Part 15

420 29 1
                                    




លើតុអហារធំទូលាយដ៏ប្រណីតមានក្បូក្បាច់ល្អឯកត្រូវបានបំពេញទៅដោយម្ហូបអហារល្អៗប្រើប្រាស់គ្រឿងផ្សំសុទ្ធតែលំដាប់ៗដែរមានតម្លៃថ្លៃកប់ពពកសាកសមនឹងកិត្តិយសម្ចាស់ផ្ទះហើយតួអង្គឯកនៅលើតុអាហារនេះប្រាកដណាស់ថាជាស្រាក្រហមម៉ាកល្បីដែលមានអាយុមិនក្រោមពី១៥ឆ្នាំទេ។ ក្នុងនាមជាម្ចាស់រោងចក្រផលិតស្រាក្រហមធំជាងគេក្នុងប្រទេស​គីមថេយ៉ុងតែងតែទទួលរាក់ទាក់ភ្ញៀរដោយស្រាល្អបំផុតប្រចាំឆ្នាំ ថែមទាំងជាភ្ញៀវដែរប្អូនស្រីអញ្ចើញមកទៀតនោះ។

«នេះបងថេ ទទួលស្វាគមន៍នាងខ្ញុំថ្នាក់នេះឬ នាងខ្ញុំពិតជាអគុណណាស់ចា៎»

«តាមសប្បាយ​ប្អូនស្រីខ្ញុំគេនឹកអ្នកនាងអគុណមែនទែនដែរបានមើលថែរប្អូនស្រីខ្ញុំគន្លងមកនេះ»

«ចា៎មិនអីទេបងថេរខ្ញុំពេញចិត្តហើយស្រឡាញ់យ៉ុងណាណាស់សូមបងកុំបារម្ភ» តារាម៉ូដែលជំនាន់ថ្មីញញឹមដោយបបូរមាត់ក្រហមឆ្អិនឆ្អន់យប់នេះសូយិនព្យាយាមពាក់សម្លៀកបំពាក់បញ្ចេញសាច់ច្រើនក្នុងបំណងចង់ឲ្យអ្នកកម្លោះចាប់ចិត្តចាប់អារម្មណ៍​ កាយវិកានាងបង្ហាញថាចង់បានអ្នកម្លោះនេះប៉ុណ្ណា ធ្វើឲ្យអ្នកតាមសម្លឹងដូចជាជូននីដែរឈរនៅម្ខាងក្រឺតសឹងតែហក់ទៅបោចសក់ក្រហមនោឲ្យជ្រុះពីក្បាល។​

«និយាយចឹងម្ហូបត្រូវចិត្តទេបងសូយិន» យ៉ុងណាសួរឡើង។

«គ្រាន់បើតើនាងខ្ញុំញ៉ាំំមិនបានច្រើនទេព្រោះខ្ញុំខានញ៉ាំអហារពេលរាត្រីយូរមកហើយ សង្ស័យលើកក្រោយត្រូវពឹងឲ្យរៀបចំសាឡាដហើយ»

«ជ្រេញណាស់» ជូននីរអ៊ូតិចៗ

«និយាយអីនឹងជូននី?» យ៉ុងណាងាកទៅសួរទាំងឃ្នោសចិត្ត នាំការចាប់អារម្មណ៍គ្រប់គ្នាទៅចំណុចតែមួយ។

«គ្មានទេអ្នកនាងតូចស្តាប់ច្រឡំហើយ» ជូននីលើកចិញ្ចើមមិនរញើតក្នុងការតបតព្រោះពេលនេះនាងផ្តើមមួម៉ៅហើយ។

«នាងជាអ្នកបម្រើរមកថ្មីមែនទេមិនដែលឃើញ»

«ជាចុងភៅ!» នាងតូចសង្កត់ពាក្យចុងភៅច្បាស់ៗ​ «តែមិនច្បាស់ដែរព្រោះខ្ញុំជិតលាឈប់ហើយ» ជូននីដៀងភ្នែកសន្លក់មនុស្សប្រុសខ្លះដែរគិតតែពីអង្គុយស្ងៀម រហូតអ្នកកម្លោះរអាត្រូវងាកគេចពីក្រសែភ្នែកកាចសហាវដែលចង់សម្លាប់គេតាមរយៈ

Her FaultWhere stories live. Discover now