Part 29

322 36 1
                                    

«អូននៅចាំយប់ដែលបងទៅរកអូននៅផេនហោស៍ទេ?»

«ខ្ញុំចាំបានច្បាស់ណាស់!»​ ពេលរំលឹកដល់រឿងនេះទ្រូងនាងក៍ឈឺក្តុកៗ

«កាលនោះបងមិនបានដឹងថាជម្រើសដ៍ល្ងង់ខ្លៅរបស់បងបានធ្វើបាបអូនឲ្យពិបាកវេទនាយ៉ាងនេះទេ» កម្លោះសង្ហារទម្លាក់ទឹកមុខដឹងកំហឹស។ រាងក្រាស់ដកដង្ហើមធំយ៉ាងធ្ងន់ទ្រូងមុននឹងព្រមបកស្រាយគ្រប់យ៉ាងឲ្យនាងស្តាប់ បុរសរៀបរាប់តាំងពីវិនាទីដំបូងរហូតដល់វេលាដែលប្អូនស្រីជាទីស្រឡាញ់ចាកចោល គេក្លាយជាមនុស្សអាត្មានិយមមិនចេះចែងចែករហូតនាំឲ្យភាគីទាំងសងទៅជាឈឺចាប់ឥតមានអ្វីប្រៀបបាន។

«បងដឹងថាបងអាត្មានិយមណាស់ តែបងពិតជាសុំឧកាសចុងក្រោយអត់ទោសឲ្យបងបានទេ?»

«ហ៉ឹកៗអត់ទេខ្ញុំនឹងគ្មានថ្ងៃធ្វើឲ្យខ្លួនឈឺចាប់ម្តងទៀតដែរ មែនប្អូនស្រីលោកគួរឲ្យអាណិតណាស់នាងស្អប់ខ្ញុំទើបព្យាយាមដេញខ្ញុំ ចុះលោកស្អប់ខ្ញុំខ្លាំងណាស់មែនទេ សារភាពមកថាលោកមិនដែលស្រឡាញ់ខ្ញុំទេ» ជូននីស្រែកទាំងទឺកភ្នែកភ្នែករហាម

«ទេៗបងមិនដែលស្អប់អូនឡើយ បងគ្មានលេសដោះសារយកល្អទេព្រោកាលនោះបងអាក្រក់ពិតមែន​បងអាត្មានិយមណាស់ គិតតែពីអារម្មណ៍ឈឺចាប់របស់ខ្លួនឯងបងដឹងកំហុសដឹងថាបងស្រឡាញ់អូនខ្លាំងយ៉ាងណា​ទើបបងត្រូវយកអូនជារបស់បងដាច់ខាត» ពីអ្នកកម្លោះឬកធំត្រកូលគីម ពេលនេះគេក្លាយជាអ្នកលន់តួរដ៍កំសត់ដែលសុំឧកាសជាថ្មី។

«ថាអត់គឺអត់ហើយឈប់មករវល់នឹងខ្ញុំទៅ» នាងតូចរើខ្លាំងៗចេញពីរង្វង់ដៃគេលើកនេះនាងលែងចិត្តទន់ទៀតហើយត្រូវតែដេញគេចេញ។

«បងនៅឈឺនៅឡើយទេណាអូនគួរទទួលខុសត្រូវ!»

«លោកពុតនឹងកុំស្មានខ្ញុំមិនដឹងនោះល្បិចដដែលៗ លែងភ្លាម!»

«មិនលែង! បងនឹងនៅទីនេះឲ្យបងធ្វើអីក៍បាន បោកខោអាវ លាងចាន ដាំបាយ បងធ្វើបានទាំងអស់»

«ចង់លោកចេះជប់លុយក៍ខ្ញុំមិនឲ្យនៅដែរ! នេះខោអាវស្លៀកពាក់ឲ្យស្រួលបួលទៅហើយចេញឲ្យផុត»

Her FaultWhere stories live. Discover now