រូបភាពស្និទស្នាលរបស់បុរសម្នាក់នោះក្រសោបដៃស្រីផ្សេងលេចឡើងក្នុងខួរក្បាលរបស់ជូននី ស្រីតូចក្តោបដៃណែនស្របពេលទឹកភ្នែកស្រក់ចុះដូចបាក់ទំនប់លើកនេះនាងមិនមែនយំព្រោះនឹកគេឬយំព្រោះខូចចិត្តតែនាងកំពុងខឹងស្អប់គេដល់ឆ្អឹង។
«ឈប់យំទៅជូននីមនុស្សដូចគេគ្មានតម្លៃអ្វីឲ្យឯងបង្កូរទឹកភ្នែកទេ» ស្រីល្អលើកដៃវាសទឹកភ្នែកចេញខ្លាំងៗតាំងចំហរឡើងវិញប្រឹងធ្វើនំបន្តទាំំងបេះដូងកំពុងត្រូវបំផ្លាញឲ្យខ្ទិចមិនដឹងជាប៉ុន្មានរយដង។ ដើម្បីអានាគតកូននាងត្រូវរឹងមាំដាច់ខាតមិនត្រូវចេះតែយំព្រោះរឿងឥតប្រយោជន៌ដែលបង្កដោយមនុស្សដដែលៗធ្វើចំពោះនាងនោះទេ តាំងពីស្គាល់គេនាងយំបង្ហិនទឹកភ្នែកមិនតិចទេ វាល្មមដល់ពេលនាងឈប់ខូចចិត្តហើយ។
«លើកនេះជាលើកចុងក្រោយដែលខ្ញុំបង្ហូរទឹកភ្នែកដោយសារលោក!»
រៀបចំនំដាក់ប្រអប់រួចហើយស្រីស្រស់ក៍យួរចេញមកក្រៅវ៉ុនហ៉ីក៍នៅចាំខាងមុខល្មម អ្នកកម្លោះផ្តល់ស្នាមញញឹមលួងលោមយ៉ាងកក់ក្តៅមិនឲ្យនាងមានអារម្មណថាឯកការពេកនោះទេ។
«អា៎មិចមិនឲ្យខ្ញុំទៅយកជូននីកាន់មកធ្វើអី» វ៉ុនហ៉ីដណ្តើមប្រអប់នំដែលសំពីងសំពោងចេញពីដៃរបស់ជូននី
«មិនអីទេតែប៉ុន្មានប្រអប់មិនធ្ងន់ទេ! មានចំណែករបស់លោកដែរខ្ញុំធ្វើឲ្យ»
«ពិតមែនហេ៎គិតលុយអត់»
«គិតតា៎!»
«ចឹងអត់យកទេ!» អ្នកកម្លោះធ្វើជាលេងសើចបន្លប់ទុក្ខរបស់នាងតូច រួចក៍យួរនំទៅដាក់ក្នុងកន្ត្រកកង់។
«អគុណហើយមិត្តសម្លាញ់» សំឡេងជូននីស្រែកពីក្រោយខ្នងរបស់រាងខ្ពស់ស្រឡាស់ធ្វើឲ្យគេស្ងាត់បន្តិចមុននឹងងាកញញឹមបែបគ្រាមៗដាក់នាងហាក់ខកបំណង។
(សុំទោសវ៉ុនហ៉ីបេះដូងខ្ញុំលែងអាចដាក់អ្នកណាបានទៀតហើយ) ជូននីឧទានឡើងក្នុងចិត្ត នាងដឹងថាខ្លួនធ្វើឲ្យបុរសដ៍ល្អម្នាក់កំពុងអស់សង្ឃឹមមកលើរូបនាង វ៉ុនហ៉ីល្អខ្លាំងណាស់ទោះដឹងថានាងមានអតីតដ៍ខ្មៅងងឹតតែគេមិនបោះបង់ចោលឡើយក្នុងការតាមស្រឡាញ់នាង ពេលដឹងថានាងមានទម្ងន់គេរឹតតែប្រួយបារម្ភចំពោះនាងតាមជួយលិចកើតជានិច្ច គេល្អខ្លាំងណាស់ល្អដល់កម្រិតនាងមិនសាកសមនឹងរូបគេ។
YOU ARE READING
Her Fault
Romanceទង្វើរស្រីម្នាក់ប្រព្តឹត្តិហួសហេតុមកលើប្អូនស្រីតែម្នាក់ដែលជាដង្ហើមនិងក្តីសង្ឃឹមរបស់គេ។ គំនុំមួយនេះមិនបានប៉ុន្មានក៍ប្រែជាក្តីអាណិតអាសូរ បែរជាមេត្តា ថែមទាំងថែរក្សាថ្នាក់ថ្នមរូបនាងដូចជាកែវភ្នែកទៅវិញ។ អ្នកកម្លោះគីមថេយ៉ុងត្បិតថាមានកំហឹងចំពោះស្រីល្អ ប៉ុន្...