Part 18

363 26 4
                                    


«សួរស្តីអ្នកនាងជូននី» រាងស្តើងរបស់ជូននីភ្ញាក់ព្រឺតរហ័សវាសទឹកភ្នែកចេញពីថ្ពាល់រលោង។

«លោកប្រុសឲ្យខ្ញុំជូនអ្នកនាងទៅ» ឮប្រយោគប្រហាចិត្តនេះភ្លាមនាងតូចដង្ហក់យំភ្លាម គេប្រញាប់ដេញនាងថ្នាក់នេះឬ?

«មិនបាច់ទេ...ហ៉ឹខ្ញុំទៅខ្លួនឯង»

«នេះជាបញ្ចារបស់លោកប្រុសខ្ញុំត្រូវជូនអ្នកនាង ចំណែកឥវ៉ានទាំងប៉ុន្មាននៅលើបន្ទប់នោះលោកប្រុសនឹងឲ្យគេយកទៅឲ្យតាមក្រោយ សូមអញ្ចើញអ្នកនាង» កូនចៅរូបនោះពោលទាំងអង្វរកព្រោះថាបើឲ្យនាងទៅដោយខ្លួនឯងនោះថេយ៉ុងនឹងបាញ់ទម្លុះក្បាលគេ។ នារីចង់ប្រកែកតែមិនដឹងត្រូវធ្វើយ៉ាងមិចទើបបង្ខំខ្លួនដើរចូលរថយន្តដែរឈប់ចតនៅចំពោះមុខ។ ពេលចូលមកក្នុងឡាននាងមិនដឹងប្រាប់គេយ៉ាងមិច នាងគ្មានកន្លែងទៅគ្មានគោលដៅ នាងទល់មែនទែនហើយ នេះគេចាំបន្តិចទៀតសឹមបោះបង់ចោលនាងមិនបានឬ គិតរួចនាងបានត្រឹមតែទប់សំឡេងយំបណ្តោយឲ្យទឹកភ្នែកស្រក់ចុះមកយ៉ាងស្ងប់ស្ងាត់ជាទីបំផុត។ តៃកុងឡានលួចមើលតាមកញ្ចក់ក្នុងចិត្តអាណិតនារីម្នាក់នេះពន់ពេក ផ្ទះសម្បែងក៍គ្មាន បងប្អូននិងមិត្តភក្តិក៍គ្មានតើនាងតូចអាចទៅពឹងអ្នកណាបាន?

«អ្នកនាងគ្មានកន្លែងត្រូវទៅពិតទេ?» នាងងក់ក្បាល់ជំនួសព្យាយាមឈប់យំ។

«ពូដាក់ខ្ញុំនៅកន្លែងណាមួយចុះ...​ហ៉ឹកៗខ្ញុំរកកន្លែងគេងខ្លួនឯង»

«អឺ...ខ្ញុំមានខនដូជួលចាំខ្ញុំនាំអ្នកនាងទៅទីនោះ... អឺខ្ញុំឈប់នៅទីនោះព្រោះត្រូវមើលភូមិគ្រឹះចៅហ្វាយ»

«ហ៉ឹកមិនអីទេខ្ញុំមិនមានលុយច្រើនទេ» នាងមានលុយមិនមែនគ្មានព្រោះលុយថេយ៉ុងឲ្យនាងម្តងៗចាយលែងអស់ទៅហើយ នាងគ្រាន់តែចង់រកបន្ទប់ជួលតូចល្មមហើយមានតម្លៃថោកគ្រាន់ស្រួលរកលុយបង់។
«ចាប់ទុកថាគ្នាឯងខ្ញុំបញ្ចុះតម្លៃជូន ចាំអ្នកនាងជួលបាន៣ខែសឹមខ្ញុំគិតលុយ» ជូននីឆ្ងល់ភ្លាមព្រោះថាអ្នកស៉ីឆ្នួលគេចឹងនោះសម្បូរលុយសម្រាប់បញ្ចុះតម្លៃ​ឲ្យនាងផង តែគិតៗទៅវាក៍ល្អម៉្យាងវាយប់កាន់តែងងឹតរកន្លែងឲ្យតែបាននៅសិនទៅ។

Her FaultWhere stories live. Discover now