Part 27

327 31 2
                                    




ងឺត! ឡាបទំនើបឈប់ងក់ពីមុខផ្ទះជួលតូចល្មម ជូននីប្រញាប់ស្ទុះចេញពីរថយន្តយ៉ាងលឿនដោយមិនឲ្យអ្នកកម្លោះឃាត់ទាន់។

«ជូននី!» រាងក្រាស់របស់ថេយ៉ុងស្ទុះចេញពីក្នុងឡានពេលស្រីល្អបំម្រុងចាក់សោរទ្វារចូលទៅក្នុងផ្ទះ​ចោលគេ។ តែជើងវែងៗរបស់អ្នកកម្លោះហាក់លឿនជាងនាងទើបទាញរាងស្តើងមកបុកនឹងដើមទ្រូងមាំមួយទំហឹង។

«យ៉ាងមិចចង់រត់ចោលបងទៀតឬ?»

«លែងខ្ញុំទៅគីមថេយ៉ុង ទៅរកន្លែងលោកវិញទៅ» ជូននីអួលដើមគរសារជាថ្មី គេទុកនាងនិងកូនចោលរាប់ឆ្នាំមិនខ្វល់ខ្វាយ មិនតាមរកពេលនេះនៅមានមុខមកចោទថានាងរត់ចោលគេទាំងដែរគេជាមនុស្សតែម្នាក់ដែលបានដេញនាងចេញពីជីវិត។

«បងមិនខ្វល់ទេ! បងមិនព្រមបាត់បង់អូនជាលើកទីពីរទេ» រង្វង់ដៃកក់ក្តៅអោបក្រសោបនាងតូចជាប់ក្នុងដើមទ្រូង។

«អ្ហាយ...ហ៉ឹកៗខ្ញុំក៍មិនអាចឈឺចាប់ជាលើកទីពីរដែរ»​ ជូននីស្រែកយំមួយទំហឹងហាក់ហួសចិត្តនឹងបុរសនៅចំពោះមុខជាខ្លាំង។

«ផ្តល់ឧកាសឲ្យបងម្តងទៀតបានទេ បងសុំទោសចំពោះរឿងល្ងង់ខ្លៅដែលបងបានធ្វើលើអូន បងសុំទោសជូននី» សន្សើមក្តៅៗហូរស្រក់លើថ្ពាល់រលោងម៉ដ្ឋរបស់នាងតូចប៉ុន្តែលើកនេះមិនមែនជាទឹកភ្នែកនាងឡើយ វាគឺទឹកភ្នែកដែលស្រក់ចេញពីរង្វង់ភ្នែកក្រហមងាំងរបស់អ្នកម្លោះ។

«ខ្ញុំមិនត្រូវការ!ហើយនឹងគ្មានថ្ងៃលើកលែងឲ្យមនុស្សលោកដែរ» ជូននីប្រឹងរើខ្លាំងៗក្នុងដៃគេ នាងធ្លាប់ស្បថហើយថានឹងគ្មានថ្ងៃឲ្យប្រុសម្នាក់នេះធ្វើបាបនាងម្តងទៀតឡើយ។

«បើអូនមិនលើកលែងឲ្យបងទេ បងយកកូនចេញពីអូនហើយនឹងមិនឲ្យអូនជួបមុខកូនទេ!» ថេយ៉ុងឧនមុខប្រសព្វភ្នែកនឹងមុខតូចច្រមិច ខ្សែរភ្នែកពោពោញដោយការគំរាមគំហែង។ បុរសមានបំណងយកកូនចេញពីនាងឬ? គ្រាន់តែគិតនាងក៍ពេបមាត់ចង់យំចេញមកខ្លាំងៗ គេនៅតែអាក្រក់ដាក់នាង គេអាក្រក់ណាស់។

«យ៉ាងមិចលើកទោសឲ្យបងទេ?» ថេយ៉ុងញោចចុងមាត់ញញឹម គេសម្លឹងមាត់ដែលពេបចង់យំនោះយ៉ាងក្រឺតក្នាញ់ និយាយគ្នាស្តាប់មិនបានទេទោលតែប្រើធម៍ក្តៅ។

Her FaultWhere stories live. Discover now