយាយនឹងចាប់ដៃFourth
"ហើយឯងកុំពិបាកចិត្តអី ចាំយើងឱ្យគេធ្វើការជាមួយហើយនឹងឲ្យប្រាក់ខែគេទៀត"Geminiគេក៏បាននិយាយបន្ត។
"ប៉ុន្តែធម្មតាក្មេងហាត់ការត្រូវតែធ្វើការបានបីខែជាមុនសិនមិនចង់ទើបទទួលបានប្រាក់ខែ បើលោកធ្វើបែបនេះពីខុសគោលការណ៍ក្រុមហ៊ុនណា"Fourth
"ហើយយ៉ាងម៉េចបើយើងធ្វើខុសមានអ្នកណាមកធ្វើអីយើងបានទេ"GeminiគេនិយាយទាំងញញឹមFourthគេក៏បានញញឹមផងដែរ។
"មិនថាមានរឿងអ្វីនោះទេមិនថាលំបាកយ៉ាងណាទេយើងនៅតែជួយឯងជានិច្ច"Geminiនិយាយទាំងម្ដងភាពកក់ក្តៅឲ្យFourthតែម្ដង
"អរគុណលោកហើយណា"Fourth
បញ្ចប់មកពួកគេទាំងពីរនាក់ក៏បានអង្គុយមើលពូកែជាមួយគ្នាយ៉ាងមានសេចក្តីសុខខ្លាំងមែនទែនប៉ុន្តែសេចក្តីសុខពួកគេទាំងពីរនាក់គឺមិនបានយូរនោះទេព្រោះថាChhieគេបានដើរចូលមក
"អោ...Chhieគេងមិនលក់មែនទេ??"Fourthគេក៏បាននិយាយឡើង។
"មិនមែនទេងើបមកមិនឃើញមានមនុស្សក៏ចេះតែដើររកមើលទៅហើយឯងមកអង្គុយអីត្រង់នេះ??"Chhie
"គ្មានស្អីនោះទេចេះតែអង្គុយលេង អញ្ចឹងអ្នកទាំងពីរនៅទីនេះសិនហើយណាចាំទៅយកទឹកដោះគោក្តៅមកឱ្យ"Fourthនិយាយហើយគេក៏បានដើរចូលទៅក្នុងផ្ទះដើម្បីតែយកដោះគោក្តៅ
"យើងសួរឯងតាមត្រង់ណាឯងស្រលាញ់Fourthមែនទេ??"Geminiគេស្រាប់តែសួរឡើងនៅពេលដែលFourthដើរចេញទៅបាត់
"លោកគិតមើលទៅពួកយើងស្គាល់គ្នាតាំងពីតូចដឹងចិត្តគ្នាច្រើនណាស់ ហើយពេលនេះខ្ញុំក៏មិននៅជាមួយគេ។បើខ្ញុំមិនស្រឡាញ់គេខ្ញុំមកនៅទីនេះធ្វើអី??"Chhieតបទៅវិញតាំងទឹកមុខឌឺតែម្ដង។
"ចុះរឿងគ្រួសារឯង។ឯងកុហកគេមែនទេ??"Geminiគេក៏បានសួរបន្ត
"ខ្ញុំក៏មិនចង់ដែរប៉ុន្តែបើខ្ញុំមិនប្រាប់គេបែបហ្នឹងទេលោកគិតថាខ្ញុំអាចមកនៅក្បែរគេបានមែនទេ!!"Chhie
"មនុស្សដូចឯងនេះថោកទាបណាស់"Gemini
"បើអញ្ចឹងក៏សាកទៅរវាងលោកហើយនិងមិត្តចាស់ដូចជាខ្ញុំ។តើគេនឹងជ្រើសអ្នកណា??"Chhie
"យើងមិនចង់លេងជាមួយឯងនោះទេឯងមិនដឹងទេអីថាគេធ្លាប់សារភាពប្រាប់យើង។"Geminiតបទៅវិញទាំងញញឹមតិចៗ
"ហើយយ៉ាងម៉េច??គេសារភាពប្រាប់លោកប៉ុន្តែលោកហើយនឹងគេក៏មិនទាន់ក្លាយជាសង្សារគ្នាចឹងខ្ញុំមានសិទ្វិ"Chhie
Geminiគេរៀបហ្នឹងនិយាយតទៅហើយប៉ុន្តែFourthគេក៏បានដើរចេញមកវិញ
"មកហើយបាទទឹកដោះគោក្តៅៗ"Fourthគេក៏បាននិយាយព្រមទាំងលើកទឹកដោះគោនោះទៅឲ្យអ្នកដែលអង្គុយចាំ។
"នៅគ្នានិយាយពីអីហ្នឹង??"Fourthអង្គុយចុះព្រមទាំងនិយាយឡើង។
"គ្មានស្អីនៅទេគ្រាន់តែទាក់ទាក់គ្នាធម្មតា"Chhie
"អ៎មែនហើយអ្នកទាំងពីរដឹងទេ ថាផ្កាយដែលមានបីជាប់គ្នាគឺជាពូកែនិងសំណាង"Fourthគេនិយាយព្រមទាំងចង់ឱ្យទៅផ្កាយដែលមានបីដួងជាប់គ្នា
"តែយើងគិតថាផ្កាយដែលមានពីរដួងវាមានសំណាងជាង"Geminiគេនិយាយឡើងដែលធ្វើឱ្យអ្នកទាំងពីរដែលអង្គុយក្បែរនោះងាកមើលមុខគេ។
"ហេតុអីទៅ??"Fourthគេតបទៅវិញទាំងឆ្ងល់ព្រោះតាំងពីដើមមកគេធ្លាប់ទៅលើផ្កាយនាំសំណាងបីដួងមិនដែលឮផ្កាយនាំសំណាងពីរដួងនោះទេ
"ព្រោះថាបីគឺជាលេខសេះវាមិនល្អនោះទេពីវាក៏ជាលេខគូវានឹងល្អ"Geminiនិយាយឡើង
ដែលធ្វើឲ្យនាំគ្នាស្ងាត់មកជ្រាបតែម្ដង
"បានហើយៗយប់ហើយឆាប់មកគ្នាញ៉ាំឱ្យអស់ទៅអាងចូលគេង"Fourthនិយាយហើយគេក៏បានដើរចូលទៅក្នុងបាត់ទៅ។
គ្រាន់តែFourthដើរចូលទៅក្នុងបាត់សង្គ្រាមកកើតមានឡើងទៀតហើយ។
"អ្វីដែលលោកនិយាយមិនមែនសំដៅទៅលើផ្កាយទេគឺសំដៅមកលើពួកយើងបីនាក់មែនទេ!!"Chhie
"មែនហើយ យើងចង់មានន័យថាបើសិនជាគ្មានឯងវាសំណាងជាង"Gemini
"តែជម្រើសមួយហ្នឹងខ្ញុំគិតថាឲ្យFourthជាអ្នកជ្រើសទើបត្រូវថាគេនៅជាមួយអ្នកណាមានសំណាងជាង"Chhieនិយាយហើយគេក៏បានដើរចូលទៅក្នុងដែរបាត់ទៅ
+មិនយូរប៉ុន្មានព្រឹកថ្ងៃថ្មីក៍បានចូលមកដល់
នៅពេលFourthងើបមកគេមិនបានឃើញGeminiនៅគេងក្បែរគេទេឃើញតែChhieដែលកំពុងគេងនៅក្បែរគេ
"អោ....គេទៅវិញតាំងពីពេលណា??"Fourthគេនិយាយតិចៗ
"ឯងនិយាយពីអ្នកណា??"Chhieនិយាយឡើងព្រមទាំងដៃកំពុងញីភ្នែករបៀបមនុស្សទើបក្រោកពីគេង
"គ្មានអីទេ...ឯងឆាប់ទៅរៀបចំខ្លួនទៅយើងនាំឯងទៅរកការងារធ្វើ"Fourthគេនិយាយឡើងព្រមទាំងក្រោយដើរទៅក្រោម
Chhieគេក៏បានចុះទៅរៀបចំខ្លួនដូចគ្នា។បន្តិចក្រោយមកក៏គេដើរចុះទៅខាងក្រោម
"មកហើយអី? ឆាប់ញ៉ាំអាហារពេលព្រឹកទៅយើងឡើងទៅរៀបចំខ្លួនសិន"Fourthនិយាយហើយក៏បានដើរឡើងទៅរៀបចំខ្លួនបាត់ទៅ។
Chhieគេក៏មិនបាននិយាយអីដែរគេក៏បានអង្គុយចុះនៅតុអាហារ
ហើយក៏បានអង្គុយញ៉ាំអាហារដើម្បីចាំFourthចុះមកវិញ
+យើងងាកទៅមើលGeminiតែគេបានត្រឡប់មកផ្ទះវិញ និយាយទៅគេមិនមែនទៅតែចេញមកព្រឹកនេះនោះទេគេលួចចេញទៅផ្ទះតាំងពីយប់ម្ល៉េះ
ហើយពេលនេះចេះក្បែររៀបចំខ្លួនដើម្បីទៅក្រុមហ៊ុនដូចគ្នា។
"ចៅហ្វាយថ្ងៃនេះខ្ញុំសុំច្បាប់មួយថ្ងៃបានទេ??"Kongបាននិយាយទៅកាន់Gemini
"ឯងកើតអីមែនទេ??"Geminiគេក៏បានសួរត្រឡប់ទៅវិញ។
"គឺ...កូនស្រីរបស់ខ្ញុំនាងឈឺពេលនេះនាងកំពុងតែស្នាក់នៅមន្ទីរពេទ្យ"Kong
"កូនរបស់ឯងឈឺ!!"Gemini
"មែនហើយបាទ"Kong
"មិនអីនោះទេអញឆាប់ទៅមើលកូនឯងចុះ។យើងបើកឡានខ្លួនឯងក៏បាន"Geminiនិយាយហើយគេក៏បានដើរចេញទៅ
"អរគុណចៅហ្វាយ"Kongស្រែកអរគុណទៅកាន់អ្នកជាចៅហ្វាយទាំងសប្បាយចិត្ត
Geminiគេបានត្រឹមតែញញឹមហើយក៏ដើរចូលទៅក្នុងឡានដើម្បីចេញដំណើរទៅក្រុមហ៊ុន
មួយសន្ទុះGeminiគេក៏បានដើរចូលទៅដល់ក្នុងក្រុមហ៊ុនគ្រាន់តែដើរចូលភ្លាមYimingរត់មករកភ្លាមតែម្ដង
"អោ...ចៅហ្វាយគ្រឿងថៃនេះមានការណាត់ជួបមិនអញ្ចឹងហេតុអីក៏ចៅហ្វាយបងនៅក្រុមហ៊ុនវិញ!!?"Yimingនាងបាននិយាយឡើងទាំងឆ្ងល់ខ្លាំងម៉ង។
"ណាត់ជួប!!ណាត់ជួបអ្នកណា??"Geminiគេនិយាយទាំងលើកចិញ្ចើមបន្តិច
"គឺការណាត់ជួបលោកប្រធាន Lyyនោះអី??"Yiming
"លោកប្រធានLyyចុះហេតុអីFourthមិនប្រាប់យើងអញ្ចឹង !!"Gemini
"មានតែបញ្ហាអី? "Tonនិយាយព្រមទាំងដើរចូលមករកពួកគេ
"គឺថ្ងៃនេះពួកយើងមានការណាត់ជួបណាលោកTon"Yimingនាងក៏បាននិយាយប្រាប់ទៅ
"មានការណាត់ជួបហើយម៉េចក៏មិនទៅជួបទៅ!!"Tonគេនិយាយចេញមកឡើងស្រួលៗម៉ង។
(កាលណាជួបភាគហ៊ុនធំណាកូនប្រុសមាសម្ដាយ)
"អ្នកទាំងអស់គ្នាមានបញ្ហាអីទៅ??"Fourthគេក៏បានដើរចូលមកជាមួយនឹងChhie
"ថ្ងៃនេះមានការមកជួបហេតុអីក៏ឯងមិនប្រាប់យើង??"Geminiគេក៏បានសួរឡើង
"មានការនៅជួបហ៎!!"Fourthគេនិយាយតាមភ្ញាក់ផ្អើលហើយគេក៏បានទាញឯកសារណាត់ជួបមកមើលក៏ឃើញថាថ្ងៃនេះមានការណាត់ជួបពិតមែននៅម៉ោង9:30
"ពិតជាមានការណាត់ជួបពិតមែនបើខ្ញុំពិតជាភ្លេចពិតមែន"Fourthគេក៏បានសុំទោសផងដែរព្រោះថាគេពិតជាភ្លេចពិតមែនហើយក៏មិនដឹងថាថ្ងៃនេះមានការណាជួបដែរ។
"ជួបម៉ោងប៉ុន្មាន??"Gemini
"ម៉ោង 9:30នាទី"Fourth
Geminiឮហើយគេក៏បានងាកទៅមើលនាឡិកាដែលនៅលើករដៃរបស់គេពេលនេះគឺថាម៉ោង 9:15 នាទីហើយដូច្នេះពួកគេសល់ពេលតែ 15 នាទីទៀតតែប៉ុណ្ណោះដើម្បីទៅដល់កន្លែងណាត់ជួប។
Geminiមិននិយាយច្រើននោះទេចាប់ទាញដៃFourthចេញទៅតែម្ដងរកតែគ្នាត្រៀមខ្លួនមិនទាន់
"ផ្ញើជួយមើលមិត្តរបស់ខ្ញុំផងណា"Fourthគេក៏បានស្រែកប្រាប់ផងដែរ។
"គេប្រាប់អ្នកណា??"Tonគេនិយាយឡើង
"ប្រាប់លោកនឹង"Yimingនិយាយហើយគេក៏បានដែរទៅធ្វើការបានដោយមិនខ្វល់ទុកឲ្យTonជាអ្នកមើលថែChhie
"យើងត្រូវមកមើលថែក្មេងម្នាក់នេះហ៎!!"Tonគេនិយាយទាំងដកដង្ហើមធំ។
"អេ!!លោកថាអ្នកណាក្មេង??"Chhieគេស្រាប់តែនិយាយឡើងតែម្ដងព្រោះថាតើពីគេដឹងក្តីមកមិនដែលមានអ្នកណាថាគេក្មេងនោះទេហេតុអីក៏បុរសម្នាក់នេះហ៊ានថាគេក្មេងទៅវិញ។
"ទីនេះមានតែយើងហ្នឹងឯងបើយើងមិនថាឲ្យឯងយើងថាឲ្យខ្មោចហ៎"Tonគេក៏បានតបទៅវិញ
"ខ្ញុំមិនដែលសង្ស័យទេណាថាអ្នកនៅក្រុងថេបនេះមាត់ឆ្កែថ្នាក់ហ្នឹង"Chhieគេនិយាយឡើងហើយអ្នកដែលធ្វើការនៅក្នុងបន្ទប់ហ្នឹងក៏បានងាក់មងមើលមុខគេគ្រប់គ្នាដោយសារតែអ្នកនៅក្នុងហ្នឹងគឺសុទ្ធតែអ្នករស់នៅក្នុងថេបហើយបើសិនជាគេនិយាយថាអ្នកនៅក្នុងថេបមាត់ឆ្កែគឺវាថានិយាយទាំងអស់គ្នាហ្នឹង។
Chhieគេក៏បានងាកទៅមើលអ្នកដែលងាកមកមើលខ្លួនហើយក៏ញញឹមបែបអត់សមហ្នឹងញញឹមៗអត់ចេញ
"សុំទោសបាទ"Chhieនិយាយសុំទោសទៅកាន់អ្នកគ្រប់គ្នាហើយក៏ញញឹមស្ងួតដាក់តិចទៀតទៅ។
"មុននឹងឯងនិយាយអីឯងគួរតែមើលឆ្វេងស្តាំខ្លះទៅ"Tonគេក៏បាននិយាយឡើង
"កុំនិយាយច្រើនពេកមកពីលោកឯងហ្នឹង"Chhieគេក៏បានតបទៅវិញផងដែរគឺថាដាក់មួយម៉ាត់ទៅដាក់មួយម៉ាត់មក មិនឱ្យដាច់សូម្បីតែមួយម៉ាត់
"អ្នកទាំងពីរឈ្លោះគ្នាយូរទៀតទេ??"Dyដែលកំពុងឈរមើលនោះគឺថានាងទ្រាំមិនបានទេអាគ្នារវល់ធ្វើការឯណេះឯងគិតទៅពីឈ្លោះគ្នាបែកអារម្មណ៍អ្នកធ្វើការអស់
"សុំទោសបាទ"Chhieគេក៏បាននិយាយសុំទោសម្ដងទៀតហើយហើយសុំទោសសារនេះគឺថាមុខឡើងស្ងួតតែម្ដងអត់មានញញឹមសោះ។
+យើងក្រឡែកទៅមើលអ្នកដែលចេញដំណើរមកការណាត់ជួបវិញម្ដងគឺថាGeminiគេបើកឡានលឿនខ្លាំមែនទែនខ្លួននៅអង្គុយក្នុងឡានតែព្រលឹងវិញប្រហែលជាហោះទៅដល់ឈៀងម៉ៃបាត់ហើយមិនដឹង។ហើយFourthគេក៏មិនបានឃាត់អីដែរដោយសារតែគេជាអ្នកធ្វើអោយការណាត់មួយនេះខកខានអញ្ចឹងហើយគេមិនហ៊ានឃាត់នោះទេ។

Thank you for reading 💗😊 please waiting for next Episode.....🙏

ជំនួយការជំនួយបេះដូង (END👌)Where stories live. Discover now