07: អ្នកជិតខាង ...

883 42 8
                                    

.ភូមិគ្រឹះត្រកូលចន

"ម៉ាក់មិនដឹងថាកូនកំពុងតែគិតអ្វីនោះទេ នៅសុខៗក៏សុំប៉ានឹងម៉ាក់នៅរស់នៅខាងក្រៅ ខូដូរខ្លួនឯងក៏មានតែបែបជាចង់ទៅរស់នៅក្បែរសួនកម្សាន្តវិញ!!"

"កុំថាឲ្យកូនអីអូន គេធំដឹងក្តីហើយឲ្យគេធ្វើអ្វីដែលគេចង់ធ្វើទៅ " លោកចនដែលកំពុងតែអង្គុយនៅទីនឹងដែលគាត់ក៏និយាយឡើង មិនមែនគាត់កាន់ជើងកូនប្រុសរបស់គាត់នោះទេ តែគាត់ចង់ឲ្យគេធ្វើអ្វីតាមដែលគេចង់ធ្វើតែប៉ុណ្ណោះណាមួយរយះពេលប៉ុន្មានឆ្នាំមកនេះជុងហ្គុកនាយក៏មិនដែលចេញពីផ្ទះទៅរស់នៅខាងក្រៅនោះដែលទើបគាត់ ចង់ឲ្យនាយរឿងពិសោធន៍ជីវិតនៅខាងក្រៅខ្លះបែបនេះ៕

"តែលោកបង! បើកូនទៅរស់នៅក្នុងខូដូររបស់គេអូនមិនថានោះទេតែនេះកូនទៅរស់នៅទីណាក៏មិនដឹង??"

"ពុទ្ធោ!អ្នកម៉ាក់ កូនក៏ទៅរស់នៅក្នុងខូរដូរបស់កូនហើយតើ ព្រោះអាខូរដូចាស់នឹងកូនបានលក់វា ដើម្បីមកទិញចូលដូរនៅក្បែរសួនកម្សាន្តនេះហើយ ណាមួយស្រួលពេលកូនរត់លែងនឹងហាត់ប្រាណផងវាមិនសូវជាឆ្ងាយនោះអី" រាងក្រាស់និយាយកុហកទៅកាន់ម៉ាក់របស់គេ ព្រោះកន្លែងដែលនាយទៅស្នាក់នៅនោះវាមិនមែនខូរដូរនោះទេតែវាគឺជាផ្ទះល្វែងទៅវិញ។

"ស្អីគេ?? នេះកូនកំពុងតែគិតអីនឹងជុងហ្គុក ព្រះអើយម៉ាក់ចង់តែស្លាប់ឲ្យបាត់ទេ....បានហើយៗទៅណាក៏ទៅៗម៉ាក់ឈប់ហាមកូនទៀតហើយ "

"ទោះហាមក៏កូនមិនស្តាប់ម៉ាក់ដដែលនឹង បាយ...អ្នកម៉ាក់ជាទីស្រឡាញ់...សឺត..កូនទៅសិនហើយ...លាលោកប៉ា" និយាយហើយជុងហ្គុកក៏មិនភ្លេចអោនមកថើបថ្ពាល់របស់ម៉ាក់របស់ខ្លួននោះដែលរួចក៏អួសវ៉ាលីចេញទៅដោយមិនភ្លេចលាលោកប៉ារបស់នាយនោះឡើយ។

"មើលថែសុខភាពផងណាកូន...."លោកចន

"បាទ....."

"អូនមិនដឹងថាបងគិតអីនោះទេ ដែលព្រមឲ្យកូនទៅរស់នៅខាងក្រៅនោះ អាសូរតែសួរកម្សាន្តនោះនៅឆ្ងាយពីផ្ទះរបស់យើងនោះមិនថាទេ តែដើរតែកន្លះម៉ោងដល់សោះនឹងណា !!" អ្នកស្រីចននិយាយទៅកាន់ស្វាមីរបស់គាត់ទាំងធ្វើមុខជូរ ព្រោះលោកចនកាន់ជើងកូនរបស់គាត់ខុសរឿង នឹងហើយសួរកម្សាន្តនៅមិនឆ្ងាយពីផ្ទះរបស់ពួកគេប៉ុន្មាននោះទេតែម្នាក់ៗធ្វើដូចជានៅឆ្ងាយណាស់ចឹង។

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now