បន្ទាប់ពីGeminiចេញដំណើរពីសណ្ឋាគារទៅខ្ញុំគេមិនបានទៅណានោះទេគឺគេបានទៅអង្គុយនៅមាត់សមុទ្រហ្នឹងឯង គេអង្គុយយ៉ាងស្ងៀមស្ងាត់ខ្លាំងមែនទែន
"យើងពិតជាបែកគ្នាពិតមែនហ៎,?!!"Geminiគេនិយាយតិចៗ
ព្រោះថាគេមិននឹកស្មានថាមានថ្ងៃនេះនោះទេកន្លងមកពួកគេទាំងពីរនាក់គឺស្រឡាញ់គ្នាខ្លាំងណាស់ អាចនិយាយបានថាពួកគេទាក់ទងខ្ញុំយូរហើយ
Geminiអង្គុយនៅមាត់សមុទ្រប្រហែលជា 1 ម៉ោងជាងឯណោះទើបគេត្រឡប់ទៅវិញ
ពេលត្រឡប់ទៅដល់សណ្ឋាគារក៏ដើរសំដៅទៅបន្ទប់ដើម្បីរៀបចំខ្លួនចូលគេង ប៉ុន្តែនៅពេលដែលគេបើកទ្វារចូលគឺមិនបានឃើញFourthនោះទេ
"Fourthគេទៅណាហើយ!!"Geminiសួរខ្លួនឯងតិចៗហើយក៏មិនបានគិតច្រើនដែរគេក៏បានចូលទៅងូតទឹកបាត់ទៅ
បន្ទាប់ពីគេងងូតទឹករួចគេក៏បានចេញមកវិញប៉ុន្តែនៅតែមិនបានឃើញFourthដដែល
"ទៅណាចេះ"Geminiនិយាយហើយក៏បានទាញទូរសព្ទមកដើម្បីខលទៅFourth
គេបានខលពីរបីដងហើយប៉ុន្តែមិនមានអ្នកទទួលសោះ។គេក៏បានរត់ចុះទៅខាងក្រោម
"មានឃើញជំនួយការរបស់យើងទេ??"Geminiសួរទៅកាន់បុគ្គលិកស្រីម្នាក់
"អ៎គឺគាត់បានប្រាប់ថាមានការរវល់ត្រូវទៅមុនគឺគាត់ទើបតែចេញទៅប្រហែលជាកន្លះម៉ោងនេះទេ"បុគ្គលិកស្រីម្នាក់នោះគាត់បានតបទៅវិញ។
"ហាស៎..."Geminiនិយាយទាំងភ្ញាក់ផ្អើល
"នេះក៏មិនបានប្រាប់ចៅហ្វាយទេអ្ហ៎!!"បុគ្គលិកស្រីម្នាក់នោះក៏បាននិយាយបន្ត
"បានហើយឈប់ទៅធ្វើការទៅ"Geminiនិយាយឡើងហើយបុគ្គលិកស្រីម្នាក់ក៏បានទៅធ្វើការបាត់ទៅ។
"មានការអីទៅហេតុអ្វីក៏មិននិយាយប្រាប់គ្នាអញ្ចឹង??"Geminiនិយាយហើយក៏បានយកទូរសព្ទមកខលទៅទៀតហើយប៉ុន្តែនៅតែដូចដើមគ្មានអ្នកណាទទួលឡើយ។
"តាឯងទៅវិញដោយរបៀបណានៀកថ្មើរនេះហើយ"Geminiគេពិតជាឈឺក្បាលខ្លាំងណាស់ពេលនេះ
"Yiming..."Geminiគ្រាន់តែនឹកឃើញឈ្មោះរបស់Yimingភ្លាមគេក៏បានខលទៅកាន់នាងភ្លែត។
/"ជំរាបសួរចៅហ្វាយ"Yimingទទួលទូរសព្ទហើយក៏បាននិយាយគួរសម
"YimingនាងមានបានឃើញFourthទេ??"Gemini
"អោ...ក្រែងប្អូនទៅជាមួយចៅហ្វាយមិនចឹង!!"Yiming
"ក៏ពិតមែនប៉ុន្តែគេបានត្រឡប់ទៅវិញមុនយើងដោយមិនប្រាប់យើងសូម្បីតែមួយម៉ាត់ពេលនេះយើងខលទៅគេក៏គេមិនទទួលដែរមិនដឹងថាគេទៅណាទេ"Gemini
"អញ្ចឹងខ្ញុំសុំទាក់ទងទៅគេសិនណានៅពេលដែលគេទទួលខ្ញុំនឹងប្រាប់ចៅហ្វាយភ្លាម"Yiming
"អឹុម...ផ្ញើផងណា"Geminiនិយាយហើយគេក៏បានចុចបិទបាត់ទៅ។/
Yimingនៅពេលដែលបិទទូរសព្ទភ្លាមគេក៏បានខលទៅរកFourthភ្លាមតែម្ដង
/"Hello...Fourth"Yimingគ្រាន់តែFourthទទួលទូរសព្ទភ្លាមគេក៏បាននិយាយភ្លាម។
"មានការអីមានទេបងបានខលមកទាំងយប់អញ្ចឹង!?"Fourth
"ឯងកំពុងនៅឯណាហេតុអីក៏ចៅហ្វាយខលទៅមិមទទួល"Yimingនិយាយឡើងប៉ុន្តែFourthបែរជាស្ងាត់ទៅវិញ
"ឯងមានរឿងអីជាមួយចៅហ្វាយមែនទេ??"Yimingនាងក៏បានសួរឡើង
"មិនមានអីទេបងខ្ញុំគ្រាន់តែចង់ត្រឡប់មកវិញមុនគេតែប៉ុណ្ណោះ។"Fourth
"ហើយចុះឥឡូវអញចេញដំណើរមកឬនៅ??"Yimingនាងក៏បានសួរបន្ត។
"នៅទេបង"Fourth
"ហើយពេលថ្ងៃនៅណា??"Yiming
"ខ្ញុំក៏មិនដឹងដែរបងប៉ុន្តែទីនេះមានហាងកាហ្វេមួយមានឈ្មោះថា Coffee summer ហើយនៅទល់មុខហ្នឹងគឺមានហាងអាហារណា៎បង"Fourthគេក៏បានរៀបរាប់ឲ្យYimingស្ដាប់
"អញ្ចឹងឯងនៅកន្លែងហ្នឹងសិនណាចាំបងឱ្យគេទៅទទួលឯង"Yiming
"មិនអីទេបងចាំខ្ញុំត្រឡប់ទៅវិញក៏បានដែរ"Fourth
"មិនបានទេពេលយប់បែបនេះគ្រោះថ្នាក់ណាស់នៅចាំកន្លែងហ្នឹងហើយ"Yimingនិយាយហើយនាងក៏បានបិទទូរសព្ទបាត់/
Fourthដោយហេតុគេនិយាយមិនឈ្នះគេក៏បានអង្គុយចាំទៅ។
មួយសន្ទុះក្រោយមកក៏មានរថយន្តមួយបានមកឈប់នៅក្បែរគេហើយរថយន្តមួយហ្នឹងបាននិយាយក៏ដឹងដែរថាជារបស់អ្នកណាគឺរបស់លោកបងGeminiហ្នឹងហើយ
FourthនៅពេលដែលឃើញGeminiគេក៏បានក្រោកឈរតែម្ដង។
"លោកបងបានយ៉ាងម៉េច??"Fourthគេក៏បានសួរឡើង
"យើងទេតែត្រូសួរឯង។ឯងចង់យ៉ាងម៉េច??"Gemini
"ហើយខ្ញុំយ៉ាងម៉េចទៅ!!"Fourthក៏បានតបទៅវិញទាំងឌឺ។
"ការដែលឯងចេញមកមិនប្រាប់យើងសូម្បីតែមួយម៉ាត់នៀក ឯងចង់យ៉ាងម៉េច??ហើយការដែលយើងខលបងឯងជាច្រើនដងឯងបានទទួលតើឯងចង់យ៉ាងម៉េច??"Geminiគឺគេនិយាយរឿងខ្លាំងៗដែរហ្នឹងណា។
"ខ្ញុំគ្រាន់តែចង់ត្រឡប់ទៅវិញយ៉ាងម៉េច!!ក្រែងលោកឯងជាអ្នកនិយាយហីថាបើសិនជាខ្ញុំត្រឡប់ទៅវិញឲ្យត្រឡប់មកខ្លួនឯងហើយដូច្នេះហើយខ្ញុំក៏ត្រឡប់ទៅវិញខ្លួនឯងចាំបាច់ឲ្យត្រូវប្រាប់លោក"Fourthគេក៏បានតបទៅវិញផងដែរគឺថាអត់ដាច់សោះ
"Fourthឯងកុំធ្វើខ្លួនបែបហ្នឹងបានទេឯងដឹងទេនៅពេលដែលយើងដឹងថាឯងត្រឡប់មកមុននេះយកបារម្ភពី ឯងប៉ុណ្ណា"Gemini
"ខ្ញុំក៏មិនបានអង្វរលោកមកបារម្ភពីខ្ញុំដែរ។ខ្ញុំធំហើយខ្ញុំចេះមើលថែខ្លួនឯងបានត្រូវការឲ្យអ្នកណាមកបារម្ភទេ"Fourth
"ឯងកើតអី??ឯងនិយាយប្រាប់យើងតាមត្រង់មក"Gemini
"ខ្ញុំកើតអីអ្ហ៎!!លោកសម្ដេចដឹងដែរមែនទេ??"Fourthគេក៏អាចសួរត្រឡប់ទៅវិញ
"ត្រូវហើយព្រោះខ្ញុំជាចៅហ្វាយរបស់ឯងខ្ញុំត្រូវដឹងសុខទុក្ខឯងគ្រប់ពេល"Gemini
"លោកនឹងសុខទុក្ខខ្ញុំគ្រប់ពេលចុះលោកមានដឹងទេថាខ្ញុំស្រឡាញ់លោក"Fourthគេពេលនេះគឺមិនអាចទប់បានទៀតទេបើនៅតែបែបនេះទៀតគឺគេគ្រាន់គ្រាស្លាប់មិនខាន។
"ហាស៎...."Geminiគេភ្ញាក់ផ្អើលខ្លាំងមែនទែនគេមាននឹកស្មានថាមានរឿងបែបនេះកើតឡើងនោះទេ។
"លោកដឹងទេថាខ្ញុំឈឺប៉ុណ្ណានៅពេលដែលដឹងថាលោកនៅស្រឡាញ់នាង...ខ្ញុំមិនដឹងថាលោកនឹងនាងទាក់ទងគ្នាយូរប៉ុណ្ណានោះទេស្រលាញ់គ្នាយូរប៉ុណ្ណានោះទេប៉ុន្តែឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅ ? បើខ្ញុំស្រឡាញ់លោកហើយហ្នឹង"Fourthគេនិយាយហើយក៏បានដើរចេញទៅបាត់ទៅ។
ហើយអ្វីដែលចង្រៃនោះគឺថាមេឃនេះក៏វាភ្លៀងទៀតអាសាច់រឿងសេដហើយមួយថៃមេឃភ្លៀងមេឃអីណា សេដថែម
Geminiក៏គេរាងខកចិត្តដែរនៅពេលដែលដឹងរឿងបែបនេះមិនមែនថាគេស្អប់Fourthនោះទេប៉ុន្តែពេលនេះគេនៅស្រឡាញ់Namfaថាឱ្យគេធ្វើយ៉ាងម៉េចទៅ??
រីឯFourthវិញគេក៏បានហៅតាក់ស៊ីត្រឡប់ទៅវិញទាំងយប់
ពេលកំពុងតែជិះតាក់ស៊ីហ្នឹងគឺថាយំខ្លាំងមែនទែនគេយំសឹងតែអស់ពីខ្លួនទៅហើយ។
គេធ្វើដំណើរប្រហែលជា 1 ម៉ោងជាងក៏បានត្រឡប់មកដល់ផ្ទះវិញ។
ពេលចូលទៅដល់ក្នុងផ្ទះគឺថាគេយំកាន់តែខ្លាំងតែម្ដង។
ហើយគេក៏បាននឹកឃើញនៅពេលដែលគេនិយាយថាស្រឡាញ់ប្រាប់ទៅGeminiនៅពេលដែលនឹកឃើញគេថាយំខ្លាំងគុណនឹង 10
ហើយយើងក្រឡែកទៅមើលGeminiដែលនៅសមុទ្រអីនេះវិញក៏មិនធម្មតាដែរគេក៏បានយំដែរព្រោះថាគេមិនដឹងពីអារម្មណ៍ខ្លួនឯងពេលនេះទេ គេមិនដឹងថាពេលនេះគេនៅស្រឡាញ់Namfaឬមួយក៏គេកំពុងតែស្រឡាញ់Fourthនោះទេនិយាយទៅគឺគេបែងចែកអារម្មណ៍ខ្លួនឯងបានដាច់។
ហើយពួកគេទាំងពីរនាក់ក៏បានសេដក្នុងយប់តែមួយគ្រាន់តែទីកន្លែងខុសគ្នា
+បន្ទាប់ពិសេសអស់មួយយប់មកព្រឹកថ្ងៃថ្មីក៏បានចូលមកដល់
Fourthគេបានបើកភ្នែកមកទាំងមានអារម្មណ៍បានស្រួលសោះព្រោះថាយប់មិញគឺត្រូវទឹកភ្លៀងអញ្ចឹងហើយទើបគេមានអារម្មណ៍ថាមិនស្រួលខ្លួន។
"អូយ ...ឈឺក្បាលខ្លាំងម្ល៉េះ??"Fourthនិយាយព្រមទាំងយកដៃទៅខ្ទប់ក្បាល
គ្រាន់តែគេងើបអង្គុយភ្លាមរឿងរ៉ាវយប់មិញក៏បានលេចចេញនៅមុខគេទៀតហើយ
"សង្ឃឹមថារឿងអាក្រក់ៗអ្នកកន្លងផុតទៅណាអាFourth"Fourthនិយាយលើកទឹកចិត្តខ្លួនឯងមុននឹងរៀបចំខ្លួនទៅធ្វើការ។
គេចំណាយពេលរៀបចំខ្លួនប្រហែលជា 20 នាទីហើយក៏បានចេញដំណើរទៅក្រុមហ៊ុន
នៅពេលដែលគេទៅដល់មុខក្រុមហ៊ុនគេមិនទាន់ចូលនោះទេគេនៅដល់ដង្ហើមធំមួយសិន។ដើម្បីប្រឈមមុខនឹងសំណួរដែលគេសួរហើយនិងប្រឈមមុខជាមួយGemini
ប៉ុន្តែដូចដែលគិតមិនខុសមែនគ្រាន់តែចូលទៅដល់ក្នុងភ្លាមគឺថាYimingនឹងDyគឺមករាក់ទាក់មុនគេតែម្ដងអូសទៅកន្លែងស្ងាត់
"Fourthយប់មិញមានរឿងអីមែនទេ??"Dyគឺនាងបើកក្បាលសួរមុនគេតែម្ដង
"គ្មានអីនោះទេ"Fourth
"គ្មានអីយ៉ាងម៉េចទៅឯងរត់ចេញមកដោយមិនបានប្រាប់ចៅហ្វាយហើយចៅហ្វាយក៏ខលមកបងទាំងយប់"Yimingនាងក៏បាននិយាយថែម។
"ឯងឈ្លោះគ្នាជាមួយចៅហ្វាយមែនទេ??"Dy
"អត់ទេអត់ទេ"Fourthគេក៏អាចប្រកែកយ៉ាងលឿន។
"Fourthឯងប្រាប់បងតាមត្រង់មកបងដឹងណាថាឯងកំពុងតែមានបញ្ហាជាមួយចៅហ្វាយ"Yimingគឺនាងនិយាយទាំងច្បាស់លាស់តែម្ដង។
"គឺពិតជាមិនបានឈ្លោះគ្នាហើយក៏មិនមានរឿងអីដែរបងពួកយើងគ្រាន់តែដោះស្រាយបញ្ហានៅសណ្ឋាគារហើយក៏ខ្ញុំត្រឡប់មកវិញមុនគេ"Fourth
"បើឯងត្រឡប់មកវិញមុនគេហេតុអីក៏ចៅហ្វាយខលទៅឯងមិនទទួល"Dy
"គឺពេលនោះមេឃរកភ្លៀងហើយខ្ញុំក៏មិនហ៊ានទទួល"Fourth
ទោះបីជាFourthរឿងបកស្រាយប៉ុណ្ណាប៉ុន្តែមើលទៅបងស្រីយើងទាំងពីរនាក់នោះគឺមិនជឿសោះ
ហើយពេលនោះFourthស្រាប់តែក្រដាសឡើង
"Fourthឯងមិនស្រួលខ្លួនហ៎??"Dy
"អត់ទេបងគឺក្រដាសធម្មតាទេ"Fourth
"នែ៎...មានបញ្ហាអីក៏ប្រាប់ពួកបងបានណា"Yiming
"បាទបងអរគុណច្រើនហើយអញ្ចឹងខ្ញុំសុំទៅធ្វើការសិនហើយណា"Fourthនិយាយហើយគេក៏បានចូលទៅបន្ទប់ធ្វើការនៅពេលចូលទៅដល់ក៏មិនបានឃើញថាGeminiនៅក្នុងបន្ទប់ដែរទើបគេយកកាហ្វេទៅដាក់លើតុធម្មតាហើយក៏ដើរមកអង្គុយធ្វើការ។
"គេពិតជាខឹងខ្ញុំពិតមែនហ៎??"Fourthគេក៏បានគិតថាGeminiខឹងគេហើយព្រោះថាមិនមកធ្វើការ
ប៉ុន្តែអ្វីដែលគេគិតគឺខុសស្រលាស់Geminiគឺគេមកធ្វើការធម្មតា
FourthឃើញថាGeminiដើរមកអញ្ចឹងគេក៏មិនហ៊ាននិយាយអីដែរគេប្រឹងមើលទៅកុំព្យូទ័រ
Geminiគេក៏បានដើរទៅអង្គុយហើយក៏បានយកកាហ្វេមកញ៉ាំ។
"ហេតុអីក៏ពេលថ្ងៃនេះប្លែកម្ល៉េះ??"Geminiនិយាយឡើងនៅធ្វើឲ្យFourthគេងងាកមកមើលភ្លាម
Geminiឃើញបែបហ្នឹងគេក៏បាននិយាយបន្ត
"នៅមើលស្អីទៀតហេតុអីក៏កាហ្វេថ្ងៃនេះមិនឆ្ងាញ់អញ្ចឹង"Gemini
"តែខ្ញុំក៏បានទិញដូចរាល់ដង ហើយរសជាតិនេះក៍ដដែលដែរហេតុអីក៏លោកថាមិនឆ្ងាញ់"Fourthគេក៏បានតបទៅវិញផងដែលហើយពីព្រោះថាកាហ្វេហ្នឹងក៏គេដាក់ដូចរាល់ដងដែលគេទិញឲ្យទេហើយហេតុអីសុខៗបងនិយាយថាមិនឆ្ងាញ់អញ្ចឹងចម្លែកខ្លាំងណាស់។
"នេះហើយទើបយើងនិយាយនោះ"Geminiគេក៏បាននិយាយបន្តទៀត
"ហាស៎..."Fourth
"យើងលែងចង់ញ៉ាំរបស់ដដែលៗហើយវាគួរឲ្យធុញ"Geminiគេនិយាយឡើង
តែថាអ្វីដែលគេនិយាយនេះសំដៅទៅលើកាហ្វេឬក៏សំដៅទៅលើអ្វីផ្សេងទៅណ៎
(ញ៉ាំរបស់ដដែលៗវាគួរឲ្យធុញ😂)
"បើអញ្ចឹងលោកត្រូវការអីវិញ??"Fourth
"ឯងគឺជាជំនួយការរបស់យើងឯងត្រូវតែចាត់ចែងអោយយើងហេតុអីក៏ត្រូវសួរយើងវិញ"Gemini
"អរ៎...ចាំបន្តិច"Fourthដើរចេញពីក្នុងបន្ទប់
Geminiគេក៏បានលួចញញឹមបន្តិចដែរ។អេតើលោកចៅហ្វាយរបស់យើងចង់លេងអីនេះ។
"ហើយអាអ្វីដែលគាត់និយាយនោះចង់សំដៅទៅលើកាហ្វេមែនទេ??"Fourthគេដើរបណ្ដើរនិងនិយាយបណ្ដើរ ព្រោះគេមិនយល់នោះទេស្អីទៅអារបស់ដែលៗធុញហ្នឹងកន្លងមកគឺគេញុំាកាហ្វេបែបហ្នឹងរាប់ឆ្នាំហើយហេតុអីក៏សុខៗបែរជាចង់មកដូររសជាតិទៅវិញ។Thank you for reading 💗😊 please waiting for next Episode....🙏
YOU ARE READING
ជំនួយការជំនួយបេះដូង (END👌)
Actionស្នេហារវៀងជំនួយការនឹងចាហ្វាយដែលកើតលើងដោយការនឹកស្មានមិនដល់រាងខ្លួន ជាមនុស្សដែលឌឺដងគ្នាសឹងតែរាល់ថ្ងៃបែរជាត្រូវមករស់ខ្វះគ្នាមិនបានទៅវិញ ចង់ដឹងថាស្នេហារវាងចាហ្វាងនឹងកូនចៅនៀគវាជួបរឿងអ្វីខ្លះ??