ភាគ14(បើមិនដឹងមិនបាច់ដេក)

920 55 2
                                    

យើងក្រឡេកទៅមើលអ្នកកំលោះទាំងពីរនាក់ដែរកំពុងអង្គុយញ៉ាំឲ្យហើយនៅវិញពេលនេះពួកគេទាំងពីរនាក់ក៏បានញ៉ាំរួចរាល់ហើយដែរ។
"ឯងចង់ទៅណាទៀតទេ??"Tonគេក៏បាននិយាយឡើង
"អត់ទេចង់ត្រឡប់ទៅផ្ទះវិញពេលនេះមេឃក៍ងងឹតហើយដែរ"Chhie
"អើចាំបន្តិចយើងសុំទៅនិយាយទូរសព្ទតិច"Tonនិយាយហើយគេក៏បានងើបដើរចេញទៅរឿងឆ្ងាយបន្តិច
Tonគេក៏បានយកទូរសព្ទខលទៅរកGemini
/"Hello..."Tonគេបាននិយាយឡើងនៅពេលដែលអ្នកម្ខាងទៀតទទួលបានទូរសព្ទ
"អើមានការអីមែនទេ??"Geminiគេក៏បានតបទៅវិញ
"ពួកឯងទាំងពីរនាក់កំពុងធ្វើអី??"Tonគេក៏បានសួរទៅដែលសំណួរនេះគឺធ្វើអោយGeminiគាំងតែម្ដងហេតុអីក៏មកសួរថាពួកគេទាំងពីរនាក់កំពុងតែធ្វើអ្វីទៅវិញ
"ពួកយើងមិនបានធ្វើអីទេ"Geminiគេក៏បានតបទៅវិញហើយយើងក៏បានឃើញថាពេលនេះGeminiFourthគឺកំពុងតែនៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់Geminiតែសុំប្រាប់ថាពួកគេទាំងពីរនាក់មិនបានធ្វើអីទេណា។
"អើហើយយើងត្រឡប់ទៅវិញបានឬនៅនេះក្មេងម្នាក់នោះគេទៀតត្រឡប់ទៅវិញហើយ"Ton
"អត់ទេ..ជុំគ្នាឯងជួយមើលក្មេងម្នាក់នោះផងថ្ងៃនេះFourthគេងនៅផ្ទះរបស់យើង"Gemini
"ហាស៎...ហើយលោកមែនទេ? ហើយចុះក្មេងម្នាក់នោះគិតយ៉ាងម៉េច!!"Ton
"ឯងជួយមើលគេផងទៅបើថាយ៉ាងម៉េចនាំគេទៅគេងម្នាក់ឯងទៅ!!"Geminiគេនិយាយធ្វើដូចគ្មានរឿងអីកើតឡើងអញ្ចឹង
"ឯងឆ្កួតទេមែនទេ? ឯងក៏ដឹងថាខ្ញុំមិនចូលចិត្តឲ្យអ្នកណាចូលទៅក្នុងផ្ទះរបស់យើងរញ៉េរញ៉ៃនោះទេ"Tonគេពេលនេះសឹងតែទៅច្របាច់ករGeminiឱ្យស្លាប់នៅមួយកន្លែងតែម្ដង។
"ហើយយ៉ាងម៉េច?!?ឯងកុំគិតថាយើងមិនដឹងណាថាឯងគិតអីលើក្មេងម្នាក់នោះពេលនេះយើងក៏ឲ្យឱកាសឯងហើយមិនអញ្ចឹង!!"Gemini
"គិតស្អីយើងមិនបានគិតអីនោះទេបិទមាត់ទៅ"Tonពេលនេះគេធ្វើខ្លួនមិនសូវត្រូវដែរហ្នឹងណា។
"អើយកបិទមាត់ក៏បានប៉ុន្តែជួយឯងចាត់ចែងក្មេងម្នាក់នោះឲ្យផង"Geminiនិយាយហើយគេក៏បានបិទទូរសព្ទបាត់ដោយមិនចាំស្ដាប់យោបល់អ្នកម្ខាងទៀត
"អេ៎ៗអាGem អាGem ហូយអាមិត្តម្នាក់នេះពិតជាចរិតយ៉ាប់មែនឲ្យយើងធ្វើយ៉ាងម៉េចទៅនៀក?,"Tonគេពេលនេះគឺពិតជាហួសចិត្តនឹងចរិតរបស់Geminiខ្លាំងមែនទែន/
តើគេទៅដោះស្រាយជាមួយChhieយ៉ាងម៉េចទៅបើChhieគឺជាក្មេងដែលក្បាលរឹងបំផុតតែម្ដង។ហើយដូចដឹងស្រាប់ហើយChhieគឺមិនដែលស្ដាប់Tonនោះទេ
បន្ទាប់ពីប្រព័ន្ធទូរសព្ទបានបិទTonគេក៏បានដើរត្រឡប់ទៅរកChhieវិញ
"មានរឿងអីមែនទេ??"Chhieគេក៏បានសួរឡើងនៅពេលដែលឃើញទឹកមុខរបស់Tonគឺថាដូចគេយកទៅបាញ់ចោលអញ្ចឹង។
"គឺយើងសុំទោសណាយើងនាំឯងត្រឡប់ទៅវិញបានទេ"Tonគេនិយាយទាំងទឹកមុខពិបាកមើលខ្លះមានទានគេដឹងប្រាកដណាស់បើសិនជាChhieដឹងថាFourthទៅគេងផ្ទះរបស់Geminiគឺថាផ្អើលកន្លែងនេះតែម្ដង។
"មិនអីនោះទេខ្ញុំត្រឡប់ទៅវិញខ្លួនឯងបានអរគុណហើយ"Chhie
"មិនមែនទេគឺឯងមិនអាចត្រឡប់ទៅផ្ទះវិញបានទេ"Tonគេនិយាយដែរធ្វើឱ្យChhieចាប់ផ្ដើមជ្រួញចិញ្ចើមចូលគ្នាតែម្ដង។
"មានរឿងអី? ហេតុអីក៏ទៅមិនបាន??"Chhie
"គឺមិត្តរបស់ឯងមិនបានត្រឡប់ទៅផ្ទះវិញនោះទេ"Ton
"ហាស៎....អញ្ចឹងគេទៅណាគេនៅឯណា??"Chhieគេចាប់ផ្ដើមជ្រួលច្របល់តែម្ដងនេះហើយបានថាកុំឲ្យគេដឹងឲ្យសោះ។
"គឺមិត្តរបស់ឯងនៅគេងផ្ទះរបស់មិត្តយើង...តែកុំបារម្ភណាស់មិត្តយើងមិនធ្វើអីមិត្តរបស់ឯងនោះទេ"Tonគេប្រញាប់លើកហេតុផលមកភ្លាមតែម្ដង។
"អត់ទេមិនបាន.."Chhieនិយាយហើយគេក៏បានទាញទូរសព្ទខលទៅរកFourthប៉ុន្តែទោះបីជាប្រឹងខុសយ៉ាងណាក៏នៅតែខលមិនចូលគេខលទៅឡើងជិត 10 ដងទៅហើយនៅតែមិនចូល
"ហូយ.....តើឱ្យខ្ញុំទៅគេងនៅឯណាទៅ??"Chhieគេនិយាយតែមុខស្អុយ
"ពេលនេះគ្មានជម្រើសនោះទេឯងតែគេផ្ទះយើងសិនទៅ"Ton
"ហាស៎....គេងផ្ទះរបស់លោកនេះណា??"Chhieនិយាយទាំងនឹងស្មានមិនដល់ម៉ងហាស៎
"មែនហើយ"Ton
"តើខ្ញុំសុបិន្តមែនទេ...ទេមិនបានសុបិន្តទេចឹងមានតែលោកមិនស្រួលខ្លួនមែនទេ"Chhieនិយាយនឹងយកដៃទៅស្ទាប់ក្បាលរបស់Ton
Tonនៅពេលឃើញចឹងគេក៏បានគ្រវាស់ដៃរបស់Chhieចេញ
"យើងមិនអាចកើតអីនោះទេ"Tonគេនិយាយតែមុខស្ងួតតែម្ដង។
Chhieឃើញបែបហ្នឹងគេក៏មិនបានតបតូអីដែរគេក៏នៅស្ងាមទៅ
+យើងក្រឡែកទៅមើលអ្នកនៅឯផ្ទះម្នាក់វិញដឹងទេតែហេតុអីបានជាChhieខលទៅFourthមិនចូលពីព្រោះថាអ្នកកំលោះGeminiនេះគឺក្បាលខូចខ្លាំងមែនទែនបានដឹងថាគេលួចបិទទូរសព្ទរបស់Fourthតាំងពីពេលណាទេសូម្បីតែFourthដែលជាម្ចាស់របស់ទូរសព្ទក៏មិនដឹងដូចគ្នា
"Fourth...."Geminiគេក៍បាននិយាយឡើង
"ហាស៎....."Fourthគេក៍បានតបមកវិញ
"ឯងចង់មើលកុនទេ??"Gemini
"មើលកុនហ៎...អីឡូវនេះមែទេ??"Fourth
"មែនហើយ"Gemini
"ទៅយ៉ាងមិចទាន់ទៅ!!"Fourth
"មើលនៅផ្ទះយើងតា៎"Gemini
"ទីនេះ...មានកន្លែងមើលកុនដែលមែនទេ??"Fourth
"មែនហើយឯងចង់ទៅទេ??"Gemini
Fourthគេមិនបានតបទេប៉ុន្តែគេងក់ក្បាលជាចម្លើយ
Geminiគេក៍បាននាំផ្លូវដើរទៅបន្ទប់មួយទៀតដែលជាបន្ទប់មើលកុននឹងឯង បន្ទប់នេះរាងធំបន្តិចហើយការតុបតែងបិញមិនបាច់និយាយទេគឺថាស្អាតៗខ្លាំងមែនទែន ដែលធ្វើអោយFourthនៅគ្នាឡើងចំហរមាត់ហើយ
"ឯងទៅអង្គុយសិនទៅ"Gemini
Fourthគេក៍ដើរទៅអង្គុយគ្រាន់តែអង្គុយភ្លាមរឿងក៍បានបើកឡើងដែលវាគឺជារឿងប្រភេទស្នេហា
"ឯងចូលចិត្តមើលរឿងបែបនេះដែលទេ"Geminiគេសួរព្រមទាំងអង្គុយចុះជិតFourth
"មិនសូវប៉ុន្មានទេគឺធម្មតាៗ"Fourth
Geminiគេក៍បានញញឹមឡើងបន្តិច
"អរ៎ នំពោតនេះញុំាបានមែនទេ??"Fourthគេនិយាយព្រមទាំងមើលទៅនំដែលនៅលើតុនោះ
"ញុំាបាន"Gemini
Fourthក៍បានយកនំនោះមកញុំាបន្តើរមើលរឿងបណ្តើរ
ពួកគេមើលប្រហែលជាកន្លះម៉ោងក៍វាដល់ឆុតឆាកក្នុងរឿងវគ្គតួប្រុសថើបមាត់តួរស្រី
"ឯងគិតថា....."Geminiមិនទាន់បាននិយាយផងងាក់មកឃើញFourthបានគេងលក់បាត់ទៅហើយគេពិតជាហួសចិត្តខ្លាំងមែនទែន
"ក្មេងម្នាក់នេះពិតជាយ៉ាប់មែន"Geminiនិយាយព្រមទាំងគ្រវីក្បាលតិចៗហើយគេក៏បានរៀបចំអីវ៉ាន់ទុកដាក់រួចរាល់បន្ទាប់មកក៏បានបីFourthចូលក្នុងបន្ទប់ដើម្បីឲ្យគេបានគេងលក់ស្រួលបួល
នៅពេលដែលដាក់Fourthទៅលើគ្រែបានគេងលក់ស្រួលបួលហើយGeminiគេក៏បានអង្គុយសម្លឹងមើលទៅផ្ទៃមុខរបស់Fourthដោយញញឹមបិទមាត់បានចិត្ត
"យើងមិនយកខ្លួនឯងទេណាហេតុអីសុខៗយើងត្រូវម្លង់ស្នេហ៍ឯងបែបនេះទាំងដែលឯងជាក្មេងនិយាយមិនចេះស្ដាប់គ្នាឌឺ ពេលជួបឯងដំបូងយើងសឹងតែមិនមើលមុខឯងទៅហើយ ព្រោះតែឯងចេះតែនាំយើងឈ្លោះរហូត"Geminiនិយាយហើយគេក៏បានលូកដៃទៅដល់វេនតារបស់Fourthយឺតៗដើម្បីកុំឲ្យរំខានដល់ការគេងរបស់Fourth
"ឯងមានដឹងខ្លួនទេនៅពេលដែលឯងមិនពាក់វែនតាឯងគឺស្អាតជាងការគិតរបស់យើងទៅទៀត ប៉ុន្តែនៅពេលដែលពាក់វែនតាក៍នៅតែស្អាតក្នុងភ្នែកយើង"Geminiគេនិយាយទាំងញញឹមបិទមាត់មិនជិតតែម្ដងមិនដឹងថាស្រមើស្រម៉ៃដល់ណាទេប៉ុន្តែសុខៗគេក៏បានឈប់ញញឹមវិញ
"អេ៎...នេះយើងឆ្កួតទៅថ្នាក់អង្គុយនិយាយតែឯងសើចតែឯងផងហ៎!!"Geminiគេនិយាយទាំងហួសចិត្តតែម្ដងនេះគេស្រឡាញ់Fourthខ្លាំងជាងការគិតរបស់គេទៅទៀត
បន្ទាប់ពីអង្គុយស្រមើស្រមៃមួយសន្ទុះមកគេក៏បានរៀបចំខ្លួនដើម្បីចូលគេងដែរគឺថាយប់នេះពួកគេជាមួយគ្នា។
បានហើយយើងទៅមើលក្នុងផ្ទះដ៏សែនដោយរញ៉េរញ៉ៃជាមួយនឹងអ្នកប្រុសChhieនិងអ្នកប្រុសTonវិញពេលនេះគឺយប់រៀបជ្រៅដែរហើយបើម៉ោងគឺម៉ោង 10 ជាងបាត់ទៅហើយ ប៉ុន្តែអ្នកប្រុសChhieហ្នឹងគឺគាត់មិនព្រមគេងទេ នៅអង្គុយធ្វើមុខដូចគេយកទៅបាញ់ចោលអញ្ចឹង។ពេលនោះTonក៏គេបានដើរចុះមកពីខាងលើ
"នែ៎...យប់ថ្មើរនេះហើយឯងបានដេកទេអី ? ឯងចង់អង្គុយដល់ភ្លឺមែនទេ!?"TonនិយាយឡើងនៅពេលដែលឃើញChhieនៅអង្គុយម្នាក់ឯងនៅជាន់ក្រោយ
"មិនដឹងទេផ្ទះរបស់លោកមិនមានទឹកដោះគោ"Chhieគេក៏បានតបទៅវិញទាំងទឹកមុខគួរឲ្យចង់សើចខ្លាំងមែនទែន។
"អោ...ហើយបើមិនមានទឹកដោះគោវាពាក់ព័ន្ធអីនឹងការដេកដែរ??"Tonគេនិយាយទាំងឆ្ងល់
"លោកមិនដឹងនោះទេទម្លាប់របស់ខ្ញុំមុនពេលចូលគេងត្រូវតែញ៉ាំទឹកដោះគោស្រស់ឬទឹកដោះគោក្តៅបើមិនអញ្ចឹងខ្ញុំគេងមិនលក់នោះទេ"Chhieគេក៏បានតបទៅវិញព្រោះវាជាការពិតគេតែងតែធ្វើបែបនេះមុនពេលចូលគេរហូតតាំងពីតូចមកម្ល៉េះ
"ហើយនៅពេលថ្ងៃហេតុអីក៏ឯងមិនព្រមប្រាប់យើងពេលនេះយប់ហើយចង់ឱ្យយើងទៅរកនៅឯណាឲ្យឯង"Ton
"ខ្ញុំមិចហ្នឹងដឹងទៅថាផ្ទះលោកក្រទឹកដោះគោញ៉ាំដល់ថ្នាក់នេះ អ្នកមានប៉ុន្នឹងដែរប៉ុន្តែហេតុអីក៏គំរិះម៉្លេះ ? មិនទិញទឹកដោះគោដាក់ផ្ទះ"Chhieគេនិយាយតាមទឹកមុខមើលទៅគឺគួរឲ្យចង់វាយខ្លាំងមែនទែន។
"នែ៎!!យើងមិនមែនក្មេងដូចឯងយើងទៅទិញទឹកដោះគោដាក់ផ្ទះធ្វើអី??"Ton
"ខ្ញុំមិនដឹងទេ ខ្ញុំចង់ញ៉ាំឥឡូវនេះ"Chhie
"យប់ថ្មើរនេះហើយឯងចង់អោយយើងធ្វើយ៉ាងម៉េច!?"Ton
"ក៏ចេញទៅទិញទៅ"Chhie
"តែនេះយប់ហើយណា"Ton
"ហើយបើយប់វាយ៉ាងម៉េច??"Chhie
"យើងមិនដឹងទេយើងមិនទៅ"Ton
"ខ្ញុំក៏មិនដឹងដូចគ្នា"Chhie
"អើបើមិនដឹងទេ...មិនបាច់ដេកទេនៅអង្គុយនៅហ្នឹងទៅ"Tonនិយាយហើយគេក៏បានដើរទៅរកទឹកញ៉ាំ
"បើឯងចង់ផឹកទៅទិញផឹកខ្លួនឯង"Tonគេក៏មិនភ្លេចនិយាយពាក្យមួយម៉ាត់នេះផងដែរមុននឹងគេដើរឡើងទៅបន្ទប់នេះ
Chhieដល់ពេលអញ្ចឹងគឺថាគាំងៗម៉ងហា៎

Thank you for reading 💗😊 please waiting for next Episode....🙏


ជំនួយការជំនួយបេះដូង (END👌)Where stories live. Discover now