Part 16

413 28 0
                                    




នាព្រឹកថ្ងៃថ្មីបន្ទាប់ពីរឿងរាវចលាចលក្នុងចិត្តកន្លងផុតទៅស្រីតូចជូននីងើបពីដំណេកដែរមិនស្កប់ស្កល់មកទាំងមិនស្រណុកចិត្ត ភ្នែកនាងឡើងក្រហមហើមព្រោះការដេកបង្ហូរទឹកភ្នែកយប់មិញស្ទើរមួយយប់ពេញ។ នាងតូចអង្គុយមុខកញ្ចក់សំអាងព្យាយាមយកម្សៅទៅតប់ក្រោមភ្នែកខ្មៅស្លក់ព្រោះមិនចង់ឲ្យគេដទៃមកបានប្រទះនឹងភាពទន់ជ្រោយរបស់នាង នេះមិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះស្រីស្រស់នឹងដល់វេលាបញ្ចប់ការសិក្សាហើយ។​

តុៗៗ សំឡេងគោះទ្វាបន្ទាប់បន្លឺឡើងទាញចំណាប់អារម្មណ៍ស្រីស្រស់ឲ្យងើបទៅបើកទ្វា ស្រីតូចហាក់ភ្ញាក់ផ្អើលឡើងមកព្រោះនេះជាវត្តមានបុរសដែលធ្វើឲ្យនាងខូចចិត្តពេញមួយយប់។ រាងសង្ហារឈរច្រត់ចង្កេះសម្លឹងមករង្វង់មុខតូចត្រឡឹងកាត់តាមរយៈកញ្ចក់វ៉ែនតាពណ៍ទឹកតែរបស់នាយ ដែលរឹតតែធ្វើឲ្យរូបសម្បត្តិគេកាន់តែស្រស់សង្ហារឡើងមួយកម្រិតទៀត ថ្ងៃនេះរាងក្រាស់ស្លៀកពាក់ខុសសព្វមួយដងជាមួយនឹងអាវសឺមីពណ៍សស្គុសរហូតអាចមើលធ្លុះឃើញរាងកាយមាំមួនសុទ្ធតែសាច់ដុំហាប់ណែន គេប្រលេះលេវអាវបីគ្រាប់ចំហរទ្រូងថែមទាំងមូរដៃអាវឡើងលើបន្តិច វាសមឥតខ្ចោះជាមួយរូបរាងសង្ហារខាបព្រលឹងស្រីៗ ថែមទាំំងខាបដោយទាំងព្រលឹងស្រីតូចនៅចំពោះមុខនេះដែរ។

«លោកមានការអីឬ?» ស្រីស្រស់ដកភ្នែកនិងអារម្មណ៍ចេញពីការឈ្លូករង្វេង់នឹងរាងកាយកម្លោះសង្ហារតែនៅមិនហ៊ានប្រសព្វនេត្រានឹងគេនៅឡើយ។

«ទៅប្តូរសម្លៀកបំពាក់ទៅរោងចក្រជាមួយបង» ហើយនេះគេនៅតែបន្តសព្ទនាមបែបនេះជាមួយនាងឬ?តែស្រីស្រស់នៅតែអត់មិនបាននឹងរំភើបចិត្ត។

«អត់ទេខ្ញុំត្រូវទៅរៀនមិនទំនេរ»

«សុំច្បាប់គេមួយថ្ងៃទៅមិនមែនឈប់មួយថ្ងៃរៀនធ្លាក់លេខឯណា»

«អត់ទេខ្ញុំមិនទៅ!» ជូននីប្រកែកយ៉ាងដាច់ខាត។

«អូខេក៍បានចឹង​បងទៅជាមួយសូយិនតែពីរនាក់ក៍បាន»

«ស្អីគេ?» ស្រីតូចជ្រួញចិញ្ចើមច្រឡោតឡើង សាច់ការអីបានជាទៅរវល់នឹងនាងម៉ូដែលនោះ។

Her FaultWhere stories live. Discover now