បន្ទាប់ពីប្រកែកគ្នាជាមួយTonមកChhieគេក៏បានអង្គុយគិតបន្តិចហើយក៏នឹកឃើញពាក្យសំដីដែរTonនិយាយមកកាន់គេនោះគឺ(បើចង់ផឹកទៅទិញខ្លួនឯងទៅ)
Chhieគេអង្គុយគិតចុះឡើងៗគេក៏សម្រេចចិត្តថាទៅទិញពិតមែន។
អ្នកទាំងអស់គ្នាគិតមើលទៅពេលនេះយប់ជ្រៅហើយ មេឃក៏ចាប់ផ្ដើមត្រជាក់ ហើយកន្លែងលក់អីវ៉ាន់ក៏នៅឆ្ងាយពីទីនេះទៀតតើChhieទៅបានដោយរបៀបណា
Chhieគេបានចេញទៅដល់មុខផ្ទះមុននឹងគេឈានជើងដើរមួយជំហានៗគឺគេគិតខ្លាំងមែនទែន។
"អើវាស៎....យ៉ាងណាបើមិនបានផឹកក៏គេងមិនលក់ស្រាប់ហើយអញ្ចឹងសម្រេចចិត្តថាទៅទៅចុះ...តែយើងទៅដោយរបៀបណាទៅឆ្ងាយខ្លាំងណាស់"Chhieគេនិយាយទាំងទឹកមុខរបៀបថាអស់សង្ឃឹមខ្លាំងម៉ង។
ប៉ុន្តែទោះបីជាអស់សង្ឃឹមខ្លាំងប៉ុណ្ណាក៏ដោយក៏គេមិនចុះចាញ់ដែរគិតទៅគេគឺជាមនុស្សដែលចង់បានអីត្រូវតែបានហ្នឹងចង់ធ្វើអីត្រូវតែធ្វើហ្នឹងទោះបីជាដឹងថាវាមានគ្រោះថ្នាក់ប៉ុណ្ណាក៏ដោយ។
"គិតៗទៅអាបុិមុខងាប់ម្នាក់ហ្នឹងក៏ចិត្តដាច់ដែរ"Chhieទោះបីជាយ៉ាងណាក៏មិនភ្លេចជេរគេពីរបីម៉ាត់ផងដែរ។
Chhieដើរបានបន្តិចគេក៏បានទៅដល់ផ្លូវមួយដែលផ្លូវហ្នឹងគឺស្ងាត់ខ្លាំងណាស់មិនសូវមានផ្ទះអ្នកភូមិនៅទេ
"អាChhieគួរតែទៅមុខឬថយក្រោយវើយ"Chhieគេចាប់ផ្ដើមគិតម្ដងទៀតហើយសួរខ្លួនឯងម្ដងហើយម្ដងទៀត
"អេ៎...តែបើយើងត្រឡប់ទៅវិញដោយមិនបានទិញអីនោះអាប៉ិមុខងាប់នោះប្រាកដជាសើចចំអកយើងជាមិនខានយើងមិនអាចឱ្យគេសើចចំអកយើងទេយើងត្រូវតែទៅ"Chhieនិយាយទាំងទឹកមុខជឿជាក់ខ្លាំងមែនទែន។ប៉ុន្តែបន្តិចក្រោយមកក៏ទម្លាក់ទឹកមុខចុះវិញ។
"ហូយ...តែគួរឲ្យខ្លាចណាស់វើយ"Chhie
"អាអូន..."ពេលនោះស្រាប់តែមានសំឡេងបុរសម្នាក់បាននិយាយមកកាន់Chhie
Chhieឮបែបនេះហើយគេក៏បានងាកទៅរាំម្ចាស់សំឡេងហើយយើងក៏ឃើញថាអ្នកដែលហៅគេនោះគឺជាមនុស្សប្រុសម្នាក់ដែលមានមានរាងមាំខ្ពស់
"ឯងជាអ្នកណា??"Chhieគេនិយាយទាំងភ័យពេលនេះគឺគេចាប់ផ្ដើមភ័យខ្លះមែនទែន។
"មិនបាច់ចង់ដឹងទេថាបងជាអ្នកណាអ្វីដែលសំខាន់អាអត់ឯងតាមការផ្លូវយប់ម្នាក់ឯងបែបនេះមិនខ្លាចទេហ៎"បុរសម្នាក់ហ្នឹងនិយាយហ្នឹងដើរកាន់តែមកជិតChhieជាងមុនទៅទៀត
"យើងខ្លាចស្អីទៅយើងគឺជាកូនប្រុសណាវើយ"Chhieទោះបីជាខ្លាចយ៉ាងណាក៏គេត្រូវតែតសំដីទៅវិញដែរ។
"កូនប្រុសប៉ុន្តែមាឌរបស់ឯងតូចមួយហ្នឹង"បុរសម្នាក់ហ្នឹងនិយាយថែមទាំងលូកដៃរកតែចាប់ស្បែកមុខរបស់Chhieទៀតផង
"មុខស្រស់ស្អាត ស្បែកសរដល់ថ្នាក់នៀគអ្នកណាគេទប់អារម្មណ៍ជាប់ទៅ"បុរសម្នាក់ហ្នឹងនិយាយព្រមទាំងចូលទៅកាន់តែជិតខ្លះមែនទែន។
"ឯងចង់ធ្វើអីកំពុងធ្វើអីយើងណា"Chhie
"កុំខ្លាចអីបងគ្រាន់តែនាំឯងទៅកន្លែងសប្បាយតើ"បុរសម្នាក់ហ្នឹងនិយាយទាំងញញឹម
"Ton...Ton..ជួយផងលោកនៅឯណា...Ton..ជួយផង....ជួយខ្ញុំផង"Chhieនិយាយឡើងតឹចៗពេលនេះគឺគេមិននឹកឃើញអ្នកណាក្រៅពីTonនោះទេហើយគេក៏មិនយកពីខ្លួនឯងផងដែរហេតុអីបានមានរឿងបែរជានឹកឃើញបុរសមុខងាប់ម្នាក់ហ្នឹងវិញ
"Ton...ជួយផងគេចង់ធ្វើបាបខ្ញុំហើយ"Chhieនិយាយគឺថាពេលនេះទឹកភ្នែករបស់គេគឺហូរចុះមកតែម្ដង
"មិនបាច់រួចហើយឲ្យអ្នកណាជួយទេគ្មានអ្នកណាបានឮឯងនោះទេ"បុរសម្នាក់ហ្នឹងនិយាយព្រមទាំងឱនមុខយឺតៗចូលទៅជិតChhie
"Ton...Ton..ជួយខ្ញុំផងខ្ញុំខ្លាចខ្លាំងណាស់....Ton..."Chhieគេនៅតែប្រឹងហៅTonដដែល
ពេលនោះវីរៈបុរសដើរដីក៏បានមកជួយគេទាន់តេគឺថាមកដល់ភ្លាមគឺធាក់មួយជើងឡើងដួលទៅម្ខាងតែម្ដង។អាម្នាក់នោះនៅពេលដែលត្រូវមួយជើងហើយគឺថាចុកខ្លាំងមែនទែន Tonគេបងដាក់ថែមទៅហើយប៉ុន្តែអាម្នាក់នោះក៏បានរត់បាត់ទៅ
"Chhie...ឯងមិនអីទេមែនទេវាធ្វើបាបឯងត្រង់ណាខ្លះ??"Tonគេនិយាយហ្នឹងពិនិត្យមើលរាងកាយរបស់Chhieក្រែងត្រូវរបស់កន្លែងណា
"Tonខ្ញុំខ្លាចណាស់គេចង់ធ្វើបាបខ្ញុំ..."Chhieនិយាយព្រមទាំងស្ទុះទៅឱបTonទាំងទឹកភ្នែករហាម
"មិនអីទេកុំខ្លាចណាយើងមកជួយឯងហើយកុំខ្លាចអីវាទៅបាត់ហើយ"Tonគេក៏បានអោបលួងលោមទៅវិញផងដែរ។
Chhieវិញគឺនៅតែយំដដែលមួយជីវិតគេហើយនេះគឺជាលើកទីមួយហើយដែលមានអ្នកដែលចង់ធ្វើបាបគេបែបនេះហើយនេះគឺមិនមែនធ្វើបាបធម្មតាទេគេធ្វើបាបបែបស្រស់ៗតែម្ដង
ពួកគេគិតថាពួកគេនឹងរួចខ្លួនទៅហើយតែអ្នកណាទៅដឹងថាអាម្នាក់នោះវាមិនបានរកខ្ញុំទេគឺវាបានទៅហៅគ្នាវាមកជាច្រើន។
"អាម្នាក់ហ្នឹងហើយលោកបងដែលវ៉ៃខ្ញុំ"បុរសម្នាក់ដែលត្រូវវាយមុននេះក៏បាននិយាយប្រាប់ទៅអ្នកដែលជាបងធំរបស់គេ។
"ឯងមែនទេ? ដែលហ៊ានវ៉ៃកូនចៅរបស់យើង"បងធំរបស់គេក៏បាននិយាយដែរព្រមទាំងអោយទៅមុខរបស់Tonថែមទៀតផង
Tonគេក៏បានទាញChhieឱ្យមកឈរនៅពីខាងក្រោយរបស់ខ្លួនហើយក៏បាននិយាយឡើងថា
"មែនគឺជាយើងយើងជាអ្នកវ៉ៃវា"Tonគេនិយាយមកផ្ទះមិនបានខ្លាចអ្វីទាំងអស់។
"Tonពួកយើងគឺធ្វើយ៉ាងម៉េចទៅ??"Chhieគេក៏បាននិយាយឡើងតិចៗ
"មិនអីនោះទេឯងឆាប់ទៅមុនទៅ"Tonគេបាននិយាយប្រាប់ទៅកាន់Chhie
"អត់ទេខ្ញុំទៅចោលលោកមិនបានទេលោកគឺជាអ្នកជួយខ្ញុំខ្ញុំមិនអាចទៅចោលលោកបានទេ"Chhieគេនិយាយឡើងព្រមទាំងអោបដៃរបស់Ton
"Chhieស្ដាប់យើងណា....ឯងឆាប់ទៅមុនទៅហើយត្រូវហៅប៉ូលីសឯងមកជួយយើង"Tonគេនិយាយព្រមទាំងសម្លឹងទៅមើលកែវភ្នែករបស់Chhie
Chhieគេក៏បានងក់ក្បាលហើយក៏បានរត់ចេញទៅបាត់ទៅមុនហ្នឹងរត់ចេញហ្នឹងគេក៏មិនភ្លេចងាកមកមើលTonផងដែរ
"សុភាពបុរសពិតមែនឯងអាចអាក្មេងម្នាក់នោះទៅបែបនេះឯងមិនខ្លាចតែត្រូវឈឺខ្លួនតើម្នាក់ឯងទេហ៎!!"បងធំម្នាក់នោះក៏បាននិយាយឡើងព្រមទាំងសើចតិចៗ។
"ទោះបីជាយើងត្រូវស្លាប់ក៏យើងមិនបណ្ដោយឲ្យក្មេងម្នាក់នោះត្រូវធ្វើដែរ"Tonគេនិយាយទៅមុខកាចថាមែនទែន កាច់នេះគឺកាច់មិនធម្មតាទេគឺសឹងតែហែកសាច់ពួកនឹងសុីទៅហើយជាពិសេសគឺកែវភ្នែកដែលមុតមួយគូរសម្លឹងទៅអាម្នាក់ដែលប៉ះពាល់Chhieមុននេះមិនដាក់ភ្នែក
"ពួកឯងចូលទៅប្រដៅវាទៅ"អ្នកដែលជាបងធំនិយាយហើយកូនចៅរបស់គេក៏បានរត់ចូលទៅវាយTonតែម្ដងនេះគ្នាឡើងជិត 20 នាក់ណាស់ព្រួតវ៉ៃតែម្នាក់
ប៉ុន្តែTonយើងក៍មិនអន់ដែលគេអាចទប់ទល់បានប៉ុន្តែថាគេតែម្នាក់ម៉េចនឹងអាចទប់ទល់បានយូរទៅជាទប់ទល់ទៅបន្តិចក៏គេដឹងបាត់ទៅហើយថាគេមិនអាចយកឈ្នះពួកខ្ញុំបានទេ។
ហើយវាក៏ដូចអ្វីដែលគិតពិតមែនគឺពួកអស់នោះបាននិយាយTonត្រូវរបួសខ្លាំង ប៉ុន្តែវាក៏ជាសំណាងល្អដែរពេលនោះChhieហើយនិងក្រុមប៉ូលីសក៏បានមកដល់។
"ប៉ូលីសមកហើយវើយ..."បុរសម្នាក់ដែលនៅក្នុងចំណោមអ្នកលេងកុំក៍បានស្រែកឡើងហើយក្រុមរបស់ពួកគេក៏បានទាំងអស់ទៅ
"Ton..."Chhieគេសប្បាយរត់ទៅគ្រាTonឱ្យក្រោកឡើង
"លោកយ៉ាងម៉េច??"Chhieគេក៏បាននិយាយបន្ត
"យើងមិនអីនោះទេត្រូវរបួសតិចតួច"Tonគេនិយាយព្រមទាំងញញឹមសូមសរសើរតែម្ដងណា។នេះត្រូវរបួសដល់ថ្នាក់នេះហើយនៅញញឹមចេញទៀត គឺថាស្មានញញឹមមួយនោះគឺមិនមែនជាស្នាមញញឹមធម្មតានោះទេមាត់ញញឹមតែកែវភ្នែកវិញគឺសំឡឹងទៅមើលមនុស្សដែលនៅជិតគេឯណោះទេ។
+បន្តិចក្រោយមកពួកគេទាំងពីរនាក់ក៏បានត្រឡប់មកដល់ផ្ទះវិញ
"លោកអង្គុយចុះសិនទៅចាំខ្ញុំលាងរបួសអោយ"Chhieគេនិយាយព្រមទាំងដាក់អោយTonអង្គុយចុះថ្មម
"ប្រអប់ថ្នាំនៅឯណា??"Chhie
"នៅក្នុងបន្ទប់របស់យើង"Ton
Chhieក៍បានប្រយាប់ដើរទៅយកប្រអប់ថ្នាំនោះយ៉ាងលឿន
បន្តិចក្រោយមកគេក៍ប្រឡប់មកវិញ
"នៅអោយស្ងៀមណា ចាំលាងរបស់អោយ"Chhieនិយាយព្រមទាំងរៀបចំរបស់របរលាងរបួសចេញមក
បន្ទាប់មកChhieក៏ចាប់ផ្ដើមរាងរបួសលើផ្ទៃមុខរបស់Tonដោយដៃស្រាលៗ
"ឈឺដែរទេ??"Chhieគេក៏បានសួរឡើងព្រោះខ្លាចថាTonគេឈឺ
"មិនអីទេតិចតួច"Tonគេក៏បានតបទៅវិញ
នៅពេលដែលកំពុងលាងរបួសហ្នឹងគឺថាភ្នែករបស់Tonសម្លឹងមើលរបស់Chhieមិនដាក់ភ្នែកសោះឡើយ ដែលធ្វើអោយChhieគេក៍មានអារម្មណ៍ថាអៀងផងដែល
"លោកកុំមើលមកខ្ញុំបែបនឹងបានទេ??"Chhieគេនិយាយដោយមិនហានមើលទៅក្រសែរភ្នែកTonវិញឡើយហើយដៃក៍នៅតែបន្តលាងរបួសធម្មតា
"យ៉ាងមិច??ឯងអៀនយើងមែនទេ??"Tonគឺគេចាប់សួរមកគឺសួរបែបត្រង់ៗតែម្តង
"មិនបានអៀនគ្រាន់តែមិនចូលចិត្តអោយអ្នកណាមកមើលមុខខ្ញុំបែបនេះឡើយ"Chhieគេនិយាយចេញមកក៍ពិតមែនប៉ុន្តែTonគេដឹងច្បាស់ណាស់ថាChhieកំពុងតែអៀន
បន្តិចក្រោយមកក៍លាងរបួសរួច
"អើ...មែនហើយហេតុអីក៍លោកទៅតាមខ្ញុំគ្រែងលោកប្រាប់អោយខ្ញុំទៅទិញខ្លួនឯងមិនចឹង!!"Chhieសួរព្រមទាំងដៃកំពុងរៀបរបស់របរដាក់ក្នុងប្រអប់វិញ
"បើយើងមិនតាមទៅយើងមិចនឹងដឹងថាឯងលួចជេរយើងទៅ"Tonគេនិយាយបែបលេងសើច
Chhieលឺបែបនេះគេក៍រៀងមានខ្លួនបន្តិចហើយក៍និយាយឡើង
"មកពីលោកខ្លួនឯងទេ ហើយអីឡូវប្រាប់បានរឺនៅតាមខ្ញុំទៅធ្វើអី"Chhie
"ឯងគិតថាយើងចិត្តដាច់ដាក់ឯងបែបនឹងមែនទេ!?"Ton
"មិនដឹងទេ តែយ៉ាងណាក៍អរគុណហើយដែលបានជួយខ្ញុំ"Chhieនិយាយហើយក៍បានក្រោកឈរឡើង
"ឯងចង់ទៅណា??"Tonគេក៍បានសួរនៅពេលដែលឃើញChhieក្រោកឈរភ្លាមៗចឹង
"ទៅគេងនឹងណាលោកមិនមើលម៉ោងទេឬម៉ោងប៉ុន្មានហើយ??"Chhie
"អើ...ម៉ោងប៉ុន្មានហើយ!!"Tonក៍សួរតាមក្រោយព្រោះគាត់មិនដឹងពិតមែន
"ម៉ោង1ជាងហើយ"Chhie
"1ជាងហើយហ៎!!"Ton
"មែនហើយខ្ញុំសុំទៅគេងមុនហើយ"Chhieនិយាយហើយក៍បានដើរទៅបាត់ទៅ
Tonក៍មិនដឹងនៅធ្វើអីទៀតដែលក៍ដើរទៅបន្ទប់ដែលទៅThank you for reading 💗😊 please waiting for next Episode....🙏
YOU ARE READING
ជំនួយការជំនួយបេះដូង (END👌)
Hành độngស្នេហារវៀងជំនួយការនឹងចាហ្វាយដែលកើតលើងដោយការនឹកស្មានមិនដល់រាងខ្លួន ជាមនុស្សដែលឌឺដងគ្នាសឹងតែរាល់ថ្ងៃបែរជាត្រូវមករស់ខ្វះគ្នាមិនបានទៅវិញ ចង់ដឹងថាស្នេហារវាងចាហ្វាងនឹងកូនចៅនៀគវាជួបរឿងអ្វីខ្លះ??