.ព្រះអាទិត្យនៅថ្ងៃថ្មីក៏ចាប់ផ្ដើមរះបំភ្លឺផ្ទៃមេឃនាពេលព្រឹកព្រលឹមម្តងទៀត។ ដែលធ្វើឲ្យយើងឃើញគូស្នេហ៍មួយគូដែលបានបែកគ្នាអស់រយៈពេលបីឆ្នាំកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតសឹងតែក្លាយជាខ្លួនតែមួយទៅហើយ។ ដោយឈូឈូនាងគេងនៅម្ខាង៕
" ហុឹកៗ....ម៉ាក់..." សម្លេងក្មេងយំចាប់ផ្តើមបន្លឺឡើងនៅពេលដែលនាងល្អិតភ្ញាក់ពីគេងមកមិនបានទទួលការអោថ្នាក់ថ្នមពីអ្នកម្តាយដូចសព្វមួយម្តង នាងក៏ស្រប់តែស្រែកយំភ្លាមៗតែម្តង។
"ហ្ហឹម!...ឈូឈូកូនកើតអ្វីនឹង?" ជុងហ្គុកក្រោយពេលមាសម្លេងរំខានដំណេករបស់ខ្លួននាយក៏បម្រាស់ខ្លួនបន្តិច រួចក៏បើកភ្នែកឡើងក៏ឃើញកូនស្រីរបស់ខ្លួនកំពុងតែអង្គុយយំនៅក្បែររាងតូចដែលនាយបានគេងអោបជាប់ទ្រូងនោះ។
"...ហុឹកៗ....ម៉ាក់ៗ..." នាងតូចឈូឈូមិនបានតបជាមួយនឹងសំណួររបស់រាងក្រាស់ឡើងនាងគុតតែពីបិតភ្នែកយំកាន់តែខ្លាំងប៉ុណ្ណោះ ឃើញបែបនេះជុងហ្គុកក៏លែងរាងតូចចេញពីរការអោបរបស់នាយរួចក៏មកលើបនាងតូចឈូឈូ មកអោបវិញម្តង។
"ឈប់យំទៅកូន ប្រយ័ត្នភ្ញាក់ម៉ាក់ៗរបស់កូនណា..." ជុងហ្គុកអោបនាងតូចជាប់ទ្រូងរួវក៏បន្លឺឡើយ ដោយទទួលបានការអោបដល់កក់ក្តៅបែបនេះនាងតូចឈូឈូក៏ស្ងាត់មាត់យំហើយក៏គេងលក់បាត់ទៅមិនដឹងថាតាំងពីពេលណានោះទេ។ ជុងហ្គុកក៏បិតគេងអោបកូដូចគ្នាព្រោះតែវានៅមិនទាន់ភ្លឺច្បាស់ទើបនាយគេងបន្តបន្តិចទៀត។
. ផ្សារទំនើប
ព្រឹកម៉ោង8ថ្ងៃនេះដុងគូបានទៅទទួលសៀងអឺគូដំណឹងរបស់ខ្លួនមកផ្សារទំនើបទាំងព្រឹកតែម្តង ព្រោះនាយ ឮនាងរអ៊ូថានឹងចង់លរឆុតរៀការរបស់ពួកគេឲ្យហើយព្រោះសល់តែមិនប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះអ្នកទាំងពីរក៏ចូលរោងជ័យតាមបែបប្រពៃណីទៅហើយ។
"បងមើលណែ! មួយនេះយ៉ាងមិចដែរ? សមនឹងអូនទេ? "សៀងអឺនាង ស្លៀកឆុតរៀបការកូនក្រមុំពណ៍ដែលមានស្បៃស្តើងៗ ដែលបានdesign ឡើងដោយអ្នកឆ្នៃម៉ូតប្រចាំប្រទេសកូរ៉េនេះ មើលទៅវាពិតជាសមនឹងនាងខ្លាំងណាស់ ។ដែលធ្វើឪ្យអ្នកកំលោះដុងគូភ្លឹកនឹងសម្រស់របស់គូដំណឹងដោយមិនព្រមដកភ្នែករបស់នាយក្រឡេកទៅជ្រុងខាងណាផ្សេងទៀរឡើយ។
![](https://img.wattpad.com/cover/352800543-288-k148699.jpg)
YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Ação"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...