រស្មីព្រៀងៗរបស់ព្រះអាទិត្យចាំងចូលសព្វក្នុងបន្ទប់ធំទូលាយរបស់ម្ចាស់ភូមិគ្រឹះ។ នាថ្មើរនេះកម្លោះក្រមុំមួយគូមិនទាន់ភ្ញាក់ពីដំណេកនៅឡើយ ព្រោះថាកាលពីយប់មិញចេញប្រតិបត្តិការជាច្រើនទឹករហូតម្នាក់ៗអស់កម្លាំង។
«ហ៉ឹម ឈឺខ្លួនណាស់» រាងតូចកម្រើកខ្លួនតិចក្នុងដៃថេយ៉ុង លើកដៃបាំងពន្លឺដែរជះចំៗពេញកណ្តាលមុខ។ ថេយ៉ុងដែរត្រូវរំខានឲ្យភ្ញាក់ប្រែជាមួម៉ៅអារម្មណ៍មិនល្អមិនដឹងហោះមកពីទិសណាចូលសន្ធិតរាងក្រាស់នាំឲ្យគេទៅជាឃោឃៅសារជាថ្មី។
«ចេញទៅ»
«??»
«ប្រាប់ឲ្យចេញពីបន្ទប់យើងមិនឮទេហេ៎?» គេដេញនាង? ទាំងយប់មិញអោបរិតនាងមិនព្រមព្រលែងឲ្យទៅណាក្រៅពីរង្វង់ដៃគេ ឥឡូវចិត្តងេករ៉េចង់ដេញក៍ដេញ មនុស្សប្រុសគឺបែបនេះមែនពេលបានខ្លួនហើយក៍ដោះដៃ។
«មិនបាច់ដេញ!ខ្ញុំមិនចង់នៅជិតលោកស្រាប់ហើយ» ជូននីអណ្តឺតអណ្តករកកលចង់យំតែទប់ព្រោះមិនចង់ឲ្យគេគិតថានាងជាស្រីទន់ខ្សោយ។
«បើប្អូនយើងកើតអីតែបន្តិចក្បាលនាងប្រាកដជាជ្រុះពីស្មា» គេឧទានឡើងដោយគំរាម។ តាមពិតគេបារម្ភពីប្អូនសំណព្វគេសោះទើបដេញនាងដូចឆ្កែដូចឆ្មាបែបនេះ។ ជូននីអោនរើសខោអាវមកស្លៀកទាំងលំបាកវេទនា នាងឈឺត្រង់នោះស្ទើរងើបឈរមិនរួច ឯកម្លោះសង្ហារជាអ្នកបង្កបែរជាធ្វើខ្លួនហីៗមិនខ្វល់ សម្លឹងទៅមើលទេសភាពក្រៅបង្អួតហាក់ដូចកាលពីយប់មិញគេមិនបានបំផ្លាញអ្នកណាម្នាក់។
«នាងជាអ្នកបង្ខំយើងខ្លួនឯង» ប្រុសសង្ហារនិយាយឡើងក្នុងចិត្តពេលស្រីល្អបើកទ្វារចេញពីបន្ទប់ធំ។
*អាឡូ?* ថេយ៉ុងលើកទទួលទូរស័ព្ទជំនិតរួចហើយអ្នកកម្លោះក៍ធូរទ្រូងអស់បារម្ភពីសុវត្ថិភាពប្អូនស្រី គេខលមកប្រាប់ថាយ៉ុងណាមិនកើតអី នាងក៍ប្រាប់ថាមិនប្រយ័ត្នវិលមុខធ្លាក់ចុះដោយខ្លួនឯង។ ថេយ៉ុងចុចបិទទូរស័ព្ទទាំងម៉ួម្មង ប្អូនស្រីគេកំពុងដេកពេទ្យទាំងមូល ខ្លួនបែរជាមកចាប់កូនស្រីគេឡើងគ្រែទៅវិញ គិតទៅគេក៍មានចំណែកខុស ទើបទាញទូរស័ព្ទចុចបាញ់លុយជាង2000$ ទៅគណនីយរបស់ជូននី។«ទៀតហើយ!មិចក៍យកលុយមកគប់ក្បាលខ្ញុំ ហ៉ឹកៗ» នាងតូចសម្រួតខ្លួនអង្គុយចុះក្នុងបន្ទប់ពេលឃើញសារទឹកប្រាក់របស់ថេយ៉ុង។
«គិតថាខ្ញុំជាស្រីលក់ខ្លួនឫយ៉ាងមិច ហ៉ឹកៗៗ មនុស្សអាក្រក់» គេមើលងាយនាងម្តងហើយម្តងទៀតដេកជាមួយនាងហើយក៍បាញ់លុយឲ្យ តម្លៃនាងលែងសល់ទៀតហើយគេសមតែមើលងាយនាងមែនទេ? ដែរព្រមប្រគល់ខ្លួនឲ្យគេងាយៗ។ ជូននីខ្ទប់មាត់យំយ៉ាងខ្លាំង នាងមិនដែលមានអារម្មណ៍ឈឺចាប់ដល់ថ្នាក់នេះ គេជាបុរសទីមួយដែរយកខ្លួនប្រាណនាង ហើយជាបុរសទីមួយដែរបានបំផ្លាញចិត្តថ្លើមនាងឲ្យខ្ទិចដូចគ្នា។ ស្រីតូចលើកដៃជូតទឹកភ្នែកចេញពីថ្ពាល់រលោងសន្យានឹងខ្លួនឯងគ្មានថ្ងៃឲ្យគេមកជិះជាន់នាងជាម្តងទៀតនោះទេ។
YOU ARE READING
Her Fault
Romanceទង្វើរស្រីម្នាក់ប្រព្តឹត្តិហួសហេតុមកលើប្អូនស្រីតែម្នាក់ដែលជាដង្ហើមនិងក្តីសង្ឃឹមរបស់គេ។ គំនុំមួយនេះមិនបានប៉ុន្មានក៍ប្រែជាក្តីអាណិតអាសូរ បែរជាមេត្តា ថែមទាំងថែរក្សាថ្នាក់ថ្នមរូបនាងដូចជាកែវភ្នែកទៅវិញ។ អ្នកកម្លោះគីមថេយ៉ុងត្បិតថាមានកំហឹងចំពោះស្រីល្អ ប៉ុន្...