Part 22

341 33 4
                                    


     អាគារខ្ពស់ឈរយ៉ាងសង្ហារនៅចំកណ្តាលទីក្រុងសេអ៊ូល ជូននីងើយសម្លឹងមើលកន្លែងដែលខ្លួនធ្លាប់ស្នាក់នៅជិត២ខែ ពេលនេះនាងទល់ខ្លាំងណាស់ទីនេះជាកន្លែងរបស់គេ គេឲ្យនាងស្នាក់នៅជាគុណបុណ្យណាស់ទៅហើយចុះពេលនេះវិញ? បុរសម្នាក់នោះហាមាត់ចេញនាងឲ្យចេញពីជិវិតហើយ នាងគួរធ្វើយ៉ាងណានៅបន្តឬចាកចេញ រាងស្តើងឈរមើលទីនោះយ៉ាងយូរ នាងឈរមើលរូបគេកុហកបោកប្រាសនាងគ្រប់បែបយ៉ាងបើសិនជានាងសម្រេចចិត្តដើរចូលក្នុងអាគារនេះម្តងទៀត ក្នុងចិត្តនាងមានតែសេចក្តីទុក្ខសោកឈឺចាប់តែប៉ុណ្ណោះ ជើងស្រឡូនឈានដើរចេញទៅស្របពេលទឹកភ្នែករាប់សែនដំណក់ស្រក់ចុះ។ ជូននីលើកដៃអង្អែលក្បាលពោះរាបស្មើររបស់ខ្លួនថ្នមៗជាមួយស្នាមញញឹមសោកសៅរួចក៍ពោល

«មិនអីទេកូន!ម៉ាកនឹងមើលថែកូនឲ្យល្អបំផុត»

ថេយ៉ុងអង្គុយក្រវីកែវស្រាក្រហមលើកមកក្រេបតិចៗបន្សើមកំពង់ករស្របពេលមុខមាត់សង្ហារគ្មានស្នាមញញឹម ចញ្ចើមទាំងគូរចង់ជាប់ កែវភ្នែកសង្ហារបង្ហាញពីភាពម៉ួម៉ងដកដង្ហើមធំជាច្រើនសារជាង ពាក់កណ្តាលយប់ទៅហើយគេមិនចូលដំណេកគិតតែលើកអកស្រាមិនដឹងជាអស់ប៉ុន្មានដប។ តុកៗ សំឡេងគោះទ្វាបន្លឺឡើងមក

«ចូលមក!» សំឡេងរឹងៗស្រែកបញ្ជក់។ ខារ៉ូចូលមករួចក៍ឧនគោរពគេបន្តិច

«អឺ...ចៅហ្វាយខាងអាគារផេនហោស៍ទាក់ទងមកថាមិនបានឃើញអ្នកនាងចូលអាគារនៅឡើយទេទាន»

«ចង្រៃយក៍!» ថេយ៉ុងក្រោកឈរទះតុមួយទំហឹងរហូតកែវស្រាធ្លាក់ចុះបែកខ្ចាយអំបែងពេញឥដ្ឋ សម្បីខារ៉ូពេលនេះក៍ញញើតនឹងរូបគេដែរ។

«ចៅហ្វាយគិតធ្វើយ៉ាងមិច?»

«ឲ្យផ្ទះនៅទាំងមូលបែរជាមិនចង់នៅ! ចង់ទៅណាក៍ទៅ» រាងក្រាស់ទំលាក់ខ្លួនលើសាឡុងយកដៃឈ្លីសៀតផ្កាទាំងម៉ួម៉ៅ

«ចៅហ្វាយមិនខ្វល់មែនហេ៎» ខារ៉ូលើកចិញ្ចើមសួរហាក់បានដឹងចម្លើយដូចមកហើយថាគេនឹងធ្វើបែបណា ព្រោះថាយប់មិញដែរជូននីមករកនោះចៅហ្វាយគេមិនបានដេកពេញមួយយប់ ថេយ៉ុងអង្គុយមើលជូននីពីខាងលើបន្ទប់ខ្លួនមិនហ៊ានងើបចេញសម្បីមួយវិនាទីរហូតដល់ព្រលឹមស្រាងៗទើបងើបចេញខ្លាចថានាងនឹងឃើញខ្លួន ក្នុងនាមជាកូនចៅតាមបម្រើចៅហ្វាយយូរមកហើយនោះខារ៉ូអាចមើលដឹងថាចៅហ្វាយខ្លួនបារម្ភនឹងជូននីខ្លាំងយ៉ាងណាទោះមិននិយាយក៍អាចសង្កេតដឹង។ ថេយ៉ុងងាកសម្លក់ខារ៉ូនៅចុងកន្លុយភ្នែក។

Her FaultWhere stories live. Discover now