បន្ទាប់ពីGeminiFourthបានទាក់ទងគ្នារួចពួកគេទាំងពីរនាក់ក៏បាននាំគ្នាទៅធ្វើការធម្មតាដូចជាគ្មានរឿងអីកើតឡើងអញ្ចឹង។
"Fourthឯងទើបមកពីណា??"Chhieក៏បានសួរឡើងនៅពេលដែលឃើញFourthដើរចូលទៅក្នុងបន្ទប់ធ្វើការ
"យើងមានការបន្តិចហ្នឹងណាពេលនេះរួចរាល់ហើយ"Fourthតបទៅវិញហើយក៏បានដើរចូលទៅតុធ្វើការ។
"អេ៎!!ហេតុអីក៏អាក្មេងម្នាក់នេះមកធ្វើការក្នុងបន្ទប់យើង"Geminiគេក៏បានសួរឡើងនៅពេលដែលឃើញChhieអង្គុយធ្វើការនៅក្បែរតុរបស់គេ។
"ខ្ញុំចង់ធ្វើនៅទីនេះយ៉ាងណាក៏ខ្ញុំមានតួនាទីជាអ្នកគ្រប់គ្រងដែរដូច្នេះខ្ញុំចង់ធ្វើនៅទីនេះ"Chhieតបទៅវិញទាំងមិនខ្វល់
"អ្នកណាអោយឯងមកធ្វើការនៅទីនេះ??"Geminiអីគេតបទៅវិញអញ្ចឹងមុខម៉ូវដែរហ្នឹងណា
"ខ្ញុំ...ខ្ញុំជាអ្នកឱ្យគេមកធ្វើការនៅក្នុងបន្ទប់នេះ"Fourthគេក៏បាននិយាយឡើង
"ហេតុអីទៅនេះជាបន្ទប់របស់ពួកយើងណា??!"Geminiនិយាយទាំងចិញ្ចើមជ្រួញចូលគ្នា
"យ៉ាងម៉េចឱ្យគេធ្វើការនៅទីនេះមិនបានមែនទេ??"Fourthគេក៏បានសួរឡើងទាំងមុខស្មើ។
"អូខេអូខេ ស្រេចតែឯងទៅយើងមិនជំទាស់ទេ"Geminiនិយាយហើយគេក៏បានដើរចូលទៅតុធ្វើការវិញទៅ។
"ឥឡូវនេះគឺខ្ញុំគ្មានការងារធ្វើទេមែនទេ??"Chhieគេក៏បាននិយាយឡើងនៅពេលដែលឃើញពីរនាក់ទៀតគេកំពុងធ្វើការនៅកំព្យូទ័រចំណែកគេមិនមានការងារត្រូវធ្វើសោះ
"ចាំបន្តិច"Geminiនិយាយហើយក៏បានលើកទូរសព្ទយកមកខល។
/"ជំរាបសួរចៅហ្វាយ"Dyនាងក៏បានលើកទូរសព្ទនិយាយ
"នាងឆាប់ឱ្យYimingយកឯកសារពាក់ព័ន្ធនឹងក្រុមហ៊ុនទាំងអស់ ជាឯកសារដែលមិនទាន់ធ្វើយកមកក្នុងបន្ទប់យើងជាមិនទាន់"Gemini
"ចា៎ បានចៅហ្វាយ"Dy/
បន្ទាប់មកទូរសព្ទក៏បានត្រូវផ្ដាច់ទៅប្រហែលជា 5 នាទីក្រោយមកYimingនាងក៏បានដើរចូលមក
តែគឺថាឯកសារគឺច្រើនខ្លះមែនទែនឥឡូវYimingកាន់ឡើងចង់បាក់ស្មាទៅហើយ។នេះកាន់ដៃពីរហើយនៅមិនចង់អស់ទៀត។
"ចៅហ្វាយខ្ញុំយកឯកសារមកធ្វើអីទៅ??"Yimingនាងក៍បាននិយាយឡើង
"យកឯកសារទាំងអស់នេះទៅឲ្យChhieទៅ"Gemini
Yimingឮហើយនេះក៏បានដើរយកឯកសារតែនេះទៅដាក់លើតុរបស់Chhieហើយនាងក៏បានដើរចេញទៅវិញបាត់ទៅ។
Chhieគ្រាន់តែឃើញឯកសារហើយគឺគេចំហរមាត់តែម្ដង។
"លោកចង់ឱ្យខ្ញុំកែឯកសារតែនេះមែនទេ??"Chhieនិយាយទាំងបើកភ្នែកធំៗ
"មែនហើយឯកសារទាំងអស់នេះត្រូវការអត់រួចក្នុងរយៈពេលមួយអាទិត្យ"Gemini
"មួយអាទិត្យមែនទេ!!តែនេះវាច្រើនខ្លាំងណាស់យើងហោចណាស់ក៏ប្រើពេលកន្លះខែដែរឱ្យខ្ញុំកែតែមួយអាទិត្យ"Chhie
"យ៉ាងម៉េចធ្វើមិនបានមែនទេ? យើងមានជម្រើសអោយឯងណាបើសិនជាឯងចេញពីបន្ទប់ធ្វើការរបស់យើងយើងនឹងយកឯកសារចេញខ្លះតែបើឯងមិនចេញទេត្រូវធ្វើឲ្យរួច"Geminiនិយាយហើយគេក៏បានញញឹមបន្តិច
"អូហូ....ធ្វើបាបគ្នាខ្លាំងណាស់មែនទេ??លោកធ្វើបែបនេះព្រោះតែចង់ឱ្យខ្ញុំចេញពីបន្ទប់នេះ"Chhieគេនិយាយទាំងញញឹម
"មែនហើយយើងមានជម្រើសឲ្យឯងឯងជ្រើសមួយទៅ"Geminiគេនិយាយទាំងញញឹមបិទមាត់មិនគិតរស់គេគិតថាChhieតើគាត់ជាចេញពីបន្ទប់នេះហើយ។
ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺវាមិនដូចអ្វីដែរGeminiគិតនោះទេChhieគេនឹងមិនចេញពីបន្ទប់នេះជាដាច់ខាត។
"លោកគិតថាខ្ញុំខ្លាចមែនទេ!!ខ្ញុំមិនចេញពីបន្ទប់នេះជាដាច់ខាត"Chhieនិយាយហើយគេក៏បានយកឯកសារមួយមកពិនិត្យធ្វើមិនដឹងទៅ
Geminiគេឡើងហួសចិត្តតែម្ដងគេប្រញាប់ស្មានថាក្មេងម្នាក់នេះក្បាលហ្នឹងជាការគិតរបស់គេទៅទៀត។
"Geminiលោកកុំធ្វើបាបគេពេកអី"Fourthគេក៏បាននិយាយឡើង
"យើងមិនបានធ្វើបាបទេយើងគ្រាន់តែឲ្យការងារគេធ្វើតើ"Gemini
ហើយពួកគេទាំងបីនាក់ក៏នាំគ្នាធ្វើការងាររបស់ពួកគេរៀងៗខ្លួនទៅគឺស្ងាត់មាត់ជ្រាបគ្មានអ្នកណានិយាយអីទាំងអស់។
រហូតដល់ម៉ោងចេញទៅធ្វើការពួកគេសូម្បីអ្នកក្នុងនាំគ្នាចេញទៅផ្ទះ
+នៅមុខក្រុមហ៊ុន
ពួកគេទាំងបីនាក់កំពុងតែឈរនៅមុខក្រុមហ៊ុនពេលនោះTonក៏បានរត់មករកពួកគេទាំងបី។
"អាGemឯងហៅយើងមកមានការអ្វី??"Tonគេនិយាយឡើងនៅពេលរត់មកដល់
Geminiគេមិនទាន់និយាយទេគេក៍បានអូសដៃTonអោយឆ្ងាយពីFourthនឹងChhieបន្តឹចមុននិងនិយាយ តែយើងកុំមើលអ្នកប្រុសChhieគឺងាកទៅស្ដាប់គេឡើងចង់ដាច់កហើយ
"យើងមានរឿងពិងឯងបន្តឹច"Geminiគេក៏បាននិយាយឡើង
"រឿងអីទៅ??"Tonគេក៏បានសួរត្រឡប់មកវិញ
"ឯងជួយនាំChhieទៅដើរលេងបន្តិចបានទេ??"Gemini
"ហាស៎!!ឱ្យយើងនាំក្មេងម្នាក់ឯងដើរលេងមែនទេ? ឯងក៏ដឹងថាយើងហ្នឹងក្មេងម្នាក់ហ្នឹងមិនត្រូវគ្នាទេឯងចង់ឱ្យយើងនាំគេដើរលេងយ៉ាងម៉េចទៅ!?"Tonគេនិយាយទាំងហួសចិត្តតែម្ដង។ដូចដឹងស្រាប់ហើយពួកគេទាំងពីរនាក់មិនត្រូវគ្នាទេហើយឲ្យទៅដើរលេងយ៉ាងម៉េចទៅ
"អោណា....ជួយយើងបន្តិចទៅណា យើងចង់មានពេលវេលាល្អៗជាមួយFourthខ្លះ"Gemini
"អត់ទេមិនបានយើងមិនព្រម"Tonគេនិយាយតែមុខស្ងួតតែម្ដង។
"ជួយយើងបន្តិចទៅណាយើងមិនដឹងទៅឲ្យអ្នកណាជួយទៅក្រៅពីឯង"Gemini
"ក៍បានៗ"Tonគេក៏បានយកព្រមទៅដោយឃើញថាអាណិតGemini
បន្ទាប់ពីនិយាយគ្នារួចហើយពួកគេទាំងពីរនាក់ក៏បានដើរមកវិញ។
"Chhie...."Geminiគេក៏បាននិយាយឡើង
"មានការអីដែរ??"Chhie
"ឯងចង់ទៅដើរលេងដែរទេ??"Geminiគេក៏បានសួរឡើងChhieនៅពេលដែលឮបែបហ្នឹងហើយគេក៏បានងាកទៅមើលមុខGeminiការឆ្ងល់តែម្ដង
"កើតអីហ្នឹងហេតុអីសុខៗមកនិយាយបែបហ្នឹង??"Chhieគេក៏បានតបទៅវិញទាំងមុខឆ្ងល់ៗម៉ង។
"ឯងកុំនិយាយច្រើនពេកបងឯងចង់ទៅឆាប់មកយើងជូនទៅ"Tonគេក៏បានលូកមាត់
"ទៅជាមួយលោកហ៎!!"Chhieគេក៏បាននិយាយឡើង
"មែនហើយយ៉ាងម៉េច??"Ton
"អត់ទេខ្ញុំមិនទៅខ្ញុំចង់ត្រឡប់ទៅផ្ទះវិញFourthតោះយើងទៅផ្ទះវិញ"Chhieនិយាយហើយគេចង់និយាយទាញដៃFourthដើរទៅប៉ុន្តែក៏ត្រូវTonទាញដៃរបស់គេត្រឡប់មកក្រោយវិញហើយអូសទៅតែម្ដង។
"លែងៗ..Fourthជួយយើងផងលែងយើងទៅ"Chhieគេមិនព្រមទៅនោះទេនៅប្រកាច់ឡើងពេញផ្លូវហ្នឹងឯង។
Tonគេដោយពិបាកពេកចាប់លីតែម្ដង។
"លោកចង់ធ្វើអីនៀគ??"Fourthគេក៏បាននិយាយឡើង
"គ្មានធ្វើអីទេយើងគ្រាន់តែចង់មានពេលវេលាល្អៗជាមួយឯងខ្លះ"Gemini
"ដែលធ្វើបាបមិត្តខ្ញុំនេះណា"Fourth
"មិនបានធ្វើបាបទេយើងគ្រាន់តែឲ្យគេទៅដើរលេង"Geminiគេនិយាយទាំងញញឹម
"បានហើយតោះយើង"Geminiគេក៏បាននិយាយបន្ត
"ទៅណា??"Fourth
"យើងចង់នាំឯងទៅផ្ទះរបស់យើងម្ដង"Geminiនិយាយហើយពួកគេទាំងពីរនាក់ក៏បាននាំគ្នាចាញ់ដំណើរទៅអត់ទៅផ្ទះទៅ។
យើងងាកមកមើលពីរនាក់នេះវិញបន្ទាប់ពីចេញពីមុខក្រុមហ៊ុនហើយគឺដើរសឹងតែមិនមើលមុខគ្នាតែម្ដង។
"លោកចង់ធ្វើអី??"Chhieគេក៏បាននិយាយឡើង
"ធ្វើស្អីទៅ??"Ton
"ការដែលលោកនាំខ្ញុំមកដើរលេងនេះលោកចង់បានអីអត់ប្រាកដទៅ??"Chhie
"យើងក៏មិនចង់នាំឯងមកដែរប៉ុន្តែដោយសារមិត្តយើងសុំ"Ton
"មិត្តរបស់លោកគិតថាខ្ញុំជាមនុស្សដែលរំខានគេមែនទេទើបបានជាគេឲ្យខ្ញុំមកដើរលេងជាមួយលោកហើយគេអាងមានពេលវេលាជាមួយមិត្តរបស់ខ្ញុំ"Chhieគេនិយាយព្រមទាំងញញឹម
"មែនហើយ!!ប៉ុន្តែហេតុអីក៏ឯងធ្វើដូចធម្មតាអញ្ចឹងក្រែងឯងស្រលាញ់Fourthមិនចឹង??"Ton
"អ្នកណាប្រាប់លោកថាខ្ញុំស្រឡាញ់មិត្តរបស់ខ្ញុំនោះ"Chhieគេក៏បានលាបមុខទៅមើលមុខរបស់Tonផ្ទះញញឹម
"អោ...បើឯងមិនបានស្រឡាញ់គេទេហើយឯងមកជ្រាលជ្រែកគេធ្វើអី??"Tonគេក៏បានសួរថាឆ្ងល់
"លោកមិនដឹងនោះទេកាលដែលខ្ញុំមកនៅទីនេះមិនមែនដោយសារតែខ្ញុំស្រឡាញ់មិត្តរបស់ខ្ញុំនោះទេដោយសារតែខ្ញុំបារម្ភពីគេខ្ញុំខ្លាចថាមិត្តរបស់លោកនេះគឺជាមនុស្សមិនល្អធ្វើឯងមិត្តរបស់ខ្ញុំឈឺចាប់អញ្ចឹងហើយទើបខ្ញុំអត់ស៊ើបសាកមើល"Chhie
"អញ្ចឹងមានន័យថាឯងមិនបានស្រឡាញ់មិត្តរបស់ឯងទេ"Ton
"អឹម..."Chhie
ពួកគេទាំងពីរនាក់ក៍នាំគ្នាបន្តដំណើរដើរទៀតទៅ
សុំសរសើរតាមត្រង់ណាឡានមានមិនជិះទេសុខចិត្តនាំគ្នាដើរ
ពេលដើរសុខៗនោះពោះរបស់Chhieក៍ស្រាប់តែកូរឡើង ហើយChhieក៍បានងាក់ទៅមើលមុខTonរីឯTonវិញនៅពេលលឺបែបនឹងគេក៍បានងាក់ទៅមើលមុខChhieវិញ
"ហេៗ..."Chhieគេសើចទាំងមុខស្ងួត
"ឯងឃ្លានមែនទេ??"Tonគេក៍បានសួរឡើង
"តឹចតួច "Chhie
Tonក៏បានងាកមើលឆ្វេងស្តាំហើយក៏បានឃើញតូបបាយមួយកន្លែង
"ឯងញ៉ាំអាហារតាមផ្លូវបានទេ??"Ton
"បានណាហេតុអីក៏មិនបាន!!"Chhieគេក៏បានតបទៅវិញ
Tonគេក៏មិនបាននិយាយដែរគេក៏បានទាញដៃChhieចូលទៅតែម្ដង។
"អ្នកកំលោះទាំងពីរចង់ពិសារអីដែរចា៎??"អ្នកលក់ក៏បានដែរមកសួរនៅពេលដែលឃើញភ្ញៀវចូល។
"ទីនេះមានអីខ្លះបាទ??"Chhieគេសួរទៅអ្នកលក់ទាំងញញឹមដោយមិនបានចាប់អារម្មណ៍ថាមានមនុស្សកំពុងអង្គុយមុខគេដោយខ្សែរភ្នែកស្រទន់នោះទេ
"ទីនេះមានតែបាយស្រូបធម្មតាៗទេអ្នកកំលោះ"អ្នកលក់គាត់ក៍តបទៅវិញ
"លោកញុំាទេ??"ChhieបានសួរTonមិនពេលប្រាប់អ្នកលក់
"អត់ទេមិនឃ្លានឯងញុំាទៅ"Ton
"ចឹងយកបាយស្រូបមួយចានមកបង"Chhieក៍ងាក់ទៅប្រាប់អ្នកលក់វិញ
"ចា៎"អ្នកលក់និយាយហើយក៏បានដែរចេញទៅបាត់ទាំងញញឹម
+យើងស្រឡែចទៅមើលខាងGeminiFourthវិញពេលនេះពួកគេទាំងពីរនាក់ក៏បានមកដល់ផ្ទះរបស់Geminiផង
"អូហូ....នេះជាផ្ទះរបស់លោកមែនទេ??"Fourthនិយាយទាំងចំហរមាត់តែម្ដងព្រោះថាផ្ទះរបស់Geminiនេះគឺធំខ្លាំងណាស់ធំជាងផ្ទះគេជាង 10 ដងឯណោះ។
"បើមិនមែនជាផ្ទះរបស់យើងឲ្យជាផ្ទះរបស់អ្នកណាទៅ..."Gemini
"តែថាផ្ទះធំដល់ថ្នាក់នេះលោកនៅតែម្នាក់ឯងទេមែនទេ??"Fourth
"មែនហើយប៉ុន្តែតិចទៀតនឹងនៅពីរនាក់ហើយ"Gemini
"នៅជាមួយអ្នកណា??"Fourthគេសួរព្រមទាំងងាកមុខទៅមើលGemini
"ក៍អនាគតប្រពន្ធសម្លាញ់របស់យើងនោះអី"Geminiនិយាយទាំងញញឹមហើយក៍អោនមុខទៅជិតមុខFourthដែលធ្វើអោយFourthនេះគ្នាអៀនខ្លាំងមែនទែន ថែមទាំងប្រឹងគេចមុខពីGeminiទៀតផង
"បានហើយតោះឆាប់ចូលទៅខាងក្នុងទៅ"Geminiគេក៏បាននិយាយបន្ត
បន្ទាប់មកពួកគេទាំងពីរនាក់ក៏បាននាំគ្នាដើរចូលទៅខាងក្នុង
គ្រាន់តែដើរចូលទៅខាងក្នុងភ្លាមគឺថាអ្នកបម្រើឱនគោរពគ្រប់ៗគ្នាតែម្ដង។សម្រាប់Geminiវាគឺជារឿងធម្មតានោះទេតែវាមិនធម្មតាសម្រាប់Fourthរឿងនេះគឺជាលើកទីមួយហើយដែលដើរចូលមកក្នុងផ្ទះហើយមានអ្នកគោរពគេបែបនេះ។
"មិនមានការអីទេពួកឯងឆាប់ចេញទៅវិញទៅ"Geminiគេក៏បាននិយាយឡើង
"ចា៎/បាទ"អ្នកបម្រើគ្រប់គ្នាឆ្លើយស្របគ្នាហើយក៏ដើរឱនចេញទៅបាត់ទៅ។
"ទៅអង្គុយសិនទៅ"Geminiក៏និយាយបន្តរីឯGeminiបានត្រឹមតែញញឹមតិចៗ
"ឯងចង់ញ៉ាំអីដែរទេ??"Gemini
"សុំទឹកមួយកែវមកបានហើយ"Fourthគេនិយាយមិនទាន់ផុតមាត់ផងស្រាប់តែមានអ្នកយកទឹកមកឲ្យគេបាត់ទៅហើយ។
"អរ៎...អរគុណបាទ"Fourthនិយាយទៅញញឹមស្ងួតតែម្ដង។
"ឯងមិនបាច់រៀបដឹកទេធ្វើធម្មតាៗទៅចាត់ទុកថានេះជាផ្ទះឯងទៅចុះណា ណាមួយឯងក៏ដូចជាមិនចាប់ផ្ទះនេះដែរត្រូវទេ!!"Gemini
"គឺមិនសូវជាទម្លាប់"Fourth
ពួកគេទាំងពីរនាក់ក៏នៅអង្គុយនិយាយគ្នាលេងThank you for reading 💗😊 please waiting for next Episode.....🙏
YOU ARE READING
ជំនួយការជំនួយបេះដូង (END👌)
Actionស្នេហារវៀងជំនួយការនឹងចាហ្វាយដែលកើតលើងដោយការនឹកស្មានមិនដល់រាងខ្លួន ជាមនុស្សដែលឌឺដងគ្នាសឹងតែរាល់ថ្ងៃបែរជាត្រូវមករស់ខ្វះគ្នាមិនបានទៅវិញ ចង់ដឹងថាស្នេហារវាងចាហ្វាងនឹងកូនចៅនៀគវាជួបរឿងអ្វីខ្លះ??