Part 1

1.7K 16 0
                                    

«រកស្រីនោះឃើញទេ»ថេយ៉ុងក្រវីកែវស្រាសួរទៅកាន់ជំនិតអំពីព័ត៍ស្រីម្នាក់ដែរគេតាមរកមកជាយូរហើយ
«បាទចៅហ្វាយ! នាងកុំពង់នៅបារាំងទានទទួលព័ត៍មានថានៅធ្វើបុណ្យសព្វម្តាយដែលទើបស្លាប់ថ្មីៗដោយសារគ្រោះថ្នាក់
ចរាចារណ៍»
អ្នកកម្លោះញញឹមចុងមាត់ពេលឭបែបនេះ។ គីម ថេយ៉ុងជា ម្ចាស់
សណ្ឋាគារផ្កាយប្រាំនៅកណ្តាលទីក្រុងសេអ៊ូល ព្រមទាំងជាម្ចាស់ក្រុមហ៊ុនផលិតស្រាក្រហមដ៍ធំមួយផងដែរ។ គេមានប្អូនស្រីម្នាក់ឈ្មោះ គីមយ៉ុងណា ដែរនៅជាសិស្សវិទ្យាល័យទី១២នៅឡើយ ប៉ុន្តែថ្មីៗនេះនាងត្រូវបង្ខំបញ្ឈប់ការសិក្សាមួយរយៈសិនក៍ព្រោះតែសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់នាងហាក់មានភាពមិននឹងនរទាល់តែសោះ សភាពរបស់នាងកាន់តែធ្ងន់ធ្ងរៗទៅ ធ្វើឱ្យអ្នកជាបងប្រុសមិនស្រួលចិត្តកាន់តែខ្លាំង អ្នកកំលោះរកមធ្យោបាយគ្រប់បែបយ៉ាងប៉ុន្តែមិនបានជាផលបន្តិចឡើយ ។ កំហឹងចំពោះមនុស្សដែរធ្វើបាបប្អូនស្រីគេក៍កាន់តែមានខ្លាំងឡើងហាក់ដូចជាភ្នំភ្លើងកំពុងតែឈាប់ឆេះ ហើយក៍នឹងសន្យាថានឹងសងសឹកឱ្យប្អូន
សំណប់ដល់តែបាន។
«នាងមកវិញពេលណា?»
«ស្អែកនេះទានម៉ោង៨ព្រឹក»
«ត្រៀមសម្ភារៈស្អែកនេះត្រូវយកនាងមកទីនេះឲ្យបានមុនម៉ោង៩ព្រឹក» អ្នកកំលោះសមចិត្តជាខ្លាំង បំណងជាយូរមកហើយពេលនេះក៍បានសម្រេច ។ ទឹកមុខក្រហមងាំងស្មើរធេងបង្ហាញពីភាពនឹងថ្កក់និងកំណាចរបស់ប្រុសនេះ ។
«ក្មេងបែបនេះសម័យនេះហើយនៅមានទៀត ធ្វើបាបបានសម្បីស្រីគ្នាឯង » គេពោលក្នុងចិត្តទាំងឈឺចាប់បូករួមជាមួយនឹងកំហឹង។ មីន ជូននី ធ្វើបាបប្អូនស្រីរបស់គេរហូតដល់តែថ្ងៃ យ៉ុងណាចូលមន្ទីរពេទ្យ ។ ដោយសាក្តីច្រណែនដែរ យ៉ុងណាជាសិស្សថ្មីថែមទាំងពូកែទៀតផង ធ្វើឲ្យជូននីដែរធ្លាប់តែជាសិស្សពូកែប្រចាំថ្នាក់ត្រូវបានគេមើលរំលង លែងយកចិត្តទុកដាក់ ថែមទាំងសង្សារតែមួយក៍ងាកទៅចាប់អារម្មណ៍នឹង យ៉ុងណាម្នាក់ទៀត។ ស្រីស្រស់ឆ្នាស់ឆ្មើម យល់ថាយ៉ុងណាព្យាយាមដណ្តើមអ្វីដែរជារបស់នាង គំនិតមិនល្អរបស់ស្រីឆ្នាស់មួយឆាវបានធ្វើឲ្យៗអ្វីផ្លាស់ប្តូរ ។ ដំបូងឡើយជូននីមិនគិតថាយ៉ុងណាស្លូតដល់ថ្នាក់មិនហ៊ានតដៃទេ ស្រីស្រស់មិនចេះញញើតដៃ មាត់មិនសំចៃ ចូលទៅរកយ៉ុងណា ជេរយកៗ ថែមទាំងមានម្តងធ្លោយដៃទៅទះយ៉ុងណាព្រោះគិតថាយ៉ុងណានឹងតដៃប៉ុន្តែផ្ទុយស្រណោះ យ៉ុងណាឈរនឹងស្ងៀមមិនតដៃគិតតែសម្លឹងទៅដី ជូននីក៍ដកដៃមកវិញភ្លាម បម្រុងសុំទោសព្រោះគិតថាខ្លួនឯងជ្រុលពេក
«ខ្ញុំសុំ...» រៀបនឹងហាមាត់ទៅហើយយ៉ុងណាក៍រត់ទៅរកឡានទំនើបដែលបរមកឈប់ចូលក្នុងបរិវេនសាលា។ ជារឿយៗជូននីនៅតែដៀមដាមយ៉ុងណាមិនលោះថ្ងៃដោយសម្តីធ្ងន់ៗ ប៉ុន្តែមិនដែរហ៊ានលើកដៃទៅប៉ះសាច់យ៉ុងណាម្តងទៀតទេ ។ ជូននីមិនដែរដឹងថាពាក្យសម្តីរបស់នាងប៉ះពាល់ដល់សាតិអារម្មណ៍យ៉ុងណាប៉ុនណាទេ។ យ៉ុងណាធំធាត់ក្នុងបរិបទដែរត្រូវឪពុកជេរប្រមាថថែមទាំងធ្វើហិង្សាមកលើនាងមិនលោះថ្ងៃ ថេយ៉ុងខំប្រឹងគ្រប់បែបយ៉ាងដើម្បីឲ្យពួកគេរួចពីនរកមួយនេះដើម្បីឲ្យប្អូនស្រីដែរមានជំងឺបាក់ទឹកចិត្ត បានរស់នៅក្នុងក្តីសុខជាថ្មី ប៉ុន្តែមិនយ៉ូប៉ុន្មាននាងក៍ត្រូវជូននីស្តីបន្ទោសម្នាក់ទៀត ។ មិនយូរប៉ុន្មានជំងឺចាស់របស់យ៉ុងណាក៍រើឡើងជាថ្មី អាហារមិនញ៉ាំគិតតែសង្ងំក្នុងបន្ទប់រាល់ថ្ងៃរហូតដល់ថេយ៉ុងត្រូវបញ្ចូននាងទៅអាមេរិក។
ម៉ោង 8ព្រឹកប្រលានយន្តហោះ
ជូននីកំពុងដើរឆ្លងថ្នល់ម្នាក់ឯងនៅលើផ្លូវទាំងអារម្មណ៍មិននឹងនរសោកស្តាយនឹងការបាត់បង់ម្តាយជាទីស្រឡាញ់ បាត់ពីគាត់ទៅ ជីវិតនាងទាំងមូលត្រូវទទួលខុសត្រូវដោយខ្លួនឯង។ អ្នកម៉ាក់ស្លាប់ទៅដោយមិនបានបន្សល់អ្វីសម្បីមួយកាក់មួយសេន ឯខ្លួននាងវិញត្រឹមជាសិស្សវិទ្យាល័យ គ្មានការងារធ្វើគ្មានលុយ ថែមទាំងជាមនុស្សចូលចិត្តចាយវាយ មកដល់ពេលនេះទើបដឹងថាលុយមិនស្រួលរក ។
«ធ្វើមិចទេ» កំពុងដើរពិបាកចិត្តបណ្តើរ រកនឹកការងារធ្វើផង ស្រាប់តែមានឡានមួយបើកសំដៅមកនាងជាមួយនឹងមនុស្សឈុតខ្មៅ 6 នាក់ ពួកគេរត់មកចាប់ដៃ ចាប់ជើងនាងព្រមជាមួយកូនកន្សែងមួយមកខ្ទប់មាត់នាង។ ស្រីស្រស់មួយរំពេចស្រាប់តែងងឹតមុខឆឹង ស្តាប់អ្វីលែងឮ ស្មារតីក៍បាត់បង់។
ជូននីបើកភ្នែកមកក៍ឃើញពិដានសក្បុសថែមទាំងនៅវិលៗ ឈឺក្បាលស្ទើរស្លាប់
«ងើបហើយស្រីល្អ» សំឡេងធ្ងន់របស់បុរសម្នាក់បានបន្លឺឡើងនៅខាងស្តាំដៃរបស់នាង ជូននីងើបអង្គុយភ្នែកសម្លឹងទៅកាន់ថេយ៉ុងមិនដាក់ភ្នែក ទោះបីម្ចាស់មុខកំពុងចង់ចិញ្ចើម ភ្នែកមាំ ទឹកមុខឈឹងតែសម្លាប់មនុស្សបានក៍នាងមិនញញើតនឹងសម្លឹងគេដែរ "ទេវតា ? យមរាជ ? អីគេនឹងស្លាប់ហើយមែន ចុះនរកក៍ឡើងឋានសួគ៍ ប្រុសនេះស្អាតម៉េស ឡើងសង្ហារ ជាមនុស្សដូចយើងដែរអត់?" ជូននីនឹកឡើងក្នុងចិត្ត ព្រោះចម្លែកទាំងទីកន្លែងនិងមនុស្ស ។
«ណាគេហ្នឹង?» ជូននីសួរកំបុតធ្វើឲ្យអ្នកប្រុសមុខមាំធ្លាក់ថ្លើមធ្លុក ស្រីស្អីនិយាយគ្មានក្បាលគ្មានកន្ទុយជាមួយមនុស្សចាស់
«គ្មានមាយាទ» នាងលើកចញ្ចើមឆ្ងល់ «គីម ថេយ៉ុងបងប្រុសគីម យ៉ុងណា»
«ហើយថី? លោកពូយកខ្ញុំមកធ្វើអី» នាងចាប់បើកភ្នែកធំៗធ្វើជាទាញភួយមកគ្រប់រាងកាយធ្វើឲ្យអ្នកកំលោះសង្ហារសម្លឹងនាងពីលើចុះក្រោមទាំងក្រឺតក្នាញ។
«កុំហៅខ្ញុំពូ!» ប្រុសសង្ហារធ្វើជាវារឡើងលើពូករំកិលខ្លួនទៅជិតនាងទាំងមុខព្រានលើកដៃវែកសក់ឡើងលើគួរឲ្យទាក់ទាញ នាងធ្មឹងសម្លឹងមើលទៅវង់ភ័ក្រ ស្រស់សង្ហារមិនដាក់ភ្នែកមិនខ្ចីខិតខ្លួនចេញឆ្ងាយពីគេ។
«ខ្ញុំមិនមែនម៉ាហ្វៀរក្នុងរឿងមិនបាច់សម្តែង » គេយកដៃម្ខាងទៅចាប់ចង្ការនាង តែនាងវាស់ដៃគេចេញ ទោះសង្ហារដូចទេពបុត្រក៍គ្មានសិទ្ធិប៉ះនាងដែរ
«យ៉ុងណា? អ្នកណាគេអត់ស្គាល់ផង» នាងធ្វើអត់ដឹងក្រែងលរួចខ្លួន ព្រោះមើលទៅគេមានអំណាចមិនតិចទេគ្រាន់តែបន្ទប់ដេកនឹងធំជាងផ្ទះនាង២ដងហើយ។
«កុំលាក់ពុត ស្រីពិសពុល» គេស្ទះចេញពីលើគ្រែឈោងយកទូរស័ព្ទដៃបង្ហាញនាងឲ្យឃើញ video ជូននីកំពុងឈរជេរថែមទាំងលើកដៃទះប្អូនស្រីគេ ។ ជូននីឃើញ Video នេះហើយទៅជាភ័យញ័រដៃមិនហ៊ានសម្លឹងគេចំ
«ជាក្មេងមិនគួរកុហក ឪពុកម្តាយមានប្រដៅទេ? ធ្វើបាបគេបែបនេះសប្បាយ?» ថេយ៉ុងខាំមាត់ស្ទះទៅច្របាច់ប្រអប់ដៃនាងខ្លាំងៗ ស្រែកសំឡុតខ្លាំងៗ
«ហ៉ឹកៗ លោកស្មានតែខ្ញុំចង់ហីនាងធ្វើមុនតា៎» តែប៉ុននឹងនាងក៍ធ្វើពុតស្រែកយំមួយទំហឹងទៅហើយធ្វើឲ្យអ្នកកម្លោះហួសចិត្តរហ័សដកដៃចេញពីនាង
«លោកឯងអត់យល់ទុក្ខលំបាក់ខ្ញុំហេ៎ចឹងហើយហាមសំឡុត ហាមស្រែកដាក់ខ្ញុំ! ហ៉ឹកៗ» នាងលើកដៃជូតទឹកភ្នែក ខឹងពេលគ្រប់គ្នាមិនដែរយល់និងខ្វល់ខ្វាយពីនាង។
«ទីនេះមិនមែនកន្លែងរំអួយហាមយំយែក» គេចាប់ផ្តើមទំលាក់សំឡេងបន្តិចព្រោះខ្លាចធ្វើឲ្យនាងភ័យ «ខ្ញុំនាំមកទីនេះព្រោះចង់ប្រដៅបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែបើនៅតែក្អេងក្អាងកុំថាខ្ញុំមិនបានប្រាប់»គេទំលាក់ខ្លួនអង្គុយលើសាឡុងនិយាយាទៅនាងយ៉ាងស្រួលបួល ។
«លោកត្រូវការអី?» នាងព្យាយាមឈប់យំសម្លឹងមើលគេទាំងភ័យខ្លាច ភ័យថាគេយកនាងទៅធ្វើអីមិនល្អ
« ដឹងខ្លួនខុសទេ ? »
«ដឹង! ប៉ុន្តែខ្ញុំធ្វើដើម្បីខ្លួនឯងប៉ុណ្ណោះ លោកដឹងទេសង្សារខ្ញុំក៍ទៅចាប់នាងដែរ លេខ1 របស់ខ្ញុំនាងក៍ដណ្តើមទៀត»
«ឥឡូូវនាងដណ្តើមលែងកើតហើយ» ថេយ៉ុងស្រែកមួយទំហឹងទាំងខឹងក្រោធ កែវភ្នែកហាក់ចង់យកនាងទៅសម្លាប់ចោលទាំងរស់ ធ្វើឲ្យអ្នកធ្វើពុតជាយំនោះភ័យមិនតិចទេ និងប្រញាប់ទំលាក់ភ្នែកចុះក្រោម។
«ខ្ញុំបញ្ជាឲ្យនាងសរសេរសំបុត្រសុំទោសប្អូនខ្ញុំឥឡូវនេះបើមិនចង់មានបញ្ហាជាមួយខ្ញុំនោះ» គេបញ្ជាក់ដោយយសំឡេងមាំ តែនាងបែរជាក្រវីក្បាលញាប់ស្អេក។
«ល្អ! រៀបចំសម្អាតខ្លួនឲ្យស្អាត បន្តិចទៀតកូនចៅខ្ញុំ 4-10នាក់នឹងមករកនាង» វិធីតបរបស់គេធ្វើឲ្យនាងធ្លាក់បេះដូងក្ដុក ភ្នែកឡើងស និងប្រញាប់ប្រកែក។
« ឆ្កួតទេអី? បានៗខ្ញុំសរសេរសុំទោសនាងភ្លាម» នាងវីសតែជេរគេទៅហើយតែខ្លាចកម្មរឹតតែធ្ងន់ទើបកាត់សម្តីខ្លួនឯងភ្លាម។ គេបោះក្រដាស់មួយសន្លឹកព្រមជាមួយប៊ិចមួយទៅឲ្យនាង។ ថេយ៉ុងគិតទាំងសមចិត្ត សមថ្លើមនិងថែមទាំងរកល្បិចមកធ្វើបាបនាងបន្ថែមទៀត ។ នៅក្មេងទាំង ឈ្លាត ស្រស់ស្អាតនិងទាក់ទាញតែបែរជាជ្រើសរើសបំប្លាញខ្លួនឯងទៅវិញ ថេយ៉ុងគិតហើយស្ដាយជំនួសមិនតិចទេ ។
«នេះ! យកទៅ» នាងហុចឲ្យគេទាំងមុខក្រញៅ ។ ថេយ៉ុងដែរកំពុងពិនិត្យមើលលិខិតសុំអភ័យទោសរបស់នាងឃើញថានាងជាក្មេងពូកែវោហារស័ព្ទនិងមើលទៅមានសីលធម៍មិនដូចពេលនិយាយទេ តែបែរជាហួសចិត្តសឹងតែបោកក្បាលព្រោះនៅចុងកន្ទុយបែរជាដាក់ emoji លានអណ្តាត ។
«អើយ! ក្មេងឆ្កួតនេះសរសេរម្តងទៀតទៅ»
«មិនមែនម៉ាសុីន copy ផង អត់ធ្វើម្តងទៀតទេ» ម្តងនេះថេយ៉ុងអស់ទ្រាំមិនដឹងក្មេងស្អីក្បាលរឹងជាងដែកទើបបំភ័យនាងតូចដោយចាប់ជើងនាងចងទៅនឹងចុងគ្រែ ធ្វើឲ្យស្រីឆ្នាស់កាន់តែភ័យស្លេកស្លាំង
«ធ្វើអី?»
«អ្នកណា មិនស្តាប់បញ្ចាខ្ញុំគឺត្រូវតែបែបនេះហើយ»
«លែងទៅ ឈឺ!» នាងចង់យំមែនទែនហើយ
«ហ៉ឹកៗ» នៅទីបំផុតនាងនៅតែយំទាល់តែបាន គេមិនដែលស្គាល់នាង ធ្វើបែបនឹងបានយ៉ាងមិច ហេតុអីមនុស្សនៅជុំវិញខ្លួននាងគឺសុទ្ធតែបែបនេះ ស្អប់នាងនិងព្យាយាមជាន់ពន្លិចនាងគ្រប់ពេល
«យ៉ុងណានៅមានលោក និងគ្រប់គ្នាចុះខ្ញុំ?ម្តាយខ្ញុំនៅប្រទេសក្រៅពេលនេះក៍គាត់ទៅហើយ លោកដឹងទេខ្ញុំព្យាយាមយកលេខ1ព្រោះម៉ាក់នឹងផ្ញើរលុយឲ្យខ្ញុំចាយ បើខ្ញុំមិនបានវាខ្ញុំក៍ត្រូវដើររកការងារធ្វើដើម្បីចម្អែតពោះ» និយាយលេងសើចអីនាងខានបង់លុយបន្ទប់ជួល 4 ខែហើយដោយសារបញ្ហានេះ សំណាងដែរម្ចាស់បន្ទប់គេចិត្តល្អអាណិតទើបឲ្យនៅបន្ត។
«លេសឆ្កួតឡប់អី? ខ្ញុំមិនខ្វល់ទេថានាងជួបស្អីមកតែនាងមករំខានក្តីសុខប្អូនខ្ញុំ នាងក៍ត្រូវទទួលកម្មរបស់នាងពីខ្ញុំទៅ » និយាយចប់នាយក៍ចាក់ចេញពីបន្ទប់ដោយបន្សល់ទុកជូននីឲ្យនៅម្នាក់ឯងយ៉ាងឯការ។
To be continue

Her FaultWhere stories live. Discover now