Part 14

418 25 1
                                    

រាងតូចប្រាស់ខ្លួនចុះឡើងមានអារម្មណ៍ថាគេងមិនសុខសោះហាក់ដូចជាមានអ្នករំខានដំណេកដ៍ស្កប់ស្កល់។ នាងមានអារម្មណ៍ដឹងថាកំពុងមានដៃមកបំពានលើដើមទ្រូង
នាងទាំងស្ទាបអង្អែលច្របាច់លេងមិនក្រែងចិត្តម្ចាស់គេសោះ
«ហ៉ឹម...ធ្វើអី?» ជូននីលើកដៃញីភ្នែកដូចជាមិនទាន់អស់ងងុយនៅឡើយ។
«ភ្ញាក់ហើយហេ៎ សុំមួយបានទេ?» ថេយ៉ុងញញឹមខិលអោន
មុខទៅជ្របនឹងប្រលោះកសខ្ចី។
«ឡប់ទេអីទាំងព្រឹកនឹង?លោកមិនទៅធ្វើការទេហួសម៉ោង
អីឡូវហើយ»
«ធ្វើការធ្វើអី ធ្វើនាងវិញសប្បាយជាងស្រួលទៀត»
«រោគចិត្តណាស់! លោកឯងគ្មានកេរ្តិ៍ខ្មាស់ពិតមែន» ថ្ពាល់
ទាំងគូរឡើងក្រហមព្រើង ចេះមកញ៉ោះឲ្យនាងអៀនទាំង
ព្រឹក យ៉ាងណាវាក៍ល្អជាងព្រឹកនោះដែលគេដេញនាង
ដូចឆ្កែដូចឆ្មា។
«ចូលចិត្តទេ?» ថេយ៉ុងសួរ
«ចូលចិត្តអី?»
«ការ៉េមយប់មិញ»
«អ៊ួក ចង់ក្អួតណាស់»
«ចាញ់កូនហើយនឹង? តែតាមវីធីនឹងមិចអាចមានកូន»
«អាយ... ទ្រាំលែងបានហើយមនុស្សឆ្កួតនេះ» នាងលើក
ដៃទះមាត់រពិលរពូចលាន់សូរផ្លាច់ព្រោះក្នាញ់មាត់ចង្រៃនេះ
ណាស់វាធ្វើឲ្យនាងទោទន់ទៅរករូបគេរហូត។
«អ៊ួយ! បែកមាត់សង្ហារខ្ញុំហើយស្រីឆ្នាស់នេះ!»
«កុំនិយាយឡប់បែបនេះទៀត!»
«ក៍បានឈប់លេងហើយ ចាំជម្រាស់បញ្ចីលើកក្រោយ!» នេះបើអ្នកកម្លោះមិនខ្លាចហួសម៉ោងទេគេធានាថានាងនឹង
មិនសល់សាច់ទេ។
រាងសង្ហារងើបចេញពីគ្រែបកភួយចេញបង្ហាញរាងកាយ
ទាក់ទាញ រាងមាំសុទ្ធតែសាច់ដុំ គេកំពុងបង្អួតភ្នែកស្រីក្មេង
របស់គេនឹងឯងទើបជូននីគប់គេមួយខ្នើយទៀត
មុននឹងគ្រប់មុខនឹងភួយដោយភាពអៀនអន់។

ល្ងាចបន្តិចជូននីរៀបចំអាហារក្នុងផ្ទះបាយដូចសព្វមួយដង
ព្រោះជាភារកិច្ចស្រីស្រស់ស្រាប់។ នាងអារម្មណ៍មិនល្អចញ្ជ្រាំខ្ទឹមខ្លាំងខ្លាំងៗមួម៉ៅដោយមូលហេតុថាថេយ៉ុងមកពីធ្វើការភ្លាមក៍ចូល
បន្ទប់បាត់មិនមករវីរវល់នឹងនាងអីបន្តិចតែមុខនាងក៍គេមិនមើលដែរ។
(មនុស្សប្រុសអញ្ចឹងមែនអាក្រក់ណាស់ព្រឹកមិញផ្សេងពេលនេះផ្សឹង) នាងតូចនិយាយក្នុងស្ងាត់ៗហាក់ដូចជាកំពុងអន់ចិត្ត
ណាស់ឡើងឈួលៗក្នុងទ្រូង។
«អួយយ...» នាងក្រមុំស្រែកចាចព្រោះមុខកាត់បិតមុតស្រួចកំពុងចាក់ចូលស្បែកម្រាមដៃយ៉ាងជ្រៅគួរសមដែរ ឯឈាមក្រហមក៍
ប្រដេញគ្នាហូរចុះមកមិនតិច។ ស្របពេលជាមួយគ្នានោះថេយ៉ុងក៍ដើរចុះមកដូចគ្នា នាយឃើញឈាមស្រក់តក់ៗមកនៅលើឥដ្ឋហើយសំឡេង
ស្រែកមិញនេះគេដឹងថាជារបស់អ្នកណាទើបរាងក្រាស់
កាន់តែបារម្ភនិងប្រញាប់ញាប់ជើងទៅរកនាងតូច។
«យ៉ាងមិចហើយ» ថេយ៉ុងទាញដៃជូននីមកមើលរួចមកខ្ទប់ឈាមបណ្តោះ
អាសន្នសិន។
«ហ៉ឹកៗៗ ឈឺណាស់...» រាងតូចទៅជារំអួយភ្លាមមិញនេះនាង
ប្រាប់ខ្លួនឯងហើយថារបួសពិននេះវាគ្មានស្អីធ្ងន់ធ្ងរទេ
តែអ្នកណាទៅដឹងគ្រាន់តែឃើញមុខគេភ្លាមបេះដូងក្លាយជា
ទន់ជ្រាយ ទឹកភ្នែកក៍ចេញមកឯង។
«អូ៎ៗ កុំយំមិនអីទេចាំលាងរបួសឲ្យណា»
«ហ៉ឹកៗ មុតជ្រៅណាស់» រាងតូចផ្អែកក្បាលលើទ្រូងរាងក្រាស់ពេលគេបណ្តើរទៅរក
ទូរដាក់សម្ភារៈលាងរបួស។ គេមិនមែនមិនដឹងថានាងកំពុង
រំអួយញ៉ិកញក់ដាក់គេ តែអ្នកកម្លោះបែរជាចូលចិត្តឲ្យនាង
ធ្វើចារឹកបែបនេះដាក់គេទៅវិញ។
«ទៅធ្វើអីបានមុតថ្នាក់នេះ»
អ្នកកម្លោះសួរបណ្តើរជូតរបួសនាងបណ្តើរ។
«អួយឈឺតិចៗ ហ៉ឹកៗ» នាងពេបមាត់តិចៗព្រោះផ្សា។
«ឈប់ឲ្យចូលចង្គ្រាន្តហើយ»
«ហេតុអី?» នាងតូចផ្អាកយំ
«ខ្លាចមុតដូចមិញនេះទៀតបើឃើញធ្វើទៀតកុំថាបងមិនបានប្រាប់»
«តែវាជាការងារខ្ញុំ បើមិនឲ្យខ្ញុំធ្វើខ្ញុំទៅធ្វើអីវិញលោកចង់ដេញ
ខ្ញុំឫ?»ជូននីផ្តើមឈួលចុងក្រមុះម្តងទៀតគិតថាគេលែងត្រូវ
ការនាង។
«មានឯណា!កុំគិតច្រើនបានទេគ្រាន់តែមិនចង់ឲ្យត្រូវរបួសទៀត យ៉ាងណានៅក្នុងចង្គ្រាន្តវាក្តៅស្អុសស្អាប់សឹងអីកុំធ្វើ
ទៀតបងមិនឲ្យធ្វើ» ថេយ៉ុងអង្អែលក្បាលនាងថ្នមៗដោយ
ក្តីព្រួយបារម្ភដឹងត្រឹមថាមិនចង់ឲ្យនាងហត់។ ជូននីត្រូវអ្នក
កម្លោះលើកដាក់លើភ្លៅនាងមិនចាប់អារម្មណ៍សោះថាគេ
ប្តូរភាសាហៅគ្នាតាំងពីពេលណា។
«កុំភ័យរឿងអត់ការងារនោះ ការងារអូនចាប់ពីពេលនេះទៅ
ស្រួលៗគ្រាន់តែគេងឲ្យបងអោបឫចាំគេងលើកជើងឲ្យបងក៍
បាន» គេអោនមកខ្សឹបនៅប្រយោគចុងក្រោយក្បែរត្រជៀក
នាងធ្វើឲ្យស្រីតូចព្រឺសម្បុរមិនតិចទេ។
«បានហើយលែងទៅខ្ញុំទៅធ្វើម្ហូប» នាងតបទាំងមិនហ៊ាន
សម្លឹងមុខសង្ហារព្រោះកំពុងអៀនខ្លាំងណាស់។
«ប្រាប់ថាមិនឲ្យធ្វើនោះអីអូនកុំរឹងពេកបានទេ»
«គួរឲ្យខ្ពើមណាស់កុំហៅខ្ញុំបែបនេះ» នាងធ្វើជាមិនចូលចិត្តតែ
ក្នុងចិត្តដូចជាត្រេកអរខ្លាំងណាស់។
«ទឹកមុខប្រាប់ថាចូលចិត្តណាស់!» គេញញឹមពេញចិត្តរួចថើប
ថ្ពាល់ក្រហមខ្សឺតៗ។
«បងថេរ?» សំឡេងយ៉ុងណាចេញមកពីក្រោយខ្នងទើប
ថេយ៉ុងទាញជូននីចេញពីភ្លៅភ្លាមរួចក៍ញញឹមមិនសមដាក់
ប្អូនស្រី។ កាយវិការនេះធ្វើឲ្យជូននីតូចចិត្តមិនស្ទើរទេ។
«បងកំពុងធ្វើអី?»
«គ្មានអីទេ»
«បើគ្មានល្អណាស់ចឹងព្រោះខ្ញុំណាត់សិស្សល្បងសូយិនមក
ញ៉ាំអាហារពេលល្ងាចថ្ងៃនេះ» សូយិនជាតារាម៉ូដែលដែរ
យ៉ុងណាព្យាយាមចាប់គូរជាមួយបងប្រុសតាំងពីយូរណាស់
មកហើយ តែអ្នកកម្លោះមិនសូវជារវល់ជាមួយប៉ុន្មានទេ។
«អូខេចឹង» គេតបបែបហីៗព្រោះមិនចង់ឲ្យប្អូនខកចិត្ត តែអ្នកខ្លះគ្រាន់តែឮឈ្មោះសូយិននេះអារម្មណ៍មិនល្អ
ទៅហើយ ជូននីដើរគេចមុខគេទាំងមួម៉ងហេតុអ្វីមនុស្សប្រុស
ម្នាក់នេះធ្វើឲ្យនាងយល់ថាខ្លួនឯងសំខាន់ណាស់ស្របពេល
នេះគេក៍ធ្វើដូចនាងនិងគេប្រៀបដូចជាមនុស្សមិនធ្លាប់ស្គាល់គ្នាសោះ។

សូមទោសអ្នកទាំងអស់គ្នាចំពោះការខកខានព្រោះប៉ុន្មានថ្ងៃ
នេះ admin រៀងរវល់បន្តិច🙏
15 Vote for the next part 🤍

Her FaultWhere stories live. Discover now