ភាគ5(បេះដូងលោតញាប់)

954 77 6
                                    

FourthនឹងNamfaនិយាយគ្នាបានបន្តិចGeminiគេក៏បានដើរមក
"Namfaអូនមកបានយ៉ាងម៉េចនៀគ??"Geminiនិយាយហើយគេក៏បានអង្គុយចុះ
"គឺអូនមករកញ៉ាំអីហ្នឹងណាហើយក៏បានជួបFourthទើបមករាក់ទាក់បន្តិចទៅ"Namfaនាងនិយាយទាំងញញឹម
"អញ្ចឹងអូនរួមទឹកជាមួយបងទៅណា??"Gemini
"ចាស៎...."Namfa
និយាយគ្នាទាំងញញឹមគ្មានទើសអ្នកណាមួយរយសោះ។
ប៉ុន្តែយើងអ្នកទៅមើលមុខFourthវិញគេស្រាប់តែធ្លាក់ទឹកមុខភ្លាមៗតែម្ដងមិនដឹងជាហេតុអី
"Fourthឯងហៅអីមកឬនៅ??"Geminiគេក៏បានងាកទៅសួរFourth
"នៅទេកម្មង់ខ្លួនឯងទៅ"Fourth
Geminiគេក៏បានយកមុឺនុយមកកម្មង់អាហារ
"Namfaអូនចង់ញ៉ាំអីដែរ??"Gemini
"ហុឹម...សុំដូចរាល់ដងណា"Namfa
Geminiគេក៏បានកម្មង់អាហាររួចរាល់
ប្រហែលជាកន្លះម៉ោងក្រោយមកពួកគេទាំងបីនាក់ក៏បានញ៉ាំអាហាររួច។
"Geminiអញ្ចឹងអូនសុំទៅមុនហើយណាចេះតែដល់អីអូនមានការប្រញាប់"Namfa
"បាទសុខសប្បាយតាមផ្លូវណាជួបគ្នាថ្ងៃក្រោយទៀត"Gemini
"ចា៎"Namfaនិយាយហើយគេក៏បានដើរចេញបាត់ទៅ។
"Fourthឯងចង់ទៅដើរលេងតទេ"Geminiគេក៏បានសួរឡើង
"អត់ទេចង់ទៅផ្ទះគ្មានអារម្មណ៍"Fourthនិយាយហើយគេក៏បានក្រោកចេញទៅបាត់
"អេ៎ ....ឈប់សិន"Geminiគេក៏បានរត់ទៅតាមហើយក៏បានស្ទាក់មុខតែម្ដង
"ហើយវាថីបងឯងនេះក្រែងថាមកញ៉ាំបាយហើយឥឡូវញ៉ាំរួចហើយខ្ញុំក៏ត្រឡប់ទៅវិញ"Fourth
"ឯងកើតអីដូចជាមិនអីទេហេតុអីក៏ពេលទៅវិញធ្វើមុខបែបហ្នឹង??"Gemini
"លោកកុំចេះដឹងរឿងខ្ញុំពេកបានទេ??ធុញណាស់"Fourthនិយាយហើយក៏ឡើងតាក់ស៊ីត្រឡប់ទៅផ្ទះវិញបាត់
"គេកើតអី??"Geminiគេពិតជាមិនយល់ពិតមែនព្រោះថាអារម្មណ៍Fourthម្ដងចេះម្ដងចុះគឺគេតាមមិនទាន់នោះទេថាគេទៅអារម្មណ៍ច្រើនតែFourthច្រើនជាងគេរាប់រយដងឯណោះ
+យើងកាត់មកចូលព្រឹកថ្ងៃថ្មីវិញ Fourthគេបានដើរចូលក្នុងក្រុមហ៊ុនហើយមើលរួមការងារគាត់និយាយសួរស្តីមកកាន់គេធម្មតាដូចរាល់ដង។
"P'Yiming..."Fourthនិយាយរួចក៏ដើរទៅក្បែរYiming
"អោ...Fourthមានការអីហ៎??"Yiming
"ល្ងាចមិញមានរឿងអីមែនទេ? ហេតុអីសុខៗក៏មានការរវល់ភ្លាមៗអញ្ចឹង"Fourth
"គឺបងភ្លេចទៅតើបងមានការងារបងសុំទៅធ្វើហើយណា"Yimingនិយាយហើយហ្នឹងក៏បានរត់ទៅបាត់
ដែលធ្វើឱ្យFourthនេះគឺឆ្ងល់តែម្ដង។
Fourthគេឈរបន្តិចហើយក៏បានដើរចូលទៅក្នុងបន្ទប់ធ្វើការ
"នេះកាហ្វេបាត់ចៅហ្វាយ"Fourthនិយាយហើយទៅយកកាហ្វេទៅដាក់លើតុធ្វើការGemini
"អរគុណហើយ"Geminiនិយាយទាំងផ្ដោតអារម្មណ៍ទៅកញ្ចក់កុំព្យូទ័រ
"មានបញ្ហាអីមែនទេ??"Fourth
"គឺលេខាសណ្ឋាគារយើងគឺមានបញ្ហាជាមួយភ្ញៀវតិចតួចពេលនេះបុគ្គលិកនៅក្នុងសណ្ឋាគារបានទាក់ទងមកឲ្យយើងទៅដោះស្រាយ"Gemini
"អោហើយពួកគេដោះស្រាយមិនបានទេឬ??"Fourth
"យើងក៍មិនដឹងដែល"Gemini
"ចម្ងាយពីរក្រុមហ៊ុនយើងទៅដល់សណ្ឋាគាររបស់លោកមានចម្ងាយប៉ុន្មានទៅ??"Fourth
"ប្រហែលជាពីម៉ោងជាង"Gemini
"ហើយលោកទៅយ៉ាងម៉េចទាន់ទៅ??"Fourth
+Geminiគេក៏បានផ្ញើសារទៅឲ្យបុគ្គលិកដែលធ្វើការនៅក្នុងសណ្ឋាគារសិនប្រាប់ឱ្យភ្ញៀវរងចាំសិន។
"ស្អែកនេះចេញដំណើរទៅមែនទេ??"Fourth
"ទៅឥឡូវនេះ"Gemini
"ធ្វើដំណើរស្រួលបួលណា"Fourthនិយាយហើយគេរៀបនឹងដើរទៅតុធ្វើការប៉ុន្តែក៏ត្រូវGeminiទាញដៃជាប់
"ឯងទៅជាមួយយើង"Geminiនិយាយហើយក៏អូសFourthទៅតែម្ដងរកតែគ្នានិយាយអីបន្តិចមិនបាន
មិនទាន់មកពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរយ៉ាងលឿន។ដើម្បីទៅកាន់សណ្ឋាគារដែលនៅកោះ
ពួកគេធ្វើដំណើរប្រហែលជា 1 ម៉ោងជិតពីរម៉ោងតែប៉ុណ្ណោះនេះគឺលឿនខ្លាំងមែនទែនព្រោះថាGeminiគឺគេបើកលឿនខ្លាំងខ្លាំងមែនទែនហ្មងអ្ហាស៎
ពេលទៅដល់គឺថាFourthនេះគ្នាដកដង្ហើមមិនចង់ដល់គ្នាព្រោះថាភ័យៗ
"ចៅហ្វាយ"បុគ្គលិកម្នាក់ក៏បានរត់មករកGemini
"ភ្ញៀវនៅឯណា??"Geminiគេមិនបាននិយាយអីច្រើនទេពេលទៅដល់គេថាសួរសាច់ការតែម្ដង។
"នៅខាងក្នុងចាស៎"បុគ្គលិកម្នាក់នោះក៏បានតបមកវិញ
Geminiឮចម្លើយហើយគេក៏មិនបាននិយាយអីដែរគេក៏បានដើរចូលទៅខាងក្នុងដោយមិនភ្លេចទាញដៃFourthទៅជាមួយផងដែរ។
+ពេលចូលទៅដល់ខាងក្នុង
"លោកមែនទេជាម្ចាស់សណ្ឋាគារ"បុរសម្នាក់ក៏បានមកនិយាយGeminiភ្លាម
"បាទមែនហើយសណ្ឋាគារពួកខ្ញុំមានបញ្ហាអីមែនទេ??"Gemini
បុរសម្នាក់នោះមិនបាននិយាយច្រើនទេក៏បានដើរទៅបន្ទប់ដោយខ្លួនបានកក់។ហើយGeminiFourthក៏បានដើរទៅជាមួយផងដែរ។
+ពេលចូលទៅដល់ក្នុងបន្ទប់
"សណ្ឋាគាររបស់លោកឯងធ្វើការរបៀបណាហេតុអីក៏នៅខ្ញុំទុកមានកណ្ដុររហូតដល់ទៅបីក្បាល"បុរសនោះនិយាយទាំងខឹង
Geminiសំឡឹងទៅមើលកណ្ដុរនោះបន្តិច
"សូមអធ្យាស្រ័យផងបាទវាប្រហែលជាការមិនបានប្រុងប្រយ័ត្នរបស់បុគ្គលិកខាងខ្ញុំហើយ"Gemini
"ខ្ញុំមិនព្រមនោះទេយ៉ាងណាលោកត្រូវតែដោះស្រាយរឿងនេះឲ្យខ្ញុំ"បុរសម្នាក់នោះនិយាយទាំងមុខស្មើ
"ឥឡូវចេះលោកស្នាក់នៅក្នុងសណ្ឋាគាររបស់យើងបានពួកយើងនឹងមិនយកថ្លៃស្នាក់ហ្នឹងនោះទេចាត់ទុកថាជាការសុំទោស"Gemini
"ល្អ"បុរសអ្នកនោះគេក៏បានញញឹមឡើង។
"អេ៎.....ឈប់សិនណា"Fourthគេនិយាយព្រមទាំងណាចូលទៅជិតកណ្ដុរបីក្បាលនោះ
"អេ៎...ឯងចង់ធ្វើអីហ្នឹងអាល្អិត??"បុរសម្នាក់នោះនិយាយឡើង
"លោកនិយាយថាកណ្តុរទាំងបីក្បាលនេះគឺនៅក្នុងសណ្ឋាគារនេះមែនទេ"Fourthសួរព្រមទាំងសម្លឹងមើលមុខបុរស់ម្នាក់នោះ
"មែនហើយវាយ៉ាងមិច??"បុរស់នោះតបទៅវិញ
"បើវាកណ្តុរនៅទីនេះមែនហេតុអីនៅលើកររបស់វាមានច្រវាក់តូចៗពាក់ជាប់នឹងករចឹង"Fourthនិយាយព្រមទាំងលើកកណ្តុរមួយក្បាល់ឡើង
"យើងៗមិចនឹងដឹងទៅ!!"បុរស់ម្នាក់នោះនិយាយទាំងញ័រមាត់
"ល្បិចអន់ៗបែបនេះកុំមកចង់លេងជាមួយខ្ញុំអីខ្ញុំឆ្លងកាត់អស់ហើយ"Fourthគេនិយាយព្រមទាំងញញឹម
"សន្តិសុខមកចាប់គេចេញទៅ"Geminiស្រែកប្រាប់សន្តិសុខនៅខាងក្រៅ
"ខ្ញុំសុំទោសគឺ..."បុរសម្នាក់នោះមិនទាន់បាននិយាយផងក៏ត្រូវសន្តិសុខអូសចេញបាត់ទៅ
"មនុស្សសម័យនេះអីក៏មានដែរន៎"Fourthនិយាយនឹងសើចតិចៗ
"អរគុណហើយណា"Geminiគេក៏បានអរគុណទៅកាន់Fourth
"មិនអីទេមានខ្ញុំនៅទីនេះអ្នកណាក៏មិនអាចធ្វើបាបលោកបានដែរ"Fourthនិយាយព្រមទាំងញញឹមបិទមាត់មិនជិតដែលធ្វើឲ្យGeminiញញឹមតាមទាំងមិនដឹងខ្លួន
"ចៅហ្វាយ"អ្នកគ្រប់គ្រងនៅទីនោះក៏បានដើរដើរមករកពួកគេ
"មានការអីទៀតមែនទេ??"Gemini
"គឺអត់មានទេខ្ញុំគ្រាន់តែចុះមកសុំទោសចៅហ្វាយដែររំខានការងាររបស់ចៅហ្វាយ"អ្នកគ្រប់គ្រង
"មិនអីនោះទេ"Gemini
"និយាយអញ្ចឹងចៅហ្វាយចង់ចេញទៅវិញឥឡូវនេះមែនទេឬក៏ចង់សម្រាកនៅទីនេះសិន??"អ្នកគ្រប់គ្រង
"អត់ទេយើងត្រឡប់ទៅវិញឥឡូវហើយ"Gemini
"លោកចង់ត្រឡប់ទៅវិញពេលនេះអ្ហ៎!!ខ្ញុំអត់ខ្លាំងណាស់ធ្វើដំណើរមកពេញមួយថ្ងៃហើយមកដល់មិនទាន់បានអង្គុយផងគាត់ត្រឡប់ទៅវិញ"Fourthនិយាយទាំងទឹកមុខកំសត់
"ហើយឯងចង់យ៉ាងមិច??"Gemini
"យើងនៅសម្រាកទីនេះមួយយប់សិនទៅចាំស្អែកចាំចេញដំណើរទៅវិញណា៎...ណា៎ៗ"Fourth
"ក៏បានក៏បាន ឱ្យសោបន្ទប់មួយមក"GeminiនិយាយជាមួយFourthរួចគេក៏បានងាកទៅនិយាយជាមួយអ្នកគ្រប់គ្រងវិញ
"អោ ...ហេតុអីក៏យកបន្ទប់តែមួយ??"Fourthគេក៏បាននិយាយឡើងនៅពេលដែលឮថាGeminiយកបន្ទប់តែមួយនោះទេ។
"យើងមានបន្ទប់ផ្ទាល់ខ្លួនហើយ"Gemini
"សុំទោសណាចៅហ្វាយគឺបន្ទប់អស់ហើយ...ភ្ញៀវបានកក់បន្ទប់អស់ហើយចៅហ្វាយ"អ្នកគ្រប់គ្រងក៏បានតបទៅវិញ
"អរ៎...អញ្ចឹងមិនអីទេពួកយើងត្រឡប់ទៅវិញទៅ"Fourthនិយាយហើយក៏បានឈានជើងដែរប៉ុន្តែក៏ត្រូវGeminiទាញក៏អាវជាប់ឱ្យត្រឡប់មកក្រោយវិញ
"មិនអីនោះទេ...គេងនៅបន្ទប់ផ្ទាល់ខ្លួនរបស់យើងក៏បាន"Gemini
"អត់ទេចង់ត្រឡប់ទៅវិញ"Fourth
"បើឯងចង់ទៅវិញឯងក៏ត្រឡប់ទៅវិញនៅខ្លួនឯងទៅ"Geminiនិយាយហើយគេក៏បានដើរទៅមុខបាត់ទៅ
"លោកឯងយ៉ាងម៉េចហ្នឹងលោកឯងជាអ្នកនាំខ្ញុំមកទីនេះហើយបងឯងខ្ញុំត្រឡប់ទៅវិញដូចខ្លួនឯងយ៉ាងម៉េច ...លោកឯងទៅជូនខ្ញុំត្រឡប់ទៅវិញលោកឯងត្រូវតែទទួលខុសត្រូវទទួលខុសត្រូវទទួលខុសត្រូវៗៗ"Fourthនិយាយព្រមទាំងដើរទៅតាមGemini
+នៅពេលដែលចូលទៅដល់ក្នុងបន្ទប់
"លោកឯងត្រូវតែជូនខ្ញុំត្រឡប់ទៅវិញ"Fourthនិយាយព្រមទាំងលុយមុខឡើងលើស្របពេលដែរGeminiគេបែរមុខមុខវិញល្មមទើបធ្វើឲ្យមុខពួកគេទាំងពីរនាក់គឺថាជិតប៉ះគ្នាទៅហើយនៅសល់តែបន្តិចទៀត។
ហើយកែវភ្នែកបស់ពួកគេទាំងពីរនាក់ក៏សម្លឹងមើលគ្នាមិនដាក់ភ្នែក
បន្តិចក្រោយមកពួកគេក៏បានដឹងខ្លួនឡើងវិញ
"គឺ...យើងចង់នៅទីនេះមួយយប់"Geminiគេក៏បាននិយាយឡើងទាំងធ្វើខ្លួនមិនត្រូវ
"ហ៊ឹម ..អញ្ចឹងក៏បានដែរប៉ុន្តែខ្ញុំមិនបានយកសំលៀកបំពាក់មកខ្ញុំទេ"Fourthគេនិយាយព្រមទាំងមិនហ៊ានប្រឈមមុខជាមួយGeminiព្រោះថាគេអៀន
"មិនអីនោះទេស្លៀករបស់យើងមួយយប់ តែវារាងធំជាងខ្លួនឯងបន្តិចមិនអីទេន៎!!"Gemini
"មិនអីទេស្លៀកគេងយប់នោះ"Fourth
"អញ្ចឹងយើងសុំទៅមើលការខុសត្រូវនៅខាងក្រៅបន្តិច"Geminiនិយាយហើយគេក៏បានប្រញាប់ដើរចេញយ៉ាងលឿន។
FourthនៅពេលដែលឃើញថាGeminiដើរចេញគេក៏បានដកដង្ហើមធំបន្តិចទៅ
"ធូរទ្រូងណាស់លោកអើយ...ហេតុអី្វក៏យើងអៀនខ្លាំងម៉្លេះគ្រាន់តែមើលកាសែរភ្នែកគេបន្តិចសោះហ្នឹង"Fourthនិយាយហើយគេក៏បានរងាពេញទូកតែម្ដង។
+យើងក្រឡែកទៅមើលGeminiនៅខាងក្រៅហើយនៅវិញ នៅពេលដែលគេបិទទ្វារគេក៏បានឈរផ្អែកទ្វារនោះ
"ហូយ...កើតអីឯងនេះអាGemហេតុអីបេះដូងឯងលួចញាប់ខុសធម្មតាបែបនេះ..តាំងពីដើមមកយើងមិនដែលមានអារម្មណ៍បែបហ្នឹងទេណា សូម្បីតែជាមួយNamfaក៏យើងមិនដែលមានអារម្មណ៍បែបហ្នឹងដែរ អូយ...ឈប់លោតទៅអាបេះដូងឆ្កួតអើយ"Geminiនិយាយព្រមទាំងយកដៃទៅស្ទាបបេះដូងរបស់ខ្លួន។
"គួរអោយស្រលាញ់តា៎"Geminiនិយាយទាំងញញឹមហើយក៏បានដើរទៅបាត់ទៅ។
"Jaiwan...."Geminiគេក៏បានហៅមេការដែលនិយាយជាមួយគេមុននេះហើយយើងគិតដឹងថានាងមានឈ្មោះថាJaiwan
"មានការអីមែនទេចៅហ្វាយ??"Jaiwanនាងក៏ប្រញាប់តបទៅវិញយ៉ាងលឿន។
"បន្តិចទៀតជួយយកអាហារឲ្យ ជំនួយការខ្ញុំនៅក្នុងបន្ទប់របស់ខ្ញុំផងណា"Gemini
"ចា៎..."Jaiwan
"ហើយមួយទៀតកុំប្រាប់គេថាខ្ញុំជាអ្នកយកឱ្យណា"Gemini
"ហេតុអីទៅចៅហ្វាយ??"Jaiwanនាងនិយាយព្រមទាំងឆ្ងល់
"មិនបាច់ចង់ដឹងទេធ្វើតាមអ្វីដែលខ្ញុំប្រាប់ទៅ ហើយបើគេសួរថាខ្ញុំទៅណាប្រាប់ថាខ្ញុំមានការរវល់ទៅក្រៅបន្តិច"Gemini
"អេហេតុអីក៏ចៅហ្វាយរបស់ខ្ញុំចេះបារម្ភពីអ្នកដទៃអញ្ចឹងហ្ន៎..."Jaiwanនាងនិយាយឡើងព្រោះថាកន្លងមកGeminiមិនដែលខ្វល់ពីអ្នកណាទេអ្នកណាអត់អីញ៉ាំដល់ស្លាប់ទេក៏គេមិនខ្វល់ដែរ។
"បានហើយឆាប់ទៅធ្វើការទៅកាត់ប្រាក់ខែឥឡូវហើយ"Geminiគេនិយាយឡើង
"ចាសចៅហ្វាយ..."Jaiwan
"អេ៎..ឈប់សិនក្នុងម្ហូបមិនត្រូវដាក់ហិលទេណាគេមិនចេះញ៉ាំហិលទេ"Gemini
"ចាសចៅហ្វាយ"Jaiwanនិយាយហើយនាងក៏បានដើរទៅបាត់ទាំងញញឹម។
"អេមែនហើយហេតុអីក៏យើងត្រូវខ្វល់ពីគេៗអត់មានអីញ៉ាំគឺជារឿងរបស់គេមិនចឹង"Geminiគេដូចជារាងចម្លែកចិត្តខ្លួនឯងម៉េចមិនដឹងទេ
បន្ទាប់មកគេក៏បានដើរចេញទៅក្រៅបាត់ទៅ។

Thank you for reading 💗😊 please waiting for next Episode.....🙏

ជំនួយការជំនួយបេះដូង (END👌)Where stories live. Discover now