.ក្លឹប!!
នៅក្នុងក្លឹបមួយកន្លែងដែលនៅចំកណ្តាលទីក្រុងសេអ៊ូលដែលសម្បូរទៅដោយស្រីស្អាតប្រុសសង្ហារនឹងកូនៗអ្នកមានៗនាំគ្នាមកលែងកម្សាន្តនៅទីនេះ ហើយក្នុងនោះយើងក៏ឃើញមានរាងតូចរបស់យើងម្នាក់ដែរ ដែលនាងកំពុងតែអង្គុយផឹកតែម្នាក់ឯងជាមួយនឹងទឹកមុខយ៉ាងពិបាកមើល។
"ហេ៎ សេបម្នាក់នោះដូចជាអ្នកនាងគីមថេយ៉ុងតើមែនទេ?"
"ពិតមែនហើយ! នេះនាងមកទីនេះតែម្នាក់ឯងតើមែនទេ?" អ្នកទាំងពីរបន្លឺឡើងដោយមើលទៅកាន់នាងក្រមុំដែលកំពុងតែអង្គុយនៅលើតុលើកកែវស្រាមកលើកអកនោះ។
"ពួកយើងគួរតែប្រាប់ទៅលោកមេកងតើល្អទេ?"
"ចឹងទុកឲ្យយើងជាអ្នកខលទៅ..."សេប ម្នាក់នោះក៏បានទាញទូរស័ព្ទរបស់ខ្លួនចូលទៅរាងក្រាស់។
____________
"លោកមេកងនៅខាងនេះទាន!!"
"នាងនៅទីណា??!" គ្រាន់តែកូនចៅរបស់ខ្លួនខលប្រាប់ថារាងតូចនៅក្នុងក្លឹបភ្លាមជុងហ្គុកក៏ប្រញាប់មកភ្លេតដោយឲ្យពួកគេទម្លាក់ទីតាំងឲ្យនាយ មិនបានដល់កន្លះម៉ោងផងនាយកំលោះក៏បានមកដល់។
"នោះលោកមេកង....ខ្ញុំឃើញនាងអង្គុយផឹកម្នាក់ឯងមកជាយូរហើយមិនដឹងថាអស់ប៉ុន្មានកែវហើយនោះទេឃើញលើកអករហូត"
"យើងដឹងហើយ!!"និយាយចប់នាយកំលោះក៏ដើរចូលទៅរករាងតូច។
"ឯងគិតថា អ្នកនាងគីមថេយ៉ុងមានអ្វីពិសេសមែនទេបានជាលោកមេកង ឲ្យពួកយើងតាមក្លំមើលនាងគ្រប់ជំហានបែបនេះ?"
"ពិតមែនហើយ! យើងបានឮមកថាពួកគាត់ទាំងពីរធ្លាប់ជាមិត្តល្អនឹងគ្នា......"
"ពិតមែនឬ? ចឹងតើបានជាលោកមេកងតាមនាងមិនឈប់ ហើយអ្វីដែលសំខាន់នោះម៉េចក៏លោកមេកងតែងតែយកលេសថាព្រោះតែនាងជាជនសង្ស័យធ្វើអីណ៎?"
"ប្រហែលជាគាត់ចង់នៅក្បែរនាងឲ្យច្រើនៗទេដឹង? ព្រោះថាអ្នកទាំងពីរឥឡូវនេះលែងក្លាយជាមិត្តនឹងគ្នាទៀតហើយ ហើយពួកគេខ្លាចជាសត្រូវនឹងគ្នាវិញម្តង!"
"តែតាមយើងមើលទៅលោកមេកងនៅតែស្រឡាញ់នាង!"អ្នកទាំងពីនិយាយគ្នាបណ្តើរមើលទៅកាន់ជុងហ្គុកដែលបានដើរចូលទៅរករាងតូចនោះ។
![](https://img.wattpad.com/cover/352800543-288-k148699.jpg)
YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Action"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...