កន្លងទៅអស់មួយរាត្រីទៅហើយដែលនាងតូចជូននីគេងមិនស្ងប់ ងើបចុះឡើងរហូតព្រោះចង់ដឹងសុខទុក្ខអ្នកខ្លះដែលក្រែងននៀលមិនព្រមត្រឡប់ទៅវិញ នៅព្រឹកថ្មីនេះនាងឃើញតាមបង្អួច ឡានគេចតចោលត្រង់នោះដដែល។ ជាទំលាប់ហាងនំជាទូទៅគឺត្រូវបើកពីព្រលឹមនាងក៍ងើបពីប្រលប់ដូចគ្នាដើម្បីរៀបចំធ្វើនំ បើជ្រុលជាចុះមកហើយទៅមើលគេបន្តិចល្អដែរទេ?
«ហ៉ើយមេឃនៅរលឹមទៀត ភ្លៀងមួយយប់ពេញមិនឆ្អែតទេអី?» នាងតូចបើកទ្វារផ្ទះភ្លាមក៍ប្រញាប់ទាញឆ័ត្រមកបាំងភ្លាម មុននឹងដើរសម្តៅទៅកាន់រថយន្តទំនើបដែរចតចោលនៅក្បែរ
«មនុស្សបាត់ទៅណាហើយ?» ពេលសម្លឹងកាត់កញ្ចក់ខ្មៅជាច្រើនដងនៅតែមិនឃើញ ស្រីតូចស្រាប់តែទម្លាក់ទឹកមុខភ្លាម ក្នុងទ្រូងក៍អួលណែនប្រាប់មិនត្រូវ។
«មនុស្សបោកប្រាសបានតែនិយាយធ្វើមិនបាន!» ឯណាពាក្យថាគេនឹងរង់ចាំនាងនៅខាងក្រៅ?គេក្បត់ពាក្យសម្តីទៀតហើយ គិតហើយនាងក៍ឈឺចិត្តស្អិតទ្រូង លើកដៃទះឡានគេទាំងខឹងសម្បារ តែមិនហ៊ានខ្លាំងដៃនោះទេខ្លាចគ្មានលុយសង។ ស្រីល្អបែរខ្លួនត្រឡប់ក្រោយបម្រុងនឹងចូលផ្ទះវិញទៅហើយស្រាប់តែគ្រឡាស់ភ្នែកទៅប៉ះចំរាងកាយទទឹកជោគមួយកំពុងប្តូលខ្លួននៅខាងកៀនផ្ទះនាង។ មុខមាត់គេស្លេកស្លាំងគ្មានឈាមមួយតំណក់ព្រោះរង់ទឹកភ្លៀងមួយយប់ពេញ រាងកាយរឹងមាំសន្លប់ស្តូកស្តឹងមិនដឹងខ្លួន។
«ថេ...ថេយ៉ុង» ជូននីស្រែកមួយទំហឹងទាំងស្លុតចិត្តជាពន់ពេករួចក៍រត់ទៅក្រសោបរាងកាយគេក្នុងរង្វង់ដៃ សភាពគេនេះធ្វើឲ្យនាងទប់ទឹកភ្នែកមិនជាប់ខ្លួនញ័រទទ្រីកព្រោះភ័យ
«ថេយ៉ុង ហ៉ឹកៗដឹងខ្លួនឡើងមក!» នាងតូចលើកដៃទះថ្ពាល់អ្នកកម្លោះខ្លាំងៗរហូតនេត្រាទាំងគូររបស់គេបើកឡើងតិចៗ
«អរុណសួរស្តីអូនសម្លាញ់» គេតបខ្សាវៗមុននឹងបិទភ្នែកម្តងទៀតបាត់មាត់។ នាងក៍អស់ភ័យបន្តិចព្រោះគេមិនបានកើតអ្វីធ្លន់ធ្ងរ។«មិចក៍លោកធ្វើរឿងល្ងង់ខ្លៅបែបនេះហឹកៗ» តាមពិតជាគេឈរកៀនផ្ទះទើបនាងមើលមិនឃើញ នៅត្រូវឈរហាលភ្លៀងរាប់ម៉ោងទៀត។ មិនដឹងហេតុអ្វីនាងស្រាប់តែមានកម្លាំងអូសរាងកាយគេមកចូលក្នុងផ្ទះបានដោយជោគជ័យ។ រាងស្តើងអង្គុយចុះក្បែររាងកាយកម្លោះសោមជោគ នាងហាក់រេរៀក្នុងការដោះសម្លៀកបំពាក់គេចេញទោះធ្លាប់ឃើញគ្នាច្រើនដង តែពេលនេះនាងនិងគេលែងជាអ្វីនឹងគ្នាហើយ ធ្វើបែបនេះមិចនឹងកើត?
YOU ARE READING
Her Fault
Romanceទង្វើរស្រីម្នាក់ប្រព្តឹត្តិហួសហេតុមកលើប្អូនស្រីតែម្នាក់ដែលជាដង្ហើមនិងក្តីសង្ឃឹមរបស់គេ។ គំនុំមួយនេះមិនបានប៉ុន្មានក៍ប្រែជាក្តីអាណិតអាសូរ បែរជាមេត្តា ថែមទាំងថែរក្សាថ្នាក់ថ្នមរូបនាងដូចជាកែវភ្នែកទៅវិញ។ អ្នកកម្លោះគីមថេយ៉ុងត្បិតថាមានកំហឹងចំពោះស្រីល្អ ប៉ុន្...