នៅថ្ងៃបន្ទាប់ជូននីចេញពីសាលារៀនក៍ឆ្លៀតចូលផ្សារទិញគ្រឿងទេសបន្តិចដែរព្រោះថាម្សិលមិញនេះ
ថេយ៉ុងបានឲ្យប្រាក់នាងច្រើនដែរសម្រាប់យកទិញម្ហូបនិងសល់ចាយខ្លះ នាងគិតថាគេមិនអាក្រក់ពេកនោះទេ។ ល្ងាចនេះដែរនាងលឺថាគេមានភ្ញៀវពិសេសចឹងហើយក៍បញ្ចាឲ្យនាងបញ្ចេញស្នាដៃឲ្យអស់
សមត្ថភាព។ នាងក៍នឹកឃើញម្ហូបបារាំងពីរបីមុខរួមជាមួយស្ទេកមួយមុខដែរ។កំពុងតែធ្វើសុខៗ ថេយ៉ុងក៍ដើរមកពីក្រោយធ្វើឲ្យនាងភ្ញាក់ព្រឺត!
«លោកត្រូវការអីដែរ»
«ឈ្ងុយណាស់ណ៎ អូ!ធ្វើសាឡាតនិងទឹកកក្រូចច្របាច់ផងព្រោះថាណាលីនមិនញ៉ាំអាហារពេលល្ងាចទេ!»
ថេយ៉ុងនិយាយប្រាប់ទាំងភ្នែកនៅមើលអហារដែរមិនទាន់ចេញជារូបរាងរបស់នាង។
«ភ្ញៀវរបស់លោកឈ្មោះណាលីនហ៎ នាងជាអ្នកណាដែរ?» នាងសួរព្រោះមើលទៅគេទាំងយកចិត្តទុកដាក់និងល្អិតល្អន់ណាស់បើទាយមិនខុសប្រាកដជាមនុស្សណាម្នាក់ដែរសំខាន់
«ស្រីរបស់ខ្ញុំ» ចម្លើយគេនាងដឹងទៅហើយគ្រាន់តែមិនរំពឹងថាគេនឹងហៅសង្សារខ្លួនបែបនេះ ទើបនាងហួសចិត្ត។
«លោកហៅសង្សារលោកបែបនេះឬ? អាក្រក់ស្តាប់ណាស់» ឃើញយ៉ាងមិចថាចឹងមែនអត់មានខ្លាចអ្នកជាចៅហ្វាយបន្តិចសោះនៅឡើយតែថ្ងៃគេដេញចោលទេជូននី
«យ៉ាងមិចសួរច្រើនម្ល៉េះចង់ធ្វើស្រីខ្ញុំដែរមែនទេ?» ថេយ៉ុងលើកចញ្ចើមសួរទាំងក្រឺតក្នាញ់ពេលនាងហ៊ានលេងសម្តីបែបនេះទើបគេអត់មិនបាននឹងញោះវិញ។ ស្រីស្រស់ឭបែបនេះក៍ភាំង ថ្ពាល់ទាំងគូរក៍៍ឡើងក្រហម ក្តៅភាយៗ មិនដឹងមកពីមូលហេតុអ្វី។«ហា៎....អឺ.. ឆ្កួតទេអីឲ្យហ្វ្រី្ថែមលុយ១០លាន់ក៍មិនយកដែរ» នាងឆ្លើយរអាក់រអួលធ្វើអ្វីមិនត្រូវយកដំឡូងទាំងមូលដាក់ចូលទៅក្នុងឆ្នាំងចំអិន ធ្វើឲ្យថេយ៉ុងដែរកំពុងសម្លឹងមុខផ្កាឈូកនោះសើចគិល មិនស្មានថាស្រីឆ្នាស់ឆ្នើមដូចនាងចេះអៀននឹងគេដែរ។
«មិនបាច់អៀនទេ! ខ្ញុំមើលនាងមិនចូលភ្នែកឡើយមិនមែនប្រភេទដែរខ្ញុំចូលចិត្ត» គេនិយាយតែមាត់តែភ្នែកកំពុងសម្លឹងមុខតូចច្រមិចមិនដាក់ភ្នែកថែមទាំងលួចញញឹមទៀតផង។
«អូខេ!ចឹងជួយលោកចេញឲ្យឆ្ងាយបន្តិចផងប្រយ័ត្នត្រូវស្រោចខ្ញាញ់ដែរពុះ១០០អង្សារនេះ» នាងសន្លក់និយាយឌឺដងក្នុងបំំំណងបើគេហ៊ាននិយាយទៀតនាងនឹងលើកខ្ញាញ់ជះកណ្តាលមុខមិនខាន។ ខឹងចិត្តណាស់ស្អាតប្រហែលនេះហើយនៅមើលមិនចូលទៀត។ ថេយ៉ុងក៍ដើរចេញទុកឲ្យនាងនៅធ្វើម្ហូបបន្តព្រោះខ្លាចថាបើនៅទៀតនោះប្រាកដជារលាក់ខ្ញាញ់ហើយ។
ប្រហែលជា៣០នាទីក្រោយមកនារីយើងក៍នាំខ្លួនចេញពីផ្ទះបាយជាមួយនឹងថាសម្ហូបដែរភាយក្លិនឈ្ងុយពេញបន្ទប់អាហារ។ នាងលើកអាហារមកដាក់លើតុម្តងមួយៗ ហើយក៍ឆ្លៀតដាងភ្នែកមើលទៅបុរសនិងស្រីម្នាក់ដែរកំពុងសាសាងគ្នាលើសាឡុងធំក្នុងបន្ទប់អាហារ នាងតោងអោបដៃថេយ៉ុងស្អិតរមួតមិនប្រលែងខាងប្រុសវិញក៍មិនណយ ដៃប្រសោបស្មានាងអង្អែលចុះឡើងមិនដឹងជាប្រុងធ្វើស្អីគ្នាទើបជូននីទើសភ្នែកស្រែកហៅផ្តាច់ការសាសាងរបស់អ្នកទាំងពីរ។
«លោកប្រុសអញ្ចើញពិសារអាហារ!» សំឡេងរបស់នាងដាស់សតិរបស់គូរស្នេហ៍នោះ ទើបអ្នកនាងស្រីស្អាតណាលីន ប្រែមុខជាក្រញូវសន្លក់មកជូននីថ្លែរតែមិនបញ្ចេញឲ្យថេយ៉ុងឃើញឡើយ។
«ណាលីន!អង្គុយមក ខ្ញុំឲ្យចុងភៅធ្វើសាឡាតនិងក្រូចច្របាច់សម្រាប់នាង»
«ចា៎បងថេយ៍! ខ្ញុំដូចជាមិនដែលបានឃើញមុខនាងសោះ អ្នកបម្រើថ្មីឬ?» ណាលីនបាញ់ស្នាមញញឹមក្លែងក្លាយមកកាន់ជូននីធ្វើជាសួរនាំ។
«គឺចុងភៅចា៎» ជូននីញញឹមឌឺដងទៅវិញព្រោះនាងមើលដឹងថានោះជាស្នាមញញឹមក្លែងក្លាយ។ចំណែកណាលីនវិញក៍ក្តៅភ្លាមព្រោះថាចុងភៅថ្មីនេះមិនអន់ទេហ៊ានឡកឡយនឹងនាងផង។ ជូននីផ្តើមដួសបាយដាក់ក្នុងចាន របស់ថេយ៉ុង
«ញ៉ាំកើតទេនឹង» ថេយ៉ុងធ្វើជាសួរស្របពេលដាក់អាហារចូលពេញមាត់
«អត់កើតទេ» នាងខ្សឹបបកទៅវិញក្នាញ់គេពេលចូលចិត្តថាម្ហូបនាងញ៉ាំមិនកើតតែតែងតែអស់ពីចានជានិច្ច
«ណាលីនសាឡាតយ៉ាងមិចដែរញ៉ាំកើតទេ»
«រសជាតិមិនអន់ពេកទេ»
«ត្រូវការអីបន្ថែមទៀតទេខ្ញុំឲ្យគេធ្វើថែម»
«ខ្ញុំដូចជាស្អកក សុំទឹកបន្តិចមកណាអ្នកនាងចុងភៅ»
«ចា៎ចាំបន្តិចអ្នកនាង» ជូននីតបនិងដម្រង់ទៅផ្ទះបាយស្រាប់តែជើងរបស់ណាលីនលៀនចេញមកក្រៅទាក់ជើងរបស់ជូននីធ្វើឲ្យស្រីតូចបាត់បង់ជំហរនិងដួលទៅលើថេយ៉ុងមួយទំហឹង ថែមទាំងបបូរមាត់ទន់ស្តើងរបស់នាងទម្លាក់ទៅលើថ្ពាល់របស់រាងក្រាស់ទៀតផង។
To be continue
YOU ARE READING
Her Fault
Romanceទង្វើរស្រីម្នាក់ប្រព្តឹត្តិហួសហេតុមកលើប្អូនស្រីតែម្នាក់ដែលជាដង្ហើមនិងក្តីសង្ឃឹមរបស់គេ។ គំនុំមួយនេះមិនបានប៉ុន្មានក៍ប្រែជាក្តីអាណិតអាសូរ បែរជាមេត្តា ថែមទាំងថែរក្សាថ្នាក់ថ្នមរូបនាងដូចជាកែវភ្នែកទៅវិញ។ អ្នកកម្លោះគីមថេយ៉ុងត្បិតថាមានកំហឹងចំពោះស្រីល្អ ប៉ុន្...