រាងកាយអ្នកទាំងពីរកំពុងអិបជាប់គ្នាយ៉ាងស្និលស្នាលសឹងតែគ្មានចន្លោះ ថេយ៉ុងនិងនាងបើកភ្នែកធំៗហើយក៍ប្រញាប់ងើបចេញពីខ្លួនគេយ៉ាងរហ័ស
«ខ្ញុំគ្មានចេតនាទេ» ស្រីតូចលើកដៃជូតបបូរមាត់ខ្លួនខ្លាំងៗនិងប្រកែកញប់មាត់ស្អេក ថេយ៉ុងក៍មិនបានប្រកាន់ព្រោះមិញនេះគេឃើញយ៉ាងច្បាស់ថាណាលីនជាអ្នកទាក់ជើងរបស់ជូននីដែរ។
«មិនអីទេលើកក្រោយប្រយ័ត្នផង!»
«នាងមិចមិនប្រយ័ត្ននេះគឺចៅហ្វាយនាងណា» ណាលីនក្រោកឈរស្រែកទៅកាន់ជូននីខឹងចិត្តពេលគំរោងការចង់ឲ្យជូននីផ្កាប់មុខនឹង
ឥតតែមិនបានសម្រេចបែរជាដួលទៅលើថេយ៉ុងសណប់ចិត្តនាងទៅវិញទើបក្តៅក្រហាយស្ទើរក្លាយជាភ្លើងទៅហើយ។
«អូ!តែខ្ញុំដូចជាឃើញជើងអ្នកនាងទេដែរអត់របៀបលានចេញមកក្រៅនោះ» ជូននីសម្លក់ទៅវិញហើយក៍មិនព្រមចាញ់ល្បិចអន់ៗរបស់ស្រីម្នាក់នេះដែរ
«នាង? បងថេយ៍មើលចុះនាងនិយាយបែបនេះដាក់ខ្ញុំ នាងចោទខ្ញុំ» នាងធ្វើជាញ៉ិកញ៉ក់អោបដៃថេយ៉ុងចង់ឲ្យគេកាន់ជើងនាង។ តែមិនដូចអ្វីដែរនាងគិតថេយ៉ុងចាប់ក្រពុលមុខ ប្រលេះដៃនាងចេញ។
«បានហើយនាងទៅផ្ទះសិនទៅ» ថេយ៉ុងមានបំណងចង់ការពារជូននីព្រោះដឹងថានាងមិនបានខុសឡើយ។គេមិនចូលចិត្តស្រីណាដែរពូកែរករឿងប៉ិនច្រណែនទើបបានជាផ្លាស់ប្តូរស្រីដូចប្តូរខោអាវ ប៉ះស្រីណាដែរប្រច័ណ្ឌរករឿងគេនឹងបោះចោលភ្លាមដោយមិនស្តាយស្រណោះ។
«ប៉ុន្តែខ្ញុំមិនទាន់...» នាងមិនទាន់និយាយចប់ផងថេយ៉ុងក៍ដកលុយពីកាបូបដៃប្រហែលជាខ្ទង់ពាន់ដុល្លារហុចឲ្យទៅណាលីន នាងគ្រាន់តែឃើញលុយភ្លាមក៍ទទួលទាំងទឹកមុខញញឹមញញែមបាត់អស់កំហឹងដែរមានអំបិញមិញនេះ ហើយក៏ព្រមដើរចេញទៅដោយមិនប្រកែកសម្បីមួយម៉ាត់។ ឯជូននីដែរឈរមើលនោះក៍ចំហមាត់ធ្លុងព្រោះមិនងាយនឹងបានមើលឃើញទិដ្ឋិភាពបែបនេះ ហើយក៍នឹកឃើញថាណាលីនមិនទាន់បានសុំទោសនាងទេ។
«អេ? សង្សារលោកអត់ទាន់សុំទោសខ្ញុំទេណា»
«ភ្លេចថាខ្លួនឯងជានរណាហើយ? នាងសំណាងពេកហើយឲ្យដឹងខ្លួនផងដែរគេមិនរករឿងខ្លាំងនោះ» គេមិនមែនចង់ថានាងជាអ្នកខុសប៉ុន្តែពេលនេះនាងធ្វើការឲ្យគេក្នុងនាមជាឈ្នួលទទួលលុយរបស់គេចឹងហើយនាងក៍ត្រូវគោរពគេនិងភ្ញៀវរបស់គេ ចារឹកចង់ឈ្នះចាញ់របស់នាងគេមិនអនុញាតនៅទីនេះទេ។
YOU ARE READING
Her Fault
Romanceទង្វើរស្រីម្នាក់ប្រព្តឹត្តិហួសហេតុមកលើប្អូនស្រីតែម្នាក់ដែលជាដង្ហើមនិងក្តីសង្ឃឹមរបស់គេ។ គំនុំមួយនេះមិនបានប៉ុន្មានក៍ប្រែជាក្តីអាណិតអាសូរ បែរជាមេត្តា ថែមទាំងថែរក្សាថ្នាក់ថ្នមរូបនាងដូចជាកែវភ្នែកទៅវិញ។ អ្នកកម្លោះគីមថេយ៉ុងត្បិតថាមានកំហឹងចំពោះស្រីល្អ ប៉ុន្...