*រាត្រីថ្ងៃដដែល*
ថេយ៉ុងលើកអាហារមកដាក់នៅលើតុ ដែលកំពុងមានកូនប្រុសអង្គុយចាំស្រាប់។ មិញគេអង្វរសុំជួយជូននីធ្វើម្ហូប មិនថានាងដេញយ៉ាងណាក៍បុរសនៅក្រាញ់ននៀលមិនព្រមទៅណាដាច់ខាត ថែមទាំងប្រម៉ូលខោអាវពីសណ្ឋាគារអស់មកពីនេះ។
«នេះគឺស្នាដៃប៉ាណាវីនធ័របាយឆាគ្រឿងសមុទ្រ» ថេយ៉ុងក្នុងអាវអៀមលើកអាហារជាច្រើនមកដាក់នៅមុខកូនប្រុស។ ថ្ងៃនេះគេចូលធ្វើម្ហូបលើកដំបូងក្នុងបំណងចង់ធ្វើឲ្យកូនប្រុសសំណព្វចិត្តសាក។
«វ៉ាវទំនងណាស់ប៉ាៗ!» វីនធ័រក្មេងតូចលេបទឹកមាត់ក្អឹកៗនៅពេលឃើញម្ហូបដែលលោកប៉ាបានធ្វើ រូបរាងល្អឆើតណាស់តែមិនដឹងថារសជាតិវាដូចរូបរាងដែរឬអត់?
«អូនអង្គុយចុះមក!» ថេយ៉ុងដើរមកទាញកៅអីឲ្យជូននីតែនាងមិនខ្ចីមើលមុខដាក់ខ្លួនអង្គុយចុះទាំងមុខម៉ួម៉ៅ។ ថេយ៉ុងដាក់បង្គុយក្បែរនាងរួចក៍ចាប់ម្ហូបដែលនាងចូលចិត្តដាក់ពេញចានហើយក៍មិនភ្លេចចាប់ដាក់ឲ្យកូនប្រុសដែរ។
(គេពិតជាផ្តាស់ប្តូរពិតមែនឬ?) ជូននីសួរខ្លួនឯងក្នុងចិត្តទាំងលួចរំភើបតិចៗនឹងកាយវិការព្រួយបារម្ភរបស់គេ ទាំងដែលពីមុនមកនាងគ្មានសិទ្ធសម្បីតែរួមតុអាហារជាមួយគេ។
«អូនចូលចិត្តបង្គារណាស់ញ៉ាំឲ្យច្រើនទៅ!»
«ទេ!ខ្ញុំលែងចូលចិត្តវាទៀតហើយ» អាចថានាងរស់នៅតំបន់សមុទ្រយូរគ្រាន់បើទើបអាហារដែលធ្លាប់ជាចំណូលចិត្តក៍ទៅជាអាហារធម្មតាអស់។
«ពិតមែនឬ?អ៉ីចឹងឥឡូវនេះអូនចូលចិត្តអ្វីជាងគេ? បងចាប់អារម្មណ៍រៀនអ្វីថ្មីពីអូន»
«លោកមិនចាំបាច់ចង់ដឹងទេ ខ្ញុំមិនអាចចូលចិត្តរបស់មួយយូរចឹងទេ វាតែងតែមានការផ្លាស់ប្តូរជានិច្ច»
«ប៉ាៗកុំជឿម៉ាកចូលចិត្តបង្គារណាស់ គ្រាន់តែម៉ាកមិនចូលចិត្តពេលវាមានជាប់សំបក!» វីនធ័រដែលកំពុងមានអាហារពេញមាត់ចូលមកថែមល្បោយធ្វើឲ្យអ្នកជាម្តាយក្តៅស្លឹកត្រជៀកងឺង ឯថេយ៉ុងកម្លោះសង្ហារក៍សើចគិលក្នុងបំពងកកាលបើយល់ពីសម្តីកូន តាមពិតនាងខ្ចិលបកបង្គារសោះ ទើបគេទាញចាននាងមកជិតមុននឹងផ្តើមចាត់ការសំបកបង្គារចេញទាំងញញឹមមានក្តីសុខ បករួចក៍យកទៅប្រគេនប្រពន្ធចិត្តរឹង។
YOU ARE READING
Her Fault
Romanceទង្វើរស្រីម្នាក់ប្រព្តឹត្តិហួសហេតុមកលើប្អូនស្រីតែម្នាក់ដែលជាដង្ហើមនិងក្តីសង្ឃឹមរបស់គេ។ គំនុំមួយនេះមិនបានប៉ុន្មានក៍ប្រែជាក្តីអាណិតអាសូរ បែរជាមេត្តា ថែមទាំងថែរក្សាថ្នាក់ថ្នមរូបនាងដូចជាកែវភ្នែកទៅវិញ។ អ្នកកម្លោះគីមថេយ៉ុងត្បិតថាមានកំហឹងចំពោះស្រីល្អ ប៉ុន្...