បន្ទាប់ពីGeminiចេញទៅក្រៅមួយសន្ទុះJaiwanក៍យកអាហារទៅអោយFourth
"សុំទោសចា៎"Jaiwanនិយាយព្រមទាំងគោះទ្វារ
"ចូលមកបាទ"Fourthក៏បានតបទៅវិញ
Jaiwanនាងក៏បានបើកទ្វារចូលទៅខាងក្នុង
"គឺចៅហ្វាយយកអាហារមកឱ្យ"Jaiwanនាងនិយាយតាំងញញឹម
នេះនាងភ្លេចហើយឬGeminiបានប្រាប់នាងថានៅពេលដែលយកអាហារមកឲ្យFourthកុំប្រាប់ថាគេជាអ្នកឱ្យយកមកឱ្យតែនេះនាងប្រាប់ថាគេជាអ្នកយកមកឱ្យទៅវិញ។
"អរគុណហើយបាទទុក្ខត្រង់ហ្នឹងចុះខ្ញុំមិនទាន់ឃ្លាននោះទេ"Fourthក៏បានតបទៅវិញទាំងញញឹម។
"ចាស"Jaiwan
"ហើយចុះGeminiគេទៅណាបាត់ហើយ??"Fourthគេក៏បានសួរឡើង
"គឺគាត់ប្រាប់ថាមានការរវល់ទៅខាងក្រៅបន្តិចបន្តិចទៀតគាត់នឹងត្រឡប់មកវិញហើយអ្នកប្រុសត្រូវការឲ្យខ្ញុំខលហើយគាត់ដែរទេ"Jaiwan
"អ៎មិនអីទេបាទអរគុណហើយ"Fourthក៏បានតបទៅវិញយ៉ាងរួសរាយ
"អញ្ចឹងខ្ញុំសុំទៅធ្វើការសិនហើយណា"Jaiwan
"បាទអញ្ជើញ"Fourth
Jaiwanនាងក៏បានដើរចេញទៅវិញទៅ។
"គេកើតឆ្កួតស្អីហ្នឹងនេះយកយើងមកទុកចោលបែបហ្នឹងមែនទេទៅណាក៏មិនចេះប្រាប់ដែរ"Fourthនិយាយហើយគេក៏បានដើរទៅមើលអាហារដែរJaiwanយកមកឱ្យគេ
"អូហូ! សុទ្ធតែអាហារដែលយើងចូលចិត្តតើនៀក"Fourthគេនិយាយព្រមទាំងញញឹម។
ហើយគេក៏បានដួសអាហារនោះមួយម៉ាត់យកមកញ៉ាំ
"អឹុម....ឆ្ងាញ់ណាស់"Fourthនិយាយហើយគេក៏បានញ៉ាំយកញ៉ាំយកតែម្ដងរហូតដល់អស់រលីង។
ពេលវេលាចេះតែដើរទៅមុខរហូតដល់ពេលល្ងាចក៏បានចូលមកដល់។Geminiគេបានត្រឡប់មកវិញហើយក៏បានដើរទៅបន្ទប់របស់គេ។ពេលបើកទ្វារចូលទៅក៏ឃើញថាFourthកំពុងគេងលេងទូរសព្ទនៅលើគ្រែ។
"មកវិញហើយមែនទេខ្ញុំស្មានតែលោកទៅចោលខ្ញុំហើយតើ។"Fourthគេក៏បាននិយាយឡើង
"យើងមិនបានទៅចោលឯងនោះទេ។យើងទៅរកទិញសម្លៀកបំពាក់ឯងហ្នឹងហើយ"Geminiនិយាយឡើងដែលធ្វើឲ្យFourthស្ទុះអង្គុយតែម្ដង
"ពិតមែនហ្ន៎!??"Fourthនិយាយទាំងនឹកស្មានមិនដល់
"មែនហើយនេះឆាប់យកទៅផ្លាស់ទៅ...ថ្ងៃនេះមានកម្មវិធីជប់លៀងជាមួយកូនចៅដែលធ្វើការនៅក្នុងសណ្ឋាគារនេះ"Geminiនិយាយព្រមទាំងបោសសម្លៀកបំពាក់មួយថង់ទៅឲ្យFourth
"អើហេតុអីក៏គ្មានអ្នកណាប្រាប់ខ្ញុំអញ្ចឹង??"Fourth
"ក៏យើងកំពុងតែប្រាប់ឯងនេះហើយ"Gemini
Fourthឮបែបហ្នឹងហើយគេក៏មិនបាននិយាយអីច្រើនដែរគេក៏បានងើបទៅបន្ទប់ទឹកដើម្បីរៀបចំខ្លួន។
"អូយ....គួរអោយស្រលាញ់មែនតា៎"Geminiនិយាយព្រមទាំងយកដៃទៅស្ទាបបេះដូងរបស់ខ្លួនដែលកំពុងលោត។
ប្រហែលជា 20 នាទីក្រោយមកFourthក៏បានដើរចេញមកវិញជាមួយនឹងសម្លៀកបំពាក់ដែរGeminiបានទិញឱ្យ
នៅពេលដែលស្លៀកនៅលើខ្លួនFourthបែបនេះទើបGeminiដឹងថាសម្លៀកបំពាក់នេះពិតជាសមជាមួយនឹងFourthជាងការគិតទៅទៀតដែលធ្វើឱ្យគេសម្លឹងមើលFourthមិនដាក់ភ្នែកព្រមទាំងញញឹមទៀតផង។
"បានហើយលោកកុំមើលមុខខ្ញុំក្នុងក្រសែភ្នែកបែបហ្នឹងបានទេព្រឺសម្បុរណាស់"Fourthនិយាយហើយគេក៏បានដែរទៅអង្គុយនៅលើគ្រែ។
បន្ទាប់មកGeminiគេក៏បានចូលទៅបន្ទប់ទឹកម្ដង។
ពេលនោះទូរសព្ទរបស់Geminiក៏មានអ្នកខលមកFourthគេក៏បានដើរទៅមើលផងដែរ។ដែលអ្នកខលមកនោះគឺជាNamfaហ្នឹងហើយមានអ្នកណាទៀត
Fourthនៅពេលឃើញអ្នកដែលខលមកនោះគឺជាNamfaគេក៏បានទម្លាក់ទឹកមុខចុះបន្តិចបន្ទាប់មកគេក៏បានស្រែកហៅGemini
"Gemini....មានអ្នកខលមក"Fourth
"អឹម...ដឹងហើយ!!"Geminiនិយាយហើយគេក៏បានរត់ចេញពីក្នុងបន្ទប់ទឹកដើម្បីមកទទួលទូរសព្ទ
/"ជំរាបសួរបាទ"Geminiទទួលហើយក៏បាននិយាយឡើង។
"Gemពេលនេះបងនៅឯណា ? អូនទៅរកនៅក្នុងក្រុមហ៊ុនប៉ុន្តែបុគ្គលិកថាបងបានចេញមកក្រៅជាមួយនឹងFourth"Namfa
"អ៎បងសុំទោសណាដែរមិនបានប្រាប់គឺចៃដន្យអីស្រាប់តែមានការងារមិនទាន់ឲ្យត្រូវមកធ្វើនៅសណ្ឋាគារទើបប្រញាប់មក"Gemini
"អ៎អូនស្មានតែបងទៅណា"Namfa
"អូនមានការអីមែនទេ??"Geminiគេក៏បានសួរបន្ត
"មិនមានអីនោះទេចៃដន្យអីអូនធ្វើអាហារមួយថ្ងៃបងរកខានធ្វើឱ្យបងញុំាយូរហើយ"Namfa
"សុំទោសណាចាំថ្ងៃក្រោយទៅណា"Gemini
"មិនអីនោះទេអញ្ចឹងប៉ុណ្ណឹងបានហើយណាអូនត្រឡប់ទៅផ្ទះវិញហើយ"Namfa
"បាយៗណា ធ្វើដំណើរស្រួលបួល"Gemini/
បន្ទាប់ពីនិយាយគ្នារួចរាល់ហើយពួកគេក៏បានដាក់ទូរសព្ទចុះទៅ
"មិញនេះNamfaខលមក"Geminiក៏បានងាកទៅនិយាយជាមួយFourthដែលកំពុងអង្គុយលេងទូរសព្ទ
"មិនបានសួរ"Fourthគេក៏បានតបមកវិញព្រោះថាគេមិនទាន់បាននិយាយផងហេតុអីក៏ត្រូវមកប្រាប់គេដែរហ្នឹង
"អឹម....អញ្ចឹងចាំបន្តិចណាតិចទៀតចេញដំណើរទៅខាងក្រៅ"Geminiនិយាយហើយគេក៏បានដែរចូលបន្ទប់ទឹកវិញ។
ចំណែកឯFourthវិញសុខៗគេស្រាប់តែមានអារម្មណ៍ថាធុញថប់តែម្ដង។ទាំងថ្ងៃមុននេះគេនៅសប្បាយធម្មតាសោះ។
មិនយូរប៉ុន្មានពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរទៅជប់លៀងនៅឯក្លឹបមួយកន្លែង
ពេលដែលទៅដល់នោះគឺថានៅក្នុងក្លឹបនេះមនុស្សច្រើនខ្លាំងមែនទែន។
ដែលធ្វើឱ្យមនុស្សដែលមិនធ្លាប់ចូលក្លឹបដូចជាFourthនេះគឺឈឺក្បាលខ្លាំងមែនទែន
"នែ៎!!ខ្វះកន្លែងមកណាស់ហ៎បានមកជប់លៀងក្នុងនេះ"Fourthគេក៏បាននិយាយឡើង
"កុំនិយាយច្រើនពេក"Geminiនិយាយហើយក៏បានលូកដៃចូលទៅចាប់ដៃរបស់Fourth
"អេលោកឯងធ្វើអីហ្នឹង??"Fourthគេនិយាយព្រមទាំងដកដៃចេញ
"នៅទីនេះមនុស្សច្រើនណាស់យើងខ្លាចឯងវង្វេង"Geminiនិយាយហើយក៏បានអូសដៃFourthដើរទៅរកកន្លែងអង្គុយ។
"សួស្ដីចៅហ្វាយ"Jaiwan
"នេះពួកយើងមកគ្រប់គ្នាហើយមែនទេ??"Gemini
"មែនហើយចៅហ្វាយ"Jaiwan
ពួកគេក៏បាននាំគ្នាផឹកស៊ីសប្បាយទៅ។ខុសពីនាក់អង្គុយធ្មឹងគឺFourthនេះឯងគេមិនចេះញុំាស្រាទេទើបអង្គុយស្ងៀមបែបនេះ
"អ្នកកំលោះFourthមិនញ៉ាំអីបន្តិចទេឬ??"Jaiwanនាងនិយាយឡើងព្រមទាំងលើកកែវស្រាយកមកញ៉ាំ
"សុំទោសផងណាបងខ្ញុំមិនចេះញ៉ាំច្រើនទេ"Fourthតបទៅវិញទាំងញញឹមតិចៗ
"មិនសមទេដឹងមកជប់លៀងទាំងមូលបានញ៉ាំស្រាយ៉ាងម៉េចកើត!!ញ៉ាំបន្តិចទៅ"បុគ្គលិកប្រុសម្នាក់និយាយឡើងព្រមទាំងលើកកែវស្រាឲ្យFourth
"គឺ...គឺ,.."Fourthគេនិយាយព្រមទាំងងាកមើលទៅមុខGemini
Geminiគេបានត្រឹមញញឹមព្រោះគេចង់ដឹងថាចាំមើលFourthនឹងធ្វើអីបន្តទៀត
"ណាញ៉ាំតែបន្តិចទេ"Jaiwanបានយកកែវស្រាពីដៃបុគ្គលិកប្រុសនោះហើយយកមកកាន់ខ្លួនឯងដើម្បីហុចឲ្យFourth
"អត់ទេបងខ្ញុំពិតជាមិនចេះញ៉ាំពិតមែន"Fourthគេក៏បានខំប្រឹងប្រកែកផងដែរប៉ុន្តែគឺថាគេមិនឈ្នះនោះទេ។
"ក៏បានតែញ៉ាំតែមួយហ្នឹងទេណា!!"Fourthនិយាយមុននឹងទទួលកែវស្រា។
"ហ្នឹងហើយខ្ញុំតែមួយហ្នឹងទេ"Jaiwan
Fourthក៏បានយកស្រានោះមក ប៉ុន្តែគេមិនទាន់ញ៉ាំនោះទេគេនៅសម្លឹងមើលស្រាដែលនៅក្នុងកែវព្រមទាំងលេបទឹកមាត់។
"ញុំាទៅៗៗ"អ្នកនៅទីនោះក៏បានប្រឹងនិយាយដើម្បីឲ្យFourthញុំា
Fourthគេក៏បានយកស្រានោះមកអកឡើងអស់អាលីងតែម្ដង។
បន្ទាប់មកអ្នកនៅទីនោះកូននាំគ្នាផ្ទះដៃស្រែកហូរគ្រប់គ្នា Fourthបន្ទាប់ពីញ៉ាំហើយគេឡើងចង់ក្អួតតែម្ដង។
"បន្ទប់ទឹកនៅខាងណា??"Fourthគេក៏បានសួរទៅកាន់Gemini
"នៅខាងនោះដើរទៅត្រង់ហើយបិទស្ដាំទៅដល់ហើយ"Geminiនិយាយព្រមទាំងចង្អុលទៅផ្លូវ។
Fourthគេមិនចង់យូរនោះទេគឺគេរត់ទៅយ៉ាងលឿនតែម្ដង។Geminiគេក៏បានសើចនៅសម្លឹងមើលទៅFourthដែលរត់ទៅបន្ទប់ទឹកនោះ
យើងក្រឡែកទៅមើលFourthវិញបន្ទាប់ពីរត់ទៅដល់បន្ទប់ទឹកហើយគឺក្អួតយកៗតែម្តង
"អូយនេះផឹកតែបន្តិចសោះមានអារម្មណ៍ថាឈឺក្បាលម្លេស!!"Fourthនិយាយនឹងយកដៃទៅទប់ក្បាល់របស់ខ្លូន
តែពេលនោះគេក៍បានលឺសម្លេងនិយាយគ្នានៅខាងក្រោយបន្ទប់ទឹកគេក៍បានដើរយឺតៗដម្បីលួចមើល
"Namfa...."Fourthនិយាយទាំងយកដៃបិទមាត់បើកភ្នែកធំៗយ៉ាងភ្ញាក់ផ្អើរ
ហើយអ្វីដែលយើងបានឃើញនោះគឺNamfaនាងកំពុងតែនិយាយផ្អែមល្ហែមជាមួយបុរស់ម្នាក់ដែលយើងមិនដឹងថាគាត់ជាអ្នកណាទេ
Fourthគេក៍បានឃានជើងដើរថយក្រោយតែគេក៍បានដើរទៅប៉ះនឹងអំបោះដងដែកមួយដែលធ្វើអោយមានសម្លេងទៅដល់អ្នកកំពុងសារសងគ្នា
"អ្នកណា??"Namfaនិយាយព្រមទាំងងាកទៅកន្លែងដែលលឺសម្លេង
Fourthដោយដឹងថាគេគេចមិនផុតទេទើបសម្រេចចិត្តចេញទៅតែម្តងទៅ
"Fourth..."Namfaនាងពិតជាភ្ញាក់ផ្អើរខ្លាំងណាស់នាងធ្វើអ្វីមិនត្រូវនោះទេ
"នាងធ្វើអី??"Fourthគេក៍បានសួរឡើង
"Fourth....គឺ...គឺ..ខ្ញុំសុំទោសខ្ញុំធ្វើនេះកំដរអស្សុកតែប៉ុណ្ណោះកុំប្រាប់Geminiណា"Namfaនិយាយនឹងស្ទុះទៅកាន់ដៃFourth
"នាងដឹងទេGeminiស្រឡាញ់នាងខ្លាំងប៉ុណ្ណា ហេតុអ្វីក៍នាងធ្វើបែបនេះ??"Fourth
"ខ្ញុំសុំទោសខ្ញុំដឹងខុសហើយកុំប្រាប់Geminiណាខ្ញុំសុំអង្វរ"Namfaនិយាយទាំងចិត្តភ្នែករលីងរលោង
"ត្រូវហើយគេនឹងមិនប្រាប់ខ្ញុំនោះទេ"Geminiមិនដឹងថាលេចចេញមកពីណាទេគេក៏បាននិយាយឡើង
"Gemអូនសុំទោសអូនមិនបានតាំងចិត្តធ្វើនោះទេគឺគេដាក់ថ្នាំអូន"Namfaនិយាយនឹងស្ទុះទៅកាន់ដៃGeminiវិញ
ដែលពាក្យសម្ដីដែរNamfaនិយាយនេះគឺធ្វើឲ្យFourthគាងតែម្ដងមុននេះប្រាប់គេថាកំដរអផ្សុកឥឡូវនេះប្រាប់Geminiថាគេដាក់ថ្នាំទៅវិញ
"នាងគិតថាខ្ញុំល្ងង់ដល់ថ្នាក់មិនដឹងថានាងធ្វើអីខ្លះមែនទេ??"Gemini
"អូនសុំទោសអូនមិនចង់ធ្វើបែបហ្នឹងទេ"NamfaនិយាយផងយំផងតែGeminiគេក៍បានទាញដៃFourthទៅ
"ល្អបែកគ្នាទៅ "Namfaនិយាយដែលធ្វើអោយGeminiឈប់ដំណើរហើយងាកមកមើលគេ
"បងមិនដែលមានពេលអោយខ្ញុំគិតតែពីធ្វើការយូរបានញុំាបាយជាមួយគ្នាម្តង វាមិនមែនជាអ្វីដែលមនុស្សស្រីចង់បានទេបងដឹងទេ ទោះជាស្រឡាញ់គ្នាប៉ុណ្ណាបើមិនមានពេលអោយគ្នាទេវាគុំតែបែក"Namfaនាងក៍បាននិយាយ
"បែកក៍បែក"Geminiនិយាយហើយក៍បានទាញដៃFourthចេញទៅ
GeminiបាននាំFourthចូលទៅក្នុងឡានដើម្បីត្រឡប់ទៅសណ្ឋាគារវិញ
+នៅក្នុងឡាន
"Geminiលោកមិនអីទេមែនទេ??"FourthគេបានសួរឡើងនៅពេលឃើញទឹកមុខGeminiពិបាកមើលដើ់ថ្នាក់នេះ
"មិនអីទេ"Gemini
"សុំទោសណាដែលបញ្ហាអោយលោក"Fourth
"យើងដឹងរឿងនឹងយូរហើយ"Gemini
"អោ...បើលោកដឹងយូរហើយហេតុអីមិនចាត់ការទៅ"FourthបានសួរតែGeminiមិនបានតបទេតែគេក៍ក្រវីក្បាល់
"Gemខ្ញុំដឹងណាថាលោកនៅស្រឡាញ់នាង"Fourth
"ត្រូវយើងនៅស្រឡាញ់នាងហើយយ៉ាងមិចទោះយើងស្រឡាញ់នាងក៍លែងមានប្រយោជន៍ដែល"Gemini
Fourthក៍មិនបានតបអីដែលគេស្ងាត់ជ្រៀបតែម្តងព្រោះពេលនេះទឹកភ្នែកគេសឹងតែហូរចុះមកទៅហើយតែគេមិនចង់អោយវាហូរចុះមកទេ
Geminiគេក៍បានបើកឡានចេញទៅយ៉ាងលឿនរហូតដល់ សណ្ឋាគារ
"ឯងទៅសម្រាក់មុន..."Geminiនិយាយមិនទាន់ចប់ផងFourthក៍បានបើកទ្វារឡានចេញទៅបាត់ដោយមិននិយាយអ្វីទងអស់
Geminiឃើញបែបហ្នឹងគេក៏បានបើកឡានចេញទៅបាត់FourthនៅពេលដែលដឹងថាGeminiបើកឡានចេញទៅគេក៏បាននាគក្រោយដើម្បីមើលផងដែរ។
បន្ទាប់មកគេក៏បានរត់យ៉ាងលឿនចូលទៅក្នុងបន្ទប់។នៅពេលដែលចូលទៅដល់គេក៏បានយំយកតែម្ដងរហូតដល់ទន់ជើងផ្អែកនឹងទ្វារ
"យ៉ាងមិចដែលឈឺទេ??ខកចិត្តទេៗដែលទៅស្រឡាញ់គេ គេស្រឡាញ់នាងខ្លាំងណាស់ឯងដឹងទេ ឈប់គិតពីគេទៀតទៅ គេមិនដែលចាប់អារម្មណ៍ឯងទេ"Fourthនិយាយផងយំផង អង្គុយអោបក្បាលជង្គងផ្អែកទៅទ្វារនឹងឯងThank you for reading 💗😊 please waiting for next Episode....🙏
YOU ARE READING
ជំនួយការជំនួយបេះដូង (END👌)
Actionស្នេហារវៀងជំនួយការនឹងចាហ្វាយដែលកើតលើងដោយការនឹកស្មានមិនដល់រាងខ្លួន ជាមនុស្សដែលឌឺដងគ្នាសឹងតែរាល់ថ្ងៃបែរជាត្រូវមករស់ខ្វះគ្នាមិនបានទៅវិញ ចង់ដឹងថាស្នេហារវាងចាហ្វាងនឹងកូនចៅនៀគវាជួបរឿងអ្វីខ្លះ??