មិនយូរប៉ុន្មានពេលយប់ក៍ចូលមកដល់យើងក្រលែកទៅមើលក្នុងផ្ទះFourthវិញ
ពេលនេះឃើញថាFourthChhieកំពុងអង្គុយញុំាបាយជាមួយគ្នា កំពុងតែញុំាសុខៗFourthគេក៍បាននិយាយឡើង
"យើងមានរឿងនិយាយជាមួយឯង"Fourthគេនិយាយព្រមទាំងសម្លឹងមើលទៅមុខChhie
"រឿងអី??"Chhieនិយាយដោយមិនខ្វល់ព្រមទាំងដាក់បាយចូលមាត់ញុំាបន្ត
"រឿងប៉ារបស់ឯង"Fourthនិយាយបន្តទៀតដែលធ្វើអោយChhieគេទម្លាក់ស្លាប់ព្រាពីដៃតែម្តង
"មានៗរៀងអីទៅ??ឯងៗជួបគាត់មែនទេ??"ChhieគេនិយាយទាំងមើលមុខFourthវិញ
"ព្រឹកមិញយើងបានជួបគាត់នៅក្នុងការណាត់ជួប គាត់មិនទាន់ស្លាប់ទេ"Fourthគេនិយាយទាំងមុខស្ងួត
"យើងៗ...."Chhieគេនិយាយទាំងមុខភ័យតែម្តង
"ឯងធ្វើបែបនឹងធ្វើអី??"Fourth
"យើងសុំទោសណាយើងធ្វើបែបនេះក៍ព្រោះយើងបារម្ហពីឯង"Chhieនិយាយនឹងចាប់ដៃFourth
"បារម្ហរឿងអី??"Fourth
"យើងលឺថាមានអ្នកតាមញ៉ែឯងយើងខ្លាចថាគេនោះជាមនុស្សមិនល្អខ្លាចថាឯងជួបមនុស្សអាក្រក់ទើបយើងធ្វើបែបនេះដើម្បីនៅមើលគេសិន"Chhie
"ហេតុអីក៍ឯងមិនប្រាប់យើងមុន"Fourth
"យើងដឹងថាបើយើងប្រាប់ឯងមុនឯងមិនអោយយើងនៅទេចឹងហើយទើបយើងកុហក់ឯងទៅ"Chhie
"ហើយអីឡូវដឹងឬនៅថាគេជាមនុស្សយ៉ាងមិច! !"Fourth
"យើងមិនទាន់ច្បាស់ទេយើងសុំពេលមួយអាទិត្យទៀតណា បន្ទាប់ពីនឹងយើងនឹងត្រឡប់ទៅវិញណា"Chhie
"អើ,..ក៍បានដែលៗ"Fourth
"ញ៉ាំបាយបន្តទៅៗ"Chhieគេប្រញាប់និយាយកាត់ភ្លាម។
តាមពិតទៅការដែរChhieគេធ្វើបែបនេះមិនមែនដោយសារគេស្រឡាញ់Fourthនោះទេគេគ្រាន់តែចង់ដឹងថាតើអ្នកដែលតាមញ៉ែFourthនេះជាអ្នកណាហើយចរិតបែបម៉េចព្រោះគេបារម្ភពីមិត្តរបស់គេណាស់
ប៉ុន្តែមានឆ្ងល់ទេថាហេតុអីបានជាគេដឹងរឿងនេះលឿនម៉្លេះ!,!
តាមពិតទៅChhieនេះពិតជាក្បាលខូចណាស់គេបានជួបFourthរហូតប៉ុន្តែFourthមិនដែលបានជួបគេនោះទេសូម្បីតែនៅហាងកាត់វែនតាក៏Chhieបានជួបដែរគ្រាន់តែChhieគេមិនប្រាប់តែប៉ុណ្ណោះ
បន្ទាប់ពីញ៉ាំអាហាររួចពួកគេទាំងពីរនាក់ក៏បាននាំគ្នាចូលទៅគេងទៅ។មិនយូរប៉ុន្មានព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ទៀតហើយ។
+នៅក្នុងក្រុមហ៊ុន
"ឯងពិតជាចង់ធ្វើការនៅទីនេះពិតមែន??"Geminiគេបានសួរទៅកាន់Chhieដែលនៅអង្គុយទល់មុខគេព្រមទាំងមានFourthដែលអង្គុយមើលផងដែល
"បើខ្ញុំមិនចង់គិតថាខ្ញុំមកអង្គុយទីនេះមែនទេ??"Chhieគេក៍បាននិយាយឡើង
"ក្រុមហ៊ុនប៉ារបស់ឯងក៏មាន ហេតុអីក៏មិនទៅជួយការងារប៉ារបស់ឯង??"Gemini
"អត់ចង់ខ្ញុំចង់មកធ្វើការនៅទីនេះយ៉ាងម៉េច??"Chhieគេតបទៅវិញតែមិនខ្ចីខ្វល់សោះ
"ឯងមកសុំយើងធ្វើការឬក៏ធ្វើចៅហ្វាយយើង??"Geminiគេសួរទៅវិញតែហួសចិត្តតែម្ដង។នេះមកសុំគេធ្វើការឬក៏មកជេរទៅនេះសំដីគ្មានជំពាក់អ្នកណាមួយរយ។
តែនិយាយលេងសើចអីគឺថាចរិតChhieនេះគឺដូចពេលដែរFourthមកដាក់ពាក្យធ្វើការតែម្ដងមិនខុសគ្នាសូម្បីតែបន្តិច
"ធ្វើបានដែរមែនទេ!?"Chhieគេក៏បានតបទៅវិញលក្ខណៈលេងសើច។
"ឆ្កួតហ៎!!បានហើយយើងឱ្យឯងធ្វើការនៅទីនេះក៏បានដែរ"Gemini
"ផ្នែកអី??"Chhie
"តាមមើលទៅសមត្ថភាពរបស់ឯងក៏មិនអន់ដែរអញ្ចឹងឯងធ្វើអ្នកគ្រប់គ្រងចុះ"Gemini
"អូហូ!!!នេះធ្វើដល់អ្នកគ្រប់គ្រងផងហ៎!!ខ្ញុំទើបតែចូលធ្វើការហើយតាំងពីដើមមកខ្ញុំក៏មិនដែលធ្វើការអីដែរទុកចិត្តខ្ញុំដល់ថ្នាក់ឲ្យខ្ញុំធ្វើអ្នកគ្រប់គ្រង"Chhieគេតបទៅវិញចាំភ្ញាក់ផ្អើលព្រោះថាតាំងពីដើរមកទេមិនដែលធ្វើការនោះទេហើយនេះក៏ជាការងារទីមួយដែលគេធ្វើហើយចូលមកភ្លាមគឺថាបានធ្វើអ្នកគ្រប់គ្រងភ្លាមតែម្ដង។
"សុំទោសណាចៅហ្វាយ"Yimingនាងបានណាចូលមក
"មានការអីមែនទេ??"Geminiគេក៏បានតបទៅវិញ
"គឺមានអ្នកមកចង់ជួបចា៎"Yiming
"អ្នកណាគេ??"Geminiគេក៍បានសួរបន្តទៀត
"គឺអ្នកនាងៗ...គឺ.."Yimingឈ្នាងដូចជាមិនចង់និយាយសោះ។ជាពិសេសគឺមិនចង់និយាយឲ្យFourthលឺ
"មិនអីទេនាងឆាប់ចេញទៅមុនទៅតិចទៅខ្ញុំទៅតាមហើយ"GeminiដោយឃើញថាYimingពិបាកនិយាយពេកគេក៏បានឱ្យនាងចេញទៅមុនទៅ។
"ចាសចៅហ្វាយ"Yimingបន្ទាប់ពីឮកម្ពុជារបស់ចៅហ្វាយហើយនាងក៏បានដើរចេញទៅវិញ ដោយមិនភ្លេចងាកមើលមករបស់Fourthផងដែរ
តើនេះមានរឿងអីទៅហើយអ្នកណាគេជាអ្នកមកចង់ជួបGeminiនោះហើយវាមានពាក់ព័ន្ធអីជាមួយហ្នឹងFourthទៅបានជាទឹកមុខរបស់Yimingបារម្ភពីរFourthម្លេស
"ឯងចូលធ្វើការម៉ងទៅយើងសុំចេញទៅជួបភ្ញៀវបន្តិច បើមានការអីឆ្ងល់សួរYimingទៅ"Geminiនិយាយហើយគេក៏បានដើរចេញទៅបាត់ទៅ។
"អេ៎មានរឿងអីទៅហេតុអីគេដូចជាប្រញាប់ម៉េស??"Chhieគេនិយាយទាំងឆ្ងល់
"ប្រហែលជាមានបញ្ហាបន្តិចហើយមិនអីទេចាំយើងរៀបចំកន្លែងការងារឯងណា"Fourthនិយាយទាំងញញឹមប៉ុន្តែក្នុងចិត្តរបស់គេក៏បារម្ភពីរឿងហ្នឹងដែរ។
"ឯងប្រាកដទេតែគ្មានរឿងអី? ឯងមើលទៅគេដូចជាស្លន់ៗម៉េចអញ្ចឹង"Chhieគេនៅតែសួរបន្តទៀត
"អើណា...កុំចង់ដឹងរឿងគេអីឥឡូវចាំយើងឱ្យគេរៀបចំកន្លែងធ្វើការឯងនៅក្នុងបន្ទប់នេះទៅចុះ"Fourth
"ក៏បានដែរៗ"Chhie
យើងក្រឡែកទៅមើលGeminiវិញគេបានដើរទៅជួបនារីម្នាក់នោះ
"Ying Pa.."Geminiបាននិយាយឡើងនៅពេទ្យដែលបានឃើញមុខនារីម្នាក់នោះ
"P'Gem"Ying Paនិយាយព្រមទាំងដើរមកឱបGeminiទៀតផង
"ខ្ញុំនឹកបងខ្លាំងណាស់"Ying Pa
"កុំធ្វើបែបហ្នឹងអីមិនល្អទេ"Geminiនិយាយព្រមទាំងទាញដៃរបស់នាងចេញ។
"ហេតុអីទៅកាលខ្ញុំនៅបរទេសគេធ្វើតែបែបហ្នឹងទេ"Ying Pa
"នៅបរទេសផ្សេងនៅប្រទេសថៃផ្សេង"Geminiគេនិយាយទាំងមុខស្មើ
"អា៎...ខ្ញុំសុំទោសខ្ញុំឈប់ធ្វើបែបហ្នឹងទៀតហើយ កុំខឹងខ្ញុំអីណា"Ying Pa
"មិនអីទេឱ្យនាងមករកខ្ញុំធ្វើអី??"Gemini
"ហេតុអីខ្ញុំមករកបងមិនបានទៅខ្ញុំនឹកបងខ្លាំងណាស់គ្រាន់តែខ្ញុំត្រឡប់មកដល់ប្រទេសថៃភ្លាមខ្ញុំក៏មករកបងភ្លាមតែម្ដង "Ying Paនាងនិយាយការញញឹមបិទមាត់មិនចិត្ត
"ហេតុអីក៏ឯងត្រឡប់មកវិញ??"Geminiគេនិយាយធ្វើដូចហីមើលតែគេដូចជាមិនពេញចិត្តហ្នឹងវត្តមានរបស់នារីម្នាក់នេះសោះ។
"ក៏ប្រាប់ហើយតើថាខ្ញុំនឹកបង"Ying Pa
"ខ្ញុំរវល់ណាស់បើនាងគ្មានការអីទេខ្ញុំសុំទៅវិញសិនហើយ"Geminiនិយាយហើយរៀបនឹងដើរចេញប៉ុន្តែក៏ច្រើននាងនិយាយបញ្ឈប់ដំណើរ
"P'Gemឈប់សិន ខ្ញុំមកពីនេះគឺដើម្បីយកបងត្រឡប់មកវិញ"Ying Pa
"ឈប់បានហើយYing Paរឿងរបស់ពួកយើងវាបានកន្លងមកទៅយូរណាស់មកហើយហើយខ្ញុំក៏មិនដែលស្រឡាញ់នាងទៀតដែរ នាងឈប់មករញ៉េរញ៉ៃនៅជីវិតរបស់ខ្ញុំទៀតទៅ ការនោះខ្ញុំនៅក្មេងខ្ញុំមិនទាន់អ្វីហៅថាស្នេហានោះទេ"Geminiគេនិយាយឡើងព្រោះថាYing Paនេះគឺជាសង្សារចាស់របស់គេប៉ុន្តែគឺជាសង្សារដែរទាក់ទងគ្នាការនៅសម័យរៀនអនុវិទ្យាល័យ ហើយGeminiគេមិនទាន់ដឹងទេថាការស្រឡាញ់គឺវាយ៉ាងម៉េច??
វាមិនដូចការដែលគេទាក់ទងជាមួយនឹងNamfaនោះទេព្រោះតែគេស្រឡាញ់Namfaពិតប្រាកដតែចំពោះYing Paវិញគឺជាអារម្មណ៍កូនក្មេងតែប៉ុណ្ណោះ
"ហេតុអីក៏បងនិយាយបែបនេះឬមួយក៏បងមានអ្នកថ្មីហើយ"Ying Pa
"សុំទោសបាទដែលរំខានគឺចៅហ្វាយមានការប្រជុំ"Fourthគេក៏បានដើរចូលមកព្រមទាំងនិយាយឡើង។
Geminiគ្រាន់តែឃើញអញ្ចឹងភ្លាមគេងចាំខ្ញុំឡើងតែម្ដងខុសពីYing Paដែលទៅធ្វើមុខស្លឺហ្នឹងឯង
"មែនហើយយើងមានប្រជុំ...ហើយអ្វីដែលនាងសួរខ្ញុំមិញនេះពិតមែនខ្ញុំមានអ្នកថ្មីហើយហើយខ្ញុំស្រឡាញ់គេខ្លាំងណាស់ស្រឡាញ់ស្ទើរតែស្រាប់ទៅហើយទោះបីជាបច្ចុប្បន្នពួកយើងមិនទាន់ទាក់ទងគ្នាក៏ដោយតែខ្ញុំស្រឡាញ់គេណាស់នាងកុំមករញ៉េរញ៉ៃជាមួយខ្ញុំទៀត"Geminiគេនិយាយហើយក៏បានកាន់ដៃFourthដើរចេញទៅធ្វើព្រងើយតែម្ដងដែលមិនខ្វល់ពីអារម្មណ៍របស់Ying Paសោះដែលនាងគាំងនិយាយអ្វីមិនចេញសោះឡើយ។
"នេះបង...មិនអាចនោះទេបងនៅស្រឡាញ់ខ្ញុំបងនៅស្រឡាញ់ខ្ញុំដូចដើម ដោយសារតែវាមែនទេទើបបងឈប់ស្រឡាញ់ខ្ញុំ"Ying Paខ្ញុំនិយាយទាំងចង់យំបន្តិចចង់សើចបន្តិចដូចមនុស្សរោគចិត្តអញ្ចឹង។
យើងកាត់មកមើលពីរនាក់ដែលដើរចេញទៅមិញនេះវិញគឺថាGeminiគេញញឹមបិទមាត់មិនជិតសោះហើយមិនដឹងជាថីទេ។
"លោកញញឹមអីទៅ??"Fourthគេក៍បានសួរឡើងនៅពេលដែលឃើញGeminiគេញញឹមបែបនេះ
"គ្មានអីទេយើងកំពុងគិតថាឯងប្រចណ្ឌយើងមែនទេ??"Geminiនិយាយព្រមទៅសម្លឹងទៅមុខFourthដោយញញឹម
"អត់ទេអ្នកណាប្រាប់ថាខ្ញុំប្រចណ្ឌលោកនោះ!!"Fourthគេក៍ប្រញាប់និយាយកែខ្លួនភ្លាមតែម្តង ទាំងដែលការពិតគឺមែន
"យើងមិនដឹងថាឯងកំពុងគិតអីទេណាតែយើងចង់ប្រាប់ឯងថាយើងស្រឡាញ់ឯងណាស់ស្រឡាញ់ឡើសពីអ្វីៗទាំងអស់"Geminiនិយាយព្រមទាំងយកដៃទៅចាប់មុខFourthព្រមទាំងសម្លឹងមើលភ្នែកFourthដោយកែវភ្នែកស្រទន់ម៉ងហា៎
"លោក .....លោកចង់មានន័យថាយ៉ាងមិច??"Fourthដោយអៀនពេកគេក៍បានងាកមុខចេញ
Geminiឃើញបែបនឹងគេក៍បានចាប់មុខFourthអោយមើលមិចគេវិញព្រមទាំងនិយាយថា
"ធ្វើសង្សារខ្ញុំទៅ"Geminiនិយាយហើយក៍អោយទៅថើបមាត់Fourthតែម្តងទាំងដែលFourthមិនទាន់បាននិយាយអីទាំងអស់
Geminiថើបបន្តិចគេក៍បានដល់មាត់ចេញវិញ
"ឯងព្រមទេ??"Geminiគេក៍បានសួរម្តងទៀត
"លោកប្រាកដជាដឹងចម្លើយខ្ញុំហើយ"Fourthគេនិយាយទាំងងាក់មុខចេញមិនហ៊ានមើលមុខGeminiចំទេអៀនពេក
"យើងចង់អោយឯងនិយាយចេញពីមាត់ឯងដោយផ្ទាល់"Gemini
"ហ៊ឹម ក៍បានព្រមក៍ព្រម"Fourthគេក៍បានព្រមGeminiវិញគ្រាន់តែលឺចឹងភ្លាមចាប់ថើបគេទៀតហើយThank you for reading 💗😊 please waiting for next Episode....🙏
YOU ARE READING
ជំនួយការជំនួយបេះដូង (END👌)
Azioneស្នេហារវៀងជំនួយការនឹងចាហ្វាយដែលកើតលើងដោយការនឹកស្មានមិនដល់រាងខ្លួន ជាមនុស្សដែលឌឺដងគ្នាសឹងតែរាល់ថ្ងៃបែរជាត្រូវមករស់ខ្វះគ្នាមិនបានទៅវិញ ចង់ដឹងថាស្នេហារវាងចាហ្វាងនឹងកូនចៅនៀគវាជួបរឿងអ្វីខ្លះ??