ភាគ16(កាន់ដៃគ្នានៅក្នុងក្រុមហ៊ុន)

818 56 2
                                    

ក្រោយពីរឿងអាក្រក់កាលពីយប់មិញរួចមកព្រឹកថ្ងៃថ្មីក៏បានចូលមកដល់
+នៅផ្ទះរបស់Gemini Fourthគេបានបើកភ្នែកមកហើយក៏ដឹងថាទីនេះមិនមែនជាផ្ទះរបស់គេនោះទេ។
"យប់មិញចេញគេងផ្ទះរបស់គេហ៎!!ហូយ....ស្លាប់មិនខានទេអាFourthអើយ"Fourthព្រមទាំងទាញទូរសព្ទមកមើល
គេក៏បានឃើញថាChhieខលមកគេជិត 10 ដងទៅហើយប៉ុន្តែគេមិនដឹងអីសូម្បីតែបន្តិច
"ស្លាប់ហើយអាFourth"Fourthនិយាយហើយក៏បានខលទៅរកChhieវិញ
Chhieវិញពេលនេះគេមិនទាន់ក្រោកនោះទេដោយសារតែយប់មិញគឺគេងយប់ជ្រៅខ្លាំងពេក។នៅពេលដែលឮសំឡេងទូរសព្ទគេក៏ប្រញាប់យកទូរសព្ទមកមើល
/"សួស្តី!!Chhieអ្នកនិយាយបាទ"Chhieទទួលទូរសព្ទហើយក៏បាននិយាយ
"Chhieនេះក៏យើងដែរវើយ"Fourthគេក៏បាននិយាយឡើង
"Fourthហ៎...ហើយឯងខលមកយើងរកស្អីទាំងព្រឹកនៀគ??"Chhieគេក៏បានសួរត្រឡប់ទៅវិញ
"យើងសុំទោសណាវើយយប់មិញយើងមិនបានត្រឡប់ទៅផ្ទះវិញ។យើងមិនដឹងថាយើងគេងលក់តាំងពីពេលណា"Fourthគេក៏បាននិយាយឡើងព្រោះគេខ្លាចថាChhieនឹងខឹងគេហ្នឹងណា
"អើមិនអីនោះទេយើងដឹងហើយ"Chhieគេក៏បានតបទៅវិញ
"ហើយឯងទៅគេងនៅឯណា??"Fourthគេក៏បានសួរបន្ត
"យើងមកគេងផ្ទះរបស់លោកTonហ្នឹងណា"Chhie
"ហាស៎...គេងផ្ទះរបស់លោកTonនេះណាស់ក្រែងឯងមិនត្រូវគ្នាណាអី!!"Fourthគេនិយាយទាំងនឹកស្មានមិនដល់
"ហើយយើងសួរឯងថាយើងមានជម្រើសទេ!!ពេលនេះយើងមិនអាចត្រឡប់ទៅផ្ទះវិញបានទេហើយ condo របស់យើងក៏វានៅឆ្ងាយឯងចង់ឱ្យយើងដេកតាមផ្លូវមែនទេ??"Chhieគេនិយាយទៅវិញទាំងហួសចិត្តហ្មង
"អើយើងសុំទោសណាវើយចាំយកប្រញាប់ទៅរកឯង"Fourth
"អើ...យើងសុំគេងបន្តសិនកុំទាន់ប្រញាប់មកអី"Chhieនិយាយហើយគេក៏បានចុចបិទទូរសព្ទហើយគេក៏បន្តការគេងរបស់គេទៅ/
"Fourth...."បន្ទាប់ពីទូរសព្ទបានផ្ដាច់Geminiគេក៏បានដើរចូលទៅរកFourth
"Gemហេតុអីក៏លោកមិនដល់ខ្ញុំទៅផ្ទះវិញ??"Fourthគ្រាន់តែឃើញGeminiដើរចូលមកដល់ភ្លាមគេក៏បានសួរភ្លាម។
"ក៏យប់មិញឯងគេងលក់យើងក៏មិនចង់រំខានឯង"Geminiគេនិយាយហើយក៏បានដើរមកអង្គុយលើគ្រែ។
"ហើយលោកក៏ប្រាប់ឱ្យលោកTonនាំមិត្តរបស់ខ្ញុំទៅគេងផ្ទះរបស់គេមែនទេ??"Fourth
"ក៏យើងឃើញឯងឃើញគេងលក់ហើយមិនដឹងធ្វើយ៉ាងម៉េចមានតែបែបហ្នឹងទៅ"Gemini
"បានហើយ..ហើយឥឡូវម៉ោងប៉ុន្មានហើយ??"Fourth
"ម៉ោង 8:00 ជាងហើយ"Geminiគេនិយាយធ្វើដូចធម្មតាប៉ុន្តែវាមិនធម្មតាទេសម្រាប់Fourthគឺថាខុសម៉ោងការងារ
"ថាម៉េចម៉ោង 8:00 ជាងហើយ!!"Fourthគេនិយាយទាំងភ្ញាក់ហ្មង "រៀបចំខ្លួនទៅធ្វើការយ៉ាងម៉េចទាន់ទៅត្រូវត្រឡប់ទៅផ្ទះទៀត"Fourthគេនិយាយបន្តទាំងពេលនេះគឺថាធ្វើអីមិនចេញតែម្ដង។
"មិនអីនោះទេយើងបានអីគេរៀបចំខោអាវឯងហើយឯងគ្រាន់តែងូតទឹកទៅរួចយល់ហើយ ចាំទៅធ្វើការជាមួយគ្នា"Geminiគេក៏បាននិយាយឡើង
Fourthគឺគេមិនបាននិយាយអីច្រើននោះទេគឺស្ទុះទៅបន្ទប់ទឹកតែម្ដង។Geminiឃើញបែបហ្នឹងគឺគេអង្គុយញញឹមទាំងហួសចិត្តតែម្ដង។
បន្តិចក្រោយមកFourthគេក៍រៀបចំរួចរាល់ហើយក៏នាំគ្នាចេញដំណើរទៅក្រុមហ៊ុនទាំងអស់គ្នា
គ្រាន់តែពួកគេទាំងពីរនាក់ដើរចូលទៅក្រុមហ៊ុនភ្លាមគឺម្នាក់ៗសម្លឹងមកមើលគេគ្រប់គ្នាតែម្ដង។
"Yiming Fourthមកជាមួយចៅហ្វាយមែនទេ??"Dyគេក៏ចាប់ផ្ដើមសួរទៅYimingតិចៗ
"ឯងសួរយើងឱ្យយើងទៅសួរអ្នកណាទៅបាននៅធ្វើការទាំងអស់គ្នាហ្នឹង"Yimingនាងក៏តបទៅវិញព្រោះថាពេលនេះគឺនៅធ្វើការទាំងពីរនាក់ហើយមកសួរនាងអោយនាងដឹងបានយ៉ាងម៉េច
"ច្បាស់ណាស់...Fourthហ្នឹងចៅហ្វាយប្រាកដជាមានអីពាក់ព័ន្ធនឹងគ្នាមិនខាន"Dyគេនិយាយទាំងក្រសែភ្នែកសង្កេតទៅមើលGeminiFourth
"រឺក៍...."Yimingនិយាយព្រមទាំងងាកមកមើលមុខDyហើយពួកគេតែពីរទៅក៍បានស្រែកឡើងតែម្ដងរបៀបថាស្រឡាញ់ទាំងសប្បាយចិត្ត។
ដែលធ្វើឱ្យអ្នករួមការងារងាកមកមើលមុខគេទាំងពីរនាក់គ្រប់គ្នាតែម្ដងព្រមទាំងGeminiFourthផងដែរ
"លោកត្រូវការខ្ញុំកាហ្វេទេចាំខ្ញុំទៅយកឱ្យ"Fourthគេក៏បានសួរឡើងព្រោះថាពេលនេះគឺហួសម៉ោងដែរGeminiត្រូវញ៉ាំកាហ្វេទៅហើយ។
"មិនបាច់នោះទេយើងញ៉ាំនៅផ្ទះរួចហើយប្រញាប់ទៅធ្វើការ"Geminiនិយាយហើយក៏បានចាប់កាន់ដៃរបស់Fourthដើរទៅបន្ទប់ធ្វើការធ្វើមិនដឹងលក្ខណៈថាគេចង់បើកបង្ហាញឲ្យគ្រប់គ្នាដឹងអញ្ចឹងណា។ប៉ុន្តែFourthគឺគេមិនហ៊ាននោះទេគេខ្លាចថាអ្នកដទៃមិនពេញចិត្ត
ហើយរូបភាពកាន់ដៃមួយនេះគឺថាYimingនឹងDyពួកនាងស្ទើរតែលើសឈាមទៅហើយ។
"មិនបានទេរឿងនេះត្រូវតែសួរFourthឱ្យបាន"Yimingនាងនិយាយទាំងញញឹម
"ឯងគិតថាគេប្រាប់មែនទេ??"Dy
"ទាល់តែសាកបានដឹង"Yimingមិនចង់មកពួកគេទាំងពីរនាក់ក៏បន្តការងាររបស់ពួកគេទៅយើងក្រឡែងមកមើលក្នុងបន្ទប់ធ្វើការរបស់អ្នកកំលោះទាំងពីរវិញ។
"ថ្មើរនេះហើយហេតុអីក៏Chhieនៅមិនទាន់មកធ្វើការទៀត??"Fourthគេនិយាយតាមឆ្ងល់ព្រោះធម្មតាChhieគេខ្ញុំនៅគ្រប់ការងារខ្លាំងណាស់។គេមិនដែលទុកការងារចប់បែបនេះទេ។
"ប្រហែលជាគ្មានអីទេដឹង...ប្រហែលជាថ្មើរនេះកំពុងតែគេងផងក៏មិនដឹង"Geminiគេនិយាយធ្វើដូចហីៗអញ្ចឹងទៅ
ហើយអ្វីដែរGeminiនិយាយនោះវាក៏ជាការពិតណាChhieគឺគេកំពុងតែគេងធ្វើមិនដឹង
ប៉ុន្តែក៏មិនបានគេងយូរអីដែរគេក៏បានក្រោកឡើងធ្វើសរសៃបន្តិចរួចក៏ក្រោកដែរទៅបន្ទប់ទឹក
ប៉ុន្តែគេមិនខ្វល់ទេថាខកមកធ្វើការឬអត់ ? សំខាន់គេត្រូវតែរៀបចំខ្លួនឲ្យបានរៀបរយ។ព្រោះគេគឺជាមនុស្សដែររៀបរយ
គេរៀបចំខ្លួនប្រហែលជិតមួយម៉ោងឯណោះគិតទៅគឺយូរជាស្រីទៅទៀតមូលហេតុហ្នឹងគឺថាងូតទឹកបណ្ដើរច្រៀងបណ្ដើរឡើងថ្លង់ឡើងពេញផ្ទះតែម្ដង។
បន្ទាប់ពីរៀបចំរួចរាល់ហើយគេក៏បានដើរចេញមកពីក្នុងបន្ទប់។ប៉ុន្តែគឺមិនឃើញមានអ្នកណានៅផ្ទះសោះ។
"អោ...គេចេញទៅធ្វើការបាក់ហើយទេដឹង!!"Chhieគេក៏បាននិយាយឡើងព្រោះថាមិនឃើញមានអ្នកណាផង។
ពេលនោះគេស្រាប់តែឃ្លានព្រោះថារាងថ្ងៃណាដែរហើយគេក៏មិនទាន់បានញ៉ាំអីដែរ។
"មានអីញ៉ាំខ្លះទៅ??បើគេទៅធ្វើការបាត់ហើយហ្នឹង"Chhieនិយាយហើយគេក៏បានក្រឡែកទៅឃើញកាបូបរបស់Ton
"អេ៎...គេមិនទាន់ធ្វើការទេហើយហេតុអីក៏គេគេងយូរម៉្លេះ!?"Chhieគេនិយាយតែឆ្ងល់"ឬមួយក៏មានបញ្ហាអីទេដឹង!!"Chhieនិយាយបន្តរួចក៏បានលើកឡើងសំដៅទៅរកបន្ទប់របស់Ton
"Ton...Tonលោកភ្ញាក់ពីគេងហើយឬនៅ??Ton..."Chhieស្រែកហៅបណ្ដើរគោះទ្វារបណ្ដើរ
ប៉ុន្តែក៏មិនមានការឆ្លើយតបពីអ្នកដែលនៅខាងក្នុងសោះឡើយ។គេក៏សម្រេចចិត្តចូលទៅក្នុងតែម្ដង។
ហើយគេក៏បានឃើញថាTonកំពុងតែគេលើកគ្រែ ហើយសភាពរបស់គេគឺពិបាកមើលខ្លះមែនទែន។
"គេកើតអីទេដឹង!!"Chhieហើយក៏បានដើរទៅហើយក៏យកដៃទៅប៉ះដៃរបស់Ton
"អេ៎...ហេតុអីក៏ដៃរបស់គេក្តៅដល់ថ្នាក់នេះ??"Chhieគេក៏បានយកអត់ដែលទៅស្ទាបថ្ងាសរបស់Ton
"ក្តៅខ្លួនខ្លាំងណាស់..ធ្វើយ៉ាងម៉េចទៅ??"Chhieគេក៏បានគិតបន្តិចហើយគាត់ទាញទូរសព្ទខលទៅរកFourth
/"Hello..Fourth.."Chhieគេក៏បាននិយាយឡើងនៅពេលដែលអ្នកម្ខាងទៀតបានទទួលទូរសព្ទ
"ឯងមានការអីមែនទេ??"Fourthគេក៏បានសួរឡើងដល់ពេលដែលឮសំឡេងរបស់Chhieដូចជាភ័យស្លន់ៗម៉េចមិនដឹង
"Fourthថ្ងៃនេះយើងអត់បានទៅធ្វើការទេគឺលោកTonគេក្តៅខ្លួនខ្លាំងណាស់យើងមិនដឹងថាធ្វើយ៉ាងម៉េចទេ"Chhie
"ហាស៎...លោកTonឈឺហ៎!!"Fourthគេនិយាយទាំងភ្លាត់សំឡេងហើយGeminiគេក៏បានលេងទើបគេចាប់អារម្មណ៍បន្តិច
"អើមែនហើយពេលនេះយើងក៏មិនដឹងថាធ្វើយ៉ាងម៉េចទេ"Chhie
"ចាំបន្តិចណាតិចទៀតយើងទៅដល់ហើយ"Fourthគេនិយាយហើយក៏បានចុចមកទូរសព្ទទៅ/
"មានរឿងអីមែនទេ??"Geminiពេលក៍បានសួរនៅពេលដែលFourthដាក់ទូរសព្ទចុះ
"លោកTonឈឺ...ឮថាក្តៅខ្លួនខ្លាំងណាស់ ខ្ញុំរៀបចេញទៅមើល"Fourthនិយាយព្រមទាំងរៀបចំអីវ៉ាន់
"យើងទៅជាមួយដែរ"Gemini
ពួកគេទាំងពីរនាក់ក៏បានរៀបចំហើយក៏បានចេញដំណើរទៅយ៉ាងលឿនដែលធ្វើឲ្យYimingនឹងDyឆ្ងល់ខ្លាំងមែនទែន
យើងក្រឡែកទៅមើលChhieវិញគេក៏បានរៀបចំទឹកនិងកន្សែងដើម្បីជួបខ្លួនឲ្យTon អាពេលជូតខ្លួនហ្នឹងគឺថាChhieអៀនខ្លះមែនទែនគេមិនហ៊ានដោះអាវរបស់Tonនោះទេ គឺថាដល់ដំណាក់កាលនេះហលយនៅអៀនទៀតលោកសុំសរសើរដោយចិត្តស្មោះម៉ងហា៎ ប៉ុន្តែទោះបីជាអៀងយ៉ាងណាក៏Chhie នៅតែព្យាយាមដោះលែវអាវ របស់Tonម្តងមួយៗដើម្បីជូតខ្លួន ហើយអាពេលដោះរួចនឹងនៅតែមិនព្រមមើលទៀតសុខចិត្តយកដៃរាវជូត ដោយសារតែពិបាកពេកChhie គេក៏បានដកដង្ហើមចូលមួយយ៉ាងវែងបន្ទាប់មកក៍ងាក់មកមើលម៉ងទៅតឹងទ្រូង
"អោយវាគ្មានស្អីផង"Chhieគេនិយាយហើយក៍បានជូនខ្លួនបន្តទៅរហូតរួចរាល់ទើបពាក់អាវអោយទៅTonវិញ
ហើយចង់អោយមានអីទៅហាស៎Chhie
បន្តិចក្រោយមកGeminiFourthគេក៍បានមកដល់ល្មម
Chhieនៅពេលដឹងថាមិត្តមកដល់ក៍ប្រយាប់ចុះទៅបើកទ្វារយ៉ាងលឿន
"Chhieយ៉ាងមិចហើយ??"Fourthគេក៍បានសួរនៅពេលដែលChhieបើទ្វារមក
"ចូលទៅខាងក្នុងសិនទៅ"Chhie
ពួកគេទាំងបីអ្នកក៍បានចូលទៅដល់ក្នុងផ្ទះ
"គេនៅក្នុងបន្ទប់ឆាប់ឡើងទៅយើងយករបស់ទៅទុកសិន"Chhieនិយាយហើយគេក៍បានយករបស់ដែលFourthទិញមកផ្ញើយកទៅទុកបាត់ទៅGeminiFourthពួកគេក៍បានឡើងទៅមើលTonនៅខាងលើក
គ្រាន់តែGeminiគេបើកទ្វាមកភ្លាមគឺគេនឹងFourthគាំងតែម្តងព្រោះគេឃើញនៅលើមុខរបស់Tonមានរបស់សល់ស្នាមកាលពីយប់មិញ
"មានរឿងអីទៅ??"Fourthគេក៍បានសួរទៅកាន់Gemini
"យើងមិនដឹងទេ ម្សិលមិញដូចជាមិនអីឯណាចុះពេលនេះហេតុអីក៍សភាពវាទៅជាបែបនេះ"Geminiនិយាយឡើងទាំងមិនចង់ជឿ
ពេលនោះChhieគេក៍បានដើរចូលមកផងដែល

Thank you for reading 💗😊 please waiting for next Episode....🙏

ជំនួយការជំនួយបេះដូង (END👌)Where stories live. Discover now