ភាគ8(តាមញ៉ែ)

991 71 4
                                    

បន្ទាប់ពីFourthបានដើរទៅទិញកាហ្វេឱ្យGeminiរួចរាល់គេក៏បានត្រឡប់មកវិញពេលចូលទៅដល់ក្នុងបន្ទប់ធ្វើការក៏ឃើញGeminiអង្គុយលើកជើងដាក់លើតុឡើងចង់ដកក្បាលហើយ។
"នេះកាហ្វេ"Fourthនិយាយហើយក៏បានយកកាហ្វេទៅដាក់លើតុGeminiរួចហើយក៏បានដើរទៅធ្វើការ។
Geminiគេក៏បានយកកាហ្វេនោះមកផឹក នៅពេលដែលញ៉ាំហ្នឹងគឺថាទឹកមុខពិបាកមើលខ្លាំងមែនទែនព្រោះថានេះមិនមែនជាកាហ្វេដែលគេចូលចិត្តនោះទេ ហើយកាហ្វេដែលគេចូលចិត្តនោះគឺជាកាហ្វេដែលគេញ៉ាំរាល់ថ្ងៃហ្នឹងឯងប៉ុន្តែបើកាហ្វេដែលគេញ៉ាំរាល់ថ្ងៃគេចូលចិត្តហេតុអីក៏គេចង់ដូរញ៉ាំកាហ្វេផ្សេង
"ញ៉ាំកើតទេ??"Fourthគេក៏បានសួរឡើងនៅពេលដែលឃើញទឹកមុខរបស់Geminiពិបាកមើលពេក
"អឹុម....ឆ្ងាញ់តើ ចាប់ពីថ្ងៃនេះទៅឯងត្រូវតែកម្មង់កាហ្វេបែបហ្នឹងឱ្យយើងរាល់ថ្ងៃយល់ទេ!!"Geminiគេនិយាយទាំងញញឹមខ្ជឹបតែម្ដង។
Fourthគេក៏មិនបានតបទៅវិញដែរគេក៏បន្តការងាររបស់គេ។
Geminiគេក៏បានធ្វើការរបស់គេដូចគ្នាប៉ុន្តែនៅពេលដែលធ្វើការសុខៗហ្នឹងស្រាប់តែFourthគេកណ្ដាសឡើង
"ឯងមិនអីទេមែនទេ??"Geminiគេក៍បានសួរឡើង
"មិនអីនោះទេ"Fourthគេក៏បានតបទៅវិញផងដែរ។
"ឯងឈឺមែនទេ?!?"Geminiគេនៅតែសួរដដែល
"មិនបានឈឺទេគឺធម្មតាតា៎លោកទេដែលឈឺនោះថ្ងៃនេះធ្វើអីផ្លែកៗឆាប់ធ្វើការទៅ"Fourthគេនិយាយព្រមទាំងសម្លក់ទៅកាន់Gemini
"អូហូនេះយើងជាចៅហ្វាយរបស់ឯងឯងមកបញ្ជាយើង!!"Gemini
"ហើយយ៉ាងម៉េចកូនចៅបញ្ជាចៅហ្វាយមិនបានមែន??"Fourthគេក៏បានតបទៅវិញផងដែរ។
"យើងគ្រាន់តែចង់អោយឯងនិយាយល្អដាក់យើងខ្លះ"Gemini
"ខ្ញុំមិនចូលចិត្តនិយាយល្អនោះទេអ្វីដែលជាខ្ញុំខ្ញុំធ្វើអ្វីដែលជាមនុស្សខ្ញុំខ្ញុំមិនសម្ដែងនោះទេ"Fourth
"អូខេតែពេលចេញពីធ្វើការឯងទៅណាទៀតទេ?!?"Gemini
"ទៅហាងវ៉ែនតា"Fourth
"ឯងទៅធ្វើអី??"Gemini
"ទៅដូរកញ្ចក់វ៉ែនតាលោកឯងមិនមើលទេនេះឡើងចង់ប្រេះជាពីរហើយ"Fourthនិយាយហ្នឹងលើកដៃចង្អុលទៅវ៉ែនតាដែលគេកំពុងពាក់
"ឯងទៅជាមួយអ្នកណា!?"Geminiគេក៏បាននៅសួរបន្តទៀត
Fourthឮបែបនេះហើយគេក៏បានដកដង្ហើមធំមួយមុននឹងឆ្លើយសំណួររបស់Gemini
"ទៅម្នាក់ឯង"Fourth
"អញ្ចឹងចាំយើងជូនទៅនៅពេលចេញពីហាងវ៉ែនតាយើងទៅញ៉ាំអីបន្តិចទៅ"Geminiគេបាននិយាយឡើងដែលធ្វើឲ្យFourthនោះគ្នាបើកភ្នែកឡើងធំៗតែម្ដង។
គេមិននឹកស្មានថាGeminiហ៊ានបបួលគេទៅញ៉ាំបាយម្ដងទៀតសោះទាំងដែលយប់មិញនេះពួកគេនៅឈ្លោះគ្នានៅឡើយ។
ហើយអ្នកកំលោះFourthគេក៏បានសារភាពទៅកាន់Geminiតែប៉ុន្តែមើលទៅអ្នកកំលោះGeminiដូចជាមិនខ្វល់សោះដូចជាយប់មិញគ្មានរឿងអីកើតឡើងអញ្ចឹងទាំងដែលយប់មិញនេះពួកគេប្រកែកគ្នាខ្លាំងសឹងអីទៅហើយ។
"ខ្ញុំសួរលោកតាមត្រង់ណារឿងយប់មិញនេះលោក...."Fourthគេនិយាយមិនទាន់ចប់ផងក៏ត្រូវGeminiនិយាយកាត់
"រឿងឯងត្រឡប់មកវិញមុនយើងហ្នឹងមែនទេ? មិនបាច់បារម្ភទេយើងមិនបានខឹងឯងនោះទេ"Geminiគេនិយាយមកធ្វើដូចហីៗដូចជាគ្មានរឿងអ្វីចឹង
"មិនមែនទេគឺរឿង...."Fourthគេក៏បានព្យាយាមនិយាយបន្តប៉ុន្តែក៏ត្រូវអ្នកជាចៅហ្វាយនិយាយកាត់ទៀតហើយ។
"មិនបាច់យកគិតក្នុងចិត្តទេយើងមិនបានខឹងឯងហើយក៏មិនបានកុំគួននឹងឯងដែរធ្វើដូចពីមុនទៅធម្មតា"Gemini
"ធម្មតា..."Fourthគេនិយាយឡើងទាំងនឹកស្មានមិនដល់ព្រោះថារឿងដែលគេសារភាពប្រាប់Geminiនេះគឺជារឿងពិតជារឿងដែលគេចង់និយាយជាយូរណាស់មកហើយប៉ុន្តែមើលទៅអ្នកកំលោះGeminiយើងដូចជាមិនខ្វល់អីសោះ។
"អើ...ធ្វើការបន្តទៅប្រយ័ត្នយើងកាត់ប្រាក់ខែ"Geminiបាននិយាយឡើងបន្ទាប់ពីហ្នឹងមកពួកគេទាំងពីរនាក់ក៏មិនតបការងាររបស់ពួកគេរហូតដល់រួចរាល់
"រួចហើយមែនទេតោះ"GeminiនិយាយនឹងទាញដៃFourthទៅយ៉ាងលឿនរកតែគ្នារៀបចំមិនចង់ទាន់ ហើយនៅពេលពួកគេដើរចេញពីបន្ទប់ធ្វើការហ្នឹងគឺបុគ្គលិកគ្រប់ផ្នែកសម្លឹងមកពួកគេគ្រប់គ្នា ដែលធ្វើឲ្យFourthនេះខ្មាស់គេសឹងតែស្លាប់ទៅហើយ
នៅពេលចេញទៅដល់ខាងក្រៅFourthគេក៏បានគ្រប់វាទៅចេញពីFourth
"លោកចង់ធ្វើអី??"Fourthគេទ្រាំមិនបាននៅសកម្មភាពបែបនេះទេគេក៏បានសួរតាមត្រង់តែម្ដង។
"ធ្វើអីទៅ!?!?"Geminiគេមកសួរធ្វើដូចមិនដឹងពីអ្វីដែរFourthចង់និយាយ
"ការដែលលោកធ្វើល្អដាក់ខ្ញុំនៀគលោកចង់បានអី!!?ឬមួយក៏ចុះសងសឹកដែលខ្ញុំស្រឡាញ់លោក"Fourthគឺពេលនេះគេទ្រាំមិនបានពិតមែន
"គ្រាន់តែស្រឡាញ់យើងឈឺចាំបាច់ត្រូវសងសឹកដែលមែនទេ!?"Geminiគេក៍បានសួរទៅវិញ
"បើមិនចង់សងសឹកលោកធ្វើបែបនឹងដាក់ខ្ញុំធ្វើអី??"Fourthគេបានស្រែកខ្លាំងៗតែម្ដងប៉ុន្តែGeminiគេបែរជាញញឹមទៅវិញ
"លោកឯងញញឹមអី,!"Fourthគេពិតជាមិនយល់ពីអ្វីដែលGeminiធ្វើទេពេលនេះ
"យើងធ្វើដាក់ឯងយ៉ាងនឹងហើយឯងមិនដឹងទៀតមែនទេថាយើងបង់ញ៉ែឯង"Geminiគេនិយាយព្រមទាំងអោនមុខទៅជិតមុខFourth
"ហាស៎...."Fourthលឺបែបនឹងហើយគេក៍ចំហរមាត់បើកភ្នែកឡើងធំៗទាំងភ្ញាក់ផ្អើ
"មិនបាច់ភ្ញាក់ផ្អើលទេយើងសម្រេចរួចហើយថាយើងនឹងញ៉ែឯង"Geminiគេនិយាយនឹងថើបថ្ពាល់Fourthបន្តិចទៀតផង
ដែលFourthនេះគឺគាំងៗដល់ថ្នាក់និយាយអីលែងចេញតែម្តង
"មិនបានទេណាលោកញ៉ែខ្ញុំមិនបាន"Fourthគេក៍បានប្រកែកភ្លាម
"ហេតុអី្វមិនបាន!!?"Gemini
"បើលោកញ៉ែខ្ញុំចុះអ្នកនាងNamfa.."Fourthគេនៅតែបារម្ហពីរឿងនឹង
"ឯងមិនបាច់បារម្ហទេយើងដោះស្រាយរួចហើយ"Geminiគេនិយាយព្រមទាំងញញឹម
+កាត់ទៅយប់មិញបន្តិចក្រោយពេលពួកគេប្រកែកគ្នាហើយFourthក៍ដើរចេញ ហើយបន្ទាប់ពីGeminiឈរគិតមួយសន្ទុះហើយគេក៏បានណាត់គ្នាជាមួយNamfaដើម្បីដោះស្រាយគ្នា
"បងមានរឿងនិយាយជាមួយអូន"Geminiគេបាននិយាយឡើង
"បងមានអីគេមែនទេ??"Namfaនាងក៍បានសួរទៅផងដែរ។
"បងចង់ដោះស្រាយរឿងរវៀងពួកយើងឲ្យបានដាច់ស្រាច់"Gemini
"ហើយកាលដែលយើងនិយាយថាបែកគ្នានោះវាមិនដាច់ស្រេចទេហ៎?!"Namfa
"អូនដឹងហើយមែនទេថាបងនៅស្រឡាញ់អូន??"Namfa
"អូនដឹងហើយអូនក៍ស្រឡាញ់បងដូចគ្នា"Namfa
"បងស្រលាញ់អូនខ្លាំងណាស់ប៉ុន្តែបងស្រាប់តែមានអារម្មណ៍ថាបងស្រឡាញ់គេម្នាក់មនុស្សខ្លាំងជាងអូនទៅទៀត"Gemini
"បងរកអ្នកជំនួសអូនបានហើយមែនទេ!!"Namfa
"បងមិនដឹងទេប្រហែលជាគេជាអ្នកជំនួសអូនយូរណាស់មកហើយ បងមានអារម្មណ៍ល្អជាមួយគេមុនពេលយើងឈ្លោះគ្នាទៅទៀត បងមិនធ្លាប់មានអារម្មណ៍បែបនេះទៅលើអ្នកណាពីមុនមក"Gemini
"បងប្រាកដទេថាបងស្រលាញ់គេ??"Namfa
"ដំបូងបងក៏មិនប្រាកដដែរប៉ុន្តែនៅពេលដែលពួកយើងឈ្លោះគ្នាបងក៍បានឈ្លោះគ្នាជាមួយគេម្នាក់នោះផងដែរទើបបងដឹងថាគេសំខាន់សម្រាប់បង"Gemini
"ម្នាក់ដែលបងនិយាយនោះគឺជាជំនួយការបងមែនទេ??"Namfaនាងនិយាយតាមត្រង់តែម្ដង
"ហេតុអីក៏អូនដឹង??"Geminiគេស្រាប់តែភ្ញាក់ផ្អើលនៅពេលដែលលឺNamfaនិយាយបែបហ្នឹង
"Gemពួកយើងស្គាល់គ្នាយូរហើយហេតុអ្វីគ្រាន់តែរឿងប៉ុណ្ណឹងអូនមើលមិនដឹងនោះ ស្ដាប់ណាអូនមិនបានខឹងបងនោះទេហើយក៏មិនចង់បង្ខំបងអោយមកស្រឡាញ់អូនដែរ បើបងស្រលាញ់គេបងត្រូវតែមើលតែគេបានល្អកុំឲ្យគេឈឺចាប់ អូនមិនខឹងបងនោះទេបងធ្វើតាមបេះដូងខ្លួនឯងចុះ"Namfaនាងនិយាយទាំងញញឹម
"អរគុណអូនច្រើនណាស់ដែលយល់ពីបង "Gemini
ប្រាកដណាស់Namfaគឺជាមនុស្សដែលកើតក្នុងត្រកូលខ្ពង់ខ្ពស់ នាងដឹងថាអ្វីដែលគួរធ្វើនិងអ្វីមិនគួរធ្វើទោះបីជាមូលហេតុដែលនាងនឹងGeminiបែកគ្នាដោយសារតែនាងធ្វើខុសក៏ដោយនាងក៏ទទួលស្គាល់ព្រោះថាកន្លងមកGeminiពិតជាគ្មានពេលគ្រប់គ្រាន់អោយនាងពិតមែន ហើយនាងក៏មិនចង់បង្ខំអ្នកណាម្នាក់ឲ្យធ្វើតាមអ្វីដែលយើងត្រូវការហើយ

ជំនួយការជំនួយបេះដូង (END👌)Where stories live. Discover now