Part 12

463 25 1
                                    

ជូននីសម្លឹងមើលជុំវិញបន្ទប់ថ្មីរបស់ខ្លួន នៅទីនេះស្រស់ស្រាយ បន្ទប់ក៍ធំទូលាយស្រឡះភ្នែក មិនស្មុកដូចនៅបន្ទប់ចាស់។
«គិតច្រើនធ្វើអី គេគ្រាន់តែប៉ះពៅឲ្យឯងប៉ុណ្ណោះ» ជូននីប្រាប់ខ្លួនឯងទាំងសោកសៅ វាក៍ល្អយ៉ាងហោចណាស់ក៍បានរស់នៅកន្លែងល្អជាងមុន។

  ថ្ងៃថ្មីបានចូលមកដល់ សភាពយ៉ុងណាពេលនេះចាត់ទុកថាគ្រាន់បើទើបពេទ្យ
អនុញ្ញាតឲ្យមកសម្រាកនៅផ្ទះបាន។
«នៅឈឺត្រង់ណាទេ?» ជូននីសួរពេលជួយគ្រាយ៉ុងណាចូលបន្ទប់
«អត់ទេអរគុណហើយ» នាងញញឹមតប។ ភ្លាមនោះយ៉ុងណាក៍ត្រឡេកទៅបន្ទប់ដែរនៅជិតបន្ទប់បង
ប្រុសចំហរទ្វារបន្តិច នាងឆ្ងល់ព្រោះថាបន្ទប់នោះមិនបានប្រើយូរហើយ។
«បងប្រុសឲ្យគេរៀបចំអ្វីឫ?»
«ជាបន្ទប់របស់ខ្ញុំ»
«របស់នាង?» យ៉ុងណាស្រាប់តែទំលាក់ទឹកមុខបាត់អស់ស្នាមញញឹម។
«កុំយល់ច្រឡំគេធ្វើព្រោះចង់ឲ្យខ្ញុំមើលនាងឲ្យដិតដល់»
យ៉ុងណាលែងមាត់កតែទឹកមុខនាងបញ្ជាក់ថាមិនពេញចិត្តជាខ្លាំង។ ជូននីដាក់នាងឲ្យសម្រាកលើគ្រែរួចបើកទ្វារចេញមកវិញស្របពេលថេយ៉ុងឡើងមកមើលយ៉ុងណាល្មម។ ស្រីស្រស់មិនទាន់បានចុះកាំជណ្តើរផង ប្រយោគសន្ទនារបស់អ្នកទាំងពីរក៍បន្លឺឡើង ទើបជូននីនៅត្រង់ស្តាប់សិន។
«បងប្រុសធ្វើបែបនេះធ្វើអី ខ្ញុំមិនត្រូវការទេ»
«ស្ងប់អារម្មណ៍សិនណាបងខ្លាចអូនមានគ្រោះថ្នាក់ម្តងទៀត ទើបឲ្យគេមកនៅបានជាគ្នា»
«បងកុហក! ខ្សែភ្នែកបងពេលសម្លឹងនាងវាចម្លែកណាស់ បងមានអីលាក់នឹងខ្ញុំ»
យ៉ុងណាផ្តើមរលីងរលោងនាងពិតជាខ្លាចថាថេយ៉ុងលែងខ្វល់ពីនាងទើបហួងហែងបង
ប្រុសទុកខ្លាចស្រីណាដណ្តើមបាត់។
«វាមិនមែនបែបនេះស្តាប់បងសិន» ថេយ៉ុងចូលទៅជូតទឹកភ្នែកចេញពីថ្ពាល់ប្អូនស្រីថែមទាំង
អង្អែលក្បាលនាងថ្នមដោយក្តីអាណិតស្រឡាញ់។
«បងភ្លេចហើយថាបងស្អប់នាងប៉ុណ្ណាមែនទេ នាងជាមូលហេតុដែរធ្វើឲ្យខ្ញុំទៅជាបែបនេះ ហ៉ឹកៗ»
«កុំយំៗ បងស្បថបងមិនបានអារម្មណ៍ឫស្រឡាញ់ជូននីទេ មិនថាពេលនេះឫថ្ងៃមុខ» អ្នកកម្លោះលួងលោមប្អូនស្រីបណ្តូរចិត្តទាំងដឹងថាពេលនេះ
មាត់កំពុងតែក្បត់ចិត្ត។ ឯអ្នកដែរនៅលួចស្តាប់សម្តីនៅខាងក្រៅប្រឹងលេបទឹកភ្នែកយ៉ាងអួលណែន ជូននីពិតជាលួចអន់ចិត្តនឹងខ្លួនឯងដែររាល់ពេលតែងក្លាយជម្រើសទីពីរសម្រាប់អ្នកផ្សេង។ ជូននីជូតទឹកភ្នែកចេញហាមឃោតអារម្មណ៍ឈឺចាប់ នោះយ៉ាងណានាងមិនមែនជាអ្វីនឹងគេស្រាប់ទៅហើយ។

Her FaultWhere stories live. Discover now