Part 8

584 14 2
                                    

ពាក្យ "ចៅហ្វាយស្រី" លាន់ចេញពីបបូរមាត់កម្លោះសង្ហារ។ ឯអ្នកស្តាប់ឮភ្លាម បេះដូងឈប់ស្ងៀមទ្រឹង ក្នុងចិត្តស្ទើរឆេះឆាប់ ខាំមាត់សង្គ្រឺតធ្មេញ។ នេះគេទាំងដឹងថានាងមិនត្រូវធាតុនិងយ៉ុងណាប៉ុណ្ណា ថែមទាំងពេលវេលានេះ យកសាំងមកប្រជែងនឹងភ្លើង ភ្លើងដែរខ្លាំងទៀតផង ។ នាងងាកសម្លក់ពីរនាក់បងប្អូននេះថ្លែរ ហាមាត់និយាយទាំងចិត្តកំពុងចុកចាប់។
«ចាស៎» នាងអោនគោរព
«អៅ! មិនបាច់ទេយើងជាមិត្តរួមថ្នាក់នឹងគ្នា» យ៉ុងណាត្រេកអរដែលបងប្រុសបានផ្សះផ្សារពួកនាង។
(ស្រីពិសពុល!) ជូននីដែលមិនយល់ទឹកចិត្តរបស់នាងតូច លួចជេរក្នុងចិត្តបញ្ចាក់ថានាងមិនដែលបាត់ខឹងនឹងយ៉ុងណាម្តងណាទេ។
«ក្រៅពីមានភារកិច្ចជាចុងភៅនោះ កិច្ចការបន្ថែមនោះគឺ មើលថែរប្អូនស្រីខ្ញុំរហូតដល់ជាសះស្បើយ កុំបារម្ភរឿងប្រាក់ ខ្ញុំនឹងបន្ថែមឲ្យគុណនឹង2» ថេយ៉ុងញញឹមចុងមាត់ សមចិត្ត គោលបំណងធំរបស់អ្នកកម្លោះគឺ ចង់ឲ្យស្រីម្នាក់ដែរធ្លាប់ធ្វើបាបចិត្តប្អូនស្រីខ្លួន ប្តូរមកបម្រើនាងសព្វគ្រប់បែបយ៉ាង។
«ក៍បាន! ខ្ញុំនឹងមើលថែរនាងមិនឲ្យកើតអ្វីនោះទេ» (ចង់ធ្វើបាបយើងឬ គីមថេយ៉ុង?»
«កុំឲ្យខ្ញុំដឹងណាថានេះគឺល្បិចពិសពុលរបស់នាង» នាយសង្ហារដើរមកជិតព្រមទាំងលើកដៃច្បិចចង្ការតូចស្អាត ។ តាមពិតទៅគេដឹងថាពាក្យផ្អែមរលួយនេះគឺក្លែងក្លាយតាំងពីពេលនាង ហើបមាត់និយាយថា "ចាស៎"
«ខ្ញុំមិនដែលចេះពិសពុលទេ លោកប្រុសសង្ហារ» នាងលើកដៃច្បិចចង្ការរបស់រាងក្រាស់វិញ ទុកជាការរួចគ្នា។ ឯអ្នកត្រូវគេធ្វើដាក់វិញ គាំងនិយាយមិនចេញ ក្នុងចិត្តញាប់ញ័រមួយរំពេច មិនស្មានថានាងហ៊ានថ្នាក់នេះ។
« កំណាចណាស់» គេនិយាយមុនដាក់បង្គុយចុះ ស្រស់ស្រូបអាហារជាមួយ ប្អូនស្រីជាទីស្រឡាញ់។ ឯអ្នកឈរនៅម្ខាងបែរជាលិចនូវស្នាមញញឹមពិសពុល មិនដឹងថាក្នុងចិត្តស្រីល្អ ជូននី នេះកំពុងគិតអីទើបសន្លឹងមើលអ្នកកម្លោះត្រកូលគីម បែបចង់សុីសាច់ហុតឈាម។
  *បន្ទប់ជូននី*
វេលានេះម៉ោងប្រមាណជា 12 យប់ទៅហើយ រាងស្តែងរបស់ជូននីនៅរសាប់រសល់គេងមិនលក់ប្រែខ្លួនចុះឡើង
"នាងអាចឆក់យកមិត្តប្រុសខ្ញុំបានចុះហេតុអីខ្ញុំទាក់បងប្រុសនាងមិនបាន"
គំនិតអាក្រក់ៗរបស់ស្រីល្អមិនដឹងហោះចេញពីណា។ មនុស្សដូចជូននីនេះ គុំក៍ខ្លាំងរឹតតែចង់សងសឹក មិនដឹងថានាងមានចរឹកចង់ឈ្នះចាញ់អ្វីខ្លាំងបែបនេះ។
"បោកហើយ ដោះដៃក៍មិនមែនជាបញ្ហា! អ្នកណាប្រើឲ្យលោកកើតជាបងប្រុសស្រីម្នាក់នោះ" ស្រីតូចគិតម្នាក់ឯងក្នុងចិត្តស្ងាត់ៗ ញញឹមតិចៗម្នាក់ឯងដូចមនុស្សឆ្កួត។ នាងសង្ងំដេកបន្តប៉ុន្តែខួរក្បាលមិនសហការសោះ បន្តិចក្រោយមកក៍ប្រទាក់ភ្នែកនឹងអាវ ពណ៍សដែលនាងព្យួរជាប់ជញ្ចាំង ឃើញអាវនេះភ្លាម ខួរក្បាលឡប់ៗរបស់នាងក៍នឹកទៅដល់ រាត្រីដែរថេយ៉ុងអូសនាងឡើងគ្រែ នាងសឹងតែអស់ក្រមុំនៅពេលនោះ។ "ឆ្កួត! ដេកភ្លាម" ថ្ពាល់រលោងស្អាតប្រែជាក្រហមងាំង ដូចមនុស្សស្រវឹងស្រាថ្នាំ នាងធ្មុលមុខចូលក្នុងខ្នើយព្យាយាមឈប់គិតពីគេ។
*បន្ទប់ធ្វើការថេយ៉ុង*
ក្នុងបរិវេណបន្ទប់ធំទូលាយ យើងឃើញមានជ្រុងមួយដែលនៅមានភ្លើងអំពូលរាត្រីលឿងបើកប្រឹមៗ ជាជំនួយក្នុងការធ្វើការរបស់អ្នកកម្លោះ ថេយ៉ុង។ ជាធម្មតាម៉ោងថ្មើរនេះគេពុំចូលដំណេកនៅឡើយ ព្រោះរវល់បង្ហើយការងារដែលកូនចៅផ្ញើរមក។ រាងក្រាស់ហាក់អស់កម្លាំង ចង់សម្រាក តែមិនអាចចោលការងារបាន ទើបទាញទូរស័ព្ទចុចលេខមនុស្សម្នាក់ភ្លាម។
ទឺតៗ ទឺតៗ
«អា...ឡូលោក» អ្នកម្ខាងទៀតឆ្លើយបែបងងោរៗ
«ដេកនៅ»
«កំពុងដេក លោកមករំខានខ្ញុំ!»
«ឈប់ដេកសិន មកឆុងកាហ្វេឲ្យខ្ញុំ»
«តែយប់ហើយ ខ្ញុំចង់ដេក ហ៉ើយងងុយណាស់»
«នេះជាបញ្ចា! 10នាទីទៀតខ្ញុំត្រូវតែឃើញកែវកាហ្វេលើតុធ្វើការខ្ញុំ» គេចុចផ្តាច់ ឯជូននីក៍ប្រកាច់ភ្លាម ទំរាំនាំឲ្យខ្លួនឯងដេកបានមិនមែនជារឿងស្រួលឯណា មកប្រើគ្នាកណ្តាលអាធ្រាតបែបនេះ ស្រីណាមិនខឹង!
*10នាទីកន្លងផុតទៅ*
ក្រាក! ទ្វារបន្ទប់ធ្វើការបើកឡើង។ រាងស្តើងនាំខ្លួនមកទល់មុខតុធ្វើការអ្នកកម្លោះមុននឹងដាក់កែវទឹកពណ៍សចុះហើយវាក៍មិនជាកាហ្វេដូចគេបញ្ចា ទើបចញ្ចើមសង្ហារជ្រួញចូលគ្នា
« ខ្ញុំនិយាយថា កាហ្វេច្បាស់ណាស់ នាងស្តាប់មិនឮ?»
«ញ៉ាំកាហ្វេយប់មិនល្អសម្រាប់សុខភាពទេលោក»
«យកចេញ! ហើយទៅឆុងការហ្វេឲ្យខ្ញុំ» គេដាក់បញ្ចាម្តងទៀត តែនាងក្រមុំនៅឈរត្រង់នោះស្ងៀមមិនធ្វើតាមបំណងចៅហ្វាយសង្ហារ។
«ថ្លង់ហេ៎? កាហ្វេជួយឲ្យខ្ញុំបាត់ងងុយ ខ្ញុំត្រូវការធ្វើការ»
«ប៉ុន្តែបើលោកប្តូរពីការញ៉ាំកាហ្វេមកញ៉ាំទឹកដោះគោមុនចូលគេង វានឹងជួយឲ្យលោកគេងលក់ស្រួល! ណាមួយកាហ្វេពេកតិចមុខចាស់»
«នាង?» គេធ្វើហីមិនខ្វល់ពីកែវទឹកដោះគោ
«ណា៎ៗ  ឆាប់ញ៉ាំទៅខ្ញុំខំងើបមកធ្វើជូនជាពិសេសផង»
«...»
« ជឿខ្ញុំទៅ ខ្ញុំជាចុងភៅខ្ញុំបារម្ភពីសុខភាពលោក» ថេយ៉ុងដកភ្នែកចេញពីការងារងាកមកសម្លឹងនាងជំនួសទាំងមុខមាំ។
« ខ្ញុំបញ្ចុកចឹង!» ថារួចនាងបម្រុងលើកកែវឡើង តែត្រូវគេដណ្តើមយកមកអកផឹកទាល់តែអស់។ នាងតូចញញឹមក្របួចពេលគេព្រមធ្វើតាម។
« good boy!» នាងនិយាយតិចល្មមម៉ាស្តាប់ឮតែខ្លួនឯង។
«នាងថាមិច?»
«ចាស៎ គ្មានអីទេ»
«ចេញទៅចុះ»
«លោកប្រុុសមានអីចង់ប្រើទៀតទេ?»
«គ្មាន!» នាងឃើញគេហត់នើយ ក៍មានចិត្តចង់សម្រាល ហើយចង់សាកអនុវត្តគំរោងការណ៍ដែលខ្លួនគិតក្នុងបន្ទប់គេងមិញនេះ ។ ដៃស្រឡូនតូចដាក់លើស្មារសង្ហាររួចច្របាច់ថ្នមៗ ម្ចាស់ស្មារព្រឺរសម្បុរខ្ញាក់ បាស់រោមជ្រោង សង្ស័យតែបាស់របស់ខ្លះដែរ។ គេគ្រវាសដៃស្រឡូនចេញពីស្មារ។
«ធ្វើស្អីនឹង?» គេងាកសម្លក់នាងថ្លែរ ឯភ្នែកដែរគ្មានមាយាទបែរជា ស្គែនរាងកាយនាងពីលើចុះក្រោម ហើយក៍ឈប់ត្រង់ដើមទ្រូងនារី។
«គ្រាន់តែចង់ធ្វើសសៃឲ្យ» សំលេងស្រួយស្រែសដាស់សតិគេមកវិញទើបប្រញាប់ងាកមុខចេញ។
«មិចបាច់ខ្ញុំមិនត្រូវការ! ចេញទៅ ក្រែងចង់ដេក?» មិញគ្រាន់តែនាងដើរចូលមកគេទើសទែងនឹងរ៉ូបលើខ្លួននាងណាស់ទៅហើយ វាទាក់ទាញគេខ្លាំងណាស់ ខំនិយាយដេញខ្លាចទ្រាំមិនបានចាប់នាងមកធ្វើបង្អែមឲ្យកូនប្រុសនារាត្រីនេះ។
« ក៍បាន! Good night ចា៎» រាងស្តើងរុញទ្វាបើកចេញតែក៍ងាកមក ម៊ិចភ្នែកដាក់គេ ថែមទាំង Blow a kiss ទៅគេទៀត។ ថេយ៉ុងដកដង្ហើមធំ លេបទឹកមាត់ផ្សើមបំពង់ក ឲ្យសើមឡើងវិញ រួចក៍ងើបពីកៅអីត្រឡប់ទៅបន្ទប់គេងវិញ ព្រោះបើនៅទៀតក៍មិនបាន រូបនាងប្រាកដជាតាមលងគេដល់បេះដូងទៀត។
To be continue....

I apologize for being a bit late guys.

Her FaultWhere stories live. Discover now