ភូមិគ្រឹះគីម
ឡានទំនើបបោះជំហានយ៉ាងលឿនចូលមកក្នុងបរិវេណភូមិគ្រឹះ រាងសង្ហាររបស់ថេយ៉ុងឈានជើងចូលខាងក្នុងរួចក៍សម្តៅឡើងទៅខាងលើបន្ទប់ខ្លួនបែបមិនចាប់អារម្មណ៍នឹងអ្វីតែសំឡេងស្រួយស្រទន់ក៍ស្រែកអាក់ដំណើររបស់គេ។
«បងទើបមកពីណា?បងប្រុស» យ៉ុងណាអង្គុយលើកសាឡុងអោបដៃទឹកមុខមិនស្រស់បស់ស្រែកសួរបងប្រុស។
«បងមកពីណាក៍បានចាំបាច់ប្រាប់ឯងដែរឬ» ម្តងនេះថេយ៉ុងប្រើអំណាចជាបងប្រុសនិងម្ចាស់ផ្ទះគំហកដាក់ប្អូនស្រីវិញ នេះគេប្រដៅប្អូនមកខុសមែនទេបានជាយ៉ុងណាក្លាយជាបែបនេះអស់។
«កុំគំហកដាក់ខ្ញុំបងប្រុសឆាប់ប្រាប់មកថាបងទៅរកនាងនោះ»
«កុំហួសហេតុពេកយ៉ុងណា! បងជាបងប្រុសឯងហើយឯងមិនមែនម្តាយបងទេ អូ៎ទោះឋានៈជាម្តាយក៍គ្មានសិទ្ធឃាត់បងដែរ» លើកនេះថេយ៉ុងលើកដៃចង្អុលមុខប្អូនស្រីចំៗជាទង្វើរបុរសមិនធ្លាប់ធ្វើពីមុន យ៉ុងញ័រភ្នែកទទ្រើកស្ទើរក្អួតឈាម។
«អ្ហាយយ...បង? បងហ៊ានស្រែកដាក់ខ្ញុំ បងហ៊ានចង្អុលមុខខ្ញុំ ឈ្លោះជាមួយខ្ញុំព្រោះវា?» យ៉ុងណាស្រែកមួយទំហឹងផ្ទរផ្ទះទឹកភ្នែកនៃកំហឹងហូរស្រក់ចុះមកដូចបាក់ទំនប់ ក្តាប់ដៃយ៉ាងណែនទប់នឹងសាឡុង។
«ចុះវាយ៉ាងមិច? បងគ្មានសិទ្ធស្រឡាញ់នរណាទេឬក្នុងជាតិនេះ?»
«ស្រឡាញ់អ្នកអ្នកណាក៍បានអោយតែមិនមែនជាវានោះ! ហ៉ឹកៗខ្ញុំស្អប់វាណាស់ដឹងទេ»
«បងមិនធ្លាប់គិតថាឯងគុំនាងដល់ថ្នាក់នេះសោះ» ថេយ៉ុងក្រីវីក្បាលអស់សង្ឃឹម នាងធ្លាប់ប្រាប់បងប្រុសថានាងអត់ទោសមិនប្រកាន់នឹងជូននីទេប៉ុន្តែមើលទង្វើប្អូនស្រីគេម្នាក់នេះចុះ វាខុសពីនាងស្ទើរតែ១៦០ដឺក្រេរ។
«ព្រោះវាកាចសហាវនឹងហើយវានឹងដណ្តើមបងពីខ្ញុំហ៉ឹកៗខ្ញុំមិនព្រមទេ»
«អ្នកដែរកំពុងចិត្តអាក្រក់នោះជាឯងទៅវិញទេឯងមិនដែលយល់ចិត្តបងម្តងណាទេ? អូនពិសពុលណាស់» ថារួចអ្នកកម្លោះបោះជំហានវែងៗបម្រុងឡើងកាំជណ្តើរ។
YOU ARE READING
Her Fault
Romanceទង្វើរស្រីម្នាក់ប្រព្តឹត្តិហួសហេតុមកលើប្អូនស្រីតែម្នាក់ដែលជាដង្ហើមនិងក្តីសង្ឃឹមរបស់គេ។ គំនុំមួយនេះមិនបានប៉ុន្មានក៍ប្រែជាក្តីអាណិតអាសូរ បែរជាមេត្តា ថែមទាំងថែរក្សាថ្នាក់ថ្នមរូបនាងដូចជាកែវភ្នែកទៅវិញ។ អ្នកកម្លោះគីមថេយ៉ុងត្បិតថាមានកំហឹងចំពោះស្រីល្អ ប៉ុន្...