ភាគ9(ជួបមិត្តចាស់)

967 64 4
                                    

នៅពេលដែលFourthដើរចូលទៅដល់គេក៏បានអង្គុយចុះ។
"មើលទៅហាងនេះថ្លៃខ្លាំងណាស់ហេតុអីក៏លោកនាំខ្ញុំមកទីនេះអញ្ចឹង??"Fourth
"ក៏យើងប្រាប់ហើយតើថាយើងនឹងតាមញ៉ែឯង"Gemini
"ញ៉ែខ្ញុំដោយការប្រើលុយនេះមែនទេបើញ៉ែម៉ាកៗហ្នឹងកុំសង្ឃឹមថាញ៉ែបានអី"Fourth
"យើងដឹងហើយថាឯងមិនមែនជាមនុស្សដែលគិតរឿងលុយនោះទេហើយយើងក៏មិនបានយកលុយដើម្បីញ៉ែឯងដែរយើងគ្រាន់តែចង់ឲ្យឯងបានរបស់ល្អតែប៉ុណ្ណោះឯងគិតទៅនៅពេលដែលឯងទៅហាងចាស់របស់ឯងនោះវេនតាពាក់តែមួយអាទិត្យទេដឹងតែស្រវាំងហើយ"Gemini
Fourthគេឮបែបហ្នឹងហើយគេក៏មិនបាននិយាយអីទៀតដែរព្រោះវាត្រូវពិតមែន។
"មែនហើយពេលឯងទៅពិនិត្យមិញគេនិយាយខ្លះ??កើតអីដែរទេ"Geminiគេក៏បានសួរបន្ត
"គឺមិនបានកើតអីទេណាគ្រាន់តែភ្នែករបស់ខ្ញុំវារាងស្រវាំង មើលឆ្ងាយមិនសូវច្បាស់នោះទេ"Fourth
"មិនអីក៏ល្អហើយណា តែចង់ញ៉ាំអីទេចាំយើងទៅរកឱ្យ"Gemini
"អត់ទេ"Fourth
ពួកគេទាំងពីរនាក់ក៏បានអង្គុយរង់ចាំបន្តទៀត បន្តិចក្រោយមកបុគ្គលិកក៏បានហៅគេឲ្យទៅយកវេនតា
"ឯងមិនបាច់ទៅទេចាំយើងទៅយកឱ្យ"Geminiនិយាយហើយគេក៏បានដើរទៅបាត់
Fourthដល់ពេលអញ្ចឹងគេក៏បានលួចញញឹមខ្លះដែរ
Geminiដើរទៅហើយក៏បានត្រឡប់មកវិញជាមួយនឹងប្រអប់វែងតា៎
"នេះ..."Geminiនិយាយព្រមទាំងហុចទៅឱ្យFourth
ប៉ុន្តែនៅពេលដែរFourthលូកដៃយកគេបែរជាដកចេញមកវិញ
"លោកចង់យ៉ាងមិចទៀតហើយ??"Fourthគេក៍បានសួរឡើង
"អេ៎..យើងគ្រាន់តែចង់ពាក់អោយឯង"Geminiនិយាយហើយក៍ដកវែនតាពីក្នុងប្រអប់មកពាក់អោយ Fourthនៅពេលពាក់នឹងគឺGeminiដាក់មុខទៅជិតFourthខ្លាំងមែនទែនហើយនៅពេលពាក់រួចគេក៍នៅសម្លឹងមុខFourthនឹងឯងហើយFourthនោះក៍មើលមកគេវិញទៀតដែលធ្វើអោយភ្នែកពួកគេទាំងពីរអ្នកក៍ប៉ះគ្នា ហើយក៍មិនមានអ្នកណាដកភ្នែកចេញពីគ្នាដែលរហូតដល់មានអ្នកដើរមក
"សួស្តីបាទអ្នកទាំងពីរ"កំលោះសង្ហាររាងខ្ពស់ស្រឡះម្នាក់បានដើរមករកពួកគេ
"អា Ton..យើងស្មានតែឯងមិននៅតើ"Geminiនិយាយទៅកាន់Tonដែលជាមិត្តរបស់គេតាំងពីតូចហើយក៏ជាម្ចាស់ហាងលើកទីនេះដែរ។ដូច្នេះហើយបានជាគេនាំFourthមកទីនេះនោះ
"យើងរវល់ចេញទៅក្រៅឥឡូវហើយ,.....ហើយនេះគឺជាFourthដែលឯងតែនិយាយជាស្ដាប់ហ្នឹងមែនទេ"Tonនិយាយព្រមទាំងងាកទៅមើលមុខFourth
"និយាយពីខ្ញុំមែនទេ??"Fourthគេក៏បានសួរទៅវិញ
"មែនហើយគេតែងតែនិយាយពីឯងឱ្យខ្ញុំស្ដាប់រហូត"Ton
Fourthគេឮបែបហ្នឹងហើយគេក៏បានងាកទៅសម្លក់មុខGeminiយកតែម្ដង
"និយាយស្អីខ្លះ??"Fourth
"គេនិយាយថាឯងគឺជាជំនួយការរបស់គេហើយឯងមិនត្រឹមតែមិនស្ដាប់សម្ដីគេនោះទេព្រមទាំងបញ្ជាគេទៀតផងក្បាលរឹង..ចចេះ...រឹងរស់"Ton
"ខ្ញុំទៅចចេះដាក់លោកឯងតាំងពីពេលណាហើយខ្ញុំទៅរឹងរោះដាក់លោកឯងតាំងពីពេលណាលោកឯងហ៊ាននិយាយដើមខ្ញុំផង"Fourthគឺថាគេនិយាយយកៗតែម្តងមិនគិតថាក្នុងនេះមានមនុស្សច្រើនសោះ
"ត្រជាក់ចិត្តសិនទៅយើងក៏មិនបាននិយាយអាក្រក់ដែរ"Geminiគេក៏បានតបទៅវិញ។
"លោកឯងនេះអាក្រក់ណាស់ឃើញដល់ចៅហ្វាយគេហើយណាបងនិយាយដើមកូនចៅទៀត"Fourth
"បានហើយបានហើយអាTonយើងទៅវិញសិនហើយណាបានមិនអញ្ចឹងទេផ្ទុះហាងឯងមិនខាន"Geminiនិយាយហើយក៏ចាប់ទាញFourthដើរចេញទៅវិញ
ដែលធ្វើឲ្យTonនោះគឺថាគាំងតែម្ដង
បន្ទាប់ពីGeminiបានទាញFourthចូលទៅក្នុងឡានហើយគេក៏បានប្រលែងFourthវិញ
"ចៅហ្វាយចង់ទៅណាទៀតទេ??"Kongដែលអង្គុយចាំក្នុងឡាននោះបាននិយាយឡើង
"ទៅហាងដដែលទៅ"Gemini
"អត់ទេខ្ញុំមិនទៅទេឆាប់នាំខ្ញុំទៅផ្ទះវិញ"Fourthគេក៏បានស្រែកចង់ទៅផ្ទះ
"ទៅផ្ទះយ៉ាងម៉េចទៅក្រែងយើងនិយាយគ្នាហើយតើថានឹងទៅរកអីញ៉ាំ"Gemini
"ខ្ញុំចូលចិត្តវិញហើយខ្ញុំចង់ទៅផ្ទះ"Fourth
"អញ្ចឹងយើងទៅញ៉ាំបាយផ្ទះឯង"Gemini
"ហាស៎..."Fourthគេឮបែបហ្នឹងហើយគេឡើងចំហរមាត់តែម្ដង។
"គ្មានហាស៎អីទេ..ឯងជាអ្នកនិយាយខ្លួនឯងថាមិនចង់ទៅញ៉ាំអីជាមួយយើងអញ្ចឹងហើយយើងក៏នាំឯងទៅញ៉ាំអីនៅផ្ទះឯង"Geminiនិយាយហើយកូនញញឹមដាក់Fourthបន្តិចរួចក៏ងាកទៅប្រាប់Kongឱ្យចេញដំណើរទៅ
គឺថាពេលនេះFourthគឺគេប្រកែកអីលែងបានហើយគេក៏សម្រេចតាមហ្នឹងទៅ
ប្រហែលជាកន្លះម៉ោងក្រោយមកពួកគេក៏បានចេញទៅដល់ផ្ទះFourth
"Kongឯងទៅវិញសិនទៅណាចាំរួចរាល់ចាំយើងខលប្រាប់"Geminiគេក៏បានប្រាប់Kongផងដែរមុននឹងចុះពីឡាន
"បាទចៅហ្វាយ"Kongនិយាយហើយគេក៏បានបើកឡានទៅបាត់ទៅ។
"ផ្ទះរបស់ឯងក៏ស្អាតដែរហ្ន៎មកថ្ងៃមុនមិនបានចាប់អារម្មណ៍"Geminiគេនិយាយព្រមទាំងងាកមើលឆ្វេងស្ដាំ
"កុំនិយាយច្រើនពេកឆាប់ដើរមកនេះមក"Fourthនិយាយឡើង
ដោយសារតែKongឈប់ឡានរាងឆ្ងាយពីមុខផ្ទះគេបន្តិច
បន្ទាប់មកGeminiក៏បានដើរទៅរកគេ
Fourthគេរៀបនឹងដើរចូលទៅក្នុងផ្ទះទៅហើយប៉ុន្តែពេលនោះគេស្រាប់តែក្រឡែកឃើញបុរសម្នាក់ដែលឈរនៅក្បែរទ្វាផ្ទះរបស់គេ។
Fourthគេដូចជាចាប់អារម្មណ៍ហ្នឹងបុរសនោះខ្លាំងណាស់ដូចជាធ្លាប់ស្គាល់គ្នាអញ្ចឹង
"គេជាអ្នកណា??"GeminiឃើញថាFourthមើលទៅបុរសនោះបានឈប់គេក៏បានសួរឡើង
"មិនដឹងទេតែមានអារម្មណ៍ថាធ្លាប់ស្គាល់"Fourthគេបានព្យាយាមមើលទៅបុរសម្នាក់នោះខ្លាំងមែនទែនដោយសារតែពេលនេះមេឃក៏រាងងងឹតថាអញ្ចឹងទៅមើលមិនសូវច្បាស់នោះទេ។
"ប្រហែលជាមនុស្សឆ្កួតទេដឹង"Geminiគេបាននិយាយឡើងប៉ុន្តែនិយាយមិនទាន់ជាប់ស្រួលបួលផងស្រាប់តែFourthគេដើរតម្រង់ទៅបុរសនោះភ្លាមតែម្ដង។
"អេ៎..Fourth"GeminiឃើញថាFourthដើរទៅបែបនេះគេបានរត់ទៅតាម។
Fourthនៅពេលដែលគេដើរទៅជិតគេក៏បានសង្កេតមុខបុរសម្នាក់នោះផងដែរទើបគេដឹងថាតាមពិតម្នាក់នេះគឺជាមិត្តចាស់របស់គេសោះ។
"Chhie..."Fourthគេក៏បានហៅឈ្មោះបុរសម្នាក់នោះ
"Fourth..."Chhieគេក៏បានតបមកវិញផងដែរ។
"ហេតុអីក៏ឯងមកនៅទីនេះ??"Fourthគេបានសួរឡើងប៉ុន្តែChhieមិនបានតបគេនោះទេបានត្រឹមតែឱនមុខចុះ។
"មិនអីទេចូលទៅក្នុងសិនទៅ"Fourthក៏បាននាំChhieដើរចូលទៅក្នុងដោយមិនបានចាប់អារម្មណ៍ពីGeminiដែលនៅក្បែរគេនោះទេ
Geminiឃើញបែបហ្នឹងគេរៀនមានអារម្មណ៍ថាឆេះដុំតិចដែរប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច មានតែដើរតាមគេពីក្រោយហ្នឹងឯង
+នៅពេលដែលដើរចូលទៅក្នុងFourthគេក៏បានយកទឹកមកឲ្យChhieញ៉ាំ
"ឯងប្រាប់ខ្ញុំបានឬនៅ ? ថាមានរឿងអី? ហេតុអីក៏ឯងមកនៅទីនេះហើយហេតុអីក៏សុភាពឯងទៅជាបែបនេះ"Fourthគេសួរទាំងបារម្ភ
"ប៉ារបស់យើងបានស្លាប់បាត់ទៅហើយ ហើយផ្ទះក៏ត្រូវចាប់បំណុលរឹបអូសទៀត ហើយកន្លែងការងាររបស់យើងក៏បានមិនដឹងយើងចេញ ពេលនេះយើងគ្មានសល់អីទៀតទេគ្មានទីពឹងទេទើបយើងមករកឯង"Chhieនិយាយទាំងអោយមុខចុះ
"ម៉េចនឹងអាចទៅក្រែងកាលពីមុនគ្រួសាររបស់ឯងរស់នៅស្រុកស្រួលណាមិនអញ្ចឹងហេតុអីសុខៗក៏មានរឿងហ្នឹងកើតឡើង??"Fourthគេនិយាយទាំងមិនចង់ជឿព្រោះថាកាលពីមុនគ្រួសាររបស់Chhieគឺជាអ្នកមានរស់នៅយ៉ាងសុខស្រួលមិនដែលជំពាក់បំណុលអ្នកណាទេហេតុអីសុខៗតែខ្ញុំម្ចាស់បំណុលអញ្ចឹង
"យើងក៏មិនដឹងដែរយើងមិនដឹងថាប៉ារបស់យើងទៅជំពាក់បំណុលគេតាំងពីពេលណាទេ យើងសុំទោសណាយើងក៏មិនចង់រំខានឯងដែរ"Chhie
"ទេឯងមិនបានរំខានយើងនោះទេ...បើឯងគ្មានកន្លែងទៅទេឯងមកនៅជាមួយយើងសិនក៏បានដែរ"Fourthគេនិយាយឡើងដែលធ្វើឲ្យChhieគេសប្បាយចិត្តខ្លាំងមែនទែនខុសពីអ្នកកំលោះGeminiដែលអង្គុយស្ដាប់គេនិយាយនៅពេលដែលឮថាChhieហ្នឹងមកនៅផ្ទះជាមួយFourthគឺថាទឹកមុខពិបាកមើលខ្លាំងមែនទែន។
"ពិតមែនណាខ្ញុំអរគុណឯងហើយយើងសន្យាថាយើងមិនរំខានឯងនោះទេ"Chhieនិយាយនៅចាប់ដៃFourth
Geminiអាស្តាប់គេនិយាយគឺមិនសូវអីនោះទេណាស់អាពេលឃើញចាប់ដៃហ្នឹងតើគឺថាពេលនេះគេសឹងតែគ្រប់គ្រងខ្លួនឯងមិនចង់បានទៅហើយ។
"ហឹម....មិនអីនោះទេឯងឆាប់ទៅងូតទឹកសិនទៅចាំស្អែកយើងរកការងារឯងធ្វើណា"Fourth
"តែយើងមិនមានសម្លៀកបំពាក់ប្ដូរនោះទេ"Chhie
"មិនអីនោះទេចាំបន្តិច"Fourthនិយាយហើយគេក៏បានដើរទៅខាងលើ
គ្រាន់តែFourthដើរចាញ់ទៅបាត់ភ្លាមគឺថាកែវភ្នែករបស់Geminiនិងកែវភ្នែករបស់Chhieគឺប៉ះគ្នាតែម្ដង
(Adminចង់ប្រាប់ថាតិចទៀតនឹងមានសង្គ្រាមកើតឡើងជាមិនខាន😂)
គឺថាពួកគេទាំងពីរនាក់គឺមើលមុខគ្នាមកដាក់ភ្នែកនោះទេ រហូតដល់Fourthចុះមកវិញថើបដកភ្នែកចេញពីគ្នា
"នេះខោអាវយើងឯងយកស្លៀកសិនចុះណា"FourthនិយាយនឹងយកខោអាវមួយឆុតមកអោយChhie Chhieក៍បានទទួលទាំងញញឹម
"ឯងចង់យកទៅងូតទឹកបន្តិចបានទេយើងមិនស្គាល់ទេ។"Chhieបាននិយាយឡើង
"អូខេដើរមកតាមយើងមក"Fourthគេក៏បានដើរទៅមុនChhieគេក៏បានងាកមុខមើលGeminiបន្តិចមុននឹងណាទៅតាមFourth
Geminiអានេះវិញនៅពេលដែលគេដើរចេញទៅអស់ហ្នឹងគឺថានៅមិនសុខនោះទេគឺដើរទៅដើរមកតែម្ដង។
+យើងកាត់មកពេលដែលពួកគេដើម្បីអ្នកញ៉ាំបាយជាមួយគ្នាវិញ។
"Fourthនេះញ៉ាំអីច្រើនទៅយើងដឹងតែឯងចូលចិត្ត"Chhieនិយាយព្រមទាំងនោះម្ហូបមួយមុខឲ្យទៅFourth
"អរគុណហើយណាឯងក៏ញ៉ាំឲ្យច្រើនៗទៅ"Fourthគេក៏បានតបទៅវិញផងដែរ។
"Fourth...."Geminiគេក៏បាននិយាយឡើង
"មានការអី??"Fourthគេតបព្រមទាំងអ្នកទៅមើលមុខGemini
"យប់នេះយើងគេងនៅផ្ទះឯង"Gemini
"ហាស៎....មិនបានទេណា"Fourthគេប្រកែកយ៉ាងលឿន
"ហេតុអីក៏មិនបានគេនៅផ្ទះឯងបានហេតុអីយើងនៅផ្ទះឯងមិនបាន"Geminiគឺគេនិយាយទាំងមុខស្មើតែម្តងព្រោះគេក៍ចេះអន់ចិត្តដែលអ្នកផ្សេងនៅបានហេតុអីគេនៅមិនបានចឹង
"មិនមែនមិនបានទេតែផ្ទះខ្ញុំមានបន្ទប់តែមួយទេចង់គេងយ៉ាងមិចទៅ??"Fourthគេតបមកវិញព្រោះថាផ្ទះគេមានបន្ទប់តែមួយពិតមែន
"ក៍គេងគ្នាបីអ្នកទៅមិនបានហ៎!?"Gemini
"គេងគ្នាបីអ្នកមិនកើតទេគ្រែតូចណាស់គេងបានតែ2អ្នកទេ"Fourth
"គេងចម្អៀតគ្នាទៅ"Geminiគេនិយាយមួយម៉ាត់យ៉ាងខ្លីហើយក៍ញាំបាយត
និយាយទៅបើយប់នេះFourthមិនអោយគេគេងជាមួយទេដឹងតែគេមិនត្រឡប់ទៅវិញទេ
+កាត់មកពេលយប់គឺថាម្នាក់ៗគេងចម្អៀតFourthខ្លាំងមែនទែនFourthគ្នាគេងនៅកណ្តាលពិបាក់ដក់ដង្ហើមសឹងស្លាប់ហើយអ្នកខាងស្តាំក៍អោបអ្មកខាងឆ្វេងក៍អោប

Thank you for reading 💗😊 please waiting for next Episode....🙏

ជំនួយការជំនួយបេះដូង (END👌)Where stories live. Discover now