ភាគ11(កម្មពារមានពិត)

801 57 1
                                    

បន្តាប់ពីGeminiបង្ហោះឡានបន្តិចមកពួកគេក៍បានទៅដល់ភោជនីយដ្ឋានមួយកន្លែងដែលជាកន្លែងណាត់ជួបនឹងឯង
ពួកគេទាំងពីអ្នកក៍បានដើរចូលទៅខាងក្នុង ពួកគេមកខកប្រហែល10នាទីទៅហើយតែវាពិតជាសំណាងល្អខ្លាំងណាស់ដែលម្ចាស់ភាគហ៊ុននោះនៅចាំ
គ្រាន់តែចូលទៅដល់ភ្លាមFourthគឺគេឡើងគាំងតែម្តង
"អ៊ំប្រុស...."Fourthគេនិយាយឡើងភ្លាម់នៅពេលដែលឃើញមុខម្ចាស់ភាគហ៊ុននោះ
"Fourth...."អ៊ំប្រុសម្នាក់នោះក៍បាននិយាយមកកាន់គេផងដែល
"អ្នកទាំងពីរស្គាល់គ្នាមែនទេ??"Geminiគេក៍បាននិយាយឡើងផងដែល
"រឿងអីដែលថាមិនស្គាល់នោះ អ៊ំស្គាល់គេតាំងពីរក្មេងមកម្លេស"អ៊ំម្នាក់នោះនិយាយទាំងញញឹមឡើងស្រស់ដែលវាខុសពីFourthដែលគាំងមិនទាន់បាត់
"លោក...លោកអ៊ំមិនទាន់ស្លាប់ទេអ្ហ៎!?"Fourthគេក៏បាននិយាយឡើង
"អ្នកណាប្រាប់ថាអ៊ំស្លាប់!?"អ៊ំប្រុសម្នាក់នោះក៏បានតបមកវិញ
"Chhieគេបានប្រាប់ខ្ញុំថាអ៊ំបានស្លាប់បាត់ទៅហើយ។"Fourth
"អីយ៉ា!!អាកូនចង្រៃនេះហេតុអីក៏វាហ៊ាននិយាយបែបនេះអញ្ចឹង"លោកអ៊ំម្នាក់នោះគាត់ស្រាប់តែក្តៅដឹកត្រចៀកភ្លាមតែម្ដង។
"លោកអ៊ំLyyគឺជាប៉ារបស់អាល្អិតនោះហ៎!!"Geminiគេក៏បាននិយាយតាំងភ្ញាក់ផ្អើល
"មែនហើយ"Fourth
"និយាយអញ្ចឹងតើអាល្អិតនោះជួបក្មួយតាំងពីពេលណា??"លោកLyyក៏បានសួរឡើងផងដែរ។
"ពួកយើងជួបគ្នាកាលពីល្ងាចមិញគេបានប្រាប់ខ្ញុំថាអ៊ំបានស្លាប់បាត់ទៅហើយ។ហើយទ្រព្យសម្បត្តិរបស់គេក៏ត្រូវម្ចាស់បំណុលរឹបអូសទៀតគេគ្មានកន្លែងទៅនោះទេទើបខ្ញុំឲ្យគេមកនៅជាមួយខ្ញុំមួយរយៈ"Fourth
"តើខ្ញុំទៅជំពាក់បំណុលអ្នកណាទៅ??"លោកLyyនិយាយទាំងហួសចិត្តតែម្ដង។
"និយាយអញ្ចឹងតើលោកអ៊ំនិងChhieមានបញ្ហាអីនឹងគ្នាដែរទេ??"Fourthគេក៍បានសួរបន្ត
"អ៊ំនឹងអាលល្អិតម្នាក់នោះមិនមានបញ្ហាអីនឹងគ្នានោះទេគេប្រាប់ថាគេចង់ទៅដើរលេងមួយរយៈអ៊ំក៏ឱ្យគេទៅអ្នកណាទៅដឹងទៅថាអាល្អិតម្នាក់នោះក្បាលខូចដល់ថ្នាក់នេះ"លោកLyy
"បានហើយឈប់និយាយពីកូនរបស់អ៊ំទៅឥឡូវនិយាយពីការងារវិញយ៉ាងម៉េចដែរ??"លោកLyyគាត់ក៏បានប្ដូរសាច់រឿងមកនិយាយពីការងារវិញ។
"គឺចេះទេលោកអ៊ំដោយសារតែភាគហ៊ុនរបស់លោកអ៊ំបានបញ្ចូលទៅក្នុងក្រុមហ៊ុនរបស់ពួកយើងហើយពួកយើងចង់ឱ្យប្រាកដចិត្តទើបយកឯកសារមកឲ្យលោកអ៊ំស៊ីញ៉េសារជាថ្មី"Fourthនិយាយព្រមទាំងហុចឯកសារមួយសន្លឹកទៅឲ្យលោកអ៊ំLyy
"អ៊ំមិនគិតអីច្រើននោះទេអ៊ំព្រមទៅចុះព្រោះថាក្នុងក្រុមហ៊ុនក៏មានក្មួយម្នាក់ដែលធ្វើការនៅទីនោះដែរ"លោកអ៊ំLyyនិយាយហើយក៏បានយកក្រដាសនោះមកស៊ីញ៉េ
"អរគុណច្រើនហើយណាអ៊ំហើយក៏សុំទោសផងដែរដែលថ្ងៃនេះឲ្យលោកអ៊ំចាំ"Fourth
"មិនអីទេក្មួយ និយាយអញ្ចឹងពេលចេញពីនេះពួកក្មួយទាំងពីរទៅក្រុមហ៊ុនវិញមែនទេ??"លោកអ៊ំLyy
"ត្រូវហើយបាទព្រោះថាខ្ញុំបានផ្ញើChhieនៅក្រុមហ៊ុនពេលនេះមិនដឹងថាយ៉ាងម៉េចផងទេ"Fourth
"មិនអីទេណាក្មួយទៅចុះ។ហើយទៅប្រាប់កូនអ៊ំផងថាត្រឡប់មកផ្ទះវិញមកកុំទៅរញ៉េរញ៉ៃក្មួយអី"លោកLyy
"មិនអីទេលោកអ៊ំបើគេចង់នៅជាមួយខ្ញុំហើយឱ្យគេនៅសិនចុះ"Fourthតបទៅវិញព្រមទាំងញញឹមយ៉ាងស្រស់
"អញ្ចឹងអរគុណហើយណាបើអស់ការងារអីហើយអ៊ុំសុំចេញទៅមុនហើយណាថ្ងៃនេះមានការប្រជុំនៅក្រុមហ៊ុន"លោកអ៊ំLyyនិយាយហើយក៏បានដើរចេញទៅបាត់ទៅ
"អេ៎...អាល្អិតChhieនោះគឺជាកូនលោកអ៊ំLyyពិតមែនហ៎??"Geminiនិយាយឡើងនៅពេលដែលលោកអ៊ំLyyដើរចេញទៅបាត់
"ពិតមែនហើយហើយខ្ញុំនឹងគេក៏ស្គាល់គ្នាតាំងពីតូចផងដែរព្រោះថាកាលនៅពីតូចធ្លាប់នៅផ្ទះជិតគ្នា"Fourth
"ប៉ុន្តែថាហេតុអីក៏គេកុហកឯង"Gemini
"ខ្ញុំក៏មិនដឹងដែរមិនដឹងថាមានរឿងអីនោះទេ"Fourth
"មិនអីទេអញ្ចឹងពួកយើងញ៉ាំអីសិនទៅមុននឹងទៅក្រុមហ៊ុនវិញ"Gemini
Fourthគេមិនបានតបអីទេគេក៏បានងក់ក្បាលបន្តិចដែលជាចម្លើយ
បន្ទាប់មកពួកគេចាំពីរនាក់ក៏បាននាំគ្នាញ៉ាំអីសិនទៅមុននឹងត្រឡប់ទៅក្រុមហ៊ុនវិញ។ប៉ុន្តែយើងក្រឡែកមកមើលក្រុមហ៊ុនវិញគឺថាវល់តែម្តងលោកប្រុសChhieយើងហ្នឹងគឺកូរTonខ្លាំងមែនទែនគ្នាឡើងចង់ឆ្កួតហើយ។
"អេ៎...ឯងនៅស្ងៀមតិចបានអត់កុំរញ៉េរញ៉ៃមើល"Tonគេក៏បាននិយាយឡើងនៅពេលដែលឃើញChhieដើរទៅដើរមកមិនឈប់សោះគេឡើងចង់វិលមុខទៅហើយ។
"យ៉ាងម៉េចហ្នឹងខ្ញុំយកជើងខ្ញុំដើរមិនបានយកជើងលោកឯងដើរទេបិទមាត់ទៅ"Chhieគេតបមកវិញហើយក៏មិនព្រមឈប់ដើរដែរ។
"តែយើងនេះវាឈឺក្បាលឯងនេះដើរទៅដើរមកមិនដឹងជាស្អីទេ"Ton
"ខ្ញុំដើរទៅដើរមកនេះពីព្រោះនៅចាំមិត្តរបស់ខ្ញុំ"Chhie
"ហើយយ៉ាងម៉េចមិត្តរបស់ឯងទៅធ្វើការមិនបានទៅស្លាប់ឯណា"Tonគេតបមកវិញដែលធ្វើឱ្យChhieគេនៅស្ងៀមថ្មឹងតែម្ដងហើយក៏ងាកមកសម្លក់មុខគេ
"មាត់លោកឯងនេះឆ្កែពិតមែន"Chhieនិយាយហើយគេក៏បានយកផ្លែឈើដែលនៅជិតនោះគប់ទៅTonឡើងត្រូវចំកណ្ដាលក្បាលតែម្ដង។
"ឯង...."Tonវិញនៅពេលដែលត្រូវគេគប់ហើយគឺមិចនឹងអាចនៅស្ងៀមទៅគេក៍បានយកផ្លែឈើដែលនៅក្នុងកន្ត្រក់ជិតដៃរបស់គេនោះគប់ទៅវិញហើយលោកប្រុសពីរអ្នកនឹងក៍បានគប់គ្នាទៅមកៗឡើងបន្ទប់ធ្វើការរបស់GeminiFourthគឺថាឡើងរាយប៉ាយពេញហ្នឹងតែម្ដងស្អីក៏គប់ដែរគប់ឡើងពេញហ្នឹង។
ហើយបន្ទាប់ពីគប់គ្នាហត់ហើយពួកគេទាំងពីរនាក់ក៏អង្គុយដកដង្ហើមធំរឿងខ្លួន។ព្រោះតែហត់ពេកដកដង្ហើមមិនចង់ដល់គ្នា។
"លោកឯងចាំមើលទៅអាប្រុសចង្រៃ"Chhieគេហត់ឡើងជិតស្លាប់ទៅហើយប៉ុន្តែគេនៅតែលើកដៃចង្អុលទៅមុខTonហើយនៅជេរគ្នាបានទៀត។
"ឯងចង់យ៉ាងម៉េចចង់ត្រូវទៀតមែនទេ"Tonគេក៏មិនឈប់ត្រឹមហ្នឹងដែរគេក៏បានតបទៅវិញ
"អាចង្រៃចាំទទួលទៅ"Chhieចេះស្រែកឡើងហើយរៀបនឹងយកឯកសារដែលនៅលើតុរបស់Geminiគប់ទៅប៉ុន្តែវាជាសំណាងល្អខ្លាំងមែនទែនដោយសារតែពេលហ្នឹងGeminiFourthពួកគេក៏បានមកដល់វិញផងដែរ។
"ឈប់ភ្លាម"Geminiគេក៏បានស្រែកឡើងហើយពិតជាខឹងខ្លាំងមែនទែនព្រោះថាបើធ្វើការគេពេលនេះខ្ទេចតែម្ដង។
Fourthវិញគឺបើកភ្នែកធំៗតែម្ដង
"អ្នកណាប្រាប់ឲ្យពួកឯងទាំងពីរនាក់ចូលមកប្រឡែងគ្នានៅក្នុងបន្ទប់យើង"Geminiគេក៏បាននិយាយឡើង
"ខ្ញុំមិនបានធ្វើនោះទេគឺអាប៉ិមុខងាប់នោះជាអ្នកធ្វើ"Chhieនិយាយព្រមទាំងលើកដៃចង្អល់ទៅTon
"អេ៎...មកបន្ទោសយើងតែម្ខាងយ៉ាងម៉េចឯងជាអ្នកចាប់ផ្ដើមមុនអ្នកណាឲ្យឯងយកផ្លែឈើមកគប់យើងធ្វើអី!!"Tonគេក៏បានប្រកែកឡើងព្រោះគេមិនសុខចិត្តនោះទេChhieជាអ្នកគប់គេមុនហេតុអីក៏គេត្រូវទទួលខុសត្រូវ
"មកពីលោកឯងហ្នឹងបើមាត់លោកឯងមិនឆ្កែពេកទេខ្ញុំក៏មិនធ្វើបែបហ្នឹងដែរ"Chhie
"មកពីចរិតឯងបែបនេះហើយទើបមានរឿងបែបហ្នឹង"Ton
គឺថាពួកគេទាំងពីរនាក់គឺនៅឈ្លោះគ្នាតែម្ដងមិនខ្វល់ពីរនាក់ដែរជាម្ចាស់បន្ទប់ទេ។
"ឈប់សិនបានហើយ"Fourthគេក៏បានស្រែកឡើង
TonChhieក៏បានងាកទៅមើលមុខរបស់Fourth
"អ្នកទាំងពីរមិនមែនក្មេងទេណាហេតុអីក៏ធ្វើបែបនេះ??"Fourth
"យើងក៏មិនបានតាំងចិត្តធ្វើដែរប៉ុន្តែមកពី..."Chhieគេនិយាយមិនទាន់ចប់ផងហ្នឹងក៏ត្រូវFourthនិយាយកាត់
"កុំបន្ទោសអ្នកផ្សេងឯងក៏ជាអ្នកធ្វើដែរ ថ្ងៃនេះឯងហើយនិងលោកTonត្រូវសម្អាតបន្ទប់នេះឲ្យស្អាតបើមិនអញ្ចឹងទេកុំថាយើងមិនបានប្រាប់។"Fourthនិយាយហើយគេក៏បានអូសដៃGeminiដើរចេញទៅ
ដែលទុកឱ្យTonChhieនៅឈរមើលមុខគ្នានៅហ្នឹងឯងគឺថាពេលនេះពួកគេសឹងតែស៊ីសាច់គ្នាទាំងរស់ហើយ។
"នៅឈរមើលយូរទៀតទេឆាប់ទៅរៀបចំអីវ៉ាន់មកសំអាតមក"Tonគេក៏បាននិយាយឡើង
"អេហេតុអីបានមកប្រើខ្ញុំលោកគួរតែជាអ្នកទៅយក"Chhie
"ពេលនេះហើយឯងចង់នៅប្រកែកគ្នាទៀតមែនទេ??"Ton
"អញ្ចឹងក៍ទៅយកទាំងពីរនាក់ទៅ"Chhie
Tonគេក៏មិនចង់ឈ្លោះទៀតដែរ។ហើយគេក៏បានព្រមដែរទៅយកទៅ ហើយពួកគេទាំងពីរនាក់ក៏នៅសម្អាតបន្ទប់នេះរឿងយូរដែរដោយសារតែខ្ទេចខ្ទេចគ្រប់កន្លែងអញ្ចឹងហើយសំអាតប្រហែលជាមួយម៉ោងជាងឯណោះទើបរួច។
បន្ទាប់ពីសម្អាតរួចរាល់ហើយគឺថាមួយៗចង់តែដាច់ខ្យល់ស្លាប់នៅកន្លែងតែម្ដង។
"អូយហត់ណាស់វើយ"Chhieស្រែកឡើងព្រមទាំងដាក់ខ្លួនទៅលើសាឡុង
"នេះ..."Tonគេក៏បានហុយទឹកមួយដបទៅឱ្យChhie
Chhieគេក៏បានសម្លឹងទៅមើលទឹកនោះហើយក៏ងាកទៅសម្លឹងមើលមុខTonមុននឹងយកដៃទៅចាប់ដបទឹកនោះ
"អរគុណហើយ"Chhieគេនិយាយអរគុណហើយក៏បានលើកទឹកនោះយកមកញ៉ាំ គ្រាន់តែដាក់ចូលមាត់ភ្លាមគឺថាព្រួសឡើងពេញនឹងតែម្តង គឺថាទឹកនឹងប្រៃណាស់ជាងអំបិលទៀត
"លោកឯងអោយទឹកអីខ្ញុំផឹក??"Chhieសួរទាំងខឹងតែម្តងនេះប្រុងរករឿងមិនឈប់ម៉ងហ៎
"យ៉ាងមិចដែលឆ្ងាញ់ទេទឹកនេះគឺយើងអ្នកផលិតផ្ទាល់ដៃណា"Tonនិយាយព្រមទាំងសើចឡើង
"ទឹកស្អី??"Chhieគេក៍បានសួរមួយម៉ាត់ទៀត
"ទឹកអំបិល"Tonគេនៅតែសើចដូចដើម
Chhieគេទ្រាំមិនបានទេគេក៍បានដេញវាយតែម្តងទៅគឺថារត់ឡើងពេញនឹងហើយTonគេរៀបនឹងរត់ចេញទៅខាងក្រៅហើយនឹងហា៎ស្រាប់តែរអិលជើងដួលនៅមុខទ្វាតែម្តង
"ឃើញទេកម្មពារមានពិតមិនចាំជាតិក្រោយទេ"Chhie
Chhieឃើញបែបនឹងគឺថាគេសើចយកៗតែម្តងសើចឡើងចង់រឹងពោះហើយ សើចលឺឡើងដល់ខាងក្រៅដែលធ្វើអោយGeminiFourthដែលនៅក្បែរទ្វាលឺហើយក៍បានបើកទ្វារចូលមកហើយគឺថានៅពេលដែលឃើញសកម្មភាពបែបហ្នឹងពួកគេទាំងពីរនាក់គឺគាំងតែម្ដង។
"ពួកឯងនាំគ្នាលេងអីនៀគ??"Geminiគេក៏បានស្រែកឡើង
Tonវិញនៅពេលដែលឃើញបែបហ្នឹងហើយគេក៏ប្រញាប់ក្រោកឈរភ្លាម
"ខ្ញុំអោយមកសម្អាតមិនអោយមកប្រលែងគ្នាទេ"Fourthគេនិយាយទាំងមុខស្នើតែម្តង
"បានហើយៗនាំគ្នាចេញទៅ"Geminiនិយាយហើយគេក៍ដើរទៅអង្គុយនៅលើតុ
"សុំទោសណាចាហ្វាយខ្ញុំសុំចេញទៅមុនហើយ"Fourthនិយាយហើយគេក៍បានអូសដៃChhieចេញទៅបាត់ ហើយមុននឹងចេញទៅChhieនៅឆ្លៀតធ្វើមុខឌឺដាក់Tonទៀតផង
"ឯងឃើញទេឯងឃើញក្មេងម្នាក់នឹងទេគេឌឺខ្លាំងណាស់"Tonនិយាយព្រមទាំងចង្អុលទៅChhieដែលដើរចេញទៅមុននេះ
"ហើយឯងយ៉ាងមិចឯងជាក្មេងមែនទេបានជាទៅប្រកែកជាមួយគេនោះ"Geminiគេក៍បាននិយាយត
"យើងក៍មិនចង់ដែលតែឯងមើលទៅ"Tonគឺថាគេមិនដែលជួបក្មេងអីចរិកចឹងទេតាំងពិកើតមក

Thank you for reading 💗😊 please waiting for next Episode.....🙏

ជំនួយការជំនួយបេះដូង (END👌)Where stories live. Discover now