ភាគ19(មិនអោយឯងមានឱកាសទៀតទេ)

679 51 0
                                    

បន្ទាប់មកពីការធ្វើកំណើរដូចហោះមកពួកគេទាំងបីអ្នកក៏បានធ្វើដំណើរមកដល់ទីតាំងដែលត្រូវមកហើយ។
"Chhieឯងដឹងថាគេនៅណាទេ??"គ្រាន់តែមកដល់ភ្លាមGeminiគេក៏បានសួរភ្លែតតែម្ដង
"ខ្ញុំមិនដឹងទេខ្ញុំមិនធ្លាប់មកទីនេះផង"Chhieគេក៏បានឆ្លើយតបទៅវិញ
"អញ្ចឹងតើយើងទៅរកFourthដោយវិធីណាទៅ??"Tonគេក៏បាននិយាយឡើង
"អរ៎...មែនហើយខ្ញុំសាក់ទាក់ទងទៅគេសិន"Chhieគេនិយាយហើយក៏យកទូរសព្ទខលទៅFourthតែម្តង
Fourthយើងឯនេះវិញនៅពេលដែលឃើញមិត្តខលមកក៏ទទួលភ្លាមតែម្ដង
/"មានការអីមែនទេChhie??"Fourthក៏បាននិយាយឡើងនៅពេលដែលចុចទទួល
"Fourthពេលនេះឯងកំពុងនៅឯណាទៅ??"Chhieគេក៍បានសួរឡើង
"ឯងសួរយើងធ្វើអីទៅ??"Fourthគេក៍បានសួរតបទៅវិញ
"ចេះទេយើងបានមកតាមឯងហើយយើងរកទីតាំងឯងនៅមិនឃើញទេពេលនេះយើងវង្វេងហើយ"Chhie
"ហើយឯងមកតាមយើងធ្វើអី?!?"Fourthគេនិយាយទាំងហួសចិត្តតែម្ដង
"យើងបារម្ភពីឯងទើបបានយើងមកតាមឯងនោះ"Chhieគេក៏នៅតែព្យាយាមដោះសារដើម្បីអោយFourthជឿគេ
"អើមិនអីទេចាំយើងផ្ញើទីតាំងឲ្យ"Fourth
"អើ...បានហើយចឹង"Chhieនិយាយហើយក៏បានផ្ដាច់ទូរសព្ទបាត់ទៅ។/
"ចាំបន្តិចទៀតគេផ្ញើទីតាំងឲ្យហើយ"Chhieគេក៏បាននិយាយប្រាប់ទៅអ្នកពីរនាក់ទៀតទៅ
"ឯងនេះក៏ពូកែមិនណយដែរណាអាល្អិត"Tonនិយាយហើយក៏យកដៃទំនីក្បាលរបស់Chhieតឹចៗ
"ប្រាកដហើយនេះជាអ្នកណា...ឃុនChhie Trakorn ណាវើយ"Chhieគេនិយាយឡើងជឿជាក់តែម្ដង
បន្តិចក្រោយមកក៏ឃើញថាFourthក៏បានផ្ញើទីតាំងមកឱ្យChhieហើយ
"ចាំខ្ញុំផ្ញើទីតាំងទៅឲ្យលោកហើយលោកឆាប់ទៅនិយាយជាមួយគេទៅ"Chhieនិយាយហើយគេក៏បានផ្ញើទីតាំងមុខបន្តទៅឲ្យGemini
"អរគុណហើយណា"Gemini
"ខ្ញុំជឿជាក់លើលោកហើយ"Chhieនិយាយហើយក៍ញញឹមបន្តិច
Geminiតោះយើងតបមកវិញហើយក៏ប្រញាប់ចេញដំណើរទៅបាត់ទៅ ពេលGeminiចេញទៅបាត់TonChhieពួកគេក៏បានដកដង្ហើមធំលក្ខណៈថាធូរចិត្តទេអញ្ចឹងទៅណា
"ហើយពួកយើងគិតទៅណាទៀតទៅ??"Tonគេក៏បាននិយាយឡើង
"យើងរកកន្លែងសម្រាកនៅក្បែរៗនេះសិនទៅចាំឱ្យពួកគេពីរនាក់ដោះស្រាយរួចរាល់ចាំត្រឡប់ទៅវិញ"Chhieនិយាយហើយពួកគេទាំងពីរនាក់ក៏បាននាំគ្នាដើររកកន្លែងស្នាក់នៅទៅ។
យើងក្រឡើយទៅមើលGeminiវិញគឺថាគេបើកឡានមួយសន្ទុះក៏បានមកដល់កន្លែងដែរFourthស្នាក់នៅ
ពេលណាមកដល់គឺឃើញថាFourthកំពុងតែឈរចាំនៅទីនោះល្មមលក្ខណៈថាFourthគេមិនបានដឹងនោះទេថាGeminiមកគេស្មានតែChhieជាអ្នកមកទើបគេឈរចាំបែបនេះ
Geminiគ្រាន់តែឃើញFourthភ្លាមគេក៏ញញឹមឡើងតែម្ដង។
ហើយគេក៏បានចុះចេញពីក្នុងឡានមក..Fourthវិញគ្រាន់តែឃើញថាGeminiរៀនគេឡើងគាំងតែម្ដង
"ហេតុអីក៏ជាលោក??"Fourthគេនិយាយតែឆ្ងល់
"Fourthឯងស្ដាប់ជាសិនទៅណារឿងអ្នកឯងឃើញហ្នឹងវាគ្រាន់តែជាការយល់ច្រឡំនោះទេ"Geminiគេនិយាយព្រមទាំងលូកឯងទៅតាមដៃរបស់Fourth
Fourthនិយាយក៏បានដកដៃរបស់គេចេញវិញ
"លោកមកទីនេះបានយ៉ាងម៉េច!!ហើយលោកមកធ្វើអី??"Fourth
"យើងមកតាមឯងត្រឡប់ទៅវិញឯងត្រឡប់ទៅវិញជាមួយយើងទៅណា"Gemini
"អត់ទេខ្ញុំមិនត្រឡប់ទៅវិញជាដាច់ខាតហើយលោកក៏មិនបាច់មកតាមខ្ញុំដែរទុកយើងលែងត្រូវជាអ្វីនឹងគ្នាទៀតហើយ"Fourthនិយាយហើយគេក៏បានរត់ទៅខាងលើបាត់ទៅ
"Fourth...Fourth...ស្តាប់យើងសិនបានទេ"Geminiគេក៏បានរត់ទៅតាម តែនៅពេលដែលចូលទៅដកគឺឃើញថាFourthបានលួចចូលទៅក្នុងបន្ទប់ចាក់សោបាត់ទៅហើយ
"Fourth...បើកទ្វាFourth"Geminiគេព្យាយាមស្រែកឯងផងគោះផងតែFourthនៅតែមិនបើកដដែល
"លោកឆាប់ត្រឡប់ទៅវិញទៅខ្ញុំមិនចង់ឃើញមុខលោកទេ"Fourthគេក៏បានស្រែកមកពីខាងក្នុង
ពេលនោះAeគេក៏បានដើរមក
"មិនមានគោះទេទោះយ៉ាងណាក៏គេមិនបាច់ទ្វារដែរ"Aeគេក៏បាននិយាយឡើង
"ឯងជាអ្នកណា??"Geminiគេក៏បានសួរទៅAe
"ខ្ញុំគឺជាមិត្តរបស់Fourth..ខ្ញុំដឹងរឿងរបស់អ្នកទាំងពីរហើយ នាយឈប់តាមរំខានមិត្តខ្ញុំទៀតទៅ"Ae
"អត់ទេយើងស្រឡាញ់គេយើងចេះតែយកគេត្រឡប់ទៅវិញ ហើយណាមួយរឿងទាំងអស់វាគ្រាន់តែជាការយល់ច្រឡំ"Geminiគេនិយាយហើយគេក៏បានងាកទៅគោះទ្វារបន្តទៀត
"បានហើយឈប់គោះទៀតទៅ"Aeនិយាយព្រមទាំងទាញដៃរបស់Geminiចេញទៀតផង។
"ឯងមានសិទ្ធិអីមកចេះដឹងរឿងយើងនោះ"Geminiគេនិយាយនឹងច្រានAeបន្តិច
"ស្ដាប់ណាស់មិនថាទោះវាជារឿងពិតឬជារឿងយល់ច្រឡំនោះទេទោះយ៉ាងណាក៏ខ្ញុំមិនព្រមឲ្យFourthត្រឡប់ទៅជាមួយលោកវិញដែល"Ae
"ឯងចាំមើលទៅ. ....យើងនឹងយកគេត្រឡប់ទៅវិញឲ្យបាន"Geminiនិយាយហើយពួកគេទាំងពីរនាក់ក៏សម្លឹងមើលមុខគ្នាបែបស៊ីសាច់ហុចឈាមតែម្ដង។
"តើមានរឿងអីហ្នឹង ហេតុអីក៏ឡូឡាម្ល៉េះ"ពេលនោះម្ដាយរបស់Aeគាត់ក៏បានដើរមក
"គ្មានអីទេម៉ែគ្រាន់តែមានភ្ញៀវមកលេង"Aeគេក៏អាចឆ្លើយតបទៅអ្នកដែលជាម្ដាយវិញ
"អ៎អញ្ចឹងទេអីម៉ែស្មានតែមានរឿងអី...អញ្ចឹងនាំគ្នាចេញទៅអង្គុយនិយាយគ្នាសិនទៅនៅឈរនិយាយបែបនេះមិនសមនោះទេ"ម្ដាយរបស់Aeនិយាយហើយក៏បានទាញដៃរបស់Geminiដើរទៅអង្គុយកន្លែងទទួលភ្ញៀវ ព្រមទាំងយកទឹកមួយកែវមកឱ្យGeminiទៀតផង
"និយាយអញ្ចឹងក្មួយមកពីណាហើយមករកអ្នកណាគេដែរ"ម្ដាយរបស់Aeក៏បានសួរទៅកាន់Gemini
"ខ្ញុំគឺជាមិត្តប្រុសរបស់Fourthណាអ៊ំស្រី..ហើយពួកយើងមានរឿងចូលច្រឡំនៅគ្នាតិចតួចទើបFourthគេចមកបែបនេះហើយខ្ញុំក៏មិនទាន់គេត្រឡប់ទៅវិញ តែគេមិនចង់និយាយជាមួយខ្ញុំសោះ"Gemini
"រឿងបែបហ្នឹងទេអីមិនអីទេណាចាំអ៊ំជួយ"ម្ដាយរបស់Aeនិយាយឡើងព្រមទាំងញញឹម មើលទៅម្ដាយAeគឺចូលចិត្តGeminiខ្លាំងម៉ង
"ម៉ែខ្ញុំគិតថាមិនបាច់ចេះដឹងរឿងរបស់គេនោះទេឲ្យគេដោះស្រាយខ្លួនឯងទៅ"Aeគេក៏បាននិយាយឡើងព្រោះថាបើសិនជាម៉ែរបស់គេជួយGeminiគេប្រាកដជាមិនឈ្នះហើយ
"ឯងកុំចេះម៉ែដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ"ម្តាយAe
បានហើយយើងទុកឱ្យពួកគេបីអ្នកនិយាយគ្នាចោលយើងក្រឡែកទៅមើលTonChhieវិញ គេក៏បានមករកកន្លែងស្នាក់នៅបានហើយ ពួកគេទាំងពីរនាក់ក៏កំពុងតែអង្គុយមើលទឹកសមុទ្រជាមួយគ្នា
"គិតៗទៅ...យើងមិនធ្លាប់គិតថាបានមកអង្គុយមើលទៅសភាពបែបនេះសោះ"Tonគេក៏បាននិយាយឡើងព្រោះថារាល់ថ្ងៃគេរវល់ការងារខ្លាំងណាស់គ្មានពេលសម្រាប់ខ្លួនឯងនោះទេ
"លោកមានអារម្មណ៍ថារីករាយដែលទេ??"Chhieនិយាយព្រមទាំងអើតក៏មកមើលTonតែម្តង
"មែនហើយខ្ញុំមានអារម្មណ៍ល្អខ្លាំងណាស់ហើយក៏រឹតតែមានអារម្មណ៍ល្អនៅពេលដែលយើងបានអង្គុយមើលទេសភាពជាមួយឯងបែបនេះ"Ton
"អេ៎....និយាយស្អីនៀគ"Chhie
"យើងដឹងណាថាឯងប្រាកដជាដឹងខ្លួនតែយើងមានអារម្មណ៍យ៉ាងម៉េចចំពោះឯង"Ton
"ហុឹម....."Chhieបើអៀនពេកគេនិយាយអីបានចេញនោះទេបានត្រឹមតែក្រហឹមហ្នឹងឯង
"ឯងសន្យាថានៅជាមួយយើងរហូតទេ??"Tonគេនិយាយកន្លែងហ្នឹងលក្ខណៈដូចចង់សមChhieទាក់ទងគ្នាអីអញ្ចឹងទៅណាប៉ុន្តែនិយាយតែម្នាក់ប្រៀបធៀបហាស៎ ដោយChhieក៍យល់ន័យនឹងដែល។
"បាន..នៅជាមួយគ្នារហូតក៏បានដែរ"Chhie
Tonគ្រាន់តែលឺចង់ភ្លាមគេក៏បានចាប់មុខChhieឱ្យមើលមុខគេតែម្ដង ហើយបើនិយាយពីថ្ពាល់របស់Chhieវិញគឺក្រហមខ្លាំងហ្មងក្រហមខ្លាំងជាភ្លើងស្តប់ទៅទៀត។
"ឯងជាអ្នកនិយាយខ្លួនឯងទេណា"Tonនិយាយហើយអីគេក៏បានចាប់Chhieថើបនៅនឹងតាម៉ងហាស៎ អត់មានបិទបាំងអីតឹចសោះអាងតែមានតែ2នាក់យ៉ាប់ម៉ង
មិនយូរប៉ុន្មានពេលល្ងាចក៏បានចូលមកដល់នៅឯខាងអ្នកកំលោះGeminiវិញពេលនេះគេកំពុងតែឈរស្រោចផ្កានៅមុខផ្ទះយ៉ាងរីករាយតែម្តងមើលទៅដូចអត់មានខ្វាយខ្វល់អីសោះ
"អេ៎...ឯងពិតជាស្រឡាញ់Fourthណាស់មែនទេ??"Aeគេក៏បានដើរមកជិតហើយក៏សួរឡើង
"បើយើងមិនស្រឡាញ់យើងមិនតាមគេធ្វើអី!!"Geminiគេក៏បានតបទៅវិញ
"តាមពិតណាយើងក៏មិនចង់ជ្រៀកជ្រែកខ្លួនឯងដែរប៉ុន្តែតាមមើលទៅ យើងដូចជាមានឱកាសច្រើនជាងឯង"Ae
"យើងមិនខ្វល់ថាឯងមានឱកាសច្រើនដូចតិចជាងយើងនោះទេអ្វីដែលយើងខ្វល់គឺយើងខ្វល់តែពីFourthតែម្នាក់គត់"Geminiគេតបទៅវិញលក្ខណៈថាគេដឹងខ្លួនឯងថាគេឈ្នះហាស៎
"បើឯងចង់យកFourthទៅវិញពាក្យដែលមិនងាយទេដឹងអី"Ae
"យើងដឹងតែឯងក៏មិនចង់ធ្វើជាអ្នកទីបីដែរការដែលឯងធ្វើនេះគ្រាន់តែឯងចង់ដឹងថាតើយើងស្រឡាញ់Fourthពិតមែនឬអត់មានទេ"Geminiគេនិយាយមកទាំងញញឹម
"អ្នកណាថា?!?"Aeគេក៏បានតបមកវិញទាំងភ្ញាក់ផ្អើលហ្មង
"ម៉ែឯងហ្នឹងហើយជាអ្នកថានោះ...ឯងមានគូរដណ្ដឹងរួចហើយ"Gemini
"ទោះយើងមានគូរដណ្តឹងពិតមែនប៉ុន្តែយើងមិនស្រឡាញ់នាងនោះទេយើងស្រលាញ់Fourth"Ae
"តាមចិត្តឯង....."Geminiនិយាយហើយគេក៏បានដើរចូលទៅខាងក្នុងបាត់ទៅ
"មកៗឆាប់នាំគ្នាមកហូបបាយមក"ម្តាយAeក៏បានរៀបចំអាហាររួចរាល់សម្រាប់ពួកគេហូបជុំគ្នា
"ចាំខ្ញុំយកបាយទៅឱ្យFourthសិនម៉ែ"Aeនិយាយហលយក៍ដើរយកបាយទៅអោយFourthបាត់ទៅ
"ហេតុអ្វីក៍Fourthមិនមកញ៉ាំបាយជុំគ្នា"Geminiគេក៏បានសួរឡើង
"គេកំពុងតែពិបាកចិត្តគេមិនចូលចិត្តនៅជាមួយមនុស្សច្រើននោះទេ"ម្តាយAeក៍បានតបទៅវិញ
"បាទ..."Gemini
"ហូបទៅៗ"ម្តាយAe
យើងក្រឡែកទៅមើលAeដែលនៅក្នុងបន្ទប់Fourthវិញ
"Fourthយើងសួរឯងពិតមែនតែឯងនៅស្រឡាញ់គេទេ??"AeគេសួរនេះគេគឺសំដៅទៅរកGeminiនឹងឯង
"និយាយឲ្យត្រង់ណាគឺយើងស្រឡាញ់គេខ្លាំងណាស់យើងគ្រាន់តែទទួលយកមិនបាននូវអ្វីដែលបានកើតឡើងហើយមិនទាន់ចង់ជួបមុខគេតែប៉ុណ្ណោះ"Fourth
"ឯងត្រូវសួរអារម្មណ៍ខ្លួនឯងឱ្យច្បាស់ថាឯងចង់ទុកវានៅបែបនេះឬក៏ឯងចង់ដោះស្រាយវាឯងចាំណាគេពិតជាស្រឡាញ់ឯងខ្លាំងណាស់"Aeនិយាយហើយគេក៏បានងើបដើរចេញត្រឡប់មកញ៉ាំបាយវិញ។
ហើយពួកគេទាំងអស់គ្នាក៍នាំគ្នាចាំអាហារពេលល្ងាចជុំគ្នាទៅ អ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់ទេថាAeស្រឡាញ់FourthតែហេតុអីគេបែរជាជួយGeminiទៅវិញ ចម្លើយនោះគឺត្រឹមឃើញមនុស្សដែលខ្លួនឯងស្រឡាញ់មានក្តីសុខជាមួយមនុស្សដែលគេស្រឡាញ់។ខ្លួនឯងក៏មានក្តីសុខជាមួយគេដែរ ហើយណាមួយគេដឹងខ្លួនច្បាស់ណាស់ថាAeមិនដែលគិតអីលើកគេនោះទេដូច្នេះហើយគេមានតែបណ្ដោយតាមហ្នឹងទៅ
មិនយូរប៉ុន្មានពេលយប់ក៏បានចូលមកដល់Geminiគេបានចេញទៅអង្គុយស្រូបយកខ្យល់អាកាសខាងក្រៅតែម្នាក់ឯង
Aeគេឃើញបែបហ្នឹងគេក៏បានដើរចូលទៅអង្គុយជិត
"យើងគ្មានអារម្មណ៍ឌឺដងជាមួយឯងទៀតទេឆាប់ទៅដេកទៅ"Geminiគ្រាន់តែឃើញAeអង្គុយចុះភ្លាមគេក៏បាននិយាយឡើងតែម្ដង
"យើងមិនបានចង់មកឌឺជាមួយឯងនោះទេយើងចង់មកប្រាប់ឯងថានៅពេលដែលបានគេត្រឡប់ទៅវិញឯងត្រូវមើលថាគេឲ្យល្អ បើសិនជាយើងមានឱកាសជាលើកទី 2 យើងមិនឲ្យឱកាសរបស់យើងកន្លងផុតទៅទេ"Ae
"យើងដឹងហើយយើងនឹងមិនធ្វើឲ្យឯងមានឱកាសម្ដងទៀតជាដាច់ខាត អរគុណហើយណាដែលបានជួយមើលFourthប៉ុន្មានថ្ងៃនេះ"Gemini
"អើ...យើងទៅដេកហើយឯងវិញខ្ញុំឈប់ដេកទៀតទៅ"Aeនិយាយហើយគេក៏បានដើរចូលទៅក្នុងបាត់ទៅ។

Thank you for reading 💗😊 please waiting for next Episode 🙏

ជំនួយការជំនួយបេះដូង (END👌)Where stories live. Discover now