ភាគ20(បើសម្រេចចិត្តខុសៗមួយជីវិត)

656 46 2
                                    

បន្ទាប់ពីAeបានចេញទៅបាត់យើងក៍ឃើញថាGeminiគេនៅអង្គុយនៅនឹងដដែល
"យើងនឹកឯងខ្លាំងណាស់ឯងមាននឹកយើងទេ"Geminiគេនិយាយព្រមទាំងសម្លឹងទៅមើលផ្កាយនៅលើមេឃ
ចំណែកឯFourthវិញគេក៏នៅមិនស្ងប់ដូចគ្នាគេគិតនៅអ្វីដែរAeបាននិយាយជាមួយគេការពីល្ងាចមិញនេះ គេអង្គុយគិតចុះគិតឡើងក៍បានអ្នកផ្ញើរវីដីអូមកអោយគេFourthក៍បានចុចចូលមើលបន្តិចទៅបន្ទាប់ពីមើលរួចហើយគេក៏សម្រេចចិត្តថាចុះទៅខាងក្រោមដើម្បីទៅនិយាយគ្នាឲ្យដាច់ស្រេចតែម្ដង។
ពេលចុះទៅដល់ខាងក្រោមគេក៏បានដើរចេញមកខាងក្រៅ គេបារម្ភពីGeminiណាស់ឃើញមកអង្គុយនៅខាងក្រៅហើយម៉េចក៏ចាប់ផ្ដើមត្រជាក់ខ្លាចគេឈឺគេងអត់ភួយមកប៉ុន្តែមិនមែនហូបឯងស្រួលបួលទេគឺគេឈរគប់មកតែម្ដង។
ដែលធ្វើឲ្យGeminiតែកំពុងអង្គុយភ្លឹកនេះភ្ញាក់យកតែម្តងប្រុងនិងស្បែកជេរទៅហើយប៉ុន្តែងាកមកបែរជាឃើញFourthគឺជាអ្នកគប់គេក៍បានស្ងាត់មាត់វិញ
"Fourthឯងដាច់ចិត្តមកនិយាយជាមួយយើងហើយឬ!?"Geminiនិយាយព្រមទាំងស្ទុះទៅរកFourth
"យើងសុំទោស យើងជាអ្នកខុសឯងត្រឡប់ទៅវិញជាមួយយើងទៅណា យើងសន្យថាមិនធ្វើបែបនឹងទៀតទេ យើងស្រឡាញ់ឯងខ្លាំងណាស់ឯងកុំចិត្តដាច់ពេកបានទេ!!"Geminiគេនិយាយផងរៀបរាប់ផង
"សុំទោស...រឿងរបស់យើងគឺចប់ហើយ លោកកុំមកតាមរំខានខ្ញុំទៀតបានទេ"Fourthគេនិយាយមួយម៉ាត់នេះគឺធ្វើឱ្យGeminiធ្លាក់ថ្លើមតែម្ដង បេះដូងគឺបែកជា2ម៉ងហាស៎ ទឹកភ្នែកក៍ចាប់ផ្តើមដណ្តើមគ្នាស្រក់
"Fourthយើងសុំទោស ឯងកុំធ្វើបែបនឹងបានទេ យើងសុំទោសយើងមិនអាចរស់គ្មានឯងបានទេ យើងស្រឡាញ់ឯងណាស់ Fourth"Geminiគេព្យាយាមអង្វរFourthណាស់
"សុំទោសហ៎!!ចុះកាលដែលលោកធ្វើលោកមានគិតដល់អារម្មណ៍ខ្ញុំទេលោកមិនគិតថាខ្ញុំឈឺចាប់ខ្លះទេហ៎..."Fourthនិយាយផងទឹកភ្នែកផង
"រឿងទាំងអស់វាគ្រាន់តែជាការយល់ច្រលំទេយើងមិនបានធ្វើពិតមែន"Gemini
"អរ៎...លោកចង់និយាយថាគេចាប់លោកថើបគេចាប់លោកអោបចឹងមែនទេ?? ថោកទាបណាស់ស្តាយដែលខ្ញុំស្រឡាញ់លោក ស្តាយដែលគិតថាលោកជាមនុស្សល្អហើយក៍ស្តាយដែលទុកចិត្តមនុស្សដូចជាលោកចាប់ពីពេលនេះទៅកុំអោយខ្ញុំឃើញមុខលោកទៀត"Fourthនិយាយហើយគេក៍បានដើរចេញទៅបាត់ដោយមិនងាក់ក្រោយសូម្បីបន្តិចគឺដាច់ចិត្តតែម្តង
ឯGeminiវិញគេមិនដឹងថាគួរធ្វើយ៉ាងមិចទៀតទេ ទោះប្រឹងនិយាយយ៉ាងណាក៍Fourthមិនព្រមជឿគេដែលគេក៍បាននៅអង្គុយយំខូចចិត្តម្នាក់ឯងចឹងទៅ Aeគេក៍បានដើរចេគមកព្រមទាំងយកស្រាមកទៀតផងព្រោះមុននេះគេក៍បានឃើញរឿងទាំងអស់ផងដែល
"ឯងកុំពិបាក់ចិត្តពេកអីតឹចទៀតគេគុំតែយល់ដោយខ្លួនឯងទេ"Aeនិយាយព្រមទាំងកំដរGeminiផឹកកាត់សេដចឹងទៅ
"យើងអស់យោបល់ហើយពេលនេះគិតអីក៍មិនចេញដែលដំបូងយើងគិតថាតែរឿងអោបទេតែពេលនេះទៅចេញរឿងថើបមកពីណាទៀតហើយ"Geminiគេនិយាយទាំងមិនយល់
"ឯងមានបានធ្វើវាទេ"Aeគេក៍សួរ
"យើងមិនដឹងអីទេ ហើយយើងក៍មិនយល់ដូចគ្នា"Gemini
បានហើយយើងនៅអោយគេសេដនឹងទៅយើងក្រលែកទៅមើលFourthនៅក្នុងបន្ទប់ម្នាក់ឯងវិញគេអង្គុយយំយ៉ាងខ្លាំងហើយក៍នឹកឃើញអាវីដីអូដែលគេបានមើលមុននេះតាមពិតវាជាវីដីអូដែលGeminiនឹកYing Paថើបគ្នា តែយើងមិនដឹងថាវាជារឿងពិតឬអត់ដែលហើយបើវាពិតតើវាតាំងពីពេលណាមក
អ្វីដែលសំខាន់គឺថាFourthគេឈឺចាប់ខ្លាំងណាស់ឈឺដល់ថ្នាក់មុនដឹងនិយាយយ៉ាងមិចអោយសមទេ
"ខ្ញុំទេដែលល្ងង់ជឿលើមនុស្សដូចជាលោកនោះ"Fourthគេខឹងខ្លួនឯងផងខឹងGeminiផងនិយាយទៅគេខឹងខ្លួនឯងដែលល្ងង់ជឿGeminiហើយគេខឹងGeminiដែលកុហុកគេ គេក៍បន្តយំៗរហូតទាល់តែគេងលក់តែម្តង
+ព្រឹកថ្ងៃថ្មីក៍ចូលមកដល់យើងក៍ឃើញថាFourthគេបានក្រោយពីគេងមកជាមួយសភាពយាប់ៗខ្លាំងមែនទែន
គេក៍បានដកដង្ហើមធំបន្តិចដើម្បីអោយធូរទ្រូងហើយក៍បានងើបទៅរៀបចំខ្លួនដើម្បីចេញទៅក្រៅចឹងទៅ
បន្ទាប់ពីរៀបចំរួចFourthគេក៍បានចុះទៅខាងក្រោយដើរបណ្តើរអើតមើលឆ្វេងស្តាំបណ្តើរគេចង់ដឹងថាGeminiនៅទីនេះទៀតឬអត់
"មិនបាច់រកទេគេទៅបាត់តាំងពីប្រលឹងមេស"Aeគេក៍បាននិយាយឡើងដែលធ្វើអោយFourthនេះគ្នាកភ្ញាក់ចង់ស្លាប់
"អ្នកណាថាយើងរកទេនោះយើងគ្រាន់តែចង់ចេញទៅដើរលេងតា៎"Fourthគេក៍ប្រកែកយ៉ាងលឿន
"អូខេ ចឹងក៍ចឹងទៅចាំតឹចចាំយើងរៀបចំខ្លួនសិនចាំជូនទៅ"Aeនិយាយហើយគេក៏បានប្រុងនឹងងើបទៅរៀបចំខ្លួន
"មិនបាច់ទេថ្ងៃនេះយើងចង់ដើរលេងម្នាក់ឯង"Fourthគេក៏បាននិយាយឡើងដែលធ្វើឲ្យAeនេះគេឆ្ងល់ជាខ្លាំង
"អេ៎...ធម្មតាបើទៅណាយើងមិនទៅជាមួយឯងមិនទៅទេហើយថ្ងៃនេះកើតអីចឹងទៅម្នាក់ឯង"Aeគេនិយាយទាំងមុខឆ្ងល់ៗ
"គ្មានអីទេយើងគ្រាន់តែចង់ដើរលេងម្នាក់ឯងខ្លះកុំឲ្យរំខានឯង"Fourth
"ប្រាកដណាថាមិនកើតអី!!នេះកុំគិតថាខូចចិត្តលួចទៅលោតទឹកណា៎"Ae
"ឆ្កួតណាធ្វើអញ្ចឹងយើងទៅសិនហើយ"Fourthនិយាយហើយគេក៏បានរត់ចេញទៅបាត់ដែលធ្វើឲ្យAeនេះគេកាន់តែឆ្ងល់ហើយ
"មានរឿងអីមែនទេកូន??"ម្តាយAeដែលចេញមកពីខាងក្នុងក៏បានសួរឡើង
"មិនមានអីទេម៉ែតោះប្រញាប់ទៅ"Aeនិយាយហើយគេសប្បាយរៀបចំអីវ៉ាន់ដើម្បីចេញទៅក្រៅជាមួយម្ដាយគេ
ចំណែកឯFourthវិញគឺគេគ្មានបានទៅណានោះទេគេនឹកគ្នាជួបជាមួយហ្នឹងChhieហ្នឹងឯង
ពួកគេទាំងពីរនាក់កំពុងតែអង្គុយនៅមាត់សមុទ្រ
"ឯងមានរឿងអីទៅហេតុអីក៏ឯងហៅយកមកបែបនេះ??"Chhieគេក៏បានសួរឡើងព្រោះថាធម្មតាFourthមិនដែលចេញទៅណាមកណាពេលព្រឹកនោះទេតែនេះព្រឹកព្រលឹមហៅចេញមកក្រោយតែម្ដង។
Fourthគេមិនបាននិយាយនោះទេគេក៏បានយកទូរសព្ទបើកវីដេអូកាលពីយប់ហ្នឹងឱ្យChhieមើលChhieក៏បានយកវីដេអូនោះមកមើលហើយគេឡើងគាំងតែម្ដង។
ប៉ុន្តែគេដឹងច្បាស់ណាស់ថាGeminiមិនអាចលក់ទៅធ្វើរឿងបែបហ្នឹងនោះទេ។វាអាចជាវីដេអូកាត់តឬក៏ជាវីដេអូដែលយូរណាស់មកហើយ។
នៅពេលដែលកំពុងមើលនោះគេក៏បានលួចផ្ញើវីដេអូហ្នឹងទៅក្នុងទូរសព្ទរបស់គេដើម្បីយកឲ្យGeminiមើលដែរ
"ពេលនេះយើងនឹងគេគឺដាច់ស្រាប់គ្នាហើយលែងត្រូវជាអីនឹងគ្នាទៀតហើយ"Fourth
"ហើយប្រាកដចិត្តទេ ឯងពិតជាមិនអាចលើកលែងអោយគេបានមែនហ៎!?"Chhieគេក៍បាននិយាយឡើង
"ចុះបើសិនជាឯងៗលើកលែងអោយដែលទេ??"Fourthគេក៍បានសួរបកទៅវិញ
"យើងយល់ថាវាពិបាកតែឯងគួរតែរៀនយល់ពីរឿងដែលកើតឡើងអោយច្រើនទៅ បើសម្រេចចិត្តខុសគឺខុសមួយជីវិតណា"Chhieនិយាយហើយគេក៍ក្រោយឈរឡើងហើយក៍និយាយបន្ត
"រឿងខ្លះទាល់តែយល់ពីវាច្បាស់ទើបសម្រេចចិត្តត្រូវ ឯងគួរតែគិតម្តងទៀតណា យើងសុំទៅមុនហើយ"Chhieនិយាយហើយគេក៍បានដើរចេញទៅបាត់ទៅ
Fourthគេក៍មិនបាននិយាយអីច្រើនដែលគេបានត្រឹមតែអង្គុយស្ងៀមតែប៉ុណ្ណោះ ពេលនេះទោះជាធ្វើអ្វីក៍មិនបានដែល
ចំណែកChhieវិញគេក៍បានប្រយាប់យករឿងទាំងអស់ទៅប្រាប់Geminiគ្រាន់តែទៅដល់ភ្លាមគឺឃើញថាGeminiផឹកឡើងស្រវឹងនិយាយមិនដឹងរឿងហើយ។
"ហេតុអីក៏មិនឱ្យគេផឹកតែថ្នាក់នេះ??"Chhieមកដល់ភ្លាមគេក៏បានថាឲ្យTonដែលអង្គុយនៅក្បែរនោះ
"បងឃាត់ហើយប៉ុន្តែវាមិនស្ដាប់បងទេ ហើយការដែលអូនទៅជួបFourthនៀគបានព័ត៌មានអីខ្លះហើយ??"Tonគេក៏បានសួរនាំបន្តិច
Chhieគេក៏បានយកវីដេអូឲ្យTonមើល
"ប្រាកដជាស្នាដៃរបស់Ying Paជាមិនខាន"Tonមើលចប់ហើយគេក៏បាននិយាយឡើង។
"ពេលនេះយើងគួរតែធ្វើអ្វីបន្តទៀតទៅ??"Chhieគេក៏បានសួរឡើង
"ChhieអូននៅមើលGeminiនៅទីនេះហើយចាំបងទៅនិយាយជាមួយYing Paខ្លួនឯង"Ton
"មិនបានទេអូនមិនឱ្យបងទៅម្នាក់ឯងនោះទេបើគេចង់ធ្វើបាបបងនោះគិតយ៉ាងម៉េចទៅ!!"Chhie
"មិនអីនោះទេជឿបង"Tonគេក៍បាននិយាយព្រមទាំងយកដៃទៅអង្អែលក្បាលរបស់Chhie
"បងទៅហើយត្រូវប្រញាប់មកវិញណា"Chhie
Tonគេក៏បានចេញដំណើរទៅបាត់ទៅ មិនយូរប៉ុន្មានគេក៏បានទៅដល់កន្លែងរបស់Ying Paហើយគេក៏បានឃើញYing Paអង្គុយម្នាក់ឯងនៅសួនផ្កា
"Ying Paបងមានរឿងនិយាយជាមួយឯង"Tonមកដល់ភ្លាមគឺថាគេនិយាយយកតែម្ដងអត់មានតាប៉ែទេ
"បងមានរឿងអីទៅ??"Ying Paនាងក៏បានតបមកវិញ
Tonក៏បានយកវីដេអូហ្នឹងឱ្យYing Paមើល
"នេះជាស្នាដៃរបស់ឯងមែនទេ??"Tonគេក៏បានសួរឡើងចំៗតែម្ដង
Ying Paនាងដល់ដង្ហើមធំបន្តិច
"ហើយវាយ៉ាងម៉េច!!"Ying Paសួរឡើងដែលវាបញ្ជាក់ថាគេពិតជាបានធ្វើពិតមែន
"ហេតុអីក្រែងធ្វើបែបនេះ??"Ton
"ខ្ញុំធ្វើព្រោះតែខ្ញុំចង់បានអ្វីដែលជារបស់ខ្ញុំមកវិញ"Ying Pa
"តែមាននឹកខ្លួនទេថាអ្វីដែលឯងធ្វើនៀគវាធ្វើបាបGeminiខ្លាំងប៉ុណ្ណាឯងកំពុងតែធ្វើអោយគេឈឺចាប់ហើយណា"Ton
"ហើយយ៉ាងម៉េចខ្ញុំគ្រាន់តែចង់បានរបស់ខ្ញុំមកវិញបើសិនជាគ្មានអាក្មេងម្នាក់នោះP'Gemនឹងក្លាយជារបស់ខ្ញុំមិនមែនជារបស់វាទេវាជាអ្នកដណ្តើមរបស់ខ្ញុំមុន"Ying Pa
"មិនមែនទេGeminiមិនដែលជារបស់ឯងតាំងពីមកហើយ ហើយអ្វីដែលឯងធ្វើវាកំពុងតែធ្វើបាបGeminiទៅវិញទេ ប្រាប់ឯងទៅចុះអាGemស្រឡាញ់Fourthណាស់ទោះជាគ្មានFourthក៍វាមិនមករកឯងដែល"Ton
"តែកាលពីមុនគាត់ក៍ស្រឡាញ់ខ្ញុំ"Ying Pa
"ពីមុនវាផ្សេងអីឡូវវាផ្សេង បើឯងចង់អោយអាGemឆ្កួតឯងក៍ធ្វើបន្តទៀតទៅឯងត្រឡប់ទៅគិតសាថ្មីទៅ សង្ឈឹមថាឯងនឹងយល់"Tonនិយាយហើយគេក៍បានធ្វើដំណលរត្រឡប់ទៅវិញ

Thank you for reading 💗😊 please waiting for next Episode 🙏

ជំនួយការជំនួយបេះដូង (END👌)Where stories live. Discover now